សាសនាធំៗក្នុងលោក
សាសនានៅលើលោក
ព្រហ្មញ្ញសាសនា សាសនាព្រាហ្មណ៍
សាសនាហិណ្ឌូ
ព្រហ្មញ្ញសាសនាចូលមកកម្ពុជរដ្ឋមុន
ពុទ្ធសាសនា។
គឺមាន អវិជ្ជា សង្ខារ
វិញ្ញាណ នាមរូប
អាយតន:
ផស្ស:
វេទនា
តណ្ហា
ឧបាទាន
ភព
ជាតិ
ជរា។
*ដូចម្តេចហៅថាសាសនា?
ឬ តើសាសនាជាអ្វី?
ដែលហៅថាសាសនាគឺ
ជាប្រព័ន្ធនិមិត្តរូបដែលដើរតួក្នុងការបង្កើតនូវអារម្មណ៍ទាំងឡាយប្រកបដោយអំណាច
ការរាលដាល និង ជាប់លាប់ យូរអង្វែង
ព្រមទាំងការជំរុញចិត្តប្រជាជនដោយគំនិតយ៉ាងជាក់លាក់ តាមរបៀបទូរទៅមួយនៃអត្ថិភាព
ហើយរុំព័ទ្ធនូវគំនិតទាំងឡាយដោយអាការះនៃសច្ចះភាពមួយដែលអារម្មណ៍ និង ការជំរុញចិត្តទាំងឡាយនោះហាក់ដូចជាប្រាកដនិយមតែមួយប៉ុណ្ណោះ។

1/ពុទ្ធសាសនា
(ដើមកំណើតនៅប្រទេសនេប៉ាល) ជាប់លេខ៣
2/អ៊ីស្លាមសាសនា (ដើមកំណើតនៅក្នុងប្រទេសអារ៉ាប) អ៊ីស្លាមជាប់លេខ២
3/ព្រហ្មញ្ញសាសនា
ឬសាសនាព្រាហ្មណ៍ សាសនាហិណ្ឌ( ដើមកំណើតនៅប្រទេសឥណ្ឌា) ជាប់លេខ៤
4/គ្រីស្ទ (ដើមកំណើតនៅក្នុងប្រទេសអ៊ីស្រាអែល) គ្រីស្ទសាសនាជាប់លេខ១
5/ចិន (ដើមកំណើតនៅក្នុងប្រទេសចិន) ចិនជាប់លេខ ៥
មានទស្សនះបានយល់ឃើញចំពោះសាសនាយ៉ាងដូច្នេះ
Ø សាសានាគឺជាអ្វីដែលមនុស្សម្នាក់ធ្វើដោយភាពឯកឯងរបស់ខ្លួន
Ø សាសនាគឺជាសញ្ញានៃសភាវរស់(មនុស្ស)
ដែលរងការសង្កត់យ៉ាងខ្លាំង
Ø សាសនាគឺជាអាភៀននៃប្រជាជន
Ø សាសនាគឺជាការជឿលើព្រះអម្ចាស់
Ø សាសនាគឺជាការដឹកនាំទៅរកផ្លូវល្អ
ជីវិតសុខសាន្ត និងត្រឹមត្រូវ
Ø សាសនាគឺជាការស្វែងរកការលើកទឹកចិត្តនៅក្នុងពិភពមួយដែលបានគត់ទុកដែលគ្មានតណ្ហាជាវាលរហោស្ថានដ៏
គួរឲ្យញាប់ញ័រ
Ø សាសនាគឺជាជីវិតខាងវិញ្ញាណ
Ø សាសនាគឺជាជីវិតនៅក្នុងព្រលឹងមនុស្ស
សាសនាសាកល
កន្លែងណាក៏ដោយដែលមានមនុស្សរស់នៅគឺគេត្រូវទទួលស្គាល់ខ្លះៗថា
មានអំណាច មួយឬច្រើនហួសលើសពីខ្លួនគេផ្ទាល់។ សាសនាមិនគ្រាន់តែមានលក្ខណទូទៅប៉ុណ្ណោះទេ
តែវាមានលក្ខណពិសេសមួយ ដែលបំបែកមនុស្សចេញពីសត្វដែលមាននៅក្នុងលោកិយនេះ។ វាជាប្រព័ន្ធមួយដែលឥទ្ធិពលលើភាពខុសគ្នារវាងខុសគ្នារវាងមនុស្សនិង
សត្វ។ យើងឃើញថាសាសនាសត្វស្វានិងសត្វលើគោតផ្សេងៗ សត្វត្រីធំៗ និងសត្វលូនវា
ពួកវាគ្មានសាសនាទេ។ ប៉ុន្តែគ្មានក្រុមមនុស្សណាដែល គ្មានជំនឿ និងសាសនានោះឡើយ។

ការស្វែងយល់ន័យនៃពាក្យ
ក/ ការហៅថា ព្រហ្មញ្ញសាសនា
គឺពីព្រោះតែគេសំគាល់ថាសាសនារបស់ព្រះព្រហ្ម ឬមកអំពីព្រះព្រហ្ម។
ខ/ ការហៅថា សាសនាព្រាហ្មណ៍
គឺពីព្រោះតែពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនគេថា ជាបុត្រព្រះព្រហ្ម ជាអ្នកកាន់កាប់
និងប្រតិបត្តិ តាមសាសនានេះ។
គ/ កាហៅថា សាសនាហិណ្ឌូ
គឺជាសំយោគនៃសាសនាផ្សេងៗក្នុងដំណាក់កាលថ្មីដោយផ្អែកលើទស្សនះ ទ្រឹស្តី នៃសាសនា
ព្រាហ្មណ៍
ឬអាចនិយាយថាជាការវិវត្តន៍ថ្មីនៃសាសនាព្រាហ្មណ៍។

ព្រហ្មញ្ញសាសនា
សាសនាព្រាហ្មណ៍ សាសនាហិណ្ឌូមាន៣សម័យកាលធំៗគឺ
១/ សម័យវេទនិយម (ឆ្នាំ
១៥០០ ដល់ ៥៥០មុន គ.ស)
២/ សម័យព្រាហ្មណ៍និយម (ឆ្នាំ៥៥០ ដល់ សតវត្សរ៍ទី១០នៃ គ.ស)
៣/ សម័យហិណ្ឌូនិយម (ចាប់ពីសតវត្សទី១០ ដល់បច្ចុប្បន្ន)
សាសនាព្រាហ្មណ៍ត្រូវបាននាំចូលមកប្រទេសឥណា្ឌដោយពួក
អារ្យ ឬ អារ្យ័នហើយនៅសម័យវេទនិយមគេជឿថា មានអទិទេព ធំៗ៣អង្គដែលបង្កើតលោក
ដូចជា:
1/ បុរុស: (តាមជំនឿសម័យ សំហិតា ឆ្នាំ១៥០០ មុនគ.ស)
2/ ប្រជាបតិ (តាមជំនឿសម័យព្រាហ្មណ៍ ឆ្នាំ ៧៥០ មុន គ.ស)
3/ ព្រហ្ម (តាមជំនឿសម័យឧបនិស័ទ
ឆ្នាំ ៥៥០ មុន គ.ស)
Ø នៅសម័យព្រាហ្មណ៍ គេលើកតម្តើងព្រះហ្ម
ថាព្រះព្រហ្មជាអ្នកកសាងលោក។ លុះដល់ចុងសម័យវេទ គឺសម័យ
ឧបនិស័ទ
គេនៅតែជឿថា ព្រះព្រហ្មជាអទិទេពដដែល។ ជំនឿនាចុងសម័យវេទ គេជឿថាមនុស្សម្នាក់មាន
១ ព្រហ្ម័ន (គឺជាព្រលឹងមេ, ព្រលឹងសាកល ព្រលឹងធំ)
២ អាត្ម័ន (គឺជាព្រលឹងតូច ដែលមិនចេះស្លាប់ទេ)
ការវិលវល់ពីរូបមួយទៅមួយរបស់
អាត្ម័នហៅ សំសារះ។
៣ កម៌ន (សំគាល់ កម្មផល ព្រេងវាសនា អំពើ ឬកម្លាំង។ កម៌នជា
ឧបសគ្គ រារាំងមិនឲ្យ អាត្ម័ន វិលទៅជួបព្រហ្ម័ន។ ឬ ហៅថា សភារះ អាក្រក់។
អាទិទេព
គឺជាតួអង្គបង្កើតទេវ គឺជាអង្គជំនួយ។ ក្នុងនោះមានទេវ៧គឺ
1/ព្រះឥន្ត្រ
2/ព្រះអគី 3/ព្រះយង់ 4/ព្រះពាយ ឬព្រះវាយុ 5/ព្រះវិរុន 6/ព្រះច័ន្ទ 7/ព្រះសូរ្យ។
12/03/2015
ពេលណាដែលអាត្ម័នបានវិលទៅជួបព្រហ្ម័នវិញនោះ
គេហៅថា មោក្ស: ដ្បិតអាត្ម័នអស់កម៌ន (កម្ម) ហើយ។ ជាធម្មតា
គេជឿថាគ្មានសត្វណា ឬក៏មនុស្សមួដែលអស់កម៌ន ឡើយ ហេតុនេះហើយជីវិតមនុស្ស សត្វ ត្រូវតែវិលវល់ក្នុងវាលរដ្តសង្សា។
ទេវសំខាន់ៗក្នុងសាសនាព្រាហ្មណ៍
១. ព្រះឥន្ទ្រ
តំណាងឲ្យផ្គរ រន្ទះ ។ នៅដើមសម័យវេទ
ជាតួអង្គបង្កើតលោក តែមកដល់ចុងសម័យវេទ គេលែងគោរព និងលើកតម្តើងទៀតហើយ
ព្រោះមានគុណវិបត្តិច្រើន ដូចជា ច្បាំងចាញ់គេញឹកញាប់ ចូលចិត្តស្រា ល្មោភកាមគុណ
និងលួចប្រពន្ធឥសីជាដើម។
២. ព្រះអគី
ឬអគ្មី: តំណាងភ្លើង ជាសាក្សីនៃអំពើល្អ
៣. ព្រះវរុណ
: តំណាងទឹក និងភ្លៀង ចាំឃ្លាំងមើលសេចក្តីល្អ
និងសេចក្តីអាក្រក់របស់មនុស្ស។
៤. ព្រះសូរ្យ: តំណាងកម្តៅ
និងពន្លឺ ជាចៅក្រមកាត់ក្តី។
៥. ព្រះច័ន្ទឬ
សោម: តំណាងសោភ័ណភាព
និងជាអ្នករក្សាធម្មជាតិដោយសារ មានអ្នកខ្លះយល់ថា ព្រះច័ន្ទកើតពី ទឹកស្រាសោម
ដែលគេដាក់ថ្វាយព្រះឥន្ទ្រ គេហៅថា ព្រះ “សោម ”។
៦. ព្រះយម តំណាងបរណះភាព និងជាអ្នកធ្វើមនុស្សអាក្រក់ ដែលបានស្លាប់។
៧. ព្រះវាយុ
តំណាងខ្យល់
និងជាអ្នកផ្តល់នូវកំឡាំងនិងល្បឿន។
ក/ ទស្សន: ពហុទេវនិយម ជាទស្សនះដែលកើតមាននាដើមសម័យវេទ
ដោយគេនិយមរាប់អានទេវច្រើនអង្គ ដ្បិត គេជឿថា ទេវមានតួអង្គ។
ខ/ ទស្សន:ឯកទេវនិយម ជាទស្សនះដែលកើតមាននាចុងសម័យវេទ
ដោយគេបង្រួមទេវច្រើនអង្គឲ្យនៅតែមួយ
វិញ។ ទស្សន:នេះ
មាននិន្នាការគោរពទេវតែមួយអង្គ ដោយចាត់ទុកថាជាអទិទេពដើម
និងជាអ្នកដែលបង្កើតទេវដទៃទៀត ព្រមទាំងរបស់សព្វសារពើរក្នុងលោក។ ចំពោះទេវដទែទៀត
នៅមានឈ្មោះដដែល តែមានលក្ខណ: អន់ថយជាង។
ចំណែកអទិទេពដែលពួកព្រាហ្មណ៏លើកតម្តើង
ជាងគេគឺព្រះព្រហ្មនិង មានព្រហ្ម័ន ជាសភាវះដើម។
ទស្សន:ត្រីមូរតិ
ជាទស្សន:កើតចេញពី
គំនិតដែលយកព្រះព្រហ្មនិង ព្រះសិវ: ជាធំ។ ពិតមែនតែសទ្សនះឯកទេវនិយម យកព្រះព្រហ្មជាធំ
ជាដើមគេបង្អស់ក៏ដោយ ក៏នៅតែមានទំនាក់ទំនង់ទៅនឹងពហុទេនិយមដែរ បានសេចក្តីថា អាទិទេព
ទាំង៣អង្គ(ព្រហ្ម វិស្ណុ និង សិវ: ) ស្ថិតនៅជាពហុភាព និងមានឯកភាព។
ទស្សន:ត្រីមូរតិ
ត្រូវបានគេរាប់អានខ្លាំង នៅសម័យព្រាហ្មណ៏ ហើយរឹតតែមានតម្លៃខ្លាំងនៅសម័យហិណ្ឌូនិយម។
អាទិទេពក្នុងទស្សន:ត្រីមូរតិមាន ព្រះព្រហ្ម វិស្ណុ
(នរាយណ៏) និង សិរ:(ឥសូរ)។
ក/ ព្រះព្រហ្ម
ព្រះព្រហ្ម ជាសារធារណះនាម ដូចព្រះពុទ្ធ ដែរ
ប្រើសម្រាប់ហៅទេវតាមួយ ក្រុមនៅស្ថានព្រហ្មលោក។ ពួកព្រាហ្មណ៏ មានជំនឿថា
ព្រះព្រហ្មជាអទិទេពបង្កើតលោក។ កាលដើមឡើយគេជឿថាព្រះព្រហ្មជាសភាវធម៌ដែលគ្មានរូប
គ្មានប្រពន្ធ ឬកូនដូចជាមនុស្សឡោកទេ មានលក្ខណះស្អាតស្អំល្អបរិសុទ្ធ។
កំណើតព្រះព្រហ្ម
មានគម្ពីរព្រាហ្មណ៏មួយបានចែងថា ព្រះព្រហ្មកើតពីសភាវះឥតរូបទាំងឡាយ
ដែលផ្គុំផ្សំគ្នាទៅជាស៊ុតមួយ យ៉ាងធំ អណ្តែតនៅលើអាកាសអស់ពេលមួយម៊ឺុនកល្ប។
១/ លទ្ធិព្រហ្មចារ្យ ឬព្រហ្មចារី
លទ្ធិពេះគឺសម្រាប់ពួកព្រាហ្មណ៏ធ្វើចិត្ត ឲ្យបរិសុទ្ធដូចជាព្រះព្រហ្មដែរ។
ដើម្បីសម្រេចគោលបំណងនេះពួកព្រាហ្មណ៏ ត្រូវតែលះបង់ទ្រព្យសម្បត្តិ ប្រពន្ធកូន
