លទ្ធិខុសឆ្គងទាំងឡាយខាងព្រះគ្រីស្ទវិទ្យា Christological Heresies

គោលលទ្ធិអំពីព្រះគ្រីស្ទ

លទ្ធិខុសឆ្គងទាំងឡាយខាងព្រះគ្រីស្ទវិទ្យា
Christological Heresies



មុនពួកសាវករបស់ព្រះគ្រីស្ទបានទទួលមរណៈភាពទៅ អារក្ខសាតាំងបានកំពុងតែរវល់​បង្កើតឲ្យមាន​គ្រូខុសឆ្គងយ៉ាងច្រើន ដើម្បីបង្រផនគោលលទ្ធិខុសឆ្គងផ្សេងៗអំពីអង្គព្រះយេស៊ូវ​គ្រីស្ទ​និងព្រះរាជកិច្ច​របស់​ទ្រង់។ យើងបានមើលឃើញខ្លះៗនៃការបង្រៀនខុសឆ្គងទាំងនេះចែងទុកក្នុង គម្ពីរសញ្ញាថ្មី។ ឧទាហរណ៍ នៅ​ក្នុង1កូរិនថូស15 ជំទាស់នឹងការបង្រៀនខុសឆ្គងដែលថាគ្មានការរស់​ឡើងវិញពីស្លាប់។ ក្នុង 1ថែស្សាឡូនិច4 ប៉ុលជំទាស់នឹងការបង្រៀនខុសឆ្គងដែលថាថ្ងៃនៃព្រះអម្ចាស់​បានមកដល់រួចរាល់ហើយ។ លោកយ៉ូហានក្នុង​1យ៉ូហាន1 បានជំទាស់នឹងលទ្ធិខុសឆ្គងដំបូងៗដែល គេហៅថាGnosticism ដែលបានបដិសេធថា​ព្រះយេស៊ូវ​មិន​មានរូបកាយនិងធាតុពេញលេញជា​មនុស្ស​មួយរយភាគរយទេ។ លោកពេត្រុស នៅក្នុង2ពេត្រុស3បាន ជំទាស់នឹងគោលលទ្ធិខុសឆ្គងដែលថា ព្រះគ្រីស្ទនឹងមិនយាងត្រលប់មកវិញក្នុងសិរីល្អជាអ្នកជំនុំជំរះមនុស្ស ស្លាប់និងមនុស្សរស់ឡើយ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍ពីរបីប៉ុណ្ណោះនៃឧទាហរណ៍ជាច្រើនទៀតនៅក្នុង​គម្ពិរសញ្ញាថ្មីស្តីអំពីគោលលទ្ធិខុសឆ្គង ដែលពួកសាវកបានលើកឡើងនិងបានជំទាស់។ វាហាក់បីដូចជាថា ឲ្យតែគោលលទ្ធិខុសឆ្គងមួយណាត្រូវបានជំទាស់  នោះអារក្ខសាតាំងនឹងបង្កើតគោលលទ្ធិខុសឆ្គងមួយទៀត​ ហើយពេលវេលាកន្លងហួសទៅ អារក្ខសាតាំងធ្វើឲ្យគោលលទ្ធិខុសឆ្គងចាស់នោះរស់ឡើងវិញ។ ពួកវាត្រូវ​បានគេដាក់ឈ្មោះផ្សេងៗ តែបានបង្រៀនសេចក្តីខុសឆ្គងដូចគ្នា។ ឧទាហរណ៍សេចក្តីខុសឆ្គងនៃពួកអារីយ៉ាន​(The ancient Arian heresy)ដែលបានបដិសេធពីភាពជាព្រះរបស់ព្រះគ្រីស្ទ ត្រូវបាននិកាយខុសឆ្គង​ស្មបន្ទាល់​យេហូវ៉ា(Jehovah’s Witness cult)នៅសម័យបច្ចុប្បន្នអនុវត្តតាម។

ពេលសិក្សាពីលទ្ធិខុសឆ្គងនានាទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ឃើញថាសេចក្តីខុសឆ្គងទាំងនោះខ្លះ ទាស់នឹងភាពជាព្រះរបស់ព្រះយេស៊ូវ ផ្សេងទៀតទាស់នឹងភាពជាមនុស្សរបស់ទ្រង់ ឯមួយចំនួនទៀតទាស់ នឹងបុគ្គលភាពរបស់ទ្រង់ ហើយក៏មានលទ្ធិខុសឆ្គងមួយចំនួនដែលបដិសេធ ឬ ធ្វើឲ្យខូចកិច្ចការរបស់ទ្រង់។ សាតាំងដឹងថា សេចក្តីខុសឆ្គងណានៃចំណុចទាំងនេះ មិនត្រឹមតែនាំទៅឯគោលលទ្ធិខុសឆ្គងប៉ុណ្ណោះទេ តែ គោលលទ្ធិដែលបើជឿតាមនឹងច្បាស់ជាត្រូវជំនុំជំរះឲ្យធ្លាក់នរកមិនខានឡើយ។ ពីព្រោះសាតាំងបន្តធ្វើឲ្យសេចក្តីខុសឆ្គងចាស់ៗរស់ឡើងវិញ ដោយហៅជាឈ្មោះខុសៗគ្នា ជាការសំខាន់​ដែល​យើងត្រូវដឹងនិងយល់ថាតើពួកវាជាអ្វី ដើម្បីឲ្យយើងអាចតទល់ ពេលយើងជួបប្រទះនឹងពួកវា។ ក្នុង មេរៀន​នេះ យើងនឹងផ្តោតលើសេចក្តីខុសឆ្គងនានាទាក់ទងនឹងលក្ខណៈទាំងពីររបស់ព្រះយេស៊ូវ។


