កិច្ចការ 5:1-11 ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ

ចំណងជើង                         ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ (ពេញ)
អត្ថបទព្រះគម្ពីរ៖ កិច្ចការ 5:1-11
សេចក្តីផ្តើម៖
     ​ មានមនុស្សម្នាក់ គាត់ជាក្មេងដែលចូលចិត្តនិយាយកុហកណាស់ រាល់ពេល គាត់ធ្វើអ្វីមួយ។ មនុស្សទាំងអស់ក៏បានឃើញថាគាត់ធ្វើខុស ប៉ុន្តែគាត់នៅតែព្យាយាមនិយាយកុហកថាគាត់មិនបានដឹងអ្វីនោះទេ។ គឺគ្មានអ្នកសោះអាចចាប់កំហុសគាត់បាន ហើយក៏គ្មានអ្នក ម្នាក់បានដឹងដែរ។ ប៉ុន្តែនៅខាងក្រោមនេះ ផ្ទុយពីរឿងខាងលើ ដែលព្រះជាម្ចាស់ទ្រង់ដឹងទាំងអស់ គឺទ្រង់សព្វញ្ញុញ្ញាណ។
សង្ខេបបទគម្ពីរ៖
អាណាណាស និងសាភីរ៉ា ពួកគេបាន​សម​គំនិត​ជា​មួយគ្នា ទុក​ប្រាក់​មួយ​ចំណែក​សំរាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក។ ដូច្នេះពួកគេត្រូវស្លាប់ទាំងពីរនាក់។ ព្រោះគេមិនបានកុហក់ ដល់មនុស្សទេ តែកុហកដល់ព្រះវិញ្ញាណ។ ពេលនោះក្រុមជំនុំ ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។
សំនួរស្នូលតើការដែលកុហក នៅចំពោះព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់ជ្រាបឬទេ? ហើយទទូលបានលទ្ធិផលយ៉ាងដូចម្តេចនៅពេលទ្រង់?
. ព្រះវិញ្ញាណបរិសុទ្ធសព្វញ្ញុតញ្ញាណ(កិច្ចការ5:1-4)
1 អាន្ន៉ានាស និង សាភីរ៉ាបានលក់ទ្រព្យសម្បត្តិដោយគៃទុកខ្លះ(1-2)
  នៅពេលនោះបានជាគេលក់ទ្រព្យសម្បត្តិដើម្បីយកមកដាក់នៅកន្លែងរួមឃើញថាពួកជំនុំដំបូងមានសេចក្តីជំនឿយ៉ាងមុតមាំ នៅក្រោយពេលដែលធ្វើពិធីបុណ្យថ្ងៃទី៥០រួចមក ។ ពួកសាវកនិងក្រុមជំនុំ ដំបូងនៅថ្ងៃបុណ្យទី៥០នោះពួកគេបានទទូលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ដោយព្រះទ្រង់បានប្រទាននូវអំណោយទាន នៅឲ្យពួកគេចេះនិយាយភាសាដែលនៅជុំវិញតំបន់ដែលពួកគេរស់នៅ។ ហើយក៏បានប្រកាសដំណឹងល្អគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ និងពីទ្រង់ដែលបានធ្វើនៅលើឈើឆ្កាង។ បើយើងគិតទៅគឺថា ពេលវេលានោះគឺកៀក និងការដែលព្រះយេស៊ូវបានសុគត់ថ្មីៗ ក្រោយពីព្រះយេស៊ូវទ្រង់សុគត់ព្រអង្គបានផ្តាំពួកសាវកថាកុំឲ្យទាន់ចេញពីក្រុងយេរ៉ូសាឡិមឡើយរង់ចាំព្រះអង្គប្រទាន់នូវព្រះវិញ្ញាណដ៏ជាជំនួយមួយអង្គមកដល់ពួកគេ។ នៅពេលពួកគេបានទទូលអំណោយទានពីព្រះវិញ្ញាញពួកគេមានអំណោយទានផ្សេងពីគ្នា គឺពួកសាវកបានទទូលអំណាចនោះមកពីព្រះជាម្ចាស់។ បានជាមានគ្រួសារមួយឈ្មោះអាន្នានាសបានលក់ទ្រព្យសម្បត្តិ(លក់ដី) ប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា ហើយបានសមគំនិតគ្នាជាមួយប្តីទុកប្រាក់មួយចំនែកសំរាប់ខ្លួន ហើយប្រាក់ដែលនៅសល់យកទៅឲ្យពួកសាវក។ នៅត្រង់ចំនុច នេះប្រហែលជា ពួកសាវកពួកគេមិនខ្វះទ្រព្យសម្បត្តិនៅក្នុងការផ្គត់ផ្គងពួកគេនោះទេចុះហេតុអ្វី? ពីព្រោះថាពួកជំនុំដំបូង ពួកគេបានយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកដាក់ នៅជើងពួកសាវក ហើយពួកគេអាច
យកប្រើតាមតំរូវការដែលពួកជំនុំត្រូវកាហេតុនេះនៅពេលនោះប្រហែលមិនខ្វះអ្វីនោះឡើយ។ ពីព្រោះថាមានមនុស្សជាច្រើនបានយកទ្រព្យសម្បត្តិទៅលក់ និងទ្រព្យសម្បត្តិមួយចំនួនគេបាននាំគ្នាយកមកដាក់នៅក្នុងពួកជំនុំដែលកើតឡើងដំបូងនេះ។ ហើយសេចក្តីជំនឿរបស់ពួកគេមានចិត្តព្រមព្រៀងតែមួយ គ្មាននណាម្នាក់គិតថា ទ្រព្យសម្បត្តិជារបស់ផងខ្លួននោះឡើយ(កិច្ចការ៤:32-35)
2 អាន្ន៉ានាស និងប្រពន្ធសាភីរ៉ា កុហកចំពោះព្រះវិញ្ញាណបរិសុទ្ធ(3-5)
   តើអ្នកទាំងពីរនាក់កុហកលោកពេត្រុសឫក៏ព្រះវិញ្ញាណបរិសុទ្ធ?
  សំនួរដែលលោកពេត្រុសបានសួរទៅអាន្នានាសនោះបង្ហាញពីលក្ខណៈ មួយដែលថាតើលោកអាន្នានាសមានចិត្តស្មោះត្រង់ចំពោះព្រះវិញ្ញាណដែលឫទេ។ មិនមែនលោកពេត្រុមិនដឹងពីអ្វីដែលអាន្នានាសមាននោះទេ។ប្រហែលជាលោកពេត្រុសគាត់ដឹងថាលក់បានតំលៃប៉ុន្មានហើយ ពីព្រោះលោកក៏ជា អ្នករស់នៅក្នុងនោះដែរ។ហើយបើយើងគិតតាមសាច់ឈាមវិញនោះ ឃើញថាលោកពេត្រុសក៏ជាអ្នកដែលរស់ជីវភាពធម្មតាដែរ  