ទៅបួសជាសាមណះ ក្នុងព្រៃស្ងាត់។
២/ លទ្ធិអាត្ម័ន លទ្ធិនេះញគឺអប់រំមនុស្សឲ្យចេះ
សំអិតសំអាងអាត្ម័នឲ្យបាន ស្អាតបរិសុទ្ធ ហើយវៀរចាក់នូវគ្រឿងសៅហ្មង
ទាំងឡាយដើម្បីឲ្យបានទៅជួប ព្រហ្ម័នវិញ ទើបបានសម្រេចនូវបរមសុខ។
លទ្ធិអាត្ម័នធ្វើឲ្យមនុស្សស្គាល់ខ្លួនឯងពឹងលើខ្លួន ឯង
និងចេះទទួលខុសត្រូវដោយខ្លួនឯង ព្រោះគេយល់ថាខ្លួនគេជាព្រះព្រហ្ម
ហើយអំពើដែលគេប្រព្រឹត្តក៏ជាអំពើរបស់ព្រះព្រហ្មដែរ។
៣ លទ្ធិឧបនិស័ទ
គោលលទ្ធិសំខាន់គឺស្វែងរកវិធីដែលធ្វើឲ្យអាត្ម័នរបស់មនុស្សអាចវិលចូលទៅកាន់ព្រហ្ម័នវិញ។គេប្រើ
វិធីសំខាន់
២ប្រភេទ គឺ វិធីធ្វើតប និង វិធីយោគះ។
៣. ១ វិធីធ្វើតប
ក នៅដើមសសម័យវេទ
គេព្យាយាមបន់ស្រន់ បួងសួង ដល់អាទិទេព ធ្វើឲ្យអទិទេព ពេញចិត្ត អាណិតមេត្តា
ខ នៅចុងសម័យវេទគេព្យាយាមធ្វើឲ្យអទិទេពក្តៅក្រហាយ
ទ្រាំពុំបាននឹងចុះមកជួយវិញ។
គ
នៅសម័យព្រាហ្មណ៏និយម គេព្យាយាមធ្វើទុក្ខកិរិយាវិញម្តង ដូចជា
ឈរហាលថ្ងៃយ៉ាងយូរ ដេកលើបន្លាស្រួច ឬដេកលើដែកគោល។
៣.២ វិធីធ្វើយោគ
ជាវិធីអប់រំចិត្តឲ្យនឹងនរ
ឲ្យស្អាតបរិសុទ្ធ ឲ្យស្គាល់ខុសត្រូវ ដោយវិធីហាត់ ដកដង្ហើមចេញចូលឲ្យបានស្រួល
និងធ្វើសមាធិជាដើម។
លក្ខណះពិសេសសម្រាប់សម្គាល់ថាជាព្រះព្រហ្មមាន
Ø មានមុខ៤បែរទៅទិស៤
Ø
កាយមានសម្បុរក្រហម
Ø
កេតនភណ្ឌ មានប៉ាន់
ឬថូ ស្លាព្រា រាជពិធី ខ្សែផ្គាំ ។ល។
Ø
យានជំនះគឺ
សត្វហង្ស
Ø
មហេសីព្រះនាម
សរស្វតី និងមានបុត្រ ៣អង្គគឺ ទក្ស ភគ៌ុ សន្ធិយា
v
ព្រះព្រហ្មនៅក្នុងរឿងរាមកេរ្តិ៍
មាននាមថា ព្រះនាតា។
26/03/2015
ខ/ ព្រះវិស្ណុ គេហៅម្យ៉ាងទៀតថា ព្រះនរ៉ាយណ៍
(និយមហៅស្រុកខ្មែរ)។ ព្រះវិស្ណុ ក៏មាននាមហៅផ្សេងៗទៀតថា ភគវន្ត ហរិអនន្ត
គឺជាអាទិទេព គ្រប់គ្រង និងថែរក្សាលោកឲ្យបានគង់វង់ ជាអ្នកស្រោចស្រង់ និង
បង្រ្កាបសភាវ:អាក្រក់។
វិស្ណុកើតចេញពីតំណក់ញើសថ្ងាសរបស់ព្រះព្រហ្មពេលកំពុងបំពេញតប:។ ចំណែកឯការបែងភាគ ឬហៅថា អវតា
របស់ព្រះវិស្ណុមាន
១
មត្ស្យ ឬ មច្ឆា: អវតាជាត្រី គឺជួយមនុស្សឲ្យរួចពីទឹកជំនន់។
២ កូម៌: អវតាជាអណ្តើក
មានមុចងារជួយកលភ្នំនៅពេលយក្ស និង ទេវ ទាញនាគ
៣ វរាហ: អវតា ជាជ្រូកព្រៃ ជួយមនុស្សឲ្យរួចពីការបៀតបៀនរបស់យក្ស។
៤
នរសិង្គ: អវតាជាមនុស្សក្បាលសិង្ហ
ជួយសម្លាប់យក្សដែលដើររាតត្បាតទេវ:
៥ វាមន: អវតា
ជាមនុស្សតឿ ជួយបោកបញ្ជោតយក្សឈ្មោះពសី ដើម្បីយកបានផែនដីមកវិញ។
៦
បរសុរាម: អវតាជាមនុស្សកាន់ពូថៅជួយមនុស្សស្រោចស្រង់មនុស្សឲ្យរួចពីស្តេច
៧ រាម: អវតា
អ្នកបង្រ្កាបយក្ស ដែលបៀតបៀនមនុស្សស្លូតត្រង់ និងជាអ្នកកាន់សាសនាព្រាហ្មណ៏
៨
ក្រិស្ណ: អវតាជាមនុស្សខ្មៅជួយពួកគង្វាលគោឲ្យរួចផុតពីររន្ទះបាញ់
៩
កល្កិន: អវតាជាមនុស្សក្បាលសេះ
ជាចៅក្រមកាត់ទោស និងរៀបចំយុគ្គសម័យថ្មីឲ្យរុងរឿងទៅអនាគត។
លក្ខណពិសេសរបស់ព្រះវិស្ណុ
គឺ
មានលក្បាល១
មានដៃ២ ឬ៤ ឬ៨
សំលៀកបំពាក់ពណ៌ លឿ
យានជំនិ: គឺ សត្វគ្រុឌ
កេតនរភណ្ឌ កងចក្រ
ដំបង ផ្កាឈូក ខ្យងសង្ខ័ ធ្នូ ដាវ
v ព្រះវិស្ណុមានមហេសី ២អង្គគឺ
១ ព្រះនាងលក្ស្មី ជាទេពធីតាតំណាង ទ្រព្យសម្បត្តិ
ភព្វ័សំណាង
២ ព្រះនាងស្រី ជាទេពធីតាតំណាង សោភ័ណភាព
v
និង
មានបុត្រ ១ អង្គព្រះនាម ព្រះកាម ឬកាមទេព
v លំនៅស្ថានគឺ វៃគុណ
គ/ ព្រះសិវ:
ជាអាទិទេពបំផ្លាញលោកផង និងបង្កើតលោកផង។
តាមគម្ពីរ វាយុបុរាណចែងថា ព្រះសិវ: ជាសរសរភ្លើងដែលមានអនុភាព ខ្លាំងជាងព្រះហ្ម និង វិស្ណុ ។
ក្រោយពេលចេញពីសរសរភ្លើងនោះមាន ព្រះសិវ: ក៏បានប្រកាសប្រាប់ឲ្យដឹងថាទិទេពទាំង ២អង្គ គឺ ព្រះព្រហ្ម
និងវិស្ណុ ជាការបែងចែកភាគរបស់ព្រះអង្គទេ។ រីឯ សិវលិង្គដែលដាក់តម្កល់លើយោនីព្រះនាងឧមា
ជានិមិត្តរូបនៃ ការបង្កើតលោករបស់ព្រះសិវ:។
រូបដូចស្តេចគង់លើបល្លង្គ
មានពាក់គ្រឿងអលង្គារគ្រប់មុខ
រូបដូចគ្រូរបាំ
រូបមនុស្សមានភ្នែក៣
គឺ ភ្នែក២ដូចមនុស្ស ឯភ្នែកទី៣ នៅចំនុចកណ្តាលថ្ងាស
រូបមនុស្សមានមុខ
១ដៃ ២ជួនកាល បែងភាគ មុខ ៥ ដៃ១០
យានជំនិះ គឺគោនន្ទ
កេតនភណ្ឌសំខាន់ៗ
មាន ត្រីសូល៍ (ច្បូក) ខ្សែផ្គាំ ស្គរ ដប លលាដ៏ក្បាល ខ្សែ ១ចង្វាយដើម។
វិធីប្រតិបត្តិក្នុងសាសនាព្រាហ្មណ៏មាន
៤ ធំៗ
១ ភក្តិ
ជាវិធីដែលសំដែងនូវភក្តីភាពចំពោះអាទិទេព
គឺជាការផ្តោតចិត្ត
ផ្តោតអារម្មណ៏ទៅអាទិទេពដើម្បីឲ្យអាទិទេពផ្តល់សេចក្តីសុខគ្រប់ប្រការដល់ខ្លួន។
២ តប:
វិធីដែលធ្វើឲ្យអាត្ម័នរបស់មនុស្សអាចវិលចូលទៅកាន់ព្រហ្ម័នវិញ
៣
បូជាយញ្ញ និង បូជាអគ្គី
ក ពិធីបូជាយញ្ញ
ខ ពិធីបូជាអគ្គី
ជាវិធីដុតភ្លើងទាំងថ្ងៃ ទាំងយប់ ថ្វាយដល់ព្រះអាទិទេព
ប្រយោជន៏ឲ្យព្រះអាទិទេពប្រទានពរជ័យ
៤
សិវរាត្រី ឬ ពិធីសាងបាប
ពិធីនេះគេនិយមប្រារព្វនៅពេលយប់
ក្នុងមួយឆ្នាំម្តង។
ព្រះគម្ពីរវេទ
ឬត្រៃវេទ
ចែងចែកជា៣
ផ្នែកសំខាន់គឺ
១
គម្ពីរ ឫគ្វេទ គម្ពីរនេះសរសេរជាពាក្យកាព្យ គេប្រើសម្រាប់សូត្រអង្វរ និង សរសើរអាទិទេព
២
គម្ពីរ យជ៌វេទ ជាពាក្យរាយ
(កម្រងកែវ) គេប្រើសម្រាប់សូត្រក្នុងពិធីបួងសួងដល់អាទិទេព។
៣
គម្ពីរសាមវេទ ជាពាក្យទំនៀមដើម
គេប្រើសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម ដល់អាទិទេព។
៤
អថិវវេទ គឺជាអាគមគាថា
ប្រើសម្រាប់សូត្រហៅខ្មោច បិសាច ឲ្យមករំដោះ ខ្លួនឲ្យរួចផុតពីទុក្ខភ័យផ្សេងៗ ឬ
ប្រើសម្រាប់ ដាក់អំពើ បណ្តាសារឲ្យវិនាសហិនហោច។
វណ្ណ:នៅក្នុងព្រហ្មញ្ញសាសនាមាន
១ វណ្ណ:ព្រាហ្មណ៏ កើតពីព្រះឪស ព្រះព្រហ្ម មានមុខងារ បង្រៀន។ និយមស្លៀកពាក់ ពណ៌ស
នៅក្នុងឥណ្ឌា និង ពណ៌បៃតង នៅខ្មែរ។
២ វណ្ណ:ក្សត្រិយ កើតពីពាហុ ព្រះព្រហ្ម មានមុខងារ ខាងការ គ្រប់គ្រង
និង កាពារប្រទេស។ និយមស្លៀកពាក់ពណ៌ក្រហម នៅឥណ្ឌា នៅខ្មែរ ក្រហម។
៣ វណ្ណ:វៃស្ស: ឬ វេស្ស: កើតចេញពីព្រះឧរុ ព្រះហ្ម មាន
នៅប្រទេសកម្ពុជាវណ្ណ
មានតែ៣ ទេគឺ
១ ក្សត្រិយ
អ្នកគ្រប់គ្រងនិងកាពារប្រទេស
២ ព្រាហ្មណ៏
៣ វៃស្ស: និង សូទ្រ: ឬ សុទ្ធ អ្នកធម្មតា និង ខ្ញុំ គេ
ចំនុចដែលបង្ហាញពីភាពខុសគ្នារវាងសាសនាហិណ្ឌូនិងសាសនាដទៃ
មានដូចជាខាងក្រោម
១
គ្មានស្ថាបនិកទោល
២
គ្មានប្រពន្ធ័ទេវសាស្រ្តចំៗ
៣
គ្មានគំនិតតែ១អំពីព្រះ
៤
គ្មានប្រព័ន្ធតែមួយនៃសីលធម៌
៥
គ្មានអំណាចផ្នែកសាសនាជាកណ្តាល
៦ គ្មានអត្ថបទបរិសុទ្ធតែមួយ
៧ គ្មានគំនិតហោរាណាមួយឡើយ។
02/04/2015
ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាជាសាសនាធំទី៤ក្នុងលោក
ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា នាសតវត្សរ៏ទី៦ មុន គស បច្ចុប្បន្ន
ជាប្រទេសនេប៉ាល
២និកាយ មហាយាន
ជាយានធំ ទូលាយ ប្រកាន់ធម៌វិន័យធូរជាង និកាយហិនយាន
នាំសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមពោធិសត្វ។ និកាយមហាយាននិយម
គ . ធម្មទេសនា
២. ទស្សន:និង ទ្រីស្តីសំខាន់ៗក្នុងព្រះពុទ្ធនិយម
ក,
ទ្រីស្តីអរិសច្ច: (មាន៤ប្រការ)
គឺ
ក.១. ទុក្ខអរិយសច្ច: គឺថា មនុស្ស សត្វគ្រប់រូប រមែងមានទុក្ខចៀសមិនផុត
គ្រាន់តែមាន តិច ឬច្រើន តូចធំ ប៉ុណ្ណោះ។ ទុក្ខមាន៤
ក.១.១ ជាតិទុក្ខ
( ទុក្ខព្រោះមានកំណើត
តាំងពីនៅក្នុងពោះម្តាយ)
ក.១.២ ព្យាទុក្ខ (ទុក្ខព្រោះមានជំងឺ)
ក.១.៣ ជរាទុក្ខ (ទុក្ខព្រោះចាស់គ្រាំគ្រា
ទ្រុឌទ្រោម)
ក.១.៤ មរណទុក្ខ (ទុក្ខព្រោះស្លាប់ មានការចុកចាប់ ពិបាកខ្លាំងពេលជិតផុតជីវិត)។
ក.២ សមុទយអរិសច្ច: គឺជាទុក្ខដែលបានកើតឡើងដោយ អវិជ្ជា ហើយបង្កឲ្យមានតណ្ហា ។