និយមន័យនៃពាក្យគន្លឹះ
និយាយប្រមាថព្រះជាម្ចាស់(Blasphemy)
1.  វចនានុក្រមEaston’s Bible Dictionary: “នៅក្នុងន័យនិយាយអាក្រក់ពីព្រះ ពាក្យនេះឃើញមាននៅក្នុង​ ទំនុក.74:18 អេស.52:5រ៉ូម2:24 វិវរ. 13:1, 6; 16:9, 11, 21។​ ពាក្យនេះក៏សំដៅដល់ការនិយាយមួល បង្កាច់ឬនិយាយដើមឬបំពាន(1ពង្ស. 21:10 កិច្ច.13:45; 18:6, ។ល។)។ ព្រះអម្ចាស់របស់យើងទទួលរង នូវការចោទប្រកាន់ថាបានប្រមាថព្រះ ពេលទ្រង់ប្រកាសថាជាព្រះរាជបុត្រានៃព្រះ(ម៉ាថ. 26:65 ប្រៀប ធៀបនឹងម៉ាថ.9:3 ម៉ាក.2:7)។ ពួកអ្នកដែលបដិសេធភាពជាព្រះមេស្ស៊ីរបស់ព្រះយេស៊ូវ ឈ្មោះថាបាន​ប្រមាថ​ទ្រង់ហើយ(លូក.22:65 យ៉ូហ.10:36)1

2.  វចនានុក្រមNelson’s New Illustrated Bible Dictionary: ការប្រមាថព្រះជាម្ចាស់ គឺជាទង្វើនៃ​ការ​ដាក់​បណ្តាសា មួលបង្កាច់ ជេរប្រមាថ ឬសំដែងការមិនចូលចិត្ត ឬខ្វះការគោរពដល់ព្រះជាម្ចាស់។ នៅក្នុង​គម្ពីរសញ្ញាចាស់ ការប្រមាថព្រះជាបទឧក្រិដ្ឋមួយធ្ងន់ធ្ងរមានទោសដល់ស្លាប់(លេវី. 24:15-16)។ វាជា ការបំពានលើក្រិត្យវិន័យទីបី ដែលតម្រូវឲ្យគោរពព្រះនាមនិងកិត្តិនាមរបស់ព្រះអម្ចាស់(និក្ខ.20:7) នៅសម័យនោះ សាសន៍យូដាដែលមិនជឿបានកាត់ទោសទ្រង់ពីបទប្រមាថព្រះជាម្ចាស់ ដោយសារពួក​គេគិតថាទ្រង់គ្រាន់តែជាមនុស្សប៉ុណ្ណោះ តែបានតាំងខ្លួនជាព្រះរាជបុត្រានៃព្រះ (ម៉ាថ.9:3)។ តាមពិត​គឺជាសាសន៍យូដាដែលមិនគោរពច្បាប់ទេ ដែលបានធ្វើឲ្យព្រះនាមរបស់ព្រះត្រូវទទួលសេចក្តី​ប្រមាថ​នៅក្នុងចំណោមពួកសាសន៍ដទៃ(រ៉ូម2:24)។ តាមរយៈការទាស់ប្រឆាំងដ៏ល្វីងជូរចត់ចំពោះព្រះយេស៊ូវ​និងដំណឹងល្អរបស់ទ្រង់ ពួកគេផ្ទាល់សៅហ្មងដោយសេចក្តីប្រមាថ(កិច្ច.18:6)។ ពួកគេកាត់ទោសព្រះ​យេស៊ូវថាបានប្រមាថព្រះ ពួកគេប្រមាថព្រះវិញ្ញាណបរិសុទ្ធ(ម៉ាថ.12:31-32)


សាសនាគ្រីស្ទខុសឆ្គង(Cult)/គណៈនិកាយ(Sect)