ប្រហែលលោកក៏យល់ពីការលក់ដូរនេះដែរ ហើយបើតាមអំណោយទានដែលព្រះបានប្រទានឲ្យនោះ ព្រះអង្គក៏អាចធ្វើឲ្យពួកគេមានអំណាចយល់ពីអ្វីដែលគេកំពុងតែនិយាយដែរ។           ពីព្រោះព្រះវិញ្ញាណបរិសុទ្ធមានអំណាចអាចធ្វើឲ្យលោកពេត្រុសមានសម្ថភាពដឹងពីហេតុការលក់ដូរនោះបានដែរ។ មួយទៀតលោកពេត្រុស បានឮសំដីរបស់អាន្នានាសដែលបានកុហក លោកពេត្រុសបានបន្ទោសអាន្នានាសថា ហេតុអ្វីបានបណ្តោយឲ្យសាតាំងនៅពេញនៅក្នុងចិត្តដូច្នេះ ហើយហានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធដូច្នេះ តើពេលមុនមិនមែនជាកម្មសិទ្ធរបស់អ្នក ហើយពេលលក់ក៏នៅតែជាកម្មសិទ្ធិរបស់អាន្នានាសទេឫអី ។ សំនួរនោះគឺលោកពេត្រុសគាត់គ្រាន់តែចង់បាននូវចម្លើយ ដែលមានភាពស្មោះត្រង់ចំពោះព្រះប៉ុណ្ណោះ មិនមែនលោកសួរដោយចិត្តចង់បានសម្បត្តិពីលោកអាន្នានាសនោះទេ។ ទោះបីលោកលក់ហើយយកដាក់ប៉ុន្មាននោះវាមិនជាអ្វីនោះទេ ក៏ប៉ុន្តែអាន្នានាសមានគំនិតមិនស្មោះត្រង់តាំងពីចាប់ផ្តើមព្រមព្រៀងជាមួយប្រពន្ធអំពីការលក់ដីមកម្លេះ។ បានជាហេតុបណ្តាលឲ្យ
អាន្នានាសស្លាប់ទៅ លោកពេត្រុសបានប្រាប់ទៅអាន្នានាសថាលោកមិនបានកុហកមនុស្សនោះទេគឺបានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នៅពេលនោះលោកក៏បានដូលដាច់ខ្យល់ស្លាប់ទៅ។ ហើយយុវជនក៏នាំយកសពគាត់ទៅកប់ទៅ។
        នៅក្នុងជីវិតរបស់អ្នកបំរើព្រះក៏ដូចគ្នាដែរគឺថា យើងត្រូវប្រុសប្រយ័ត្ននៅក្នុងការបំរើព្រះ ហើយស្មោះត្រង់ចំពោះព្រះមិនមែនស្មោះត្រង់តែចំពោះមនុស្សនូវកិច្ចការដែលយើងធ្វើនោះទេក៏ប៉ុន្តែយើងស្មោះត្រង់ជាមួយមនុស្សក៏ដូចជាស្មោះត្រង់ជាមួយនិងព្រះដែរ។ ហើយនៅក្នុងកិច្ចការងាររបស់របស់យើងក៏ត្រូវមានភាពស្មោះត្រង់ផងដែរ និងស្មោះត្រង់ចំពោះការផ្សេងៗទៀតផងដែរ។
      មានសំនួរមួយសួរថាតើព្រះវិញ្ញាណបរិសុទ្ធពិតជាឃោរឃៅណាស់មែនទេ ក៏គ្មានក្តីមេត្តាសោះចំពោះអាន្នានាសនិងភរិយារបស់គាត់បានស្លាប់ទាំងពីនាក់?ដោយគ្រាន់តែកុហកប៉ុណ្ណឹងនោះ?