តណ្ហាជាប្រភពដែលនាំឲ្យមានកំណើតថ្មីបន្តបន្តាប់មិនចេះដាច់និង
មកនូវទុក្ខគ្រប់ប្រការ។
ក.៣ និរោធអរិយសច្ច:
គឺជាការរំលត់ទុក្ខការរួចចាកទុក្ខ។
កន្លែងរំលត់ទុក្ខគឺនិព្វាន។ ដើម្បីរំលត់ទុក្ខបានគឺត្រូវបំបាត់អវិជ្ជា និង
រំលាយតណ្ហាដែលជាប្រភពនៃទុក្ខ។
ក.៤ មគ្គអរិយសច្ច:
គឺជាផ្លូវ ឬ
មធ្យោបាយដែលនាំឲ្យផុតទុក្ខ។
កន្លែងផុតទុក្ខគឺនិព្វានតែដើម្បីទៅដល់និព្វានមនុស្សម្នាក់ៗ ត្រូវប្រកាន់មកផ្លូវកណ្តាល
(មជ្ឈិមាបដិបទា) ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមគ្គ:៨យ៉ាង(អដ្ឋង្គិកមគ្គ)។
អដ្ឋង្គិកមគ្គ ឬ
មាគ៌ា ៨យ៉ាងដែលនាំឲ្យផុតទុក្ខ
១
សម្មាទិដ្ឋិ ការយល់ឃើញត្រឹមត្រូវ
ការអរិយសច្ច: ទាំង៤ យ៉ាង
២
សម្មាសង្កប្ប: ការត្រិះរិះ
គឺមិនត្រិះរិះរកការព្យាបាទ និង បៀតបៀនចំពោះមនុស្សសត្វទូទៅ។
៣ សម្មាវាចា: ការពោលពាក្យ សម្តីត្រឹមត្រូវ និង
វៀរចាកពាក្យសម្តី៤យ៉ាងដែលត្រឹមត្រូវ
៣.១ មុសាវាទ
ពាក្យមិនពិតឬ កុហក
៣.២បិសុនាទាទ ពាក្យស៊កសៀត ញុះញង់ បំបែកបំបាក់
៣.៣ ជរុទាទ
៣.៤សម្ជប្បលាវាទ
៤
សម្មាកម្មមន្ត ការងារត្រឹមត្រូវ គឺវៀរចាកការរកស៊ីទុច្ចរិត
១ បាណា
២ អទិន្នា
៥សម្មាអាជីវះ
៦
សម្មាវាយាម
៧ សម្មាសតិ
៨
សម្មាសមាធិ
៨.១ សីល សម្មាវាចា សម្មាកម្មមន្ត និង សម្មាអាជីវ:
៨.២ មមាធិ សម្មាវាយាម សម្មាសតិ និង សម្មាសមាធិ
៨.៣ បញ្ញា សម្មាសង្គប្ប
សម្មាទិដិ្ឋ។
ខ ទ្រីស្តីកម្មផល
ទស្សនះ ឬទ្រឹស្តីនេះ
មានទំនាក់ទំនងទៅនឹងការវិលស្លាប់នៃសត្វលោក។ ក្នុងពុទ្ធសាសនា ភាវះ
ទាំងឡាយកើតឡើងដោយខ្លួនឯង តាមច្បាប់ធម្មជាតិ។ ឯព្រហ្មញសាសនាគឺមានអាទិទេពអ្នកបង្កើត។
23/04/15
គ.ទ្រឹស្តីបដិសមុប្បាទ
ទ្រឹស្តីនេះបានចែងថា
បើនេះមាន នោះក៏មាន
បើនេះគ្មាន នោះក៏គ្មាន
បើនេះរលត់ នោះក៏រលត់។ល។
ដូចនេះសរុបមក ពុំមានភាវះណាមួយកើតឡើងដាច់តែឯង
ដោយគ្មានហេតុ ឬបច្ច័យ ទាក់ទងគ្នានោះឡើយ ។
ចំពោះដំណើរវិលកើតវិលស្លាប់នៃមនុស្សតាមទ្រឹស្តីបដិច្ច័យសមុប្បាទ
គឺមានដំណើរទាក់ទងគ្នារវាងបុព្វហេតុទាំង១២ ។
មានន័យថា
បើធាតុណាមួយកើតឡើងហើយ ធាតុឯទៀតៗ ឬ ភាវះឯទៀតក៏នឹងកើតឡើងជាបន្តបន្ទាប់គ្នា
ដូចជាអវិជ្ជា
ពេលកើតមកហើយត្រូវតែមានកើតនូវសង្ខារ
ហើយសង្ខារនាំឲ្យកើតវិញ្ញាណ តទៅជាហូររហូតដល់ជរា និងមានមរណ:។
ពន្យល់ពាក្យ
អវិជ្ជា ភាពល្ងង់ខ្លៅ
សង្ខារ : ការកើត
វិញ្ញាណ : មនសិការ
នាមរូប : រូបកាយ
អាយតន: វិញ្ញាណ ខន្ធ
ផស្ស: : ការប៉ះពាល់
វេទនា : អារម្មណ៍
តណ្ឌា : ចំណង់ខ្លាំង
ឧបាទាន : ការចាប់យក
ភព : ក្លាយទៅជា
ជាតិ : កំណើត
ជរា : មរណ:
អ៊ីស្លាម
v អ៊ីស្លាមមានន័យថា ការចុះចូលចំពោះព្រះ។សាសនាអ៊ីស្លាមជាសាសនាធំជាងគេទី២
។
v មានមនុស្សជាង១ពាន់នាក់ដែលដើរតាម។
អ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន
នៅតំបន់ អាហ្រិកខាងជើង មជ្ឃឹមបូព៌ា អាស៊ីខាងត្បូង កណ្តាល និងឥណ្ឌូនេស៊ី។ ប្រទេស៤ដែលស្ថិត
នៅក្នុងតំបន់មជ្ឃឹមបូព៌ា ប៉ានីស្ថាន ឥណ្ឌូនេស៊ី
ដើមកំណើតសាសនាអ៊ីស្លាម
ស្ថាបនិកសាសនាអ៊ីស្លាម
គឺ ហោរាមហាម៉ាត់ ដែលបានកើតនៅក្នុងឆ្នាំ៥៧០ នៃ គ
ស ក្នុងកុលសម្ព័ន្ធ (Clan) Banu
Hashimជាផ្នែកមួយនៃកុលសម្ព័ន្ធអារ៉ាបឈ្មោះ
គូរ៉ាអ៊ីស។ ស្លាប់នៅឆ្នាំ៦៣២នៃ គ ស។ នៅឆ្នាំ៦១០ គ ស ពេលមហាម៉ាតអាយុ៤០ឆ្នាំ
គាត់ថាគាត់បានទទួលនូវការបើកសម្តែងពីទេវតាកាព្រីយ៉ែល
ក្រោយមកគាត់បានចង់ក្រងជាគម្ពីរកូរ៉ាន់ ដែលមានន័យថា
មេសូត្រ ។ ពួកអ៊ីស្លាមប្រហែល១០០គ្រួសារ
ត្រូវនីរទេសទៅយ៉ាទ្រីប។ សព្វថ្ងៃហៅថាមេឌីណា។ អ៊ីស្លាមបានចាត់ទុកឆ្នាំដែលគាត់ចេញទៅនោះថាជាដំបូងនៃប្រតិទិន
ម៉ូស្លឹម។ អ្នកដែលស្នែងដំណែងមហាម៉ាតឈ្មោះថា កាលីហ្វ។ ពូជពង្សរបស់មហាម៉ាតគឺ អាលី
ដែលត្រូវជាបងប្អូនជីដូនមួយនិង ជាកូនប្រសារផង។
ក. និកាយសុនី
មានសមាជិកប្រមាណ
៨០%នៃពួកមូស្លឹម។ ក្រុមនេះមិនប្រកាន់ត្រឹមតែគម្ពីរកូរ៉ាន់ដែលបានចារឹកមកប៉ុណ្ណោះទេ
តែមានថែម ស៊ូណា ជាទំនៀមទំលាប់ដែលគេបានឈ្មោះពីរនោះមក។
ខ.និកាយស៊ីអ៊ីត
ជាក្រុមដែលគិតអំណាចជាងការព្រមព្រៀងគ្នា។
ពួកក្រុមនេះជឿថាព្រះមានបន្ទូលមកគេ តាមអ៊ីម៉ាម ដែលមានឋាន:ស្មើរ សម្តេចប៉ាបកាតូលិក។
សតវត្សរ៍ទី៩ អ៊ីម៉ាម ទី១២បានបាត់ខ្លួន
ឯអំណាចបានធ្លាក់ទៅលើអូឡាម៉ាដែលជាចាត់ទុកខ្លួនគេថា ជាអ្នកដំណាងទូរទៅ។
គ.និកាយស៊ូហ្វិសឹម
គឺជាក្រុមដែលជឿលើអធិធម្មជាតិ។
គោលដៅពួកគេស៊ូហ្វិសឹម បដិសេធការជាប់ជំពាក់ចិត្ត ជាមួយនិងលោកិយ ហើយមើលឃើញព្រះនៅក្នុងអ្វីទាំងអស់។
និកាយតូចៗមាន វ៉ាហាប៊ី ដែលភាគច្រើនរស់នៅអារ៉ាប៊ី ពួកអាឡាវីត ដែលរស់នៅក្នុងប្រទេស
ស៊ីរី ហើយនិង ពួកអាម៉ាឌីយ៉ាស ដែលរស់នៅក្នុងប្រទេសប៉ាគីស្ថាន។ គណ:ធំៗ និងតូចទាំងនេះ អ៊ីស្លាមបានផ្តល់ចំណែកដល់សាសនាពីរទៀតគឺ
សាសនា ស៊ីក និងសាសនាបាហាយ។
ឧបសគ្គ៧យ៉ាងក្នុងការឈោងចាប់ជនជាតិមូស្លឹមថ្វាយព្រះ
១ ទំនាស់ផ្នែកទេវសាស្ត្រ
ក បដិសេធ ភាពជាព្រះនៃព្រះគ្រីស្ទ, ការសុគតនិងការរស់ឡើងវិញ
ខ ការកំផិត
សហាយស្មន់ គឺជាកង្វល់របស់មូស្លឹម
គ
កូរ៉ាន់ជាគម្ពីរបរិសុទ្ធដែលមិនអាចមើលងាយ ឬបំពានបានឡើយ។
ឃ មិនអនុញ្ញាតិ
ឲ្យមានសំនួរទាក់ទង និងភាពជាព្រះនៃព្រះអាឡា។
២ ទំនាស់ផ្នែកប្រវិត្តសាស្រ្ត
ក ទំនាស់រវាងសាសនា
អ៊ីស្លាម និងលោកខាងលិច រួមទាំងបេសកជនដោយសារមានការជិះជាន់ ឈ្លានពាន និងអំណួត។
ខ
ទំនាស់ជាមួយគ្រីស្ទាន ពីព្រោះទាក់ទងនិង អ៊ីស្រាអែល។
៣ ឥរិយាបថ
ក
ទំនាស់ផ្នែកវប្បធម៌ ចំពោះបេសកជនដែលប្រកាន់ពូជសាសន៍ ឬ ជាតិពន្ធ។
ខ ចំពោះមូស្លឹម
ព្រឹត្តការណ៍សំខាន់ជាងពេលវេលា
គ
ការប្រើដៃឆ្វេងត្រូវតែប្រយត្ន័ លើកលែងតែគ្មានដៃស្តាំ
ឃ
មេជើងដែលលើកឡើងត្រូវប្រយ័ត្នដែរ ក្រែងវាចង្អុលទៅកាន់គម្ពីរកូរ៉ាន់ដោយមិនដឹងខ្លួន។
ង
ហាមចាប់ដៃជាមួយស្ត្រីភេទ
ច អំណួត
និងទង្វើរខ្វះការគួរសម ខ្វះសុជីវធម៌ មិ
៤ វិធីសាស្រ្ត
ក គ្មានវិធីសាស្ត្រណាមួយដែលមានប្រសិទ្ធភាពពិតប្រាកដឡើយក្រៅពីបង្កើតទំនាក់ទំនងល្អជាមួយពួកគេ
ខ
កុំធ្វេសប្រហែសក្នុងការអធិស្ថានសម្រាប់ពួកគេ
គ
ត្រូវរស់នៅជាគំរូ ដើម្បីបង្ហាញឲ្យគេឃើញថាគ្រីស្ទានល្អ និងត្រឹមត្រូវ។
៥ទំនាស់ខាងវិញ្ញាណ
ក
វិញ្ញាណគេត្រូវបានខូច គេជឿលើហេតុការណ៍ដែលកើតឡើង ជឿលើជោគជតារាសី ការបើកសម្តែង
ការយល់សុបិន។
ខ
អ៊ីស្លាមជាសាសនានៃការប្រព្រឹត្ត គឺពួកគេពឹងលើការប្រព្រឹត្តទាក់ទងការបានសង្រ្គោះ។
៦
ទំនាស់សម្ភារ:
ក សម្ភារ
និងប្រាក់កាសមិនអាចទិញទឹកចិត្តបានឡើយ
ខ
វត្ថុមានតម្លៃមិនអាចត្រូវបានប្រើក្នុងការនាំពួកមូស្លីឲ្យជឿព្រះបានទេ
គ
របស់ដែលមានតម្លៃខ្ពស់ធ្វើឲ្យពួកគេរអាចិត្ត និងគិតថាគ្មានអ្វីតបស្នងវិញបាន។
៧ ឯកភាពសង្គម
Ø ជនមូស្លីម មានសាមគ្គីភាពរឹងមាំ។
នៅប្រទេសខ្លះមូស្លីមដែលប្រែចិត្តជឿដល់ព្រះត្រូវប្រឈមនឹងការបៀតបៀន
Ø
កន្លែងខ្លះមូស្លីមត្រូវហាមឃាត់មិនឲ្យមានទំនាស់ទំនងអ្នកក្រៅសហគមន៍មូស្លីមឡើយ
Ø ពួកគេមានទំនាក់ទំនងស្អិតនិងនយោបាយ សង្គម
វិធី៧យ៉ាង ដែលអាចយកឈ្នះឧបសគ្គទាំងនោះ
1.
ត្រូវការសេពគប់មិត្ត
2.
ត្រូវយល់ពីស្ថានការណ៍
កាលៈទេសៈ
3.
ត្រូវចេះរួសរាយរាក់ទាក់
និងមិនផ្តល់ឲ្យរបស់ដែលមានតម្លៃថ្លៃហួសពេកទេ
4.
អត់ធ្មត់ ទ្រាំទ្រ
និងមិនភូតកុហក
5.
ត្រូវមានជំនឿនិងចេះទុកចិត្តព្រះ
6.
ត្រូវអធិស្ឋានឲ្យព្រះបើកសម្តែង
និងបំផ្លាស់បំប្រែគេ
7.