1.វចនានុក្រម Nelson’s New Christian Dictionary: ជាក្រុមសាសនាខុសឆ្គង ប្រហែលមាន​ប្រភពដើមក្នុងសង្គមគ្រីស្ទាន ឧទាហរណ៍ដូចជាស្មបន្ទាល់យេហូវ៉ា(Jehovah’s Witnesses) ម៉ូមិន( Mormonism)និង វិទ្យាសាស្រ្តគ្រីស្ទាន(Christian Science)ឬនាំចូលពីវប្បធម៌ជាសត្រូវ ដូចជា Hare Krishna, Unification Church, Bahaism, and Scientology។ សាសនាគ្រីស្ទ​ខុស​ឆ្គងមានសៀវភៅបន្ថែមពីលើគម្ពីរដែលពួកគេចាត់ទុកថាមានអំណាច ពួកគេបដិសេធការរាប់ ជាសុចរិតដោយព្រះគុណ ពួកគេលាងខួរក្បាលសមាជិករបស់ពួកគេ  ពួកគេមិនឲ្យតម្លៃព្រះ គ្រីស្ទទេ ហើយពួកគេអនុវត្តវិន័យសម្អាតឲ្យស្អាតសម្រាប់សមាជិកទាំងឡាយណាដែលចោទ សួរពីភាពស្របច្បាប់ខាងគម្ពីររបស់ពួកគេ។

2.Encyclopedia of Cults and New Religions: សាសនាគ្រីស្ទខុសឆ្គង(A cult) អាចពន្យល់​ដោយ​ខ្លី​ថា​​ជា​ក្រុមសាសនាដាច់ឡែកមួយ ជាទូទៅ ប្រកាសពីភាពត្រូវគ្នាជាមួយនឹង​ជំនឿ​គ្រីស្ទាន តែ​ពួកគេមានគោលលទ្ធិផ្សេងៗដែលផ្ទុយនឹងជំនឿគ្រីស្ទានជាប្រវត្តិសាស្រ្ត ហើយការ​អនុវត្តន៍​​និងកម្រិតសីលធម៌របស់ពួកគេបំពានដល់ជំនឿគ្រីស្ទានតាមព្រះគម្ពីរ


លក្ខណៈទាំងពីរក្នុងអង្គតែមួយនៃព្រះគ្រីស្ទ : ពាក្យដែលត្រូវបានគេប្រើដើម្បីរៀបរាប់ពីការបង្រៀននៃព្រះគម្ពីរ​ថា ព្រះយេស៊ូវមានលក្ខណៈពីរ គឺលក្ខណៈជាព្រះនិងជាមនុស្ស​ នៅក្នុងរូបអង្គតែមួយរបស់ទ្រង់។ ព្រះអង្គមិន មែនជាមនុស្សពីរហើយមានលក្ខណៈពីរទេ ក៏មិនមែនមនុស្សពីរមានលក្ខណៈមួយដែរ។ ទ្រង់ជាអង្គមួយមាន​លក្ខណៈ​ពីរ។ ទ្រង់ពិតជាព្រះនិងមនុស្សពេញលក្ខណៈ ហើយលក្ខណៈនីមួយៗពេញលេញគ្រប់ទាំងអស់​និងរួមមកក្នុងអង្គព្រះយេស៊ូវតែមួយ។ បែបដែលព្រះយេស៊ូវអាចជាមនុស្សនិងជាព្រះពេញលេញគឺស្មុគស្មាញ ពិបាកយល់ណាស់ សម្រាប់គំនិតមនុស្ស។ តែនេះជាការបង្រៀនរបស់ព្រះគម្ពីរ។ មានសេចក្តីខុសឆ្គងជាច្រើន​បានបង្កើតឡើងដោយមនុស្ស ដើម្បីព្យាយាមសង់គោលលទ្ធិផ្សេងៗនៅលើលក្ខណៈរបស់ព្រះគ្រីស្ទ ដែល​ហួសពីអ្វីដែលព្រះគម្ពីរបានបង្រៀន  ឬដោយបដិសេធលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងពីររបស់ព្រះ​គ្រីស្ទ ពីព្រោះតែអ្វីដែលអ្នកខ្លះមានអារម្មណ៍ថាមិនអាចទៅរួច។




គោលលទ្ធិសំខាន់ នៅពេលពិភាក្សាពីសេចក្តីខុសឆ្គងនិងគោលលទ្ធិខុសឆ្គង នោះឃ្លា គោលលទ្ធិសំខាន់ៗត្រូវ​បានប្រើជាញឹកញាប់។ ទោះបីជានិយមន័យនៃឃ្លានេះមានច្រើន តែគោលលទ្ធិសំខាន់ៗជាធម្មតា គឺជាសេចក្តីយោងមួយដល់គោលលទ្ធិផ្សេងៗដែលគេត្រូវតែជឿ ដើម្បីទទួលបានសេចក្តីសង្គ្រោះ គោលលទ្ធិ ផ្សេងៗដូចជាភាពជាព្រះរបស់ព្រះគ្រីស្ទ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។


គោលលទ្ធិខុសឆ្គងជាពាក្យដែលត្រូវបានគេប្រើដើម្បីរៀបរាប់ពីគោលលទ្ធិផ្សេងៗដែលព្រះគម្ពីរមិនអាច​គាំទ្រ​បានឡើយ។ ទោះបីជាគោលលទ្ធិខុសឆ្គងភាគច្រើនត្រូវបានតាំងឡើងដោយពួកអ្នកដែលប្រកាស​ថា​ខ្លួន​ជា​គ្រីស្ទាន ដោយគិតស្មានថាមកពីព្រះគម្ពីរក៏ដោយ  តែតាមពិតគឺមិនស្របតាមព្រះគម្ពីរឡើយ។​