    បើយើងមើលភាពជាព្រះនៃព្រះវិញ្ញាណបរិសុទ្ធនិងពីលក្ខណៈរបស់ទ្រង់ យើងនឹងបានឃើញថា លោកអាន្នានាសនិងប្រពន្ធមិនគួរនិងកុហកព្រះវិញ្ញាណនោះទេ។
ព្រះវិញ្ញាណសព្វតញ្ញូសព្វញ្ញាណមានន័យថាទ្រង់ជ្រាប់គ្រប់កិច្ចការ ទាំងចិត្តនិងគំនិតគិត 1កូរិនថូស​ 2:10-12។សព្វនុភាទ្រង់ជាព្រះដែលមានអំណាចចេស្តា និងមានឥទ្ធិឫទ្ធ(យ៉ូប33:4;សាការី4:6)។ទ្រង់សព្វវត្តមាន ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់(យ៉ូហាន14:16-17)។ព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ (រ៉ូម1:4)។ព្រះវិញ្ញាណនៃសេចក្តីពិត គ្មានពាក្យកុហកណានៅក្នុងទ្រង់ឡើយ (យ៉ូហាន14:17) ព្រះវិញ្ញាណនៃការបង្កើតទ្រង់បានបង្កើតអ្វីទាំងអស់ឲ្យមាននៅផែនដីនេះ ជាព្រះអទិករ (លោកុប្បត្ត1:2) ព្រះវិញ្ញាណបរិសុទ្ធគឺមិនមែនឃោឃៅនោះទេតែទ្រង់ ចង់បង្ហាញថាទ្រង់ជាព្រះដែលបរិសុទ្ធគឺគ្មានអំពើបាបមួយណានៅក្នុងនោះឡើត ទ្រង់ក៏មានសេចក្តីមេត្តាករុណាចំពោះមនុស្សយើងដែរ។ ព្រះវិញ្ញាណទ្រង់បរិសុទ្ធ បានជាការកុហកដែលជាអំពោះបាបមិនអាចនៅជាមួយគ្នា បានទេ មានន័យថាទ្រង់បរិសុទ្ធយើងជាមនុស្សមិនបរិសុទ្ធ។ បានជានៅក្នុងបរិបទនេះគឺទាម ទារឲលោកអាន្នានាសនិងភរិយាមានភាពស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។
2.ព្រះវិញ្ញាណបរិសុទ្ធមានអំណាចលើអ្វីទាំងអស់(5:5-11)
1 លោកពេត្រុសបានទទូលអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ(5-10)
  ​ក្នុងសម័យនោះពួកគេមិនមានច្បាប់ណា ដើម្បីបង្គំឲ្យលក់ដីនោះឡើយឫលក់ទ្រព្យសម្បត្តិនោះដែរ។អាន្នានាសនិងសាភីរ៉ាបានរួមគំនិតគ្នាតែមួយលក់ដី ហើយបានទុកមួយចំណែកទៅវិញ ទើបបានធ្វើពួកគេបានស្លាប់ដោយសាពួកគេបានកុហកដល់ព្រះវិញ្ញាណដូច្នេះ។ នៅក្នុងគ្រានោះវាជាពេលមួយដែលព្រះវិញ្ញាណធ្វើការ ជាគ្រាក្រោយដែលព្រះវិញ្ញាណបានប្រទាន់ជ័យជំនះដល់ពួកសាវកនៅក្នុងការប្រកាដំដឹងល្អ ហើយមានមនុស្ស៣០០០នាក់បានទទូលជឿលើព្រះយេស៊ូវ ក៏ប៉ុន្តែវាក៏ជាពេលមួយបានបញ្ជាក់យ៉ាងច្បាស់ ថាព្រះជាម្ចាស់ និងកាត់ទោសចំពោះអំពោះបាបដែលនិងកើតមានឡើង ព្រះអង្គបង្ហាញពីការជំនុំ ជំរះនេះយ៉ាងដាច់ខាតចំពោះអ្នកដែលបានធ្វើអំពើបាបដែលបានកើតមានឡើង នៅក្នុងដំណាក់កាលដំបូងថ្មីៗ”  គំរោងការរបស់ព្រះអង្គ ដែលបានបង្ហាញពីការជំនុំជំរះអំពើបាបដែលកើតឡើងនៅក្នុងសួន ច្បារអេដែន។ ការជំនុំជំរះយ៉ាងធ្ងន់ធ្ងរបែបនេះគឺព្រះជាម្ចាស់ទាមទារឲ្យ មានភាពបរិសុទ្ធនៅចំពោះ ព្រះជាម្ចាស់ ពីព្រោះថាព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។ព្រះគម្ពីរបានប្រាប់ថាគ្មានអ្នកណា ម្នាក់ដែលបរិសុទ្ធនោះទេ សូម្បីតែម្នាក់ក៏គ្មានផងព្រះគម្ពីរបានប្រាប់យើង ក៏ប៉ុន្តែយើងរស់នៅ
គឺព្យាយាមធ្វើតាមព្រះបន្ទូលរបស់ទ្រង់ និងមិនមានចិត្តគំនិតកុហកទៅចំពោះព្រះនោះទេ។
   ​ លោកពេត្រុសមិនមែនមានអំណាចនៅក្នុងការដក់ ជីវិតអ្នកទាំងពីរនោះទេលោកគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ ប៉ុន្តែលោកបានទទូលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការបំរើព្រះវិញ្ញាណបរិសុទ្ធវិញ និងការប្រកាសដំណឹងល្អ។ តែអាន្នានាសនិងសាភីរ៉ាវិញគឺជា ព្រះជាម្ចាស់វិញដែលពួកគេកុហកដល់ព្រះវិញ្ញាណនោះទេ មិនមែនដោយសារកុហកលោកពេត្រុស ហើយលោក ពេត្រុស មិនអាចដកជីវិតអ្នកទាំងពីបាននោះទេ។ គ្រាន់តែកាលណាមនុស្សកុហកមនុស្សនោះដូចជាបានកុហកដល់ព្រះដែរ។ មួយទៀតលោកពេត្រុសក៏ព្រះបានប្រទានឲ្យគាត់មានអំណាចនៅក្នុងការប្រោសជំងឺបានជានិងការអស្ចារ្យផ្សេងៗទៀតបានដែរ តែវាជាបំណងព្រះហឫទ័យទ្រង់ដែលធ្វើការទាំងអស់នោះវិញនោះទេ។
   ហេតុនេះកិច្ចការដែលយើងធ្វើនោះ យើងក៏ត្រូយល់ឲ្យបានច្បាស់ថាព្រះជាម្ចាស់ទ្រង់ជាអ្នករៀបចំឲ្យមិនមែនជាសម្ថភាពរបស់យើងនោះទេក្រែងមានអ្នកណាអូតខ្លួន។
 2  ពួកជំនុំមានសេចក្តីស្ងែងខ្លាចចំពោះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(9-11)
    ពួកជំនុំដំបូងគេមានពេញដោយសេចក្តីជំនឿ ហើយក៏មានសេចក្តីស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរនៅពេលដែលពួកគេបានឮពីការដែលលោកអាន្នានាសបានធ្វើ កុហកដល់ព្រះនិងពួកសាវកនោះពួកជំនុំមានការកោតខ្លាចចំពោះព្រះវិញ្ញាណបរិសុទ្ធ។ ការជំនុំជំរះនេះមិនបានបណ្តាលឲ្យពួកជំនុំខ្សោយនោះទេ តែវាបានដកនូវអំពើបាប ដែលអាចបង្កបញ្ហាដល់ក្រុមជំនុំចេញ ។ ទោះបីជាដឹងថា ភាពមិនស្មោះត្រង់មិនអាចស្ថិតនៅក្រុមជំនុំបានក៏ដោយក៏មានមនុស្សជាច្រើននាក់នៅតែមកចូលរួមនៅក្នុងក្រុមជំនុំដែរ។ ទោះបីពួកគេបានឃើញទង្វើដែលអាន្នានាសបានធ្វើ ពួកជំនុំនិងពួកសាវកនៅតែបន្ត បេសសកម្មពីព្រះយេស៊ូវ ការព្យាបាលជំងឺប្រកាសដំណឹងល្អពីព្រះយេស៊ូវ តាមរយះពួកសាវក ហើយពួកគេមានចិត្តស្មោះត្រង់និងគោរពកោតខ្លាចចំពោះព្រះវិញ្ញាណបរិសុទ្ធអ្នកដែលបានឮពីការទាំងនោះដែលបានកើតមានឡើង
ចំពោះអាន្នានាស។ ព្រះវិញ្ញាណបរិសុទ្ធ  ទ្រង់ជាវិញ្ញាណទ្រង់ក៏គង់នៅ មិនមែនគង់នៅតែពេលខ្លះនោះទេ ទ្រង់នៅជាមួយយើងរាល់វេលា និងគ្រប់វិនាទី។
​       ហេតុនេះត្រូវស្មោះត្រង់ចំពោះព្រះគ្រប់ពេលវេលា និង គោរពកោតខ្លាចទ្រង់ផងដែរ
ចំនែកព្រះយេស៊ូវវិញទ្រង់ ទោះជាទ្រង់យាងមកផែនដីនៅក្នុងនាមទ្រង់ជាបុត្រារបស់ វបិតាក៏ដោយក៏ទ្រង់ចុះចូលកោតខ្លាច ស្តាប់បង្គាប់ហើយស្មោះត្រង់ចំពោះព្រះវបិតាទ្រង់ នៅក្នុងគ្រប់ទាំងពន្ធ័កិច្ចរបស់ទ្រង់នៅលើផែនដីនេះ។
សរុបសេចក្តី៖
យើងបានឃើញថាព្រះវិញ្ញាណបរិសុទ្ធទ្រង់មានអំណាចក៏ជ្រាប់គ្រប់ការទាំងអស់ ហេតុនេះត្រូវ ស្មោះត្រង់ចំពោះព្រះអម្ចាស់យេស៊ូវមិនត្រូវកុហកអ្វីទៅចំពោះព្រះដូចលោកអាន្ន៉ានាសនិងប្រពន្ធបានធ្វើនឡើយ​ ​    ដែលលិទ្ធផលត្រូវបាត់បង់ជីវិត ហើយព្រះក៏មិនប្រទានពរដែរបើមិនស្មោះត្រង់ដល់ព្រះ។ ហើយទៀតព្រះទ្រង់បរិសុទ្ធទ្រង់លក្ខណះ របស់ទ្រង់គឺគ្មានបាបសោះ យើងក៏រស់នៅដោយប្រុងប្រយត្ន័ចំពោះកិច្ចការតូចធំក្តីត្រូវ ប្រកាន់យកភាពស្មោះត្រង់ចំពោះព្រះជានិច្ច និងគ្រប់ពេលវេលាផងដែរ។សូមឲ្យអស់លោកអ្នកបងប្អូនបានគោរពកោតក្លាចចំពោះព្រះយេស៊ូវយ៉ាងពិតប្រាកដមិនត្រូវធ្វេសប្រហែសនោះទេ។
ទេវសាស្រ្ត៖
ព្រះជាម្ចាស់៖
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បរិសុទ្ធគ្មានអំពើបាបណានៅក្នុងទ្រង់នោះឡើយ ទ្រង់សព្វតញ្ញុ
ញ្ញាណ ជាព្រះដែលមានសព្វនុភាពមានឫទ្ធអំណាចចេស្តា ទ្រង់សព្វវត្តមានគង់នៅគ្រប់
ទីកន្លែង ហើយទ្រង់ក៏ជាព្រះនៃសេចក្តីពិតផងដែរ។ ចំនែកព្រះយេស៊ូវវិញទ្រង់គឺជាព្រះ
បរិសុទ្ធទ្រង់គ្មានបាបសោះនៅក្នុងវត្តមានទ្រង់ ទោះជាទ្រង់បានមកយកនិស័ង្សជាមនស្ស
