សាសនាធំៗលើសកលលោក

                                   ការសង្ខេប សាសនានិយម

            ការមានជំនឿទៅលើអារក្ស មានមនុស្សជាច្រើននៅប្រទេសកម្ពុជាបានមានជំនឿទៅលើ អារក្ស  ហើយមានមនុស្សជាច្រើនបានជឿថា អារក្សគឺជាអ្នកជួយថែរក្សាពួកគាត់ ដូច្នេះនៅពេលដែលពួកគាត់មានជំងឺ ឬបញ្ហារអ្វីមួយ ពួកគាត់និងរៀបចំធ្វើពិធីសែនព្រាន បែរបន់ ដាក់អង្ករជ័យ បា្រក់ និងស្លាម្លូ។ នៅពេលដែលគេរៀបចំគ្រឿងថ្វាយរូចហើយគេក៏បាន អញ្ញើញអារក្សអោយមកស្តោះផ្លុំ ហើយសូមអង្វរលន់តួខ្មោច ជួរជំបូរទាំងខាងឳពុក និងខាងម្តាយអោយជួយព្យាបាលអ្នកជំងឺនេះ។ ពេលនោះអ្នកជម្ងឺក៏បានធួស្បើយទៅ។ មួយទៀតខ្មែរយើងក៏មានជំនឿទៅលើលទ្ធិព្រលឹងនិយម ដែលពួកគាត់តែងតែធ្វើពិធីឡើងរោងនៅរដូវដើមឆ្នាំ ខែពិសាខ ដើម្បីត្រូតពិនិត្យមើលសុខទុក្ខកូនចៅប្រចាំឆ្នាំ។
            ម្យ៉ាងវិញទៀត ចំពោះជំនឿរបស់ខ្មែរដែលបានជឿទៅលើអ្នកតា គឺពួកគាត់បានជឿថា ព្រលឹង ដូនតារបស់គាត់និងនៅតាមថែរក្សាគាត់តទៅ។ ជនជាតិខ្មែរនៅតែបន្តជំនឿនេះរហូតមកដល់សព្វថ្ងៃ ដូចជានៅពេលគាត់ រៀបចំឡើងផ្ទះ ស្រោចទឹកលើករាសី រៀបអាពាហ៍ពិពាហ៍ជាដើម​។ ហើយគាត់ក៏តែងតែគោរពកោតខ្លាចដល់ព្រលឹងទាំងនោះ គឺនៅពេលណាមានអ្នកជម្ងឺ គឺពួកគាត់បានសែនព្រេនលន់តួអង្វរដល់អ្នកតាឲ្យជួយដែរ។ មួយទៀតអ្នកតាក៏បានព្រមានប្រដៅដល់កូនចៅណាធ្វើខុសឆ្គង ដែរ។ ខ្មែរក៏មានជំនឿថា មានអ្នកតាច្រើនណាស់​ រូមទាំងអ្នកតានៅស្រែចំការ អ្នកតាភូមិ អ្នកតាមើលថែរក្សាព្រៃភ្នំ ដើមឈើធំៗនៅគ្រប់ទីកន្លែង។ ហេតុនេះហើយពួកគាត់តែងបង្រៀនដល់កូនចៅគាត់ អោយចេះគោរពដល់អ្នកតាទាំងនោះ ហើយពេលដើរទៅណាមកណាត្រូវចេះសុំសុខសប្បាយពីអ្នកតាផង៕
                        