ត្រូវមានសេចក្តីស្រឡាញ់
មានចិត្តមេត្តា និងចេះជួយយកអាសារគេ។
សរសរស្គម្គទាំង៥របស់សាសនាអ៊ីស្លាម
1/ ជំនឿ (Shahada) គ្មានព្រះណាទៀតឡើយមានតែព្រះជាម្ចាស់មួយគត់
ហើយហោរាមហាម៉ាត់ជាទូតរបស់ទ្រង់។
2/ អធិស្ថាន (salat) ត្រូវអធិស្ថាន៥ដងក្នុងមួយថ្ងៃ (ពេលអរុណណោទ័យ ថ្ងែត្រង់
រសៀល ព្រលប់ និងពេលយប់។
លំនាំសេចក្តីអធិស្ថាន ព្រះទ្រង់ធំឧត្តម
ខ្ញុំធ្វើបន្ទាល់ថាមហាម៉ាត់ជាទូតរបស់ទ្រង់ ចូលមកអធិស្ថាន ចូលមកទទួលយកជោគជ័យក្នុងជីវិតនេះ
នឹងជីវិតនៅអនាគតកាល។ ព្រះទ្រង់ធំឧត្តម គ្មានព្រះណាទៀតឡើយក្រៅពីព្រះអាឡា។
3/ ការធ្វើទាន (Zakat)
ត្រូវដឹងថារបស់ទាំងអស់ជារបស់ជាព្រះឯទ្រព្យសម្បត្តិដែលមនុស្សមានជាការទុកចិត្តរបស់ព្រះឲ្យកាន់កាប់
ថែរក្សា ដូចនេះត្រូវធ្វើទានដោយស្មគ្រ័ចិត្ត និងបង់ពន្ធក្នុងម្នាក់យ៉ាចហោចណាស់២.៥០%នៃប្រាក់ចំណូលប្រចាំឆ្នាំ។
4/ ការតមអាហារ ត្រូវតមចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច
គឺតមទាំងគ្រឿងបរិភោគនិងគ្រឿងផឹក តមការរួមភេទ ហើយកន្លែងខ្លះតមលេបទឹកមាត់។
ការតមនេះមានរយ:ពេលមួយខែ ហើយជាទូទៅនៅខែកញ្ញា។ការតមមានការលើកលែង
ដល់ស្រី្តមានផ្ទៃពោះ ស្រី្តនៅបំបៅកូន ចាស់ជរា អ្នកមានជំងឺ ហើយក្មេងមិនទាន់គ្រប់វ័យ។
(តែអ្នកដែលមិនបានតមនឹងធ្វើការតមវិញនៅពេលក្រោយ)
5/ធម្មយាតា អស់អ្នកដែលមានសុខភាពល្អ
និងមានលទ្ធភាពត្រូវតែធ្វើធម្មយាត្រា ឲ្យបានម្តងក្នុង១ឆ្នាំ។
ទីកន្លែងដែលអាប្រាំហាំនៅពីដើម ដោយដើជុំវិញកាប៉ា ចំនួន ៧ដង និង៧ដងទៀត
គឺដើរចន្លោះភ្នំសាហ្វា និង ម៉ាវ៉ាដូច
ពេលនាងហាកាបានដើរស្វែងរកទឹកសម្រាប់អ៊ីស្មាអែល។
ភាពខុសគ្នារវាងការបង្រៀននៃ
ព្រះគម្ពីរប៊ិប និងកូរ៉ាន់
អ៊ីស្លាម
(អំពីព្រះអាឡា) គ្រីស្ទាន (អំពីព្រះជាម្ចាស់)
ព្រះមានតែមួយ គឺអាឡា ព្រះមានតែមួយគឺព្រះត្រៃឯក
ព្រះមិនស្រឡាញ់កូនដែលវង្វេងទេ ព្រះស្រឡាញ់កូនដែលវង្វេងទេ(រឿងកូនពៅវង្វេង)
អាឡាមិនស្រឡាញ់អ្នកធ្វើខុស ព្រះស្រឡាញ់ពេលមនុស្សមានបាប
ព្រះធ្វើទុក្ខមនុស្សដោយព្រោះបាបគេ ព្រះមិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាស
ព្រះអាឡាមិនប្រទានឲ្យមានអ្នកណារង់ទុក្ខជំនួសអ្នកណាឡើយ ព្រះចាត់ព្រះយេស៊ូវ
ឲ្យមករងទុក្ខនិងសុគតជំនួសបាបយើង។
ហាមមិនឲ្យសួរពីព្រះអាឡា
និងព្រះគម្ពីរកូរ៉ាន់ អនុញ្ញាត្តិឲ្យសិក្សា
សួរអំពីព្រះ និងគម្ពីរ
ព្រះនៅឆ្ងាយពីមនុស្ស ព្រះនៅជាមួយមនុស្ស
ព្រះបង្ហាញតែបំណង ព្រះបង្ហាញអង្គទ្រង់ជាមនុស្ស (យេស៊ូវ)។
ព្រះបម្រុងទុកនារីស្អាតៗសម្រាប់បុរស ព្រះរាប់អ្នកជឿដូចទេវតា
គ្មានប្តី ប្រពន្ធទេ
ព្រះរៀបចំគ្រឿងស្រវឹង
(ស្រា) សំរាប់ផឹក គ្មានគ្រឿងស្រវឹង
(ស្រី ស្រា) ឡើយ
តួនាទីស្រី្តក្នុងសាសនាអ៊ីសា្លម
១ ចូលរួមក្នុងការងារសង្គម នយោបាយ
វប្បធម៌ និងសិល្បៈ
២ អនុវត្តន៍
និងប្រកាន់ជំនឿលើសរសរស្តម្ភទាំង៥
៣ បង្រៀនកូនចៅ ឲ្យចេះថ្វាយបង្គំព្រះ
មានជំនឿលើព្រះអាឡា
៤ រក្សាជំនឿ មិនរៀបការជាមួយមនុស្សក្រៅសាសន៍
៥ ទន្ទេញគម្ពីរកូរ៉ាន់
អំពីគម្ពីរ/សៀវភៅ
ដែលប្រើក្នុងសាសនាអ៊ីស្លាមមាន៖
១ Quran (កូរ៉ាន់): ជាបន្ទូលរបស់ព្រះអាឡា
មាន១១៤ជំពូក
២ Hadith: ជាកំនត់ត្រាប្រពៃណីពីពាក្យ
និងជីវិតរបស់មហាម៉ាត់
៣ Shari’ah: ជាំក្បួនច្បាប់របស់សាសនាអ៊ីស្លាម
អំពីសាលារៀន៖
អ៊ីស្លាមមានសាលារៀនធំៗចំនួន៤ គឺ៖
១ Shafite: ទ្រឹស្តី/ច្បាប់អ៊ីស្លាម ឈរលើប្រពៃណីហោរា ត្រឹមត្រូវ និងសមហេតុផល
សម្រាប់អនុវត្តន៍ក្នុងកាលៈទេសៈថ្មីៗ
២ Hannafite:
ទើបបង្កើតក្រោយមក គឺក្នុងសតវត្សរ៍ទី ៨ មាននៅក្នុងប្រទេស អ៊ីរ៉ង់
គឺអនុញ្ញាតិឲ្យមានសេរីភាពច្រើនក្នុងការកាត់ស្រាយ។
៣ Malikite: ទាំក់ទងនឹងការរស់នៅ នៅគ្រុងមេឌីណា ហើយដែលគាំទ្រដោយ សៀវភៅ
ហាឌីត។
៤ Hanbalite:
ការកាត់ស្រាយគម្ពីរកូរ៉ាន់តាមច្បាប់និងន័យត្រង់។
គេក៏មានក្រុមអ្នកប្រាជ្ញ
និងគណៈវិនិច្ឆ័យដែលធ្វើការកាត់ស្រាយច្បាប់ហៅថា អ៊ូឡាមា។
សាសនានៅប្រទេសចិន
សាសនានៅប្រទេសចិន
បានប្រាប់លក្ខណៈដោយពហុភាពនិយម តាំងពីការចាប់ផ្តើមប្រវវត្តិសាស្ត្រចិន។ សាសនាចិន
គឺតម្រង់ទៅរកគ្រួសារនិយមហើយក៏មិនតម្រូវឲ្យប្រកាន់ជាប់ស្អិតនោះដែរ
គឺមានការអនុញ្ញាត្តិឲ្យប្រតិបត្តិឬក៏ជឿជំនឿផ្សេងទៀត ក្នុងពេលជាមួយគ្នាបាន។
អ្នកប្រាជ្ញខ្លះចូលចិត្តប្រើពាក្យ
សាសនា គឺសំដៅលើពុទ្ធសាសនា ឬក៏សាសនាតាវ ហើយណែនាំនូវពាក្យការប្រតិបត្តិវប្បធម៌
ឬប្រព័ន្ធគំនិត ឬទស្សនវិជ្ជា ជាពាក្យសមរម្យជាង។
សាសនាតាវ
និងពុទ្ធសាសនាគឺជាសាសនាដែលធំជាងគេបង្អស់នៅចិន
ហើយក៏ត្រូវបានរដ្ឋានភិបាលអនុញ្ញាតិឲ្យផ្សព្វផ្សាយផងដែរ ដែលមានអញនកជឿប្រមាណ៣០% នៅក្នុងសតវត្សរ៍ទី២១។
គ្រីស្តសាសនា
មានប្រមាណ ជា៥% អ៊ីស្លាម ២%ប៉ុណ្ណោះ។ ក្រៅពីនេះប្រជាំជនប្រមាណជាំ ៦០-៧០% ជាអ្នកដែលគ្មានជំនឿលើព្រះណា
និងមានប្រជាជនមួយចំនួនក្នុងចំណោមនេះមានជំនឿលើចលនាសាសនាថ្មី។ ចំណែក សាសនាខុនជឺ
ជាំសាសនាដែលមានប្រជាប្រិយភាពក្នុងចំណោមបញ្ញវន្ត។
នៅប្រទេសចិន មានចម្លាក់រូបបដិមាករ
ខ្ពស់បំផុតក្នុងលោកជាច្រើន រួមទាំងរូបដែរខ្ពស់ជាងគេបង្អស់ផល។ ភាគ ច្រើន គឺរូបតណាងព្រះពុទ្ធ
ទេវផ្សេងៗ ហើយនិងឥស្សរជន/តួអង្គតំណាងសាសនាជាច្រើនដែលត្រូវបានកសាងឡើងនាឆ្នាំ ២០០០។
រូបសំណាក់របស់ព្រះពុទ្ធដែលខ្ពស់ជាងគេបំផុតក្នុងលោក គឺនៅក្នុងសេត្តហឿណាន។
ហឿណានជាទីកណើតអារ្យ ធម៌របស់ចិន ហើយក៏ជាទីកន្លែង រាជរង្សហានដែរ ដែលមានប្រជាជនជិត
១០០លាននាក់រស់នៅ និងជាខេត្តធំទី៣របស់ចិន។
នៅពេលបដិវត្តន៍វប្បធម៌នាឆ្នាំ ១៩៦៦-៦៧
ទីកន្លែងគោរពបូជាខាងសាសនាជាច្រើនរាប់មិនអស់ត្រូវបានបំផ្លាញ តាមគោលការណ៍លុបបំបាត់សាសនា។
ប៉ុន្តែនៅឆ្នាំ ១៩៧៨ រដ្ឋធម្មនុញ្ញ ចិនប្រជាមាតុបាន ចែងពីការធានា សេរីភាពខាងសាសនាឡើងវិញ
តែហាមឃាត់ការបង្ខិបង្ខំដល់ជំនឿសាសនា។ សព្វថ្ងៃមានសាសនាចំនួន ៥ដែលរដ្ឋ ទទួលស្គាល់មានដូចជា៖
ពុទ្ធសាសនា សាសនាតាវ អ៊ីស្លាម កាតូលិក និងប្រូតេស្តង់។
សាសនាខុនជឺ
ពាក្យលោកខុនជឺ៖ <<ពេលឪពុកម្តាយនៅរស់
ត្រូវបំរើគាត់តាមទំនៀមទម្លាប់។ ពេលគាត់ស្លាប់ទៅត្រូវបញ្ចុះសពគាត់តាមទំនៀមទម្លាប់
និងថ្វាយសំណែនជូនតាមទំនៀមទម្លាប់។>> តាមសាវតា
ជាំច្រើននៃប្រាជនចិនគឺជាំប់ទាក់ទងយ៉ាងជ្រៅតៅក្នុងតស្សនវិជ្ជាពួកខុនជឺ។ គំនិតខុនជឺសង្កត់ធ្ងន់លើអភិសមាចារ្យ
សីលធម៌ និងសង្គម។ សាសនាខុនជឺបានកើតឡើងក្នុងអំឡុងសតវត្សរ៍ទី៥ មុនគ.ស ពីការបង្រៀនរបស់លោកខុនជឺ។
ពួករាជរង្សហានបានធ្វើឲ្យសាសនាតាវដែលជាសាសនាផ្លូវការ។
សាសនាខុនជឺជាសាសនានៃពួកអ្នកប្រាជ្ញ ឬបញ្ញវវួន្តហើយដែលមានឥទ្ធិពលណាស់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំពោះទស្សនៈថាតើខុនជឺជាំសសាសនាឬអត់ន៉គឺមានការជជែកគ្នាជាងមួយទសវត្សរ៍មកហើយ។
ទដ្ឋភាពសាសនាបានប្រកាសដោយសាសនាខុនជឺ
រួមទាំងការបង្កើតនូវវត្តសំរាប់ថ្វាយបង្គំដូនតា នៃខុនជឺ និងសិស្សរបស់គាត់ ចំពោះដឹងនិងការថ្វាយបង្គំនៃ
Tian
ក្បួនច្បាប់ពិធិបុណ្យសាសនា និងរបៀបថ្វាយបង្គំជាំដើម។
តែអស់ពេលជាច្រើនសតវត្សរ៍មកហើយសាសនាខុនជឺមិនបានអភិវឌ្ឍន៍អ្វីជាផ្លូវការដូនសាសនាតាវទេ
ឯទិដ្ឋភាពសាសនាក៏មិនផ្តាច់ចេញពេញលេញពីជំនឿអ្នកស្រុកចិនបានឡើយ។
ចាប់ពីឆ្នាំ២០០៣មកមានការជជែកគ្នាឲ្យមានការផ្លាស់ប្តូរវេន។
ចំនួនបញ្ញវ័ន្ត និងនិស្សិតជាច្រើនបានផ្លាស់ប្តូរទៅខាងខុនជឺវិញដែលធ្វើឲ្យវាទៅជាខ្លាំងក្លាខាងកម្លាំងបញ្ញវ័ន្ត។
ចលនានេះមានឥទ្ធិពលខ្លាំងឡើងៗក្នុងបណ្តាពួកគេដែល កំពុងតែធ្វើឲ្យវាប្រែក្លាយទៅសាសនាមួយ
ឯករាជ្យដាច់ចេញពីសាសនារបស់ពួកអ្នកស្រុក។ ដើម្បីបានការទទួលស្គាល់ពីរដ្ឋាភិបាលចិន
ហើយថែមទាំងធ្វើឲ្យខុនជឺក្លាយទៅជាសាសនារបស់រដ្ឋនៅក្នុងប្រទេសចិនថែមទៀតផង។
នៅឆ្នាំ២០០៣ បញ្ញវន្តខុនជឺម្នាក់ឈ្មោះ
Kang Xiaoguang បានបោះពុម្ពផ្សាយនូវសេចក្តីថ្លែងការណ៍
វប្បធម៌អ្នកជាតិនិយម មួយដែលមានការណែនាំ៤ប្រការគឺ៖
ការអប់រំខុនជឺត្រូវតែដាក់ចូលទៅក្នុងការសិក្សាអប់រំផ្លូវការ នៅគ្រប់កម្រិតសិក្សា
ចា់ពីកម្រិតបថម រហូតដល់កម្រិមធ្យមសិក្សា រដ្ឋត្រូវរៀបចំខុនជឺទៅជាំសាសនារប់សរដ្ឋតាមច្បាប់។
សាសនាខុនជឺត្រូវតែដាក់ចូលក្នុងជីវភាពប្រចាំថ្ងៃនៃប្រជាជនទូទៅតាមការធ្វើឲ្យមានលក្ខណៈស្តង់ដានិងការអភិវឌ្ឍន៍គោលលទ្ធិ
ពិធិបុណ្យខាងសាសនា ការចាត់តាំងកន្លែងធ្វើសកម្មភាព និងព្រះវិហារ ហើយសាសនាខុនជឺត្រូវតែផ្សព្វផ្សាយតាមរយៈអង្គការ
NGO។ ការណែនាំទាំងអស់កំពុងតែលេចរូបរាងអនុវត្តន៍ជាំបណ្តើរៗ
ហើយចាប់តាំងពីសេចក្តីថ្លែងការណ៍របស់ Jiashen បានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ២០០៤។
ពួកបញ្ញវន្តបានអំពាវនាវឲ្យត្រឡប់ទៅវប្បធម៌ប្រពៃណីចិន។
រដ្ឋាភិបាលបានគាំទ្រការបះបោរនៃសាសនាប្រពៃណីចិន
ការប្រារព្ធពិធិនិងថ្ងៃឈប់សំរាក។ ក្នុងឆ្នាំ២០០៥មជ្ឃមណ្ឌលសិក្សាសាសនាខុនជឺត្រូវបានបង្កើតឡើង
ហើយអ្នកប្រាជ្ញណាដែលហ៊ានទិទៀនខុនជឺដែលជាំសាសនានោះ និងប្រឈមការបាត់បង់ឥទ្ធិពលរបស់ពួកគេ។
នៅឆ្នាំ២០០៥
ការអប់រំសិក្សាបានចាប់ផ្តើមអនុវត្តន៍នៅក្នុងសាលានៅគ្រប់កម្រិតសិក្សាមានការទទួលសា្វគមន៍ដោយប្រជាជន
ឯអ្នកផ្សាយដំណឹងល្អតាមទូរទស្សន៍
ខុនជឺបានចាប់ផ្តើមលេចឡើងនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីឆ្នាំ២០០៦មក។
អ្នកមានឫសគល់ពីខុនជឺ ជាពួកអ្នកធភិរក្សនិយម
អ្នកជាំតិនិយមខាងវប្បធម៌ និងអ្នកត្រេកអរសាទរភាគច្រើន បានប្រកាសនូវភាពមានតែ១គត់
និងភាពឧត្តុង្គឧត្តនៃវប្បធម៌ខុនជឺរបស់ចិន
ហើយបានបង្កើតនូវអារម្មណ៍របស់ប្រជាជនឲ្យទាស់ប្រឆាំងនឹងឥទ្ធិពលវប្បធម៌លោកខាងលិខ
នៅប្រទេសចិន។ នៅក្នុងឆ្នាំ២០១១ រូបសំណាកលោកខុនជឺត្រូវក៏បានលេចចេញរូបរាងឡើងនៅទីលាន
ទៀនអានមេន។
ពួកខុនជឺនិយម បានទទួលមរតក
នៃភាពជាអ្នកប្រាជ្ញនិងគម្ពីរពិសិដ្ឋពី Shang និង Zhou។ ក្នុងទេវសាស្ត្រសាសនាខុនជឺ Shangdi គឺជាគោលការណ៍ដែលជាំមាគ៌ាល្អឥតខ្ចោះរបស់ព្រះ។
ឯក្បួនច្បាប់ខាងសាសនា គឺជាគោលការណ៍របស់ Shangdi។ នៅក្នុងប្រពៃណីសាលាអត្ថបទថ្មីខុនជឺជាស្តេចគ្មានបល្ល័ង្គនៃ
Shangdi ហើយក៏ជាព្រះសង្រ្គោះពិភពលោកថែមទៀតផង។
ប៉ុន្តែសាលាអត្ថបទចាស់បានទទូចខុនជឺគឺជាអ្នកប្រាជ្ញនៃ Shangdi នៃដែលបានផ្តល់ឲ្យនូវការកាត់ស្រាយថ្មីចំពោះមរតកមកពីមហារាជវង្សចំនួន៣
ពីមុនមក។ ឈ្មោះ Shangdi
ក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងសាសនាតាវប្រៀបដូចជា ព្រះដ៏ខ្ពស់មួយអង្គ
ដែលគួរផ្តល់កិត្តិយលឲ្យ/គួរកោតស្ញែង។
សាសនាតាវ
សាសនតាវ របស់ជនជាតិចិន កើតឡើងមុនគស ដោយស្ថាបនិកឡៅសឺ
លោកកើតមុនលោក ខុនជឺ៥១ឆ្នាំ។
ទស្សនៈខ្លះៗក្នុងសាសនាតាវ៖
ភ្នំខ្ពស់បាន
ជ្រោះមានជម្រៅជ្រៅបាន សត្វមានពងញាស់កូន ឬកើតកូនបានដោយសារតែតាវ។ ចំណែក ព្រះអាទិត្យ
ព្រះចន្ទ ហ្វូងផ្កាយ ទាំងឡាយអាចមានពន្លឺភ្លឺបាន ព្រមទាំងអាចធ្វើគោបរតាមគន្លងតារារបស់វាបនាត្រឹមត្រូវក៏ដោយសារតាវ។
រីឯការកកើតនូវខ្យល់ ភ្លៀង ផ្គរ រន្ទះ ទឺក ដី រួមទាំងការលូតលាស់នៃរុក្ខជាតិ
តិណជាតិ ទាំងឡាយក៏ដោយសារតាវ។ តាវគ្មានរូប តែមានអំណាចអាចធ្វើឲ្យភិភពលោកប្រែប្រួលទៅបានតាសភាពរបស់ខ្លួន។
លទ្ធិតាវ ជាលទ្ធិដែលជឿលើធម្មជាតិ មានទំនាក់ទំនងជាមួយធម្មជាតិ
និងបូជាជីវិតចំពោះធម្មជាតិ គឺលើកតម្កើងតាវថាជាអ្នកបង្កើតលោក និងបំផ្លាញលោក។
សាសនាតាវក៏បានបង្រៀនទៀតថា៖
អ្នកណាស្គាល់អ្នកដទៃ អ្នកនោះគឺជាអ្នកប្រាជ្ញបណ្ឌិត
អ្នកណាស្គាល់ខ្លួនឯង អ្នកនោះគឺជាជនចេះភ្ញាក់រលឹក
អ្នកណាឈ្នះអ្នកដទៃ អ្នកនោះជាមនុស្សពូកែ
អ្នកណាឈ្នះខ្លួនឯង អ្នកនោះជាមនុស្សមានតេជៈ
អ្នកណាចេះប្រមាណខ្លួន អ្នកនោះជាមនុស្សខ្ជាប់ខ្លួន
អ្នកណាដែលស្លាប់ហើយមានគេរលឹក
អ្នកនោះគង់វង្សស្ថិតស្ថេររហូតអស់អាយុផែនដី។
ការបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងសេចក្តីក្តៅក្រហាយ
គឺជាបាបធ្ងរបំផុត ការមិនសណ្តោសប្រណីគឺជាទុក្ខធំបំផុត។ ហើយសេចក្តីលោភជាវិបត្តិធំក្រៃលេង។
គម្បីធ្វើល្អចំពោះមនុស្សល្អ និងមនុស្សអាក្រក់ ធ្វើដូច្នេះមនុស្សក៏នឹងធ្វើល្អដល់គ្នានិងគ្នា។
គប្បីស្មោះត្រង់ ចំពោះមនុស្សដែលស្មោះត្រង់
និងមនុស្សរៀចវេរធ្វើដូច្នេះក៏នឹងស្មោះត្រង់ដល់គ្នាទៅវិញទៅមក។
ថ្ងៃបុណ្យចូលឆ្នាំចិន
ត្រណមអ្វីខ្លះ?
·
ត្រណមមិនយំ
·
តែងខ្លួនស្អាត
ប៉ុន្តែគួរកក់សក់
·
ហាមចូលបន្ទប់របស់អ្នកដទៃ
·
មិនឲ្យបែកចានឬកែវ
សាសនាឡៅសឺ
ព្រះអម្ចាស់នៃមាគ៌ា និងគុណធម៌
សាសនាតាវ
សំដៅភាពចំរុះនៃចំណងទាក់ទងគំនិត និងប្រពៃណីសាសនា និងទស្សនៈវិជ្ជា។ លោកឡៅស៊ី កើតនៅសតវត្សរ៍ទី៦មុន
គស ហើយដែលត្រូវបានពួកតាវគោរពបូជា និងរាប់ថាជាអ្នកបរិសុទ្ធ។
គំនិតរបស់ពួកតាវផ្តោតទៅលើសុខភាព អាយុវែង អមតៈ និងភាពឯកឯង។ ប្រពៃណីទាំងនេះមានឥទ្ធិពលនៅអាស៊ីអាគ្នេយ៍
អស់រយៈពេលជាង២សតវត្យរ៍ ហើយក៏មានរីកសាយភាយជាអន្តរជាតិផងដែរ។
ការគោរពធម្មជាតិ
និងវិញ្ញាណដូនតាមានប្រជាប្រិយជាទូទៅក្នុសាសនាតាវ។ កាប្រារព្ធពិធីបុណ្យសាសនាតាវខុសប្លែកពីជំនឿរបស់អ្នកស្រុក។
គេឃើញមានការពាំក់ព័ន្ធគ្នាក្នុងជីវភាពរស់នៅដូចជា៖ ការច្នៃរ៉ែ ហោរាសាស្ត្រ
ការធ្វើម្ហូបអាហារ ក្បាច់គុនចិន ឱសថបូរាណ
របៀបហ្វឹកហាត់ការដកដង្ហើមមានជាប់ប្រទាក់គ្នាជាមួយនឹងសាសនាតាវនៅទូទាំងប្រវត្តិសាស្ត្រចិន។
សាសនាតាវកើតឡើងនៅក្នុងរាជវង្សហាន ២៥-២២០ ផ្នែកខាងកើតក្នុងពេលដែលរាជវង្សនៅភាគខាងជើង និងខាងត្បូង (៣៨៦-៥៨៩) នឹងពួកតាវនិយមបែបថ្មី បានទទួលយកគំនិតនិងវិធីសាស្រ្តពីគូប្រជែងរបស់ខ្លួនគឺពុទ្ធសាសនា។
អធិរាជខ្លះបានគាំទ្រគំនិតនេះសម្រាប់ហេតុផលនយោបាយ ក្នុងកាលដែលមនុស្សប្រុសស្រី ជាច្រើនមានការអប់រំចេះដឹងត្រូវបានទាក់ទាញដោយសារសោភ័ណភាព
និងអំណាចរបស់វា។ សាសនាតាវបានពិសោធន៍ក្នុងយុគ្គសម័យស្ពាន់ចាប់ពីរាជរង្សតាង (៦១៨-៩០៧) ដល់រាជវង្សសុងភាគខាងជើងប្រទេស (៩៦០-១១២៧) មានបក្សជាច្រើនបានកើតឡើងក្នុងសម័យកាលនេះ។ វិហារនិងគ្រូរបស់សាសនាតាវបានផ្សព្វផ្សាយចេញទៅទូទាំងប្រទេសចិន
ហើយបន្ទាប់ពីរាជរង្ស យន់មក (១២៧១-១៤៦៨) សាសនាតាវបានបែកចេញជាំបក្សធំៗចំនួនពីរគឺ៖ ក្វាងហ្សិន
និងហ្សិងយី ដាវ។
សាសនាតាវបានរីកចម្រើនបន្តិចម្តងៗ
ដោយមានការគាំទ្រពីអ្នកកាន់អំណាច។ តែទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលរាជរង្សមីង ឆ្នាំ
១៣៦៨-១៦៤៤ ទំនាស់ប្រជាជាតិ
បានបំផ្លាញនូវឥទ្ធិពលនិងការគាំទ្រសាសនាតាវ។ ហើយនៅក្នុងរាជរង្ស គីង ១៦៤៤-១៩១១ រដ្ឋអំណាចម៉ាន់ជូបានទទួលយកពុទ្ធសាសនាទីបេ
ហើយបាត់ផលប្រយោជន៍របស់សាសនាតាវទៅ។ បន្ទាប់ពីឆ្នាំ ១៩៤៩ សាធារណរដ្ឋប្រជាមានិតុចិនបានរកឃើញថាសាសនាតាវ
បាននាំឲ្យខួចប្រយោជន៍ដល់ការកសាងសង្គមខណៈពេលដែលមានការអនុញ្ញាតិឲ្យប្រត្តិបត្តិរបៀបខ្លះ
ទាក់ទងសាសនាតាវដូចជាការប្រើបា្រស់ឱសថធ្វើពីរុក្ខជាតិតាមបែបប្រពៃណី។
នៅឆ្នាំ១៩៥៦
អង្គការចាត់តាំងរបស់ជាតិមួយ ឈ្មោះថាសមាគមតាវចិន ត្រូវបានបង្កើតឡើងដើម្បីត្រួតត្រា
សកម្មភាពរបស់ពួកតាវនិយម។
ការថ្វាយបង្គំដូនតា
ការថ្វាយបង្គំដូនតា
មានការណែនាំនៅដំណាក់កាលចាប់ផ្តើមរាជរង្សជូ (១១២២-៣២៥ BC) ដោយលោកខុនជឺ
(៥៥១-៤៧៩) BC) ជាអ្នកធ្វើឲ្យមានប្រជាប្រិយភាពក្នុងការអនុវត្តន៍នេះដោយសេចក្តីបង្រៀនរបស់គាត់លើការស្រឡាញ់
ការគោរពសាសនា ការដឹងគុណ ជាច្បាស់ដែលឪពុកម្តាយនិងចាស់ទុំជាអ្នកដែលគួរទទួលនូវកិត្តិយសនិងការគោរពពេលពួកគាត់នៅមានជីវិតរស់នៅ។ ហើយពេលដែលពួកគាត់ស្លាប់ទៅក៏ត្រូវតែរក្សាការនេះដដែល។
ជនជាតិចិនមានជំនឿថា ពេលមនុស្សស្លាប់ទៅនោះព្រលឹងដូនតារស់នៅ៣កន្លែងគឺ
·
មួយផ្នែកទៅស្ថានសួគ៌
·
ផ្នែកទី២ស្ថិតនៅក្នុងផ្នូរ
ហើយទទួលសំណែន/ដង្វាយ
·
ផ្នែកទី៣ ស្ថិតនៅទីសក្ការៈបូជា (ហ៊ឹងកុងម៉ា)។
ព្រលឹងត្រូវមានជំនួយដូចជា
ជូនដំណឹងទៅស្ថានសួគ៌ ដូចនេះនៅពេលធ្វើបុណ្យសព ជនជាំតិចិនតែងសែងសពចេញមកក្រៅយ៉ាងប្រយ័ត្នប្រយែង
ដើម្បីឲ្យដឹងប្រាកដថា ព្រលឹងបានផ្គត់ផ្គង់គ្រប់គ្រាន់នៅខណៈពេលនេះ។
ដោយមានជំនួយពីសង្ឃសាសនាតាវផង
នោះសមាជិកទាំងឡាយសូត្រធម៌ថ្វាយដង្វាយជាំអាហរ ដុតក្រដាសប្រាក់ ខ្លះមានដុតក្រដាសរូបឡាន
យន្តហោះ ផ្ទះសម្បែង របស់ប្រើប្រាស់ផ្សេងៗ ដោយយលថាអ្នកដែលស្លាប់ទៅហើយនោះមិនខ្វះខាតនូវរបស់របរប្រើប្រាស់នាស្ថានថ្មីឡើយ។
ឯវិញ្ញាណអាក្រក់ដែលប្រឆាំងនឹងអ្នកស្លាប់ក៏បានស្ងប់ចិត្តដោយដង្វាយដ៏សមរម្យ
និងសម្លេងយំខ្លាំងៗនៃអ្នករស់នៅ។
ការអង្គុយនៅនឹងផ្នូរជាការសំខាន់។
ហើយចិនសែជាអ្នកទស្សន៍ទាយពីការដាក់ម៉ុង (មឈូស)។ ផ្នូរត្រូវតែថែទាំ ហើយដង្វាយតាមកាលៈទេសៈត្រូវបានរៀបចំឡើងឲ្យទៅផ្នែកព្រលឹងដែលរស់នៅក្នុងផ្នូរនោះ។
អ្នកគ្រងមរតកត្រូវបន្តមើលថែរក្សាផ្នូរនោះ ជាពិសេសរដូវបុណ្យឆេងម៉េង។
ក្នុងរយៈបុណ្យ១០០ថ្ងៃ ត្រូវធ្វើនៅផ្ទះកូនច្បងគេដែលទទួលមរតក។ នៅលើហ៊ឹងកុងម៉ាត្រូវមានការឧទ្ទឹសដោយពុទ្ធបរិស័ទឬសង្ឃសាសនាតាវ
ហើយជាធម្មតានៅពេលសព្វថ្ងៃគេមានដាក់រូបថតអ្នកស្លាប់ ឈ្មោះ ថានន្តរស័ក្តិ
និងស្ថានភាពជីវិតអ្នកស្លាប់នោះ។ ធូបត្រូវដុតដោតលើហ៊ឹង/រានកុងម៉ា ហើយថ្ងៃបុណ្យម្តងៗថ្វាយមាន ថ្វាយដង្វាយម្ហូបអាហារឲ្យដល់បុព្វការីជននោះ។
ចំពោះគូស្រកររៀបការថ្មីៗក្នុងគ្រួសារត្រូវឱនសំពះនៅមុខកុនម៉ានោះ។
វត្តមានរានកុងម៉ានោះរឹតតែពង្រឹងសាមគ្គីភាពគ្រួសារ ការការពារ
និងពរជ័យដល់គ្រប់គ្នាក្នុងគ្រួសារនោះ។
តែចំពោះគ្រីស្ទានចិនវិញចិត្តគេ
គោរពនិងផ្តល់កិត្តិយសដល់ចាស់ទុំតែកាលពួកគាត់រស់នៅទេ។
អ្នកខ្លះអះអាងថាសាសនាចិនបានរីកចំរើនលូតលាស់ដាច់ចេញពីគេដោយគ្មានទទួលឥទ្ធិពលពីសាសនាធំៗដទៃទៀតក្នុងពិលោកឡើយ។
ជំនឿក្នុងសាសនាខុនជឺ និងសាសនាតាវ មានការីកលូតលាស់ក្នុងទ្រង់ទ្រាយផ្សេងៗពីគ្នាមុនមានការប៉ះពាល់ជាំសំខាន់ជាមួយកន្លែងដែលនៅសល់នៃពិភពលោក។
ចំពោះហេតុផលនេះ សាសនាចិនបានទទួលនូវទម្រង់មួយដែលជាញឹកញាប់ហាក់ដូចជាមិនដូចគ្នាទាំងស្រុងទៅនឹងសាសនាផ្សេងទៀតឡើយ។
ជាឧទាហរណ៍សាសនាខុនជឺ និងសាសនាតាវ មិនដូចគ្នា និងសាសនាពួកយូដាឡើយ។
យើងឃើញថាគ្រីស្ទសាសនា អ៊ីស្លាមសាសនា
និងសាសនាដទៃទៀតយកព្រះជាធំ ចំណែកឯសាសនាខុនជឺបានក្លាយជាសាសនាដោយគ្មានគិតគូរជាធំទៅលើធម្មជាតិ
ឬមុខងាររបស់ព្រះឡើយ។ ហើយទ្រង់ទ្រាយដើមបំផុតនៃសាសនាចិននេះក៏មិនសូវច្បាស់ដែលធ្វើឲ្យយើងយល់យ៉ាងពិបាក។
ភាពខុសគ្នាខ្លះៗនៃសាសនាខុនជឺ
និង សាសនាតាវ
គោរដៅ៖
ក្លាយជាបណ្ឌិត អ្នកប្រាជ្ញ អ្នកបំរើសង្គមជាតិ
·
ទាក់ទងតែជីវិតបច្ចុប្បន្នលើផែនដី
·
ខ្លួនទីពឹងខ្លួន
·
ក្លាយជាអមតៈជន
·
ជឿលើតួអង្គព្រះច្រើន
·
អនុវត្តន៍តាមទម្ាប់នូវការអធិស្ឋាន
និងតមអត់
·
ធ្វើយោគៈ និងសមាធិ
·
អនាម័យនៃការរួមភេទជាមធ្យោបាយបន្លាយអាមនុស្ស
·
សំណូមពរ គឺសេរីភាព
សាសនាជាអ្វី?