ពួកគ្រូខុសឆ្គងឈានដល់បង្កើតគោលលទ្ធិខុសឆ្គងផ្សេងៗរបស់ខ្លួនដោយរបៀបមួយចំនួន :

1.        ជាញឹកញាប់ គោលលទ្ធិពួកគ្រូខុសឆ្គងមានមូលដ្ឋានផ្អែកលើអ្វីដែលមិនបាននិយាយនៅក្នុង​ព្រះគម្ពីរ តែចេញពីអ្វីដែលគិតថាសមហេតុផល។  ទោះបីជាយើងត្រូវតែប្រើហេតុផលនិង សេចក្តីសន្និដ្ឋានប្រាកដច្បាស់ក៏ដោយ យើងត្រូវតែប្រុងប្រយ័ត្ន ដោយកុំផ្អែកគោលលទ្ធិរបស់ យើងលើអ្វីដែលយើងគិតថាសមហេតុផល គិតថាត្រូវឡើយ។ អំពើបាបនិងបណ្តាសាបានធ្វើ​ឲ្យគំនិតរបស់យើងស្រពិចស្រពិល។ នេះក៏បានអះអាងនៅក្នុងព្រះបន្ទូលនៃព្រះថា គំនិតរបស់​ព្រះមិនដូចគំនិតរបស់យើងទេ(អេស.55:8-9) 
2.        ជាញឹកញាប់ ពួកគ្រូខុសឆ្គងបានផ្អែកគោលលទ្ធិរបស់ខ្លួនលើផ្នែកតែមួយនៃអ្វីដែលព្រះគម្ពីរ​បាន​និយាយ តែពួកគេនិយាយថាផ្នែកមួយនោះតំណាងឲ្យទាំងមូល។ រើសខគម្ពីរពីរបីខមក យោងជាមូលដ្ឋាននៃគោលលទ្ធិរបស់ខ្លួន ហើយច្រានចោលបទគម្ពីរផ្សេងៗទៀតដែលចែង យ៉ាងច្បាស់។ ហេតុនេះអ្វីដែលពួកគេជឿ ប្រហែលត្រឹមត្រូវតែមួយផ្នែក តែមិនត្រឹមត្រូវពេញ លេញទេ តំណាងខុសពីអ្វីដែលព្រះគម្ពីរបង្រៀនក្នុងលក្ខណៈទាំងមូល ហេតុនេះ ជាសេចក្តី ខុសឆ្គងនិងនាំទៅរកភាពខុសឆ្គង។  
3.        ជាញឹកញាប់ ពួកគ្រូខុសឆ្គងបង្កើតគោលលទ្ធិខុសឆ្គងរបស់ខ្ឡួនដោយច្រានចោលបរិបទនៃ​អត្ថបទគម្ពីរ។ គ្រូខុសឆ្គងភាគច្រើនមិនមានប្រព័ន្ធសិក្សាព្រះគម្ពីរឲ្យបានត្រឹមត្រូវទេ។ ពួកគេ រើសយកបទគម្ពីរតាមចិត្តខ្លួនពីកន្លែងផ្សេងៗក្នុងគម្ពីរដាក់បញ្ចូលគ្នាបង្កើតនូវអ្វីដែលគិតថាសម តាមគំនិតរបស់ខ្លួន។ ដូចនេះអត្ថបទគម្ពីរផ្សេងគ្នាពីបរិបទខុសគ្នាដាក់បញ្ចូលគ្នាក្លាយជាអ្វីមួយ ដែលបានបាត់បង់អត្ថន័យដើម។
4.        គ្រូខុសឆ្គងបង្កើតគោលលទ្ធិខុសឆ្គងរបស់ពួកគេដោយទុកចិត្តនិងពឹងផ្អែកលើព័ត៌មានដែល មាននៅខាងក្រៅគម្ពីរ ដូចជាការជាក់ស្តែង បទពិសោធន៍ ការបង្រៀនរបស់មនុស្សជាដើម ប៉ុន្តែ មានប្រភពព័ត៌មានដែលពួកគេពឹងផ្អែក ដែលមិនឃើញមាននៅក្នុងព្រះគម្ពីរ។ ពួកម៉ូមិន( The Mormons) ទុកចិត្តលើការសរសេររបស់យ៉ូសែបស្ម៊ីត(Joseph Smith)។ សេចក្តីជំនឿតាមវិទ្យា សាស្រ្តគ្រីស្ទានទាំងនោះ​ជឿទុកចិត្តលើការសរសេររបស់ម៉ារីបេកឃ័រអិដឌី(the writings of Mary Baker Eddy) ជំនឿសាសនាដូចនេះតែងប្រកាសជាញឹកញាប់ថាជឿលើព្រះគម្ពីរ តែ​តាម​ពិត ពេល​ព្រះគម្ពីរបង្ហាញសេចក្តីខុសឆ្គងរបស់ពួកគេ នោះពួកគេសម្តែងការមិនទទួលយក ពួកគេ​ប្រកាសថាសំណេរបន្ថែមពីលើព្រះគម្ពីរសុទ្ធតែទទួលសេចក្តីបណ្តាល ​និងមានអំណាច​ជាងព្រះ គម្ពីរ។