ក៏ដោយក៏ទ្រង់មិនបានធ្វើបាបសោះឡើយ ពីព្រោះព្រះទ្រង់បរិសុទ្ធ។
មនុស្ស៖
    យើងបានឃើញថានៅក្នុងនោះព្រះមានអំណាច តែមនុស្សជួនកាលមានការធ្វេសប្រហែស
អាចគិតថានៅពេលធ្វើអ្វីមួយព្រះមិនដឹង នេះជាភាពមានបាបរបស់មនុស្សដោយចិត្តលោភលន់របស់មនុស្ស មេរៀនដែលអាន្នានាសនិងប្រពន្ធរបស់គាត់បានកុហកលោកពេត្រុសបាន
សបញ្ជាក់ឲ្យឃើញថា វាមេរៀនមួយដែលមិនគួរយកដំរាប់តាមនោះទេ ។ បានជាយើងត្រូវដឹងថាមនុស្សត្រូវស្គាល់ឲ្យបានច្បាស់ថាព្រះមិនសព្វព្រះទ័យចំពោះអ្នកណាកុហកទ្រង់នោះទេ
មនុស្សគ្មានអ្វីដែលអាថ៍កំបាំងអ្វីនៅចំពោះព្រះនោះទេ វាភាពកំសោយរបស់មនុស្ស។
ចំនុចអនុវត្តន៍៖
បានជាយើងត្រូវដឹងថាមនុស្សត្រូវស្គាល់ឲ្យបានច្បាស់ថា ព្រះទ្រង់មិនសព្វព្រះទ័យចំពោះអ្នកដែលណាកុហកទ្រង់នោះទេមនុស្សគ្មានអ្វីដែលអាថ៍កំបាំងអ្វីនៅចំពោះព្រះនោះទេ មនុស្សវាភាពកំសោយរបស់មនុស្ស។ ខ្ញុំឃើញថាសេចក្តីបង្រៀននេះបង្រៀនដល់ខ្ញុំឲ្យបានយលដឹងច្បាស់លាស់ថាអ្វីជាសេចក្តីកុហក់ដែលព្រះមិនសព្វព្រះទ័យ ហើយទើបយកសេចក្តីទៅបង្រៀនទៅដល់ពួកជំនុំឲ្យគេមើលឃើញថា ព្រះវិញ្ញាណមិនមែនមិនដឹងរាល់អ្វីដែលយើងធ្វើនោះទេនិងមួយទៀតបង្រៀនឲ្យគេរៀនស្មោះត្រង់ចំពោះព្រះ ទោះបីជាគេស្ថិតនៅស្ថានភាពបែបណាក៏ដោយ នៅតែបន្តស្មោះត្រង់ជាមួយព្រះជានិច្ច ពីព្រោះទ្រង់ជាព្រះ មនុស្សមិនអាចកុហកព្រះបាននោះទេ។ព្រះវិញ្ញាណសព្វតញ្ញូសព្វញ្ញាណមានន័យថា ទ្រង់ជ្រាប់គ្រប់កិច្ចការ ទាំងចិត្តនិងគំនិតគិត 1កូរិនថូ2:10-12

សព្វនុភាទ្រង់ជាព្រះដែលមានអំណាចចេស្តា និងមានឥទ្ធិឫទ្ធ(យ៉ូប33:4;សាការី4:6។ទ្រង់សព្វវត្តមាន ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់(យ៉ូហាន14:16-17)។ព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ (រ៉ូម1:4)។ព្រះវិញ្ញាណនៃសេចក្តីពិត គ្មានពាក្យកុហកណានៅក្នុងទ្រង់ឡើយ (យ៉ូហាន14:17) ព្រះវិញ្ញាណនៃការបង្កើតទ្រង់បានបង្កើតអ្វីទាំងអស់ឲ្យមាននៅផែនដីនេះ ដោយអំណាចចេស្តារបស់ទ្រង់។ បានជារឿងរបស់លោកអាន្នានាសនេះជាសេចក្តីបង្រៀនដល់មនុស្សគ្រប់គ្នានិងគ្រប់ជំនាន់ឲ្យបានឃើញពីលទ្ធិផលអ្នកដែលកុហកនិងបានផលបែបនេះឯង៕