ការសង្ខេប សាសនាព្រាហ្មណ៍

            សាសនាព្រាហ្មណ៍ (ហិណ្ឌូ) នេះមានប្រភពមកពីប្រទេឥណ្ឌា។ ហើយមានភាសាពើស៊ីជាពាក្យ សំរាប់ប្រទេសឥណ្ឌា។ សាសនានេះបានរីកលូតលាស់ឡើង ហើយក៏មានជំនឿទៅលើព្រះជាច្រើន  (ពហុព្រះ) មានដូចជាព្រះហ្ម័ន,, ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះឥន្រ្ទ ឬព្រះឥន្រ្តា, ព្រះវរុណៈ, ព្រះអគ្គី, ព្រះសូវ្យ, ព្រះចន្ទ, ព្រះយម, ព្រះវាយុ,
ព្រះនារាយណ៍ និងព្រះឯទៀតជាច្រើន។ ជាការពិតសាសនានេះក៏មាន រីកលូតលាស់នៅក្នុងស្រុកខ្មែរដែរ ដូចជាមានទាក់ទងទៅនិង ពិធីផ្សេងៗ ហើយការមានជំនឿទៅលើមនុស្សមានបុណ្យបានទៅកើតជាស្តេច ឬរំដោះជនអោយរួចពីបាប និងការមានជំនឿទៅលើ សូរ្យគ្រាស-ចន្រ្ទគ្រាសជាដើម។ ការជឿរបស់សាសនានេះ គេជឿថា មនុស្សមានកម្ម ហើយកម្មនោះអាចអោយគេបានក្លាយទៅជាអ្វីផ្សេងៗទៅតាមអំពើរបស់ពួកគេ។ ចំពោះពិធីសំខាន់ៗទាំងបួនរបស់ព្រាហ្មណ៍ គឺមានបួន ១ ភក្តី, ២ ការបំពេញតប និងយោគ, ៣ ពិធីបូជាយញ្ញ និងបូជាអគ្គី, ៤ ពិធី សិវរាត្រីមុជទឹកលាងបាប។ ពួកគេបានជឿថា​ អទិទេពរបស់គេគឺជាអ្នកដែលបង្កើតរបស់គ្រប់ទាំងអស់ មក ហើយដើម្បីអោយព្រះរបស់គេបានសប្បាយ គេត្រូវធ្វើពិធីបូជាយញ្ញ គឺយកមនុស្ស ឬសត្វទាំងរស់ ទៅដុត ។
            នៅក្នុងសាសនាព្រាហ្មណ៍នេះបានបែងចែក មានវណ្ណៈបួន មានវណ្ណៈខ្ពស់បំផុត ដែលអាចមានវប្បធម៌ខ្ពស់ និងសិក្សាក្បួតច្បាប់ព្រាហ្មណ៍បាន។ ហើយវណ្ណៈចុងក្រោយគេបង្អស់​នោះគឺ ត្រកូលសូទ្រ​ (អ្នកងារ) ត្រកូលនេះអន់ជាងបំផុត មិនអាចចូលរូមទៅថ្វាយបង្គំគោរពព្រះអទិទេពនៅក្នុងព្រះវិហារសោះឡើយ។

