ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទអំពីការរាប់ជាសុចរិត Christ’s Work of Justification

គោលលទ្ធិអំពីព្រះគ្រីស្ទ

ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទអំពីការរាប់ជាសុចរិត
 Christ’s Work of Justification
តើលោកអ្នកធ្លាប់មានចម្ងល់អំពីរបែបដែលព្រះជាម្ចាស់ដ៏បរិសុទ្ធគ្រប់លក្ខណ៍អាចអត់ធ្មត់ដើម្បីសង្គ្រោះយើងឬទេ? តើយើងអាចចូលទៅឯទ្រង់ក្នុងសេចក្តីអធិស្ឋានរបស់យើងយ៉ាងដូចម្តេច បើទ្រង់មិនអាចអត់ធ្មត់ក្នុង​ការ​ឲ្យ​សេចក្តីអាក្រក់មានវត្តមាននៅចំពោះព្រះវត្តមានរបស់ទ្រង់បានផងនោះ? តើព្រះអាចទទួលយើងឬទេ ទោះបី​ជាយើងជាមនុស្សមានបាប ហើយបន្តប្រព្រឹត្តបាបទៀតនៅក្រោយពេលយើងទទួលសេចក្តីសង្គ្រោះ? ផ្នែកមួយនៃចម្លើយឆ្លើយតបនឹងសំណួរទាំងនេះគឺមាននៅក្នុងគោលលទ្ធិអំពីការរាប់ជាសុចរិត។ នៅពេលដែល​យើងដាក់សេចក្តីជំនឿទុកចិត្តទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលសេចក្តីសង្គ្រោះ ព្រះបន្ទូលនៃព្រះបានប្រាប់យើង​ថា យើងទទួលបានការរាប់ជាសុចរិតនៅចំពោះព្រះអង្គ។ តើនេះមានអត្ថន័យដូចម្តេច ហើយហេតុអ្វីបានជាការ​នេះសំខាន់?យើងនឹងឈ្វេងយល់នៅក្នុងមេរៀននេះ។
និយមន័យនៃការរាប់ជាសុចរិត
A.         John Walvoord: “នៅក្នុងទេវសាស្រ្ត ការរាប់ជាសុចរិតគឺជាទង្វើតាមច្បាប់កាត់ក្តីនៃព្រះ ប្រកាស​ថា មនុស្សនោះបានសុចរិតហើយ ដោយការបំពាក់(ឬដោយការប្រកាស)សេចក្តីសុចរិត​ដល់គាត់។  នេះជាការកាត់សេចក្តីតាមច្បាប់ មិនមែនតាមបទពិសោធទេ ហើយពួកអ្នកជឿទាំង អស់ទទួលបានការាប់ជាសុចរិតនៅក្នុងព្រះគ្រីស្ទស្មើៗគ្នា
B.       វចនានុក្រមNelsons New Illustrated Bible Dictionary: “នៅពេលព្រះជាម្ចាស់រាប់ជាសុចរិត​គឺទ្រង់កាត់ទោសអំពើបាបរបស់មនុស្សទៅលើព្រះគ្រីស្ទ ហើយឲ្យសេចក្តីសុចរិតរបស់ព្រះ​គ្រីស្ទទៅអ្នកជឿ (2 កូរ.5:21)។ ដូច្នេះ“មនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយ​សារអំពើសុចរិតតែ១(រ៉ូម5:18)។ ពីព្រោះសេចក្តីសុចរិតនេះជា“សេចក្តីសុចរិតនៃព្រះ” ដែល“ក្រៅពីក្រិត្យវិន័យ(រ៉ូម3:21) នោះសេចក្តីសុចរិតនេះហ្មត់ចត់ គឺថា អ្នកជឿត្រូវបាន “រាប់ជា​សុចរិតគ្រប់ការទាំងអស់” (កិច្ច.13:39)។ ព្រះជាម្ចាស់“សុចរិត” ព្រោះតែភាពបរិសុទ្ធគ្រប់​លក្ខណ៍​របស់ទ្រង់ត្រូវបានបំពេញសម្រេចនៅក្នុងព្រះគ្រីស្ទ ហើយទ្រង់ជា “អ្នករាប់មនុស្សជា​សុចរិត” ពីព្រោះសេចក្តីសុចរិតនេះប្រទានទៅឲ្យអ្នកជឿដោយឥតគិតថ្លៃ(រ៉ូម3:26;5:16)
C.       វចនានុក្រមThe New Bible Dictionary: “ប៉ុលចង់មានន័យថា ការរាប់ជាសុចរិតគឺជា​ទង្វើ​របស់​ព្រះលើកលែងទោសមនុស្សមានបាប ហើយរាប់គេជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ មិនមែនដោយការប្រព្រឹត្តរបស់គេទេ តាមរយៈលោហិត ដែលបានហូរជាសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ តាមសេចក្តីតម្រូវនៃក្រិត្យវិន័យ
គំនិតមួយចំនួនដែលត្រូវពិចារណាអំពីការរាប់ជាសុចរិត
A.         Louis Berkhof: “ការអត់ទោសបាបដែលទទួលបានពីការាប់ជាសុចរិតអនុវត្តចំពោះគ្រប់​ទាំង​​អំពើ​​​​បាបកាលពីអតិតកាល បច្ចុប្បន្ន និងទៅថ្ងៃអនាគត ដូច្នេះគឺដកចេញគ្រប់ទាំង​សេចក្តីបាប​និង​ទណ្ឌកម្ម

