ព្រះគ្រីស្ទជាសិរសារបស់ពួកជំនុំ Christ As Head of the Church

គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះគ្រីស្ទជាសិរសារបស់ពួកជំនុំ
Christ As Head of the Church
ក្នុងនាមជាគ្រីស្ទាន​ ព្រះគម្ពីរបានពណ៌នាយើងថាជា “រូបកាយនៃព្រះគ្រីស្ទ” ។ ក្នុងនាមជារូបកាយនៃ​ព្រះគ្រីស្ទ ព្រះគ្រីស្ទជាសិរសារបស់យើង។
ទស្សនៈទូទៅអំពីព្រះគ្រីស្ទជាសិរសានៃពួកជំនុំ
A.  Erickson, Christian Theology (2nded): “ព្រះគ្រីស្ទជាសិរសារបស់រូបកាយ(កូល.1:18) ដែលពួកអ្នក ជឿ គឺជាអវយវៈឬជាផ្នែកផ្សេងៗនៃរូបកាយ។ គ្រប់ទាំងអស់ត្រូវបានបង្កើតឡើងក្នុងទ្រង់ ដោយសារ ទ្រង់ និងសម្រាប់ទ្រង់(កូល.1:16)។ ទ្រង់ជាដើម ជាបុត្រច្បង(ខ15) “ព្រះបានមានគោលបំណងដើម្បី​បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌និងរបស់នៅផែនដី”(អេភ.1:10)។ ពួកអ្នក​ជឿ បានរួបរួមជាមួយទ្រង់ បានមានកម្លាំងតាមរយៈទ្រង់ជាសិរសាដែលពួកគេបានតភ្ជាប់​(កូល.2:19)។ រូបភាពនេះស្របគ្នាទៅនឹងរូបភាពរបស់ព្រះយេស៊ូវជាដើមទំពាំងបាយជូ ឯពួកអ្នកជឿជាមែកដែល​ជាប់ នឹងដើម(យ៉ូហ.15:1-11)។ ក្នុងនាមទ្រង់ជាសិរសានៃរូបកាយ(កូល.1:18) ទ្រង់គ្រប់គ្រងពួកជំនុំដែរ​ “ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់​គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រងនិងអំណាចទាំងប៉ុន្មាន” (កូល. 2:9-10)។ ព្រះគ្រីស្ទជាអម្ចាស់លើពួកជំនុំ”
B.  Berkhoff, Systematic Theology:“ព្រះគម្ពីរបង្រៀនថាព្រះគ្រីស្ទជាសិរសាលើអ្វីៗទាំងអស់:ជាអម្ចាស់​​លើចក្រវាឡទាំងមូល មិនត្រឹមតែជាអង្គទីពីរនៃព្រះត្រៃឯកប៉ុណ្ណោះ តែទ្រង់មានលទ្ធភាពអាច​ធ្វើ​បាន​ក្នុង​នាមជាអ្នកកណ្តាលរវាងព្រះនិងមនុស្ស(ម៉ាថ.28:18 អេភ.1:20-22 ភីល.2:10-11វិវរ. 17:14; 19:16។ ក្នុង​​អត្ថន័យជាពិសេស គឺទ្រង់ជាសិរសារបស់ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់។ ទ្រង់មាន​ទំនាក់​ទំនង​ដ៏​សំខាន់បំផុតជាមួយនឹងរូបកាយ បំពេញរូបកាយដោយព្រះជន្មទ្រង់ និងគ្រប់​គ្រងរូបកាយ​ខាង​ផ្នែក​វិញ្ញាណ​-យ៉ូហ.15:1-8 អេភ.1:10, 22, 23; 2:20-22; 4:15; 5:30 កូល.1:18; 2:19; 3:11”
ការកត់សំគាល់ទូទៅទាក់ទងនឹងរូបភាពនៃព្រះគ្រីស្ទជាសិរសា
A.  មានរូបភាពមួយចំនួនក្នុងគម្ពីរសញ្ញាថ្មីដែលត្រូវបានប្រើដើម្បីរៀបរាប់ពីព្រះគ្រីស្ទ។ រូបភាពអំពីព្រះគ្រីស្ទ​ជាសិរសា គឺផ្អែកលើរូបភាពនៃពួកជំនុំជារូបកាយនៃព្រះគ្រីស្ទ។