ការសង្ខេប ពុទ្ធសាសនា

            ពុទ្ធសាសនាបានកំណត់រាប់អាយុព្រះពុទ្ធសាសនា ហៅថា ពុទ្ធសករាជ (ព..) ត្រូវបានរាប់ ចាប់ផ្តើមពីថ្ងៃពុធ ១រោច ខែពិសាខ ឆ្នាំម្សាញ់ ជាថ្ងៃក្រោយពុទ្ធបរិនិព្វាន។ នៅសម័យនោះ ប្រទេស ឥណ្ឌាខាងជើងមានអរ្យធម៌ខ្ពស់ជាងគេ។ ប្រហែលនៅសតវត្សទី៦ មុនគ្រិស្តករាជ នៅពេលដែលព្រះពុទ្ធអង្គមិនទាន់ត្រាស់ដឹង ព្រះអង្គជាព្រាហ្មណ៍ដែលប្រសូត្រនៅក្នុងឋានៈជាស្តេចមានឫទ្ធិអំណាច ហើយជិះជាន់វណ្ណៈតូចតាច ដែលជាហេតុនេះបានព្រះពុទ្ធស្វែងរកព្រះធម៌មួយទៀត គឺធម៌ព្រះពុទ្ធ ដែលគ្មានវណ្ណៈ ហើយមិនទទូលវណ្ណៈព្រាហ្មណ៍នេះទេ។
            ចំពោះជំនឿរបស់សាសនានេះវិញ គឺពុទ្ធបរិស័ទទាំងអស់បានជឿលើពុទ្ធំ ធម្មំ សង្ឃំ។ មុនដែលព្រះពុទ្ធរៀបចូលបរិនិព្វាន ព្រះអង្គបានផ្តាំដល់ពួកសាវ័កទ្រង់ព្យាយាមសម្រេចសេចក្តីសង្គ្រោះអោយឧស្សាហ៍។
            ជំនឿលើកម្ម កម្មគឺជា ទង្វើរបស់បុគ្គល និងជាលទ្ធផលនៃសិលធម៌របស់ខ្លូន។ កម្មអាចវិជ្ជាមាន ដូចជា ដាក់ទាន បំរើគេ សង្វាតរៀនធម៌ជាដើម ។ អវិជ្ជាមានវិញ គឺ សំឡាប់គេ​ លូច កុហក់ និយាយដើមគេ។ល។ ហើយកម្មតែងមានផល អ្នកណាប្រព្រឹត្តអ្នកនោះនិងទទូល។
            និកាយរបស់ព្រះពុទ្ធ បានកើតឡើងដោយសារតែមានជំលោះក្នុងការបកស្រាយសេចក្តីបង្រៀន របស់ព្រះពុទ្ធ នោះនាំអោយមាននិកាយ១៨នៃគំនិតពុទ្ធសាសនា។ ហើយសាខាផ្សេងៗនេះបានបន្សល់ទុកនូវនិកាយ ហីនយាន មហាយាន ម៉ានត្រៃយ្នៈ និង ហ្សិន។ និកាយមហាយាន ជាយានទូលាយ អាចនាំពុទ្ធបរិស័ទ្ធចូលនិព្វានបានច្រើន មានកាន់ភាគច្រើននៅប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតនៅអាស៊ីខាងកើត។ និកាយហីនយានវិញជាយានតូច ហើយចង្អៀត សព្វថ្ងៃមានឥទ្ធិពលនៅប្រទេសកម្ពុជា លាវ ភូមា ស្រីលង្ការ និងថៃ។

 

ការសង្ខេប បុណ្យចូលឆ្នាំខ្មែរ

            ជាការពិតបុណ្យចូលឆ្នាំតែងតែមាននៅគ្រប់ជាតិសាសន៍លើពិភពលោកនេះ តែគ្រាន់តែ ថាបុណ្យចូលឆ្នាំរបស់គេនោះមានកាលបរិច្ឆេទ និងកម្មវិធីប្រព្រឹត្តទៅខុសគ្នា។ ចំពោះបុណ្យចូលឆ្នាំ ខ្មែរ នោះវិញជាប្រភេទបុណ្យដែលកើតឡើងតាំងពីបុរាណមកម្លេះ។ កាលពីដើមគេបានបែងចែក រដូវ មានបី តាមចន្ទគតិ គឺ ហេមន្តរដូវ ជារដូវត្រជាក់ ដែលគេហៅថារដូវដើមឆ្នាំ។ គិម្ហរដូវ ជារដូវក្តៅ ត្រូវគេចាត់ ជារដូវកណ្តាលឆ្នាំ។ វស្សានរដូវ ជារដូវដែលមានភ្លៀងជោគជាំ គេចាត់ថាជារដូវចុងឆ្នាំ។ ប៉ុន្តែក្រោមមកគេមិនបានដឹងច្បាស់ថាបុណ្យចូលឆ្នាំនេះបានប្តូរមកក្នុងរដូវកណ្តាលឆ្នាំនៅក្នុងរាជ្យក្សត្រអង្គណានោះទេ។ ប្រហែលជាគេយល់ថា ពេលនោះគឺជាពេលដែលប្រជាជនគ្រប់រូបបានសំរាកពីការងារស្រែ ចំការ ហើយអាចធ្វើបុណ្យតាមចិត្តចង់ប្រាថ្នាបាន។
            ឃើញថានៅពេលបុណ្យចូលឆ្នាំមកដល់ ទាំងក្មេងចាស់ ប្រុស ស្រីបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ហើយរាំលេងកំសាន្ត។ នៅតាមគ្រួសារនិមួយៗពួកគេបានរៀបចំផ្ទះ រៀបចំកន្លែងទី    សក្ការៈបូជា សំលៀកបំពាក់ថ្មីៗជាដើម។ នៅពេលដែលទេវតាឆ្នាំថ្មីយាងចុះមក ពួកគេបានទទូលយ៉ាងរីករាយនៅតាមគ្រូសារ។
            ចំពោះជំនឿ និងពិធីផ្សេងៗក្នុងពេលចូលឆ្នាំថ្មី គេជឿថានិងមានទេវតាឆ្នាំថ្មីយាងមក។ នៅក្នុងដំណើររឿននេះគឺ ទាក់ទងទៅរឿងធម្មបាល ដែលជាអ្នកប្រាជ្ញ ហើយកបិលមហាព្រហ្មបានជ្រាបដូច្នេះ ក៏សួរប្រស្នា៣ខ ហើយសន្យាកាត់ក្បាលបើចាញ់។ ពេលនោះធម្មបាលក៏បានឆ្លើយប្រស្នាទាំងនោះត្រូវ ដោយស្តាប់ឮសត្វឥន្ទ្រីនិយាយគ្នា។ ដូច្នេះកបិលមហាព្រហ្មក៏ព្រមកាត់ក្បាលខ្លូនអោយកូនច្បងរក្សា   ទុក។ រូចនាងទុង្សា ហែរក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី។ ហើយក៏បានទៅ ប្រតិស្ឋានទុកក្នុងមណ្ឌប ភ្នំកៃលាស។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន្ត ទើបនាងទេពធីតាទាំង៧បាន ផ្លាស់វេនគ្នា មកដង្ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ឆ្នាំ។