សាសនា គឺ ជាប្រព័ន្ធនិមិត្តរូប ដែលដើរតួក្នុងការបង្កើតនូវអារម្មណ៍ទាំង ឡាយប្រកប ដោយអំណាច ការរាលដាល និងជាប់លាប់យូរអង្វែង ព្រមទាំងការ ជំរុញចិត្តក្នុងប្រជាជន ដោយ គំនិតដ៏ជាក់លាក់ តាមរបៀបទូទៅមួយនៃសន្ដិភាព ហើយរុំព័ទ្ធនូវគំនិតទាំងឡាយ ដោយអាការៈ នៃសច្ចៈភាពមួយដែលអារម្មណ៍ និងការជំរុញចិត្តទាំងឡាយនោះហាក់ដូចជាប្រាកដនិយមតែមួយ ប៉ុណ្ណោះ។
សាសនាធំៗមាន៖
ពុទ្ធ អ៊ីស្លាម ព្រហ្មណ៍ ហិនណ្ឌូ គ្រីស្ទ ចិន(ខុងជឺ )
សាសនា គឺជា អាភៀននៃប្រជាជន ជាការជឿលើព្រះជាម្ចាស់ ជាការដឹកនាំទៅរក ផ្លូវល្អ ជីវិតសុខសាន្ដ និងត្រឹមត្រូវ ជាជីវិតខាងវិញ្ញាណ......។
សាសនាធំៗនៅកម្ពុជាមាន៖
·
ព្រហ្មញ្ញសាសនា ឬសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ (មានដើមកំណើតមកពីឥណ្ឌា)។ លេខ៣
·
ពុទ្ធសាសនា (មានដើមកំណើរនៅប្រទេសនេប៉ាល់) លេខ ៤
·
អ៊ីស្លាមសាសនា (នៅប្រទេស ឥណ្ឌា) លេខ២
·
សាសនាចិត (នៅប្រទេសចិន) លេខ៥
·
គ្រីស្ទសាសនា
(នៅប្រទេស អ៊ីស្រអែល) លេខ១
កំណត់ចំណាំ ព្រហ្មញ្ញសាសនាចូលមកកម្ពុជរដ្ឋមុនពុទ្ធសាសនា។
សាសនា ហិណ្ឌូ គឺជាសំយោគនៃសាសនាផ្សេងៗក្នុងំណាក់កាលថ្មី ដោយផ្អែកលើទស្សនៈ ទ្រឹស្ដីនៃសាសនាព្រាហ្មណ៍ ឬអាចនិយាយថាជាកវិវត្តន៍ថ្មី នៃសាសនាព្រាហ្មណ៍។
កំណត់ចំណាំ
៖សាសនាហិណ្ឌូមិនមែនជាសំយោគនៃសាសនាផ្សេងទៀតទេ។
សាសនាព្រាហ្មណ៍ គឺពីព្រោះតែពួកព្រាហ្ម៍
v សម័យវេទនិយម (ឆ្នាំ ១៥០០-៥៥០មុន គ ស។
v សម័យព្រាហ្មណ៍និយម (ឆ្នាំ ៥៥០-សតវត្តសរ៍ទី ១០ នៃ គ.ស)
v សម័យហិណ្ឌូនិយម (ចាប់ពីសតវត្សទី១០ ដល់បច្ចុប្បន្ន)
សាសនាព្រាហ្មណ៍ ត្រូវបាននាំចូលមកប្រទេសឥណ្ឌាដោយ អរ្យ ឬអារ្យ័នហើយនៅសម័យ វេទនិយម គេជឿថា មានអទិទេព ធំៗ ៣ អង្គដែលបង្កើតលោក៖
Ø
បុរុសៈ (តាមជំនឿសម័យ សំហិតា ឆ្នាំ ១៥០០ មុន គ.ស)
Ø
ប្រជាបតិ (តាមជំនសម័យ ព្រាហ្មណ៍ឆ្នាំ ៧៥០មុន គ.ស)
Ø
ព្រហ្ម (តាមជំនឿសម័យ ឧបនិស័ទ ឆ្នាំ ៥៥០ មុន គ.ស)
នៅសម័យព្រាហ្មណ៍ គេលើកតម្កើងព្រះព្រហ្ម ថាព្រះព្រហ្មជាអ្នកកសាងលោក។ លុះដល់ចុងសម័យវេទ គឺសម័យ ឧបនិស័ទ គេនៅតែជឿថា ព្រះព្រហ្មជាអទិទេពដដែល។
ជំនឿនាចុងសម័យវេទ គេជឿថា មនុស្សម្នាក់ៗមាន៖
1.
ព្រហ្ម័ន (គែជាព្រលឹងមេ ព្រលឹងសាកល ព្រលឹងធំ)
2.
អាត្ម័ន (គឺជាព្រលឹងតូច ដែលមិនចេះស្លាប់ទេ)។
ការវិលវល់ពីរូបមួយទៅមួយរបស់ អាត្ម័នហៅ សំសារៈ។
3.
ភម៌ន (សំគាល់ កម្មផល ព្រងវាសនា អពើ ឬកម្លាំង)។ កម៌នជាឧបសគ្គ រារាំងមិនឲ្យ អាត្ម័ន វិលទៅជួបព្រហ្ម័ន។ ឬ ហៅថា សភារៈអាក្រក់។
សំសារៈ គឺជាការវិលវល់ពីមួយទៅមួយមិនឈប់។
ថ្ងៃទី១២ មីនា ២០១៥
ពេលណាដែលអាត្ម័នបានវិលទៅជួបព្រហ្ម័នវិញនោះ គេហៅថា មោក្សៈ ដ្បិតអាត្ម័នអស់កម៌ន កម្ម ហើយ។ ជាធម្មតា គេជឿថា គ្មានសត្វណា ឬក៏មនុស្សមួយដែលអស់កម៌្មនឡើយ ហេតុនេះហើយជីវិតមនុស្ស សត្វ ត្រូវតែវិលវល់ក្នុងវាសវដ្ដសង្សារ។
ទេវសំខាន់ៗក្នុងសាសនាព្រាហ្មណ៍គឺ
1) ព្រះឥន្រ្ទ តំណាងឲ្យផ្គរ រន្ទៈ។ នៅដើមសម័យវេទ ជាតួអង្គ បង្កើតលោក តែមកដល់ចុងសម័យវេទ គេលែងគោរព និងលើកតម្កើងទៀតហើយព្រោះមានគុណវិបត្តិច្រើន ដូចជា ៖ ច្បាំងចាញ់គេញឹកញាប់ ចូលចិត្តស្រា ល្មោភកាមគុណ និងលួចប្រពន្ធឥសីជាដើម។
2)
ព្រះអគ្គី ឬ អគ្នី តំណាងភ្លើង ជាសាក្សីនៃអំពើល្អ
3)
ព្រះវរុណ តំណាងទឹក និងភ្លៀង ចាំឃ្លាំមើលសេចក្ដីល្អ និងសេចក្ដីអាក្រក់របស់មនុស្ស
4)
ព្រះសូរ្យ តំណាងកម្ដៅ និងពន្លឺ ជាចៅក្រមកាត់សេចក្ដី
5)
ព្រះច័ន្ទ ឬសោម តំណាងសោភ័ណភាព និងជាអ្នករក្សាធម្មជាតិដោយសារ មានអ្នកខ្លះយល់ថា ព្រះចន្ទ័ កើតពី ទឹកសា្រសោមដែលគេដាក់ថ្វាយព្រះឥន្រ្ទ គេក៏ហៅថាព្រះ សោម។
6)
ព្រះយម តំណាងឲ្យមរណៈភាព និងជាអ្នកធ្វើទុក្ខមនុស្សអាក្រក់ ដែលបានស្លាប់ៅទ
7) ព្រះវាយុ គឺតំណាងខ្យល់ និងជាអ្នកផ្ដល់នូវកំម្លាំង និងល្បឿន។
នៅក្នុងសម័យវេទនិយមមានទស្សនៈ ២ផ្សេងគ្នាគឺ ទស្សនៈពហុទេវនិយម និងឯកទេវនិយម។
នៅក្នុងសម័យវេទនិយមមានទស្សនៈ ២ផ្សេងគ្នាគឺ ទស្សនៈពហុទេវនិយម និងឯកទេវនិយម។
ក. ទស្សនៈពហុទេវនិយមៈ គេអានទេវច្រើនអង្គ ព្រោះគេគិតថាទេវមានច្រើនអង្គ។
ខ. ទស្សនៈឯកទេវនិយម ជាទស្សនៈមួយដែលកើតនាចុងសម័យវេទ ដោយគេបង្រួមទេវច្រើនអង្គ មកតែ១។ គេបានចាត់ទុកជាអទិទេពដើម ដែលបានបង្កើតទេវដទៃទៀត ព្រមទាំងរបស់សព្វសារពើ ក្នុងលោក។
ចំណែកអាទិទេពដែលព្រាហ្មណ៍លើកតម្លើងជាគេគឺ ព្រះព្រហ្ម និងមានព្រះហ្ម័នជាសភាវៈដើម។
ទស្សនៈត្រីមូរតិ ជាទស្សនៈកើតចេញពីគំនិតដែលយកព្រះព្រហ្ម និងព្រះសិវៈជាធំ។ ទស្សនៈឯក ទេវៈនិយមគេយកព្រះព្រហ្មជាធំ ជាដើមគេបង្អស់ក៏ដោយ គឺនៅតែមានទំនាក់ទំនងនឹងអាទិទេពទាំងបី ព្រហ្ម វិស្ណុ និងសិវៈ។
ទស្សនៈត្រីមូរតិ ត្រូវបានគេរាប់អានខ្លាំង នៅសម័យព្រាហណ៍ ហើយរីតតែមានតម្លៃខ្លាំងនៅសម័យ ហិញឌូនិយម។ អាទិទេពក្នុងទស្សនៈត្រីបូរតិមាន ព្រះ ព្រហ្ម វិស្ណុ (នរាយណ៍) និងសិវៈ (ឥសូរ)។
ព្រះព្រហ្ម ជាសាធារណៈនាម ដូចព្រះពុទ្ធ ដែរ ប្រើសម្រាប់ហៅទេវតាមួយក្រុមនៅស្ថាន ព្រហ្មលោក។ ព្រះព្រហ្មមានមុខ ៤ មើលពីណាក៏ឃើញដែរ។
កំណើតព្រះព្រហ្ម មានគម្ពីរព្រាហ្មណ៍មួយបានចែងថា ព្រះព្រហ្មកើតពីសភាវះឥរូបទាំង ឡាយដែលផ្ដុំគ្នា ដូចជាស៊ុតអណ្ដែត រស់នៅរាប់លានឆ្នាំ ពេលវាបែកទៅជាពីរផ្នែក ខាងលើកើត បានជាមេឃ ហើយមួយចំហៀងទៀតធ្លាក់មក ហៅថាស្ថានក្រោម។
ព្រះព្រាហ្មណ៍ប្រកាន់នូវលទ្ធិសំខាន់បី យ៉ាងគឺ
·
លទ្ធិព្រហ្មចារ្យ ឬព្រហ្មចារី គឺពួកព្រាហ្មណ៍ត្រូវធ្វើចិត្តបរិសុទ្ធ លះបង់ប្រពន្ធកូន ទ្រព្យសម្បត្តិ ទៅបួសជាសាមណៈក្នុងព្រៃស្ងាត់។
·
លទ្ធិអាត្ម័ន លទ្ធិនេះគឺអប់រំមនុស្សឲ្យចេះ សំអិតសម្អាងអាត្ម័នឲ្យបរិសុទ្ធ ចៀសវាងគ្រឿង ដែលនាំឲ្យសៅហ្មង។
·
លទ្ធិឧបនិស័ទ ធ្វើឲ្យអាត្ម័នជួបនឹងព្រហ្ម័នវិញ។ គេមានវិធីពីរដើម្បីឲ្យជួបគ្នាវិញ គឺ វិធីតបៈ និងវិធីធ្វើ យោគៈ ។
Ø
វិធីធ្វើតបៈ គេធ្វើនៅក្នុងសម័យកាលផ្សេងៗគ្នាគឺ
ក. នៅដើមសម័យវេទ
ខ. នៅចុងសម័យវេទ
គ. នៅសម័យព្រាហ្មណ៍និយម
Ø
វិធីធ្វើយោគៈ
លក្ខណៈពិសេសសម្រាប់សម្គាល់ថាជាព្រះព្រហ្មមានៈ
·
មានមុខ ៤ បែទៅ ៤ទិស
·
កាយមានសប្បុរក្រហម
·
ដៃមានកា់នគម្ពីរវេទ ឬផ្កាឈូក
·
កេតនភណ្ឌៈ មានប៉ាន់ ឬថូ ថាស ស្លាព្រា ខ្សែផ្គាំ រាជពិធី។
·
យានជំនិះ គឺ សត្វហង្ស
·
មហេសីព្រះនាមៈ សរស្វតី និងមានបុត្រ ៣អង្គ គឺ ទក្ស ភគ៌ុ សន្ធិយា។
ព្រះនាតា គឺជាតួអង្គព្រះព្រហ្មក្នុងរឿងរាមកេរ្ដ៍។
ថ្ងៃទី
២៦ មីនា ឆ្នាំ ២០១៥
ព្រហ្ម
ជាសាធារណៈនាម។
ព្រះវស្ណុ គេនិយមហៅថា
ព្រះនរាយណ៍ និងឈ្មោះផ្សេងទៀតថា ភគវន្ដ ហរិអនន្ដ គឺជា
អាទិទេពគ្រប់គ្រង
និងថែរក្សាលោកឲ្យគង់វង្ស ជាអ្នកស្រេចស្រង់ និងបង្រាប់។
២. កូម៌ៈ អវតាជាអណ្ដើក
ជួយផុតពីកល់ទ្រភ្នំមន្ទរ...................។
៣. វរាហៈ អវតាជាជ្រូកព្រៃ
ជួយផុតពីយក្ស។
៤. នរសិង្ហ មនុស្សក្បាយសិង្ហ។
៥. វាមនៈ អវតាជាមនុស្សតឿ
៦. បរសូរាមៈ អវតាជាអ្នកបង្រាបយក្ស
៧. ក្រិស្ណៈ អវតាជាមនុស្សខ្មៅជួយអ្នកគង្វាលគោ
៨. កល្គិនៈ អវតាជាមនុស្សក្បាលសេះ។
លក្ខណៈពិសេសរបស់ព្រះវិស្ណុគឺ
·
មានក្បាល១
·
មានដៃ ២
ឬ ៤ឬ ៨
·
សំលៀកបំពាក់ពណ៌លឿង
·
យានជំនិះ
គឺសត្វគ្រុឌ
·
កេតនភណ្ឌៈ
កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ
v ព្រះវិស្ណុ មានមហេសី ២គឺ
ព្រះនាង
លក្ស្មី និង ព្រះនាង ស្រី
v មានបុត្រ ១អង្គព្រះនាម ព្រះកាម ឬកាមទេព
v លំនៅស្ថានគឺ វៃគុណ
ព្រះសិវៈ គឺជាអាទិទេពបំផ្លាញលោក និងបង្កើតលោក។
គេកសាងនិមិត្តរូបសរសរភ្លើង ដូចជាលិង្គព្រះឥសូ ជានិមិត្តរូបដែលកើតឯង។
រូបដូចស្ដេចគង់លើបល្លង្ក
រូបដូចគ្រូរបាំ
មានភ្នែក ៣
រូបមនុស្សមានមុខ ១ ដៃ ២ ជួនកាលបែងភាគជាមុខ ៥ ដៃ ១០
យានជំនិះ គឺ គោនន្ទិ
កេតនភណ្ឌសំខាន់ៗ មាន ត្រីសូល៍ ខ្សែផ្គាំ ស្គរ ដប លលាដ(
ក្បាល ខ្សែ ១ចង្វាយជាដើម។
ព្រះសិវៈ មហេសី ព្រះនាង ឧ
វិធីប្រតិបត្ដិក្នុងសាសានាព្រាហ្មណ៍មាន
៤យ៉ាងធំៗគឺ
១.