B.       និកាយកាតូលិករ៉ូម៉ាំង (Roman Catholicism) បង្រៀនថា ការរាប់ជាសុចរិតគឺជាដំណាក់កាល​ដែល​​កើតឡើងបន្តបន្ទាប់ ហើយពិតជាជាពាក្យដែលមានន័យដូចគ្នានឹងពាក្យការាប់ជាបរិសុទ្ធ។​​  តារាង​ខាងក្រោមនេះបង្កើតឡើងដោយ Louis Berkhof’s Systematic Theology ដើម្បីបង្ហាញ​ពីរបៀបដែលការរាប់ជាសុចរិតខុសពីការរាប់ជាបរិសុទ្ធ :

ការរាប់ជាសុចរិត (Justification)

ការរាប់ជាបរិសុទ្ធ(Sanctification)

ដកសេចក្តីបាបចេញ ហើយស្តារបាបជនឡើងវិញ​ដោយព្រះទទួលពួកគេជាកូនចិញ្ចឹម មានឯកសិទ្ធិ ពិសេសៗទាំងអស់ក្នុងនាមជាកូនរបស់ព្រះ។

ដកចេញភាពបំពុលរបស់អំពើបាប ហើយកែ​បាបជន​ជា​ថ្មីឡើងៗ តាមរូបអង្គនៃព្រះ។

ការរាប់ជាសុចរិតកើតឡើងភាពខាងក្រៅបាបជន ជាមួយព្រះនិងមិនផ្លាស់ប្តូរជីវិតពីខាងក្នុងទេ។

ការរាប់ជាបរិសុទ្ធកើតឡើងនៅខាងក្នុងជីវិតរបស់ មនុស្ស ហើយមានឥទ្ធិពលបន្តិចម្តងៗក្នុងរូបកាយ​ទាំងមូល។

ការរាប់ជាសុចរិតកើតឡើងម្តងគត់ជាសម្រេច។ មិនសាឡើងវិញ មិនមែនជាដំណាក់កាល។ គ្មាន​ចំនួនតិច ឬ ច្រើននៅក្នុងការរាប់ជាសុចរិត ជំរើស​គឺមនុស្សទទួលបានការរាប់ជាសុចរិត ពេញលេញ ឬ មិនទទួលបានការរាប់ជាសុចរិត​។

ការរាប់ជាសុចរិតគឺជាដំណាក់កាលបន្តបន្ទាប់ ដែល​មិនដែលចប់សព្វគ្រប់ទេក្នុងជីវិតនេះ។

ព្រះវរបិតាប្រកាសថាបាបជនបានសុចរិត ដោយព្រោះ​តែព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ។

ព្រះវិញ្ញាណបរិសុទ្ធរាប់អ្នកជឿជាបរិសុទ្ធ ដោយព្រោះ​តែព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ។

APPARENT PARADOX’S CONCERNING JUSTIFICATION
A.         បន្ទាប់ពីទទួលបានការរាប់ជាសុចរិតរួចហើយ បើពួកអ្នកជឿបន្តប្រព្រឹត្តអំពើបាបទៀត តើនឹង​មានរឿងអ្វីកើតឡើង? បើយើងបានរាប់ជាសុចរិតម្តងជាសម្រេចគ្រប់ពេលទាំងអស់ហើយ  តែ បើយើងបន្តប្រព្រឹត្តបាបទៀត  តើអំពើបាបដែលយើងបន្តប្រព្រឹត្តនោះមិនបានរាប់យើងជា​សុចរិតនៅចំពោះព្រះយ៉ាងដូចម្តេច? ​តើយើងអាចបន្តនៅជាសុចរិតយ៉ាងដូចម្តេច បើយើងបន្ត ប្រព្រឹត្តអំពើបាបទៀត?
1.       យ៉ាក. 3:2                                     2.       1យ៉ូហ. 1:8