ការសង្ខេប ឥស្លាម

            ឥស្លាម អះអាងថាពួជសាសន៍អារ៉ាប់ ចេញមកពីលោកអប្រាហាំ ហើយនិយាយអោយចំទៅ គឺមកពីកូនរបស់លោកអ៊ីស្មាអែល ដោយលោកអប្រាហាំដេកជាមួយអ្នកបំរើ។ ឥស្លាម នេះមានន័យថា  ជាសាសន៍ដែលចុះចូលចំពោះព្រះ  ហើយការនេះវាមកនូវសន្តិភាព។
            ឥស្លាម បានចាប់ផ្តើមផុសឡើងនៅ ម៉េក្កា ហើយអះអាងថាជាសាសនានៃការបើកសំដែងរបស់ព្រះអាឡាហ៍តាមរយៈទេវតាកាព្រីលយ៉ែលទៅលោកមហាម័ត។ មហាម័តបានកើតក្នុងកុលសម្ព័ន្ធ ដ៏មានអំណាចមួយនៃគុយរ៉ៃស្ហ័ (Quraish) នៅក្រុម៉េក្កា ឳពុកឈ្មោះ អាប់ឌុល្លា និងម្តាយឈ្មោះ អាមីណាហ៍។ សាសនានេះបានកើតឡើងដោយ លោកមហាម័តបានហ៊ានចាប់ផ្តើមប្រកាសជាសាធារណៈ ចំពោះបណ្តាជន ហើយប្រឆាំចំពោះពួកអ្នកជឿពហុព្រះ និងថ្វាយបង្គំរូបព្រះ ។ ក្រោយមកលោក នៅក្រុងមេក្តាត្រូវគេបៀតបៀនធ្វើទុកខ្លាំងរហូតដល់សំលាប់ពួកមូស្ល៊ីម ដូច្នេះលោកក៏បានរត់គេចទៅ ក្រុងមួយទៀត ឈ្មោះមេឌីណា ពេលនោះសាសនានេះចាប់ផ្តើមរីកលូតលាស់ឡើង។
            ចំពោះជំនឿ និងការអនុវត្តរបស់សាសនានេះ គឺ ត្រូវស្តាប់តាមព្រះអាឡាហ៍ ហើយជឿលើទ្រង់ ។ ហើយគេជឿលើទេវតារបស់ព្រះ​ លើព្រះគម្ពីរ ជឿលើហោរា លើថ្ងៃនៃជំនុំជំរះ ជឿលើអំណាចនៃ    ទង្វើរល្អ និងអាក្រក់មកពីព្រះអាឡាហ៍ជាព្រះដ៏ខ្ពស់លើសទាំងអស់ ហើយនិងជឿលើជីវិតបន្ទាប់ពី
ស្លាប់។
            ដូច្នេះសរុមសេចក្តីមកឥស្លាម បានកើតឡើងតាមលោក មហាម័តជាអ្នកជំនួញម្នាក់ តែក្រោយ មកលោកប្រាប់ថា លោកបានទទូលបើកសំដែងទេវតារបស់ព្រះ ហើយលោកក៏បានប្រកាស់នេះ ដល់ មនុស្សទាំងអស់ក្រុមម៉េក្កា ហើយបានប្រឆាំងពោះលទ្ធិដែលជឿលើពហុព្រះ និងថ្វាយបង្គំរូប។ ដោយ ការតស៊ួរ ប្រឆាំងដាច់ខាតចំពោះ មហាម័ត និងព្រះអាឡាហ៍ នោះសាសនានេះបានចាប់រីកលូតលាស់ ឡើង។ ហើយអ្នកមានអំណាចជាច្រើននៅសម័យនោះគ្រាំទ្រ បន្ទាប់ពី មហាម័តបានស្លាប់ ហើយមាន ពួកអ្នកជឿកាត់តែច្រើនឡើងៗ។ ជំនឿនេះរបស់គេនោះ គឺជឿលើព្រះអាឡាហ៍តែមួយ ហើយមហា
ម័ត ជាហោរាធំ៕