លទ្ធិខុសឆ្គង(Heresy)

1.               វចនានុក្រមTyndale Bible Dictionary: ក្រុមគណៈនិកាយមួយឬការបង្រៀនមួយដែលងាក ចេញពីបទដ្ឋាន។ ពាក្យក្រិក(hairesis) ន័យត្រង់ថាជម្រើសសំគាល់ពីគណៈនិកាយមួយឬ ក្រុមមួយ។ ឧទាហរណ៍ ពួកសាឌូស៊ីជាគណៈនិកាយមួយនៅក្នុងសាសន៍យូដា(កិច្ច.5:17) ឯ ពួកផារិស៊ីក៏ដូចគ្នាដែរ (15:5)។ នៅពេលសាសន៍យូដាជាច្រើនបានជឿព្រះយេស៊ូវពីណាសា រ៉ែតជាលើកដំបូងថាជាព្រះមេស៊្សី ពួកនោះត្រូវបានគេស្គាល់ថាជាគណៈនិកាយ​ណា​សារិន​(the sect of the Nazarenes)” (24:5)។ នៅក្នុងខនីមួយៗទាំងនេះ ពាក្យhairesis គ្មានសំគាល់ អ្វីលើសពីគណៈនិកាយមួយទេ។ បន្ទាប់ពីពួកជំនុំបានរីកចម្រើននិងអភិវឌ្ឍ ក្រុមនិកាយណា នៅក្នុងពួកជំនុំក្នុងតំបន់ត្រូវបានគេហៅថា hairesis មានន័យថា ជាគណៈនិកាយប្រកាន់នូវ​យោបល់ច្បាស់លាស់មួយចំនួនដែលផ្ទុយនឹងសេចក្តីពិតដែលពួកសាវកបានផ្តល់. . .បន្ត​បន្ទាប់ក្រោយមក ពាក្យសេចក្តីខុសឆ្គងសំគាល់ពីការបង្រៀនជាក់លាក់មួយដែលធ្វើឲ្យមាន​ដែលបណ្តាលឲ្យមនុស្សមួយចំនួនបែកចេញពីអ័សរដក់(away from orthodoxy)។ ហេតុនេះ លោកពេត្រុសបានព្រមានគ្រីស្ទានអំពីពួកគ្រូខុសឆ្គងជាច្រើនដែលនឹងព្យាយាមបោកបញ្ឆោត ពួកអ្នកជឿដោយសេចក្តីបង្រៀនខុសឆ្គងរបស់ពួកគេ(2ពេត្រ.2:1)

2.               វចនានុក្រម Pocket Dictionary of Theological Terms: ការបង្រៀនទាំងឡាយណាដែល សហគមន៍គ្រីស្ទានបដិសេធមិនទទួលស្គាល់ ព្រោះទាស់ប្រឆាំងនឹងព្រះគម្ពីរ និងគោលលទ្ធិ​នៃអ័សរដក់(orthodox doctrine)

លទ្ធិខុសឆ្គងនានាទាក់ទងនឹងភាពជាព្រះរបស់ព្រះគ្រីស្ទ  
A.            ពួកអេប៊ីយ៉ុន (Ebionism) ជាក្រុមអ្នកជឿនៅសតវត្សទីពីរដែលមានប្រភពឫសគល់ចេញពី​គ្រីស្ទានយូដាដំបូង។ ពួកគេកើតចេញពីពួកយូដាជ្រុលនិយម(judaizers) នៃពួកជំនុំដំបូង។ ពួក អេប៊ីយ៉ុនជឿយ៉ាងតឹងរឹងថាមានព្រះតែមួយគត់និងអោបក្រសោបគោលលទ្ធិពីព្រះគុណ ខណៈ ដែលសម្របទៅតាមពាក្យនៃក្រិត្យវិន័យ ក្នុងន័យមួយដែលពួកគេកំពុងព្យាយាមរស់នៅក្នុង សេចក្តីសញ្ញាចាស់និងសេចក្តីសញ្ញាថ្មី។ ការប្រកាន់ជំនឿយ៉ាងតឹងរឹងថាមានព្រះតែមួយគត់ ធ្វើឲ្យពួកគេបដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ។ ពួកអេប៊ីយ៉ុនមិនត្រឹមតែបានបដិសេធភាពជា ព្រះរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ពួកគេថែមទាំងបានបដិសេធកំណើតពីក្រមុំព្រហ្មចារិយ។​ ពួក​គេបានប្រកាស ដូចពួក Dynamic Monarchianists (មើលខាងក្រោម) ថា "ព្រះគ្រីស្ទ" សណ្ឋិត​លើយេស៊ូវពេលទទួលជ្រមុជទឹកដោយលោកយ៉ូហាន ហើយបានចាកចេញពីគាត់ភ្លាម​បន្ទាប់​ពីគាត់ស្លាប់។ ពួកគេជឿថាមានតែព្រះគ្រីស្ទជាព្រះ(divine Christ)” ប៉ុណ្ណោះសក្តិសមឲ្យថ្វាយ​បង្គំ ឯយេស៊ូវក្នុងភាពជាមនុស្សនោះមិនសមឲ្យថ្វាយបង្គំទេ។ ការជឿទាំងនេះគ្រាន់តែចាត់​ទុក​ព្រះគ្រីស្ទជាមនុស្សដែលទទួលឥទ្ធិពលពីវត្តមាននៃព្រះតែប៉ុណ្ណោះ។ គេអាចសួរពីបែបដែល​ការជឿដូចនេះអាចលេចចេញរូបរាងឡើងក្នុងពន្លឺនៃអ្វីដែលបទគម្ពីរបង្រៀនយ៉ាងដូចម្តេចទៅ កើត។ ចម្លើយមួយផ្នែកពឹងផ្អែកលើការពិតដែលថាពួកអេប៊ីយ៉ុនបានបដិសេធគ្រប់ទាំងសំបុត្រ​របស់លោកប៉ុល ដោយនិយាយថាលោកប៉ុលគ្មានសិទ្ធិអំណាចជាសាវកទេ ហេតុនោះការ សរសេររបស់គាត់មិនចាំបាច់គិតពិចារណាឡើយ។