ភក្ដិ
២.
គបៈ និង យោគៈ
៣.
បូជាយញ្ញ និង បូជាគអ្គី
ពិធីបូជាយញ្ញ គឺគេយកមនុស្ស ឬសត្វ
ទៅដុតទាំងរស់ក្នុងភ្លើងថ្វាយអាទិទេព ឲ្យអាទិទេពសប្បាយព្រះទ័យ ហើយប្រទានពរឲ្យគេ។
ពិធីបូជាអគ្គី ដុតភ្លើងទាំងថ្ងៃ
ទាំងយប់ដល់អាទិទេព ឲ្យអាទិទេពប្រទានពរជ័យសិរីសួស្ដី។
៤.
សិវរាត្រី ឬពិធីសាងបាប
គេធ្វើពេលរាត្រី ១ឆ្នាំម្ដង ដើម្បីលាងបាបគេ ។
គេស្រោកទឹកលើលិង្គឲ្យហូរមក ដើម្បីយកមកផឹក លាងមុខ មាត់ ប្រយោជន៍ឲ្យបានសិរីសួស្ដី។
អំពីបទគម្ពីរ គម្ពីរវេទ ឬត្រៃវេទ
ចែកជាផ្នែកសំខាន់ៗដូចជា៖
1)
គម្ពីរប្ញគ្វេទ
2) គម្ពីរ យជុំវេទ
3) គម្ពីរ សាមវេទ
4)
អថិវាវេទ
លំហាត់យកសប្ដាហ៍ក្រោយ ថ្ងៃទី ០២ មេសា
ឆ្នាំ ២០១៥
តើឥទ្ធិពលនៃព្រហ្មញ្ញសាសនា
និងពុទ្ធសាសនាមាននៅក្នុងសង្គមខ្មែរដែលឬ ទេ? ចូររកឧទារហណ៍មកបញ្ជាក់។
តំបន់ដែលមានការបួងសួងសក្ដិសិទ្ធិជាងគេ
ហើយមានអំណាចខ្លាំងជាងគេគឺ
នៅព្រះអង្គដងកើ និងអង្គវត្ត។
ព្រះពិស្ណុ
ហៅថា ព្រះអង្គដងកើ ឬព្រះអង្គដងទង់ ឬព្រះកងចក្រ។
ទំនាក់ទំនងរវាងព្រះ និងអារក្សសាតាំងគឺ
សាការី
៣:៣-៤ , យ៉ូប ១:៦-៨, ២:២ អារក្សសាតាំងវាចូលរួមគ្រប់ការប្រជុំរបស់ព្រះជាម្ចាស់។
ថ្ងៃទី០២ មេសា
ឆ្នាំ ២០១៥
ព្រះពុទ្ធសាសនា
មានទីតាំងមកពីឥណ្ឌា
ប៉ុន្ដែឥឡូវហៅប្រទេសនេប៉ាល់។
ក្នុងព្រះពុទ្ធសាសានមាននិកាយពីរគឺ
១. និកាយហិនយាន៖ កម្ពុជា ថៃ ឡាវ ភូមា នេប៉ាល់ ស្រីលង្កា។ល។
២. និកាយមហាយាន៖ វៀតណាម
ជប៉ុន ទីបេ ឥណ្ឌូនេស៊ី ។ល។
០៩ មេសា ២០១៥
·
និកាយហិនយាន
(ធម្មយុត្តិកកន្ដិកាយ និងមហាយាន) គោលដៅទៅ និព្វាន។
·
មហាយាន
គោលដៅទៅ ពោធិសត្វ។
ទ្រីស្ដីសំខាន់ៗក្នុងពុទ្ធនិយមមាន៖
ទ្រឹស្ដីទី១ ទ្រឹស្ដីអរិយសច្ចៈ (កាន់ពាក្យពិត ឬសច្ចៈ)
អរិយសច្ចៈមាន៤
ប្រការគឺ
§ ទុក្ខអរិយសច្ចៈ ជាតិទុក្ខ ព្យាធិទុក្ខ ជរាទុក្ខ មរណទុក្ខ។
§ សមុទយអរិយសច្ចៈ ជាទុក្ខដែលកើតដោយអវិជ្ជា
ដែលបង្កឲ្យមានតណ្ហា។
§ និរោធអរិសច្ចៈ ការលត់ ឬផុតពីទុក្ខ។
§ មគ្គអរិយសច្ចៈ ជាផ្លូវ ឬមធ្យោបាយដែលនាំឲ្យផុតទុក្ខ។
មាគ៌ា
៨យ៉ាងដែលនាំឲ្យផុតទុក្ខមាន៖
1)
សម្មាទិដ្ឋិ
2) សម្មាសង្កប្បៈ
3) សម្មាវាចាៈ
4) សម្មាកម្មមន្ដ ការងារត្រឹមត្រូវ។
5) សម្មអាជីវៈ ការរកស៊ីត្រឹមត្រូវ។
6) សម្មាវាយាម
7) សមមសតិៈ
8) សម្មាសមាធិៈ
ទាំងប្រាំបីនោះមកតែបីទេ សីលៈ មមាធិៈ បញ្ញា
ទ្រឹស្ដីទី២ ទ្រឹស្ដីកម្មផល៖
មានក្ខន្ធទាំង៥ រូបក្ខន្ធ វេទនាក្ខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណខន្ធ។
ថ្ងៃទី ២៣ មេសា
២០១៥
បុណ្យមាឃបូជា ធ្វើឡើងក្នុងគោលបំណង
ដើម្បីដាក់ថ្ងៃចូលបរិនិព្វាន និងការប្រជុំសង្ឃ។
ទ្រឹស្ដីទី ៣ ទ្រឹស្ដី បដិច្ចសមុប្បាទ
បើកន្លែងនេះមាន នៅទីនោះក៏មានដែរ បើអត់នោះអត់ទាំងអស់គ្នា
បើរលត់ នោះក៏រលត់។
អវិជ្ជា
សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា។
សង្ខារ គឺការកកើត
វិញ្ញាណ គឺមនសិការ
នាមរូប គឺរូបកាយ
អាយតន គឺវិញ្ញាណ ខន្ធ
ផស្សៈ គឺការប៉ះពាល់
វេទនា គឺ អារម្មណ៍
ឧបាទាន គឺ ការចាប់យក
ភព គឺក្លាយទៅជា
ជរា គឺមរណៈ
ដើម្បីឲ្យយើងស្កប់ចិត្តបានគឺ
ត្រូវមានអំណរ និងសន្ដិភាព(ខាងក្នុង និងខាងក្រៅ)។
ថ្ងៃទី ០៧ ឧសភា
២០១៥
អ្នកតំណាងសាសនាអ៊ីស្លាមគ្មានទេ។
គឺអ្នកបង្កើតជា មហាមេត។
អ៊ីស្លាម
កំណត់ចំណាំ៖ អ៊ីស្លាម មានន័យថា ការចុះចូលចំពោះព្រះ។
អ៊ីស្លាមជាសាសនាធំជាងគេទី ២
បន្ទាប់ពីព្រះពុទ្ធសាសនា។
សាសនាអ៊ីស្លាម មានអ្នកជឿហៅថា មូស្លីម
មានមនុស្ស១លាននាក់ដើរតាម។ ហើយអ្នកកាន់នៅតំបន់អាហ្រ្វិកខាងជើង មជ្ឈឹមបូព៌ា
អាស៊ីខាងត្បូង កណ្ដាល និងឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីច្រើនជាងគេ គឺ ១៨៨ ៦១៩ ០០០
នាក់។
ដើមកំណើត
អ្នកបង្កើតសាសនាអ៊ីស្លាមគឺ
មហាម៉ាត់ គាត់កើតឆ្នាំ ៥៧០ នៃគ.ស។ គាត់រស់នៅកុលសម្ពន្ធ
អារ៉ាប់មួយតូចមួយគឺ
គូរ៉ាស៊ីស។
សម័យមហាម៉ាត់ មានរូបព្រះ ៣៦០ អង្គ។ គាត់តាមដាមរឿងសាសនា នោះនៅរអាងភ្នំ កាបា។
គាត់រៀបការអាយុ ២៥ឆ្នាំ។
ពេលគាត់អាយុ៤០ ឆ្នាំ ក្នុងឆ្នាំ ៦១០
គ.ស គាត់ទទួលការបើកសម្ដែងមួយ ពីទេវតាកា
ព្រីយ៉ែល
។ គូរ៉ាន់ ហៅថា មេសូត្រ។
ជីន មានន័យថា
ការបើកសម្ដែង ឬអារក្សមកសណ្ឋិត។
ពួកមូស្លីម ១០០គ្រួសារ
ដែលត្រូវបានដេញចេញពីទីក្រុង ទៅឯយ៉ាទ្រីប ប្រមាន ៣២១គ.ម ពីទីក្រុង។ គាត់ចាកចេញទៅតាមពួក
១០០គ្រួសារ
ក្នុងឆ្នាំ ៥២២ គ.ស
គេក៏រាប់ជាប្រវត្តិសាស្រ្ដនៅពេលដែលគាត់រត់ទៅនោះ។ ឆ្នាំ ៦៣០ គ.ស គាត់ត្រឡប់មកវិញវាយយកទី ម៉ិកកា
ហើយក៏បង្រួបបង្រួមកុលសម្ពន្ធ។
ហើយឆ្នាំ ៦៣២ គ.ស គាត់ស្លាប់ទៅ។
និកាយចំបងធំៗពីរគឺ
ស៊ូនី និងស៊ីអ៊ីត។
កំណត់ចំណាំ៖ កាលីហ្វ គឺជាអ្នកដែលស្នងតំណែងបន្ដពីមហាម៉ាត់។
អ្នកដែលស្នងបន្ដធ្វើជា(កាលីហ្វ ជាតួនាទីទេ)នោះគឺត្រូវតែពូជពង្សរបស់មហាម៉ាត់
គឺ អាលី។
ក. និកាយ សុនី
និកាយសុនីមានចំនួន
៨០% នៃពួកមូស្លីម។ បញ្ញវ័ន្ដ របស់គេគឺ Ujama។
ខ. និកាយស៊ីអ៊ីត
ស.វទី ៩ អ៊ីម៉ាមទី១២ បាត់ខ្លួន ហើយគេរង់ចាំ
អ៊ីម៉ាមទី ១២ នោះត្រឡប់មកវិញ ដែលហៅថា ម៉ាឌី។ ដែលច្រដៀងគ្នា នឹងការរង់ចាំព្រះយេស៊ូវត្រឡប់មកវិញដែរ។
ថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១៥
តើសុនីខុសពីស៊ីអ៊ីតយ៉ាងម៉េច?