ការសង្ខេប លទ្ធិខុង ជឺ

            លទ្ធិខុងជឺគឺជា លទ្ធិមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅប្រទេសចិន ហើយលទ្ធិនេះមានអ្នកកាន់ភាគច្រើនជាអ្នកប្រាជ្ញ។  អ្នកប្រវត្តិសាស្រ្តបានអះអាងថាលទ្ធិខុងជឺមិនមែនជាសាសនាមួយទេ ដោយយោងថាគេមានប្រព័ន្ធសីលវិជ្ជា និង តម្លៃរបស់ខុងជឺជាទម្រង់លទ្ធិមនុស្សនិយមមួយ ហើយលទ្ធិនេះគឺគ្មានបុព្វជិត គ្មាននិកាយ គ្មានគោលជំនឿសម្រាប់ពយកសាវក។ គ្មានការគោរពបូជាជាសាធារណៈជាទៀងទាត់ គ្មានទំនាក់ទំនងមនុស្សជាមួយអទិទេព ហើយគ្មានរចនាសម្ព័ន្ធនិកាយដែលបានចាត់តាំងឡើងឡើយ។ តាមប្រវត្តិរបស់លទ្ធិខុងជឺនេះ បានឲ្យឃើញថា លោកខុងជឺគឺជាអ្នកដែលបង្កើតលទ្ធិនេះឡើង។
            គាត់បានកើតនៅឆ្នាំ៥៥១មុនគ.ស នៅរដ្ឋលូ នៅក្នុងតំបន់មួយនាភូមិភាគខាងត្បូងនៃ ខេត្តសានទុង (បច្ចុប្បន្នស្ថិតនៅភាគខាងកើតប្រទេសចិន)។ ដូនតារបស់គាត់ជាមន្ត្រីរាជវាំងនៃរដ្ឋស៊ុង។
            ខុង ជឺ បានសង្កត់ធ្ងន់ទៅលើគុណធម៌៤ផ្សេងទៀត ហើយគុណធម៌ដែលសំខាន់បំផុតក្នុងចំណោម គុណធម៌នោះគឺ រ៉េន(Ren) ដែលមានន័យថាមេត្តាករុណា ឬ មនុស្សធម៌។ ខុងជឺបង្រៀនថា ឯកភាពចាប់ផ្តើមពីធាតុមូលដ្ឋាននៃសង្គម និង គ្រួសារ។ សេចក្តីបង្រៀនរបស់គាត់គឺ កូនត្រូវគោរពឪពុកម្តាយ ប្អូនត្រូវគោរពបង  ប្រពន្ធត្រូវគោរពប្តី ឪពុកត្រូវណែនាំ និងធ្វើជាគំរូ រាស្រ្តត្រូវគោរពអ្នកគ្រប់គ្រង អ្នកគ្រប់គ្រង ត្រូវចាត់ទុករាស្រ្តរបស់ខ្លួនជាឪពុកម្តាយគួរឲ្យស្រឡាញ់។ នេះជាសេចក្តីបង្រៀនឲ្យសង្គម និងគ្រួសារ មានភាពស្រុះស្រួលគ្នា។ គំនិត​ខុ​នជឺ​សង្កត់ធ្ងន់លើអភិសមាចារ្យ សីលធម៌ និងសង្គម។
ទូទាំងពិភពលោកមានប្រមាណ៦លាននាក់ ដែលសព្វថ្ងៃហៅខ្លួនឯងថាពួកខុងជឺ។ ប្រជាជនភាគច្រើនជាពិសេសនៅអាស៊ីខាងកើតជាស្រុកកំណើតរបស់លទ្ធិខុងជឺគេបានកាន់តាម ប៉ុន្តែនៅអឺរ៉ុប អាមេរិចខាងជើង ខាងត្បូង និងទ្វីបផ្សេងទៀតមានការកាន់តាមតិចតួច ហើយអ្នកដែលកាន់តាមគឺជាអ្នកដែលមានខ្សែស្រឡាយអាស៊ី។ ចុងក្រោយនៃជីវិតរបស់ត្រូវបានស្លាប់ ៤៧៩មុន គ.. ហើយរបស់គាត់ក៏បានបន្តវេន្ត ក្នុងផ្សព្វផ្សាយសាសនានោះ៕
                                                                             