B.                 ពួកអារីយ៉ាន(Arianism) លោកអារីយូស(Arius)គឺជាអ្នកចាស់ទុំពីពួកជំនុំអាឡិចសង់ឌ្រីយ៉ា (church of Alexandria)នៅសតវត្សទីបួន។ គាត់ក៏បានបង្រៀនថា ព្រះយេស៊ូវមិនមែនជាព្រះ ដែរ។ ខុសពីពួកអេប៊ីយ៉ុន  ពួកអារីយ៉ានមានសេចក្តីគម្រាមកំហែងខ្លាំងជាងដល់គោលលទ្ធិពី ព្រះគ្រីស្ទ ពីព្រោះអារីយូសមានប្រព័ន្ធជាង ក្នុងសេចក្តីជំនឿរបស់គាត់ ហើយមិនបាន​បដិសេធសិទ្ធិអំណាចនៃសំបុត្ររបស់សាវកប៉ុលទេ។ លោកអារីយូសបានជឿថា ព្រះ​វរបិតា​មិនមែនជាអង្គដែលត្រូវបានបង្កើតមកទេ ហើយថាទ្រង់ប៉ុណ្ណោះមានគ្រប់លក្ខណៈ​ជាព្រះ​ដែល​មិនអាចចែកឲ្យឬបែងចែកជាមួយនរណាឡើយ។ ហេតុនេះ អារីយូសបានជឿថា យេស៊ូវ​គ្រីស្ទមិនអាចជាព្រះបានទេ។ អារីយូសបានជឿថាព្រះបន្ទូលដែលបានយកនិស្ស័យ​ជា​សាច់ឈាម(យេស៊ូវ)គឺជាស្នាព្រះហស្ថដ៏ខ្ពស់បំផុតរបស់ព្រះជាម្ចាស់ដែលបានបង្កើតមក​ក្នុងបណ្តារបស់ទាំងអស់ដែលទ្រង់បានបង្កើត។ អារីយូសក៏បានជឿដែរថា ព្រះរាជបុត្រាមិន មានការរួបរួមឬការត្រាស់ដឹងផ្ទាល់ពីព្រះវរបិតាទេ។គាត់បានជឿ ព្រះរាជបុត្រាជាព្រះបន្ទូល និងជាប្រាជ្ញាញាណនៃព្រះ តែមិនមានលក្ខណៈដួចគ្នានឹងព្រះទេ។
C.           Dynamic Monarchianism ជាក្រុមមួយទៀតដែលបានបដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ​។  Dynamic Monarchianism បានលេចឡើងនៅសតវត្សទីពីរនិងក្រោយមកនៅសតវត្សទី​ប្រាំមួយនិងប្រាំពីរ ត្រូវបានគេស្គាល់ថាជា adoptionism។ ពួកគេបានជឿថាយេស៊ូវជាមនុស្ស ធម្មតា តែនៅពេលទទួលពិធីជ្រមុជទឹក ព្រះវិញ្ញាណនៃព្រះបានសណ្ឋិតលើគាត់ ឲ្យគាត់​ត្រឡប់ជាដូចព្រះ  តែមិនមែនជាព្រះតាំងពីដើមឡើយនោះទេ(ដូចគ្នានឹងពួកអេប៊ីយ៉ុនដែរ)។  




