ខគម្ពីរសំរាប់ឆ្លុះបញ្ចាំង លើកទឹក ដល់មនុស្សទទូលទៅ
និងខ្លួនឯង
Genesis1: ២៧ ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់
គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
John13:14 ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់
ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង
ដល់គ្នានឹងគ្នាដែរ
៣៤ ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក
ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
៣៥ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង
គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក
John15:១២ នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ
គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
Rom1:១២ គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក
ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា
នឹងរបស់ខ្ញុំផង
12:៥ នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ
ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ
១០ ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ
ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន
១៦ ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ
គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ ។
13:៨ កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្ដីស្រឡាញ់
ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ នោះបានធ្វើសំរេចតាមក្រិត្យវិន័យហើយ
14:១៣ ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ
ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល
ឬរវាតចិត្តចេញឡើយ
១៩ ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា
នឹងសេចក្ដីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ
15:៥ ឥឡូវនេះ សូមព្រះនៃសេចក្ដីអត់ធ្មត់
នឹងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ
៧ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ
សំរាប់នឹងសរសើរដល់ព្រះចុះ ។
១៤ ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ
ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ
Rom16:១៦ សូមអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក
ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជំរាបសួរមកអ្នករាល់គ្នា ។
1Corin7:៥ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ
លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ
ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ
11:៣៣ ដូច្នេះបងប្អូនអើយ កាលណាប្រជុំគ្នា
ដើម្បីនឹងបរិភោគ នោះត្រូវបង្អង់ចាំគ្នាផង
12:២៥ ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ
តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក
16:២០ ពួកបងប្អូនទាំងអស់គ្នា ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ
សូមឲ្យអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធផង ។
13:១២ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់
ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់
តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ
Galatian 5:១៣ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក
ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវឲ្យបំរើគ្នាទៅវិញទៅមក
ដោយសេចក្ដីស្រឡាញ់វិញ
Galatian 5:២៦ កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍
ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ ។
6:២ ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ
ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ
Ephesian4:២ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក
ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់
២៥ ដូច្នេះ ដែលបានដោះសេចក្ដីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្ដីពិត
នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក
៣២ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស
ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ ។
5:២១ ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ ។
Philippians 2:៣ កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា
ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ
Colossians 3:៩ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់
នឹងអំពើរបស់វាចោលចេញហើយ
១៣ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា
នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ
1Thessalonians 3:១២ សូមឲ្យព្រះអម្ចាស់ចំរើនសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា
ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ
4:៩ រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ
ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ
១៨ ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ ។
5:១១ ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា
ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ ។
១៥ ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ
ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ
2Thessalonians 1:៣ បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច
ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នា
កំពុងតែចំរើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក
រឹតតែខ្លាំងឡើងដែរ
Hebrew 10:២៤ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ
ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង
James 4:១១ បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ
អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រិត្យវិន័យដែរ
បើអ្នកថ្កោលទោសក្រិត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រិត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ
5:៩ បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ
ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ
១៦ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក
ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត
នោះពូកែណាស់
1Peter 1:២២ អ្នករាល់គ្នាបានជំរះសំអាតចិត្ត
ដោយស្ដាប់តាមសេចក្ដីពិត សំរាប់ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា
ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ
4:៩ ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្ដីចៅរ៉ៅ
ឥតមានត្អូញត្អែរឡើយ
5:៥ ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ
ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង
តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ
១៤ សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់
សូមឲ្យអ្នករាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ ។ អាម៉ែន ។
1John 1:៧ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ
ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក
ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា
ពីគ្រប់អំពើបាបទាំងអស់
3:១១ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក
គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក
២៣ ឯបញ្ញត្តទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ
ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ
4:៧ ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក
ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ
ហើយក៏ស្គាល់ទ្រង់ដែរ
១១ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងដល់ម្ល៉េះ
នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ
2John 1:៥ ឥឡូវនេះ លោកស្រីអើយ ដែលខ្ញុំសរសេរផ្ញើមកនេះ
មិនមែនដូចជាបង្គាប់ដល់លោកស្រីទេ គឺខ្ញុំសូមអង្វរវិញថា ឲ្យយើងរាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមកចុះ
ដូចជាតាំងពីដើមរៀងមក
0Awesome Comments!