ការសង្ខេប លទ្ធិតាវ
           
            ពាក្យតាវ មានន័យថា សច្ចភាពដាច់ខាត ធម្មជាតិ ព័ទ្ធជំវិញ គោលការណ៍ តថភាពទូទៅ ច្បាប់សាកល គំរូសាកល វិធី មាគ៌ាត្រឹមត្រូវ។ ចំណែកឯទស្សនៈរបស់និកាយផ្សេងៗទៀត​តាវ មានន័យថា ជាប្រព័ន្ធ សច្ចភាព ជាសិលធម៌មួយ។ ចំពោះឡៅស៊ឺ តាវ គឺជា មួយ ជាធម្មជាតិអមតៈ ជាសយម្ភូត គ្មានឈ្មោះ ជាតថភាពមិនអាចពណ៌នាបាន។
                    លទ្ធិតាវ គឺជាទស្សនវិជ្ជាបុរាណចិន  ដែលការផ្គត់ផ្គង់របស់វា គឺជាគោលការណ៏នែនំារបស់តាវបែបអាថ៌កំបាំង គ្មានឈ្មោះ មិនបង្កើតរូបរាង្គពិសេស តាវមានទំរង់ជាគូ ផ្ទុយគ្នាដែលគេស្គាល់យិននឹងយ៉ាង ។ ទោះបីលទ្ធិតាវមានអាថ៌កំបាំង ក៏ដោយក៏ការអនុវត្តន៏របស់វាមានលក្ខណះជាក់ស្ដែង។ ជាមួយគ្នានេះដែរលទ្ធិតាវបានជះឥទ្ធិពលទៅលើនយោបាយ ទស្សនវិជ្ជាសាសនា សុខាភិបាល សិល្បះ នឹងវិជ្ជាសាស្រ្ត ។ នៅក្នុសសម័យទំនើបវាបានបង្រៀនមនុស្សថា ប្រសិនបើកូនរបស់ពួកគេបានខិតខំ ពួកគេនឹងទទួលបានជោគជ័យ ។ លទ្ធិតាវនេះបានវេញចូលយ៉ាងល្អ ជាមួយទស្សនវិជ្ជាផ្សេងទៀត ដូចជា ទស្សនវិជ្ជាឆាន នឹង លទ្ធិខុងជឺ ដោយបានផ្ដល់នូប្រភពគតិបណ្ឌិត ដែលអាចរកបានជានិច្ច ។ និយាយម្យ៉ាងទៀតលទ្ធិតាវជួយយើងអោយរកឃើញពន្លឺ នឹង ងងឹតដែលគេពុំដឹង។
            បញ្ញាត្តិសំខាន់ៗនៅក្នុង​តាវតេជិញ គឺជាគួបផ្សុំរវាង ទស្សនៈវិជ្ជា អាថកំបាំងនិយម ទស្សនៈនយោបាយ និងទស្សនៈយោធា ដែលសរសេរក្នុងទំរង់ជាកំណាព្យ៕
                                                                             