លទ្ធិខុសឆ្គងទាក់ទងនឹងភាពជាមនុស្សរបស់ព្រះគ្រីស្ទ  

A.                 លទ្ធិទំនងនិយម(Docetism) លទ្ធិទំនងនិយមគឺជាលទ្ធិមួយដែលមានវត្តមាននៅក្នុងពួកជំនុំ​ដំបូងបំផុតនៅចុងសតវត្សទីមួយ។ ពួកគេបានបដិសេធភាពជាមនុស្សរបស់ព្រះគ្រីស្ទ។ ក្នុង​ចំណោមពួកគេមាន Docetae, Gnostics, និង Modalists។ លទ្ធិទំនងនិយមមានឫសគល់​ចេញ​ពីជំនឿនានារបស់ពួកក្រិក(Greco-Oriental beliefs) ដែលបានបង្រៀនថា ព្រះមិនអាច​ក្លាយជាមនុស្សបានឡើយ ហើយថា គ្រប់របស់ទាំងអស់សុទ្ធតែអាក្រក់ មិនបរិសុទ្ធឡើយ។ ពួកទំនងនិយមបានជឿថា ព្រះយេស៊ូវជាព្រះ ហើយបានបដិសេធថា ទ្រង់មិនអាចក្លាយជា​មនុស្សទេ។ ទ្រង់គ្រាន់តែមើលទៅហាក់បីដូចជាមនុស្សប៉ុណ្ណោះ។ សម្រាប់ពួកគេ គឺជារឿង​មួយដ៏ល្ងីល្ងើក្នុងការគិតថា "វិញ្ញាណ" ដែលមានឋានៈដ៏ខ្ពស់បំផុត មកទាក់ទងជាមួយនឹងរបស់ ដែលទាបបំផុត។ មិនដូចជាពួកអេប៊ីយ៉ុនទេ ពួកទំនងនិយមគ្មានបញ្ហាទេជាមួយនឹងការចាប់​កំណើតនឹងក្រមុំព្រហ្មចារីយ តែមិនបានជឿថានាងម៉ារីបានផ្តល់កំណើតឲ្យព្រះយេស៊ូវក្នុង របៀប​ធម្មតាទេ។ ពួកគេបានគិតថា ម៉ារីប្រហែលបានផ្តល់ចំណែកអ្វីមួយទៅព្រះគ្រីស្ទ ហើយ​នេះអាចជាការលាយបញ្ចូលគ្នានៃវិញ្ញាណនិងរបស់-ជាគំនិតដែលមិនអាចទទួលយកបានទេ។ ពួកគេបានជឿថា ម៉ារីគ្រាន់តែជាយានមួយរបស់ព្រះគ្រីស្ទ ប្រៀបដូចជាទឹកឆ្លងកាត់តាម​ទុយោ​ទឹកអញ្ចឹង។ ដូច្នេះក្នុងទស្សនៈនេះ ព្រះគ្រីស្ទហាក់បីដូចជាបានប្រសូតមកក្នុងរបៀបធម្មតាដូច ជា​មនុស្ស តែតាមពិតត្រូវបានញែកចេញដាច់ទាំងស្រុងពីម៉ារីនិងភាពជាមនុស្សរបស់នាង។


B.            ណស្ស៊ីសនិយម(Gnosticism) ពួកនេះបានកើតចេញពីពួកជំនុំដំបូង នៅពេលពួកគ្រីស្ទាន​សាសន៍យូដារំពឹងការយាងត្រឡប់មកជាលើកទីពីររបស់ព្រះគ្រីស្ទត្រូវបានធ្វើឲ្យខូចទឹកចិត្ត និង​ធ្វើឲ្យនឿយណាយដោយសារទ្រង់មិនបានវិលត្រឡប់មកវិញ។ ពួកគេបានមានអារម្មណ៍​ថា នគរនៃព្រះមេស្ស៊ីគួរតែបានមកដល់ហើយ ប៉ុន្តែអស់រយៈពេលជាច្រើនទសវត្សមក នៅតែ មិនឃើញមកដល់ទៀត ហេតុនេះធ្វើឲ្យពួកគេកាន់តែខូចចិត្ត។ ភាពស្រងាកចិត្តយ៉ាងខ្លាំង​របស់ពួកគេ "លទ្ធិGnosticism" បានកើតជារូបរាងឡើង។ ពួក Gnostics បានបង្រៀនថា​ សមាជិកខ្លះនៃពួកជំនុំបានរស់នៅដោយសេចក្តីជំនឿ ហើយអ្នកដទៃទៀតរស់នៅដោយ​ចំណេះ​។ ពួកគេបានជឿលើក្រុមគ្រីស្ទានដែលមានឥទ្ធិពលមួយក្រុមដែលមិនត្រូវការសេចក្តី ជំនឿ។ ហេតុនេះមានក្រុមដែលមានឥទ្ធិពលពីរបីក្រុមដែលមានការត្រាស់ដឹងពិសេស ជា​ពួក អ្នកដែលយល់ពីសេចក្តីអាថ៌កំបាំងនានានៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ។ ពួកគេបានជឿ​ថា​ ព្រះនៃគម្ពីរសញ្ញាចាស់ជាព្រះអាក្រក់ តែព្រះនៃគម្ពីរសញ្ញាថ្មីដែលបានបើកសម្តែងឲ្យ​ស្គាល់ក្នុងព្រះគ្រីស្ទគឺជាព្រះល្អ។ ព្រះនៃគម្ពីរសញ្ញាថ្មីបានបង្កើតពិភពខាងវិញ្ញាណ។ ពួក Gnosticism បានបង្កើតការស្មានប្លែកៗ។ រូបកាយរបស់ព្រះគ្រីស្ទមិនមែនជារូបកាយស្រស់ៗ ទេ​ តែត្រូវបានបង្កើតពីធាតុ "psychic(មានន័យថាមនុស្សមានភ្នែក ត្រចៀកទិព្វ)" Gnosticism បានជឿថា ព្រះយេស៊ូវមានភាពជាព្រះទាបជាងព្រះដ៏ល្អនៃគម្ពីរសញ្ញាថ្មី ហើយ​ថា ទ្រង់គ្មានគ្មានរូបកាយសាច់ឈាមទេ។ ពួកគេបានជឿថាព្រះយេស៊ូវមិនបានរងទុក្ខវេទនា​ទេ ពេលទ្រង់គង់នៅផែនដី។ ព្រះយេស៊ូវដែលគេជជែកវែកញែក គ្រាន់តែជាមានភាពដូចជា មនុស្ស តែមិនមែនទេ។  