B.         ត្រូវបានគេគិតជាញឹកញាប់ថា ការបង្រៀនរបស់លោកប៉ុលទាក់ទងនឹងការរាប់ជាសុចរិតផ្ទុយ នឹងការបង្រៀនរបស់លោកយ៉ាកុប។ លោកប៉ុលនិយាយថា“អ័ប្រាហាំបានជឿដល់ព្រះ​ហើយ​សេចក្តីជំនឿនោះបានរាប់ជាសុចរិតដល់លោក តែលោកយ៉ាកុបនិយាយថា“តើអ័ប្រាហាំ មិនបានរាប់ជាសុចរិតដោយការលោកប្រព្រឹត្តទេឫអី តើទាំងពីរអាចពិតយ៉ាងដូចម្តេច? តើលោកអ្នកបានសុចរិតដោយជំនឿឬដោយការ ប្រព្រឹត្ត?
1.       រ៉ូម3:19-4:25                                 3.       កាឡ.5:4
2.       កាឡ.3:1-14                                4.       យ៉ាក.2:14-26
5.       វចនានុក្រមThe New Bible Dictionary ពិភាក្សាពីthe paradox រវាងការបង្រៀន​របស់​លោកប៉ុលអំពីការរាប់ជាសុចរិតក្នុងកណ្ឌគម្ពីររ៉ូមនិងកាឡាទីនិងការបង្រៀនរបស់​លោកយ៉ាកុបថា:
“នៅក្នុងចំណោមអ្នកនិពន្ធជាច្រើននៃកណ្ឌគម្ពីរសញ្ញាថ្មី យើងត្រូវតែកត់សំគាល់ពី​លោកយ៉ាកុប ពីព្រោះគាត់បានមានទស្សនៈទាស់នឹងលោកប៉ុលនៅក្នុងបញ្ហានេះ។ ពេលប៉ុលនិយាយថា មនុស្សបានសុចរិតដោយជំនឿមិនមែនដោយការប្រព្រឹត្ត  លោក យ៉ាកុបនិយាយថា ‘មនុស្សបានសុចរិតមិនមែនដោយសារសេចក្តីជំនឿប៉ុណ្ណោះទេ​គឺដោយសារការប្រព្រឹត្តដែរ (យ៉ាក. 2:24)។ ទោះបីយ៉ាងណាក៏ដោយភាពផ្ទុយគ្នានេះ មិនលើសពីការផ្ទុយគ្នាខាងវាចារទេ។  ‘សេចក្តីជំនឿ’ ដែលលោកយ៉ាកុបកំពុងទាស់ គឺជាសេចក្តីជំនឿដែលមិនជឿទុកចិត្តយ៉ាងកក់ក្តៅផ្ទាល់ខ្លួនលើព្រះអង្គសង្គ្រោះដ៏ មានព្រះជន្មរស់ ជាសេចក្តីជំនឿដែលលោកប៉ុលនិយាយដែរ ជាសេចក្តីជំនឿដែល លោកយ៉ាកុបបានរៀបរាប់ថា: ‘អ្នកជឿថាមានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួក​អារក្ខក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ (យ៉ាក.2:19)។ ក្នុងគំនិតរបស់គាត់ គាត់មានការ យល់ស្របដោយបញ្ញាចំពោះសេចក្តីពិតច្បាស់លាស់នេះ ជាសេចក្តីយល់ស្របដែល មិនត្រូវបានថយក្រោយ ដោយរស់បានរស់នៅយោងតាមសេចក្តីពិត(យ៉ាក. 2:15f)ចាប់​តាំងពីដំបូងមក លោកយ៉ាកុប បាននិយាយពី ‘ការល្បងលមើលសេចក្តីជំនឿរបស់អ្នក​រាល់គ្នា (យ៉ាក.1:3) ហើយគាត់បានទូន្មានអ្នកអានថា ‘កុំឲ្យមានសេចក្តីជំនឿ ជឿដល់​ព្រះ​យេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើងដោយរើសមុខអ្នកណាឡើយ(យ៉ាក. 2:1)។ គាត់រិះគន់សេចក្តីជំនឿខុស តែគិតថាគ្រប់គ្នានឹងស្គាល់ពីសេចក្តីត្រូវការសេចក្តី ជំនឿពិតប្រាកដ។ លើសពីនេះ តាមរយៈ ‘ការប្រព្រឹត្ត’ លោកយ៉ាកុបមិនបានមានន័យ​ដូចអ្វីដែលប៉ុលមានន័យនោះទេ ក្នុងការប្រើពាក្យនោះ។ ប៉ុលគិតពីសេចក្តីស្តាប់បង្គាប់​ដល់បញ្ញត្តិនៃក្រិត្យវិន័យដែលត្រូវគេមើលឃើញថាជាប្រព័ន្ធច្បាប់មួយដែលមនុស្សអាច ទទួលបានសេចក្តីសង្គ្រោះតាមរយៈការប្រព្រឹត្តតាម។ សម្រាប់លោកយ៉ាកុប ក្រិត្យវិន័យ​ដែលគាត់សំដៅទៅដល់គឺជា ‘ក្រិត្យវិន័យនៃសេចក្តីសេរីភាព (យ៉ាក.2:12)។ ‘ការប្រព្រឹត្ត’ ដែលគាត់និយាយ ដូចជាសំដៅទៅ‘ផលផ្លែខាងវិញ្ញាណ’ ដែលលោកប៉ុល​និយាយ។ ការប្រព្រឹត្តបែបនោះជាអំពើល្អនៃសេចក្តីស្រឡាញ់ដ៏កក់ក្តៅ​ ចេញពី​ឥរិយាបថត្រឹមត្រូវចំពោះព្រះជាម្ចាស់។ ពួកវាជាផលផ្លែនៃសេចក្តីជំនឿ។ អ្វីដែលលោក យ៉ាកុបជំទាស់គឺជាសេចក្តីប្រកាសថាមានសេចក្តីជំនឿ តែគ្មានផលផ្លែដើម្បីបញ្ជាក់
ការអះអាងនៃបទគម្ពីរអំពីការរាប់ជាសុចរិត
A.       អេស.45:25
B.       អេស. 53:11
C.       យ៉ូហ. 5:24
D.       រ៉ូម5:1, 9
E.       រ៉ូម8:29-34
F.       1កូរ. 6:9-11
G.       កាឡ. 2:16-17
H.       ភីល.3:8-9
I.        ទីតុស3:5-7


សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងការរាប់ជាសុចរិត
A.       ការរាប់ជាសុចរិតគឺជាដំណាក់កាលជាបន្តបន្ទាប់មួយ។
B.       ការរាប់ជាសុចរិតដូចគ្នានឹងការរាប់ជាបរិសុទ្ធ។
C.       ការរាប់ជាសុចរិតផ្លាស់ប្តូរជីវិតខាងក្នុងរបស់អ្នកជឿ។
D.       ការរាប់ជាសុចរិតឲ្យយើងមានលទ្ធភាពមិន​ប្រព្រឹត្តអំពើបាប។
E.       ទទួលបានការរាប់ជាសុចរិតដោយសារការប្រព្រឹត្ត។
F.       ការរាប់ជាសុចរិតបានសម្រេចមួយផ្នែកដោយសារព្រះ និងមួយផ្នែកទៀតដោយការប្រព្រឹត្តល្អ 
             របស់យើង។
G.       ការរាប់ជាសុចរិតជាអ្វីដែលសង្គ្រោះយើង។

ការអនុវត្តន៍នៃការរាប់ជាសុចរិត
A.       ការរាប់ជាសុចរិតដោះលែងលោកអ្នកឲ្យមានសេរីភាពពីពិរុទ្ធភាពនិងផលពីអំពើបាប។
B.         ការរាប់ជាសុចរិតគួរជួយលោកអ្នករស់នៅសម្រាប់ព្រះគ្រីស្ទដោយសេចក្តីស្រឡាញ់ ជាជាង ពិរុទ្ធភាព ឬខ្លាចញញើត ឬដោយបង្ខិតបង្ខំ។
C.       ការរាប់ជាសុចរិតគួររំឭកលោកអ្នកថាលោកអ្នកជាកូនរបស់ព្រះត្រូវបរិសុទ្ធដូចព្រះវរបិតារបស់​លោកអ្នកដែលគង់នៅស្ថានសួគ៌។
D.        ព្រះគ្រីស្ទបានបង់ថ្លៃព្រះជន្មរបស់ទ្រង់សម្រាប់ការរាប់ជាសុចរិត ហេតុនេះលោកអ្នកមិនគួរ ប្រព្រឹត្តអំពើបាបទៀតទេ ពីព្រោះលោកអ្នកបានទទួលការរាប់ជាសុចរិតដោយព្រះគុណ​រួចហើយ។
E.         ពេលអារក្ខសាតាំងល្បួងយើងឲ្យខូចចិត្តអស់សង្ឃឹមដោយព្រោះអំពើបាបរបស់យើង ឲ្យយើង​គិតថាព្រះបានបដិសេធយើងហើយ ឬ ព្រះមិនទទួលយើងឡើយ ឬថាព្រះព្រះខ្ញាល់នឹងយើង​ខ្លាំងណាស់  ចូរចាំថា យើងបានទទួលការរាប់ជាសុចរិតរួចហើយ។