ជ្រើសរើសតាមពូជពង្ស
មានសម្ដេចបាប
គេរង់ចាំអ៊ីម៉ាមទី១២
គ. និកាយស៊ូហ្វីសិម
ពួកគេជឿលើអធិធម្មជាតិ។ គោលដៅពួកស៊ូហ្វី
គឺ បដិសេធការជាប់ជំពាក់ចិត្តជាមួយនិងលោកីយ ហើយមើលឃើញព្រះនៅក្នុងអ្វីៗទាំងអស់។
ក្រៅពីនេះមាននិកាយតូចៗជាច្រើនទៀតដែរគឺ
វ៉ាហាប៊ី។ ក្រៅពីគណៈធំៗ និងតូចទាំងនេះ
អ៊ីស្រលាមបានផ្ដល់ចំណែកដល់សាសនាពីរទៀតគឺ សាសនាស៊ីក និងសាសនាបាហាយ។
ច្រើនជាងគេរបស់ពួកស៊ីអ៊ីតគឺនៅអីរ៉ង់។
ការថ្វាយបង្គំរបស់ពួកគេ
ឱនច្រាត់ជង្គង់ ច្រាត់ជង្គង់
ក្រាបចុះបង្ហាញពីការចុះចូលចំពោះព្រះ។
ក្នុងឆ្នាំ ៦៣០ នៃគ.ស ជាឆ្នាំដែលមហាម៉ាត់ដកយករូបព្រះ៣៦០អង្គចេញ។
ដើម្បីបង្រើកសាសនាគេ
នោះត្រូវអនុវត្ដគោលការណ៍ដូចជា៖
·
ទី១ វាយពង្រីកទឹកដី
·
ទី២
ការបង់ពន្ធ
·
ទី៣
ការបង្កើតកូន
·
ទី៤
យកប្រពន្ធច្រើន
ពួកគេមានថ្មផ្គុំគ្នា គេបានមកពីសម័យអ័ប្រាហាំ
ដែលគាត់សាងសង់អាសនាយញ្ញបូជាថ្វាយព្រះ ហើយវាកន្លងមកជាង ២០០ឆ្នាំ។
មហាម៉ាត់គាត់មានប្រពន្ធ ១២ នាក់
ឯការជ្រើសរើសដំបូងអាចជ្រើសដោយខ្លួនបាន ប៉ុន្ដែប្រពន្ធក្រោយមកត្រូវជ្រើសអ្នកកព្រា
ឬអ្នកក្រគ្មានទីពឹងពំនាក់។ ហើយមុនពេលមហាម៉ាត់ស្លាប់ គេបានសួរគាត់ថា
តើគាត់ស្រឡាញ់ប្រពន្ធណាខ្លាំងជាងគេ គាត់ឆ្លើយថា ប្រពន្ធទី១២។
សំណួរសម្រាប់សំណេរ
តើភាពខុសគ្នា Allah នៃសាសនាអ៊ីស្លាម និងព្រះជាម្ចាស់នៃគ្រីស្ទានមានភាពខុសយ៉ាងដូចម្ដេច?
ចូរពន្យល់។
ឧបសគ្គ ៧ យ៉ាងក្នុងការឈោងចាប់ជនជាតិមូស្លីមថ្វាយព្រះ៖
1)
ទំនាស់ផ្នែកទេវសាស្រ្ដ
·
បដិសេធភាពជាព្រះរបស់ព្រះគ្រីស្ទ
·
ការកំផិត
សហាស្មន់ គឺជាកង្វាល់របស់មូស្លីម
·
កូរ៉ាន់ជាគម្ពីរបរិសុទ្ធដែលមិនអាចមើលងាយ
ឬបំពានបានឡើយ
·
មិនអនុញ្ញាតិឲ្យមានសំនួរទាក់ទង
និងភាពជាព្រះនៃព្រះអាឡា
2)
ទំនាស់ផ្នែកប្រវត្តិសាស្រ្ដ
·
ទំនាស់រវាងសាសនាអ៊ីស្លាម
និងលោកខាងលិច រួមទាំងបេសកជន ដោយសារមានមោន ការជិះជាន់ ឈ្លានពាន និងអំណួត
·
ទំនាស់ជាមួយគ្រីស្ទានពីព្រោះទាក់ទងនឹងអ៊ីស្រាអែល។
3)
ទំនាស់ឥរិយាបថ
·
វប្បធម៌ចំពោះបេសកជន
ប្រកាន់ពូជសាសន៍ ឬជាតិពន្ធ
·
ព្រឹត្ដិការណ៍សំខាន់ជាងពេលវេលា
·
កុំប្រើដៃឆ្វេង
លើកលែងតែគ្មានដៃស្ដាំ
·
កុំឲ្យមេជើងចង្អុលគម្ពីរកូរ៉ាន់
·
ហាមចាប់ដៃជាមួយស្រី
ឬភេទផ្ទុយគ្នា
·
អំណួត
និងទង្វើរខ្វះការគួរសម ខ្វះសុជីវធម៌ មិនសុភាពរាបសារ......
4. ទំនាស់វិធីសាស្រ្ដ
·
គ្មានវិធីសាស្រ្ដាឲ្យមានប្រសិទ្ធិភាពឡើយ
មានតែទំនាក់ទំនងប៉ុណ្ណោះ
·
កុំធ្វេសប្រហែសក្នុងការអធិស្ឋានសម្រាប់គេ
·
ត្រូវរស់នៅជាគម្រូដល់គេ
5. ទំនាស់ខាងវិញ្ញាណ
·
ជឿលើការបើកសម្ដែង
ការយល់សប្ដិ ជោគរាសីជាដើម
·
អ៊ីស្លាមសាសនាពឹងលើការប្រព្រឹត្តឲ្យបានសង្រ្គោះ
6. ទំនាស់សំភារៈ
·
សំភារៈមិនអាចទិញទឹកចិត្ត
·
របស់មានតម្លៃមិននាំឲ្យគេជឿបានឡើយ
ព្រោះគេមិនអាចសងបាន ដោយថា កុំឲ្យជំពាក់អ្វីនឹងគ្នាឡើយ បានតែសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។
·
របស់មានតម្លៃខ្ពស់ធ្វើឲ្យគេរអាចិត្ត
គេគិតថាគ្មានអ្វីសងវិញបាន។
7. ទំនាស់ឯភាពសង្គម
·
មានជំនឿរឹងមាំ
ដោយប្រឈមមុខនឹងការបៀតបៀន រិះគន់ ប្រហារជីវិត
·
ឃាត់ឃាំងទំនាក់ទំនងខាងក្រៅ
·
ទាក់ទងស្អិតនិងនរយោបាយ
សង្គម និងស្មោះត្រង់ជាមួយគ្រួសារ របស់គេ
·
យកចិត្តទុកដាក់នឹងកិត្ដិយសខ្លាំង
·
បារម្ភបាត់មុខមាត់
និងអាម៉ាស់
·
មានគំនិតជាតិនិយម
វិធីសាស្រ្ដ ៧
យ៉ាងយកឈ្នះឧបសគ្គនោះគឺ៖
·
ត្រូវសេពគប់មិត្ត
·
ត្រូវយល់ពីស្ថានការ
កាលៈទេសៈ
·
ត្រូវរាក់ទាក់
និងមិនឲ្យរបស់មានតម្លៃពេកទេ
·
អត់ធ្មត់
ទ្រាំទ្រ និងមិនភូតកុហក
·
មានជំនឿ
និងទុកចិត្តព្រះ
·
ត្រូវអធិស្ឋានឲ្យព្រះបើកសម្ដែង
និងផ្លាស់ប្រែគេ
·
ត្រូវមានសេចក្ដីស្រឡាញ់
ចិត្តមេត្ដា និងចេះជួយយកអាសារគេ
កំណត់ចំណាំ ការ
ថ្ងៃទី ២៨ ឧសភា
២០១៥
មូលហេតុដែលយើងចាំបាច់ត្រូវអធិស្ឋានព្រោះ៖
·
ទាក់ទងជាមួយព្រះ
·
ទុកចិត្តព្រះ(ឲ្យ
មិនឲ្យ រង់ចាំ និងគុណអញល្មមដល់ឯងហើយ)
·
មានចំណែកក្នុងផែនការសង្រ្គោះពិភពលោក
សរសរស្ដម្ភទាំង៥ របស់សាសនា
អ៊ីស្លាម
A.
ជំនឿ គ្មានព្រះណាទៀតឡើយក្រៅពីព្រះជាម្ចាស់
ហើយហោរាមហាម៉ាត់ជាទូតរបស់ទ្រង់
B.
អធិស្ឋាន
ត្រូវអធិស្ឋាន ៥ដងក្នុង១ថ្ងៃ (ពេលអរុណោទ័យ ថ្ងៃត្រង់ រសៀល ព្រលប់ និងពេលយប់)
លំនាំសេចក្ដីអធិស្ឋាន គឺ ព្រះទ្រង់ធំឧត្ដម ខ្ញុំធ្វើបន្ទាល់ថា
មហាម៉ាត់ជាទូតរបស់ទ្រង់ ចូលមកអធិស្ឋាន ចូលមកទទួលយកជោគជ័យក្នុងជីវិតនេះ
និងជីវិតនៅអនាគតកាល។ ព្រះទ្រង់ធំឧត្ដម គ្មានព្រះណាទៀតឡើយក្រៅពីព្រះអាឡា។
C.
ការធ្វើទាន
(គ្រប់គ្នាត្រូវតែដឹងថា របស់ទាំងអស់ជារបស់ព្រះ ឯទ្រព្យសម្បត្ដិដែលមនុស្សមានជាការទុកចិត្តរបស់ព្រះឲ្យមនុស្សថែរក្សា។
ដូច្នេះគ្រប់គ្នាត្រូវតែដាក់ដង្វាយ។
D.
ការតមអាហារ
គឺតមចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃលិច គឺតមទាំងគ្រឿងបរិភោគ និងគ្រឿងផឹក តមរួមភេទ
ពេលខ្លះតមទាំងការលេបទឹកមាត់ដែរ។ ការតមនេះ មានរយះពេល ១ខែ គឺខែកញ្ញារាល់ឆ្នាំ។
ឯអ្នកដែលលើកលែងមាន ស្រ្ដីមានផ្ទៃពោះ ស្រ្ដីបំបៅកូនខ្ចី ចាស់ជរា អ្នកមានជម្ងឺ(តែអ្នកទាំងនោះត្រូវតមសងវិញ)
និងកូនក្មេងមិនទាន់ពេញវ័យ។
E.
ធម្មយាត្រា
គឺអ្នកមានសុខភាពល្អ
និងលទ្ធភាពត្រូវធ្វើធម្មយាត្រាឲ្យបាន១ឆ្នាំម្ដង។
ភាពខុសគ្នារវាងការបង្រៀននៃព្រះគម្ពីរប៊ីប
និងគម្ពីរកូរ៉ាន់
អ៊ីស្លាម(អំពីព្រះអាឡា) គ្រីស្ទាន (អំពីព្រះជាម្ចាស់)
ក.
ព្រះមានតែ១ គឺអាឡា ក.
ព្រះមានតែមួយ គឺព្រះត្រៃឯក
ខ.
ព្រះមិនស្រឡាញ់កូនវង្វេងទេ ខ.
ព្រះស្រឡាញ់កូនវង្វេង(រឿងកូនពៅវង្វេង)
គ.
អាឡាមិនស្រឡាញ់អ្នកធ្វើខុសទេ គ.
ព្រះស្រឡាញ់មនុស្សពេលគេមានបាប
ឃ.
ព្រះធ្វើទុក្ខមនុស្សដោយព្រោះបាបគេ ឃ.
ព្រះមិនចង់ឲ្យនរណាម្នាក់ត្រូវវិនាសទេ
ង. ព្រះអាឡាមិនប្រទានឲ្យអ្នករង់ទុក្ខជំនួសគេឡើយ ង. ព្រះចាត់ឲ្យព្រះយេស៊ូវមករង់ទុក្ខ
សុគតជំនួសបាបយើងរាល់គ្នា។
ច. ហាមសួរនាំពីព្រះអាឡា និងព្រះគម្ពីរកូរ៉ាន់ ច. អនុញ្ញាតិឲ្យសួរនាំ
សិក្សាពីព្រះ និងព្រះគម្ពីរ
ឆ. ព្រះអាឡានៅឆ្ងាយពីមនុស្ស ឆ. ព្រះនៅជាមួយមនុស្ស
ជ.
ព្រះបង្ហាញតែបំណង ជ.
ព្រះបង្ហាញអង្គទ្រង់ជាមនុស្ស(ព្រះយេស៊ូវ)
ឈ.
ព្រះបម្រុងទុកនារីស្អាតៗសម្រាប់បុរស ឈ.
ព្រះរាប់អ្នកជឿដូចទេវតាគ្មានប្ដី ប្រពន្ធ
ញ. ព្រះរៀបចំគ្រឿងស្រវឹង(ស្រា)សម្រាប់ផឹក ញ. គ្មានគ្រឿងស្រវឹង(ស្រី
ស្រា)ឡើយ។
ថ្ងៃទី ១១ មិថុនា ២០១៥
តួនាទីស្រ្ដីក្នុងសាសនាអ៊ីស្លាម
·
ចូលរួមក្នុងការងារសង្គម
នយោបាយ វប្បធម៌ និងសិប្បៈ
·
អនុវត្តន៍
និងប្រកាន់ជំនឿលើសរសរស្ដម្ថទាំង៥
·
បង្រៀនកូនចៅ
ឲ្យចេះថ្វាយបង្គំព្រះ មានជំនឿលើព្រះអាឡា
·
រក្សាជំនឿ
មិនរៀបការជាមួយមនុស្សក្រៅសាសន៍
·
ទន្ទេញគម្ពីរកូរ៉ាន់
អំពីគម្ពីរសៀវភៅដែលប្រើក្នុងសាសនាអ៊ីស្លាមមាន៖
·
Quran
កូរ៉ាន់
ជាបន្ទូលរបស់ព្រះអាឡា មាន ១១៤ ជំពូក
·
Hadith ជាកំនត់ត្រាប្រពៃណីពីពាក្យ និងជីវិតរបស់មហាម៉ាត់
·
Shariah ជាក្បួនច្បាប់របស់សាសនាអ៊ីស្លាម។
អំពីសាលារៀន
អ៊ីស្លាមមានសាលារៀនធំៗចំនួយ៤គឺ
·
Shafite
ទ្រឹស្ដី ឬច្បាប់អ៊ីស្លាម
ឈរលើប្រពៃណីហោរា ត្រឹមត្រូវនឹងសមហេតុផល សម្រាប់អនុវត្តន៍ក្នុងកាលៈទេសៈថ្មីៗ
·
Hanafite ទើបបង្កើតក្រោយមក គឺក្នុងសតវត្សទី ៨ មាននៅក្នុងប្រទេស
អ៊ីរ៉ង់គឺអនុញ្ញាតិឲ្យមានសេរីភាពច្រើនក្នុងការកាត់ស្រាយ
·
Malikite ទាក់ទងនឹងការរស់នៅ នៅក្រុងបមេឌីណា
ហើយដែលគាំទ្រដោយសៀវភៅហាឌីត។
·
Hanbalite ការកាត់ស្រាយគម្ពីរកូរ៉ាន់តាមច្បាប់ និងន័យត្រង់។
គេក៏មានក្រុមអ្នកប្រាជ្ញ និងគណៈវិនច្ឆិយដែល ធ្វើការកាត់ស្រាយច្បាប់ហៅថា អ៊ូឡាមា។
ប៉ាហាយ ជាសាសនាថ្មីមួដែលលេចចេញពីអ៊ីស្លាម នៅសវត្សទី ១៩។
ឈ្មោះថា Shi ít
0Awesome Comments!