C.           Eutychianism – Eutychianism បានបង្កើតឡើងក្នុងពេលដ៏ខ្លីបន្ទាប់ពីការជជែកពីNestorius និងCyril នៅក្នុងសតវត្សទីប្រាំ។ និន្នាកាដ៏ខ្លាំងក្លាមួយបានកើតឡើងក្នុងចំណោមពួកអ្នកដើរ តាមCyril ដែលកាន់ខាង "one nature formula(រូបមន្តលក្ខណៈតែមួយ)" នៃព្រះគ្រីស្ទ។​Eutychius បានបដិសេធទស្សនៈរបស់orthodox អំពីលក្ខណៈពីរនៃព្រះគ្រីស្ទ ហើយឈរលើ​ជំហរថា ព្រះវរបិតាបានក្លាយជាព្រះ-មនុស្ស ដ៏គ្រប់លក្ខណ៍( the perfect God-man) ហើយថា ទ្រង់មានលក្ខណៈតែមួយគត់។ ក្រោយមក ពួកអ្នកដើរតាម Eutychius បានបង្រៀនថា ភាពជា មនុស្សរបស់ព្រះគ្រីស្ទត្រូវបានរលាយឬជ្រាបបញ្ចូលគ្នាទៅក្នុងភាពជាព្រះរបស់ទ្រង់​ ធ្វើឲ្យទ្រង់ គ្មានភាពជាមនុស្សទៀតឡើយ។  


ការអនុវត្តន៍ និង សារៈសំខាន់នៃការយល់ដឹងពីលទ្ធិខុសឆ្គងនានាអំពីព្រះយេស៊ូវគ្រីស្ទ
A.  ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទជួយឲ្យអ្នករួចផុតពីការធ្លាក់ចុះក្នុងសេចក្តីខុសឆ្គងច្រំដែល។  
B.  ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទជួយឲ្យអ្នករួចផុតពីការបោកបញ្ឆោតរបស់ពួកគ្រូខុសឆ្គង។  
C. ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទបង្កើនគំនិតដឹងខុសត្រូវនិងការពាររួចពីគំនិត ការបង្រៀន ខុសឆ្គងនិងពួកគ្រូខុសឆ្គង។
D. ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទគួរជម្រុញអ្នកឲ្យសិក្សាព្រះគម្ពីរដោយហ្មត់ចត់ ដើម្បីឲ្យអ្នក​អាចយល់ដឹងនិងប្រកាសពីគោលលទ្ធិត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទ។  
E.  ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទគួរជម្រុញអ្នកឲ្យអធិស្ឋានសម្រាប់ពួកអ្នកដែលកំពុងបង្រៀន​និង​ប្រកាសព្រះបន្ទូល ថាពួកគេនឹងមិនធ្លាក់ចុះក្នុងសេចក្តីខុសឆ្គងទេ។
F.  ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទគួរតែធ្វើឲ្យអ្នកក្លាយជាអ្នកផ្សាយដំណឹងល្អដែលប្រសើរជាង ពី​មុន និងទទួលការហ្វឹកហ្វឺនឲ្យដឹងពីទស្សនៈខុសឆ្គងផ្សេងៗអំពីព្រះគ្រីស្ទ។  
G.  ការសិក្សាលទ្ធិខុសឆ្គងនានាអំពីព្រះគ្រីស្ទធ្វើឲ្យអ្នកសរសេរដំកើងព្រះចំពោះមនុស្សប្រុសស្រីក្នុង ប្រវត្តិសាស្រ្តដ៏យូរអង្វែងដែលបានប្រកាសសេចក្តីពិតអំពីព្រះយេស៊ូវយ៉ាងស្មោះត្រង់ ដើម្បីឲ្យអ្នកអាច​ដឹងនិងជឿលើសេចក្តីពិត។