ការសង្ខេប សាសនាមរមន

            តាមរយៈការអានពីសាសនាមរមន បានធ្វើអោយខ្ញុំបានយល់ពីកំណើតរបស់សាសនានេះ សាសនាត្រូវបានគេហៅថា​ ព្រះវិហារព្រះយេស៊ូវគ្រីស្ទនៃពួកជំនុំថ្ងៃចុងក្រោយ ។ ហើយស្ថាបនិកសាសនានេះ គឺដោយលោកយូសែបស្មីធ ដោយបានគាត់ប្រកាសថាព្រះបានមកជួបនឹងគាត់ ហើយ ក៏បានប្រទានព្រះរាជសារមួយច្បាប់អោយគាត់ដែរ ជាព្រះគម្ពីរមរមន។ ការអាននេះផងដែរខ្ញុំបានយល់ពីគោលលទ្ធិសំខាន់ៗរបស់សាសនាមួយនេះ។ នៅក្នុងសាសនានេះគេបានជឿទៅលើពហុព្រះ ហើយមនុស្សក៏អាចក្លាយខ្លូនទៅជាព្រះបានដែរអោយអ្នកនោះបានស្មោះត្រង់ទៅនិងសាសនាម៉ូម៉ិននេះ។  
            មានគ្រីស្ទមួយចំនួនបានមានជំនឿថា ជំនឿរបស់ពួកមរមនគឺជាជំនឿរបស់គ្រីស្ទបរ័ទពិត      ប្រកដ ដោយគ្រាន់តែគេបានដឹងថាពួកនេះដើរតាមព្រះយេស៊ូវ តែគេមិនបានដឹងពីគោលលទ្ធិពិត      ប្រកដនោះទេ។ ពួកនេះគេបានជឿទោះលើសមត្ថិភាពរបស់គេ ហើយបដិសេធនូវព្រះគុណនៃសេចក្តី សង្គ្រោះរបស់ព្រះអង្គ។ ពួកគេបានមានជំនឿថា គេបានរស់ឡើងវិញដោយអំពើល្អរបស់គេ ហើយ គេអាចក្លាយទៅជាព្រះបានដែរ។
            អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ គេបានជឿថាព្រះវរបិតាជាមនុស្សមានសាច់ឈាម ដូចជាយើងដែរ ហើយដូចជាព្រះយេស៊ូវដែរ តែចំពោះព្រះវិញ្ញាណបរិសុទ្ធវិញមិនបានរូបកាយទេ ទ្រង់ជា វិញ្ញាណ។ ចំពោះអង្គព្រះយេស៊ូវគ្រីស្ទវិញគេបានហៅទ្រង់ជា លោកយេស៊ូវធម្មតាគេ បដិសេធន៍ភាព ជាព្រះរបស់ព្រះអង្គ ហើយគិតថាទ្រង់ជាហោរាមួយដែលមាននៅក្នុងចំណោមហោរាដទៃទៀតដែ។  ដូច្នេះនៅសាសនានេះគេបានជឿទៅតែការប្រព្រឹត្តល្អរបស់គេទេ កាលណាគេបានប្រព្រឹត្តល្អ ហើយ កាន់ជាប់ជាមួយសាសនាមរមននេះនឹងបានទៅស្ថានសួគ៌ហើយ។ តែព្រះគម្ពីរមិនបាននិយាយដូច្នេះ ទេ គឺថា ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ (កិច្ចការ១៦:៣១) មិនដោយខ្លួនឯងទេ។