B.  ព្រះយេស៊ូវមិនដែលប្រើរូបភាពច្បាស់ថាពួកជំនុំជា“រូបកាយ” របស់ទ្រង់ ឬទ្រង់ផ្ទាល់ជា “សិរសា” ​នៃ “រូបកាយ”ទេ។ ទោះបីជាយ៉ាងណា ទ្រង់ពិតជាបានមានបន្ទូលពីទំនាក់ទំនងជិតស្និទ្ធរវាងទ្រង់ផ្ទាល់ ជាមួយនឹងពួកជំនុំ។ "អ្នកណាទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថា​ទទួល​ព្រះអង្គដែលចាត់ឲ្យខ្ញុំមកដែរ" (ម៉ាថ.10:40)
1."នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើ ​ការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ" (ម៉ាថ.25:40)
2."គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នៃសុល ហេតុអ្វីបានជា​អ្នក​បៀត​បៀន​​ដល់ខ្ញុំដូច្នេះ?" (កិច្ច.9:4)។
C.     រូបភាពជាច្រើនអំពីពួកជំនុំជារូបកាយ និងព្រះគ្រីស្ទជាសិរសា ឃើញមាននៅក្នុងសំបុត្រជាច្រើន របស់លោកប៉ុល។ រូបភាពពីពួកជំនុំជារូបកាយត្រូវបានប្រើដើម្បីសង្កត់ធ្ងន់ពីភាពរូបរួមតែមួយនៃ ទំនាក់ទំនងរវាងពួកអ្នកជឿជាមួយនឹងព្រះគ្រីស្ទ  និងរវាងអ្នកជឿជាមួយនឹងអ្នកជឿ ជាពិសេស ដោយ ការគោរពចំពោះការប្រើប្រាស់អំណោយទានខាងវិញ្ញាណឬសមត្ថភាពរបស់ពួកគេ កុំធ្វើឲ្យមានរបួស ដល់គ្នាទៅវិញទៅមកដោយអំពើបាបឡើយ :
1.  រ៉ូម12.4-8
2.  1កូរ.6.15-20
3.  1 កូរ.12.11-14
4.  1កូរ.12.26-27 
ខគម្ពីរគន្លឹះទាក់ទងនឹងព្រះគ្រីស្ទជាសិរសានៃពួកជំនុំ
A.    ទំនាយថាព្រះគ្រីស្ទនឹងធ្វើជាសិរសានៃពួកជំនុំ : "ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់​គ្នាមិនដែលមើលក្នុងគម្ពីរទេឫអី ដែលថា ‘ ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបាន​ត្រឡប់​ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះជាម្ចាស់បានធ្វើ ហើយជាការយ់ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ?" (ម៉ាថ. 21:42 ដកស្រង់ពី​ទំន.118:22-23)
B.    ទទួលបានការតាំងឡើងដោយព្រះជាម្ចាស់ដើម្បីធ្វើជាសិរសានៃពួកជំនុំ: "ហើយទ្រង់បង្ក្រាបបាន​ទាំង​អស់ នៅក្រមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ ពួកជំនុំ ដែលជារូបកាយទ្រង់" (អេភ.1:22-23)
C.   ព្រះគ្រីស្ទបានប្រកាសអង្គទ្រង់ផ្ទាល់ជាសិរសានៃពួកជំនុំ:
1.            ម៉ាថ.21:32
2.            ម៉ាថ.28.18-20  នេះជាសេចក្ដីបង្គាប់របស់ព្រះគ្រីស្ទសម្រាប់គ្រីស្ទបរិស័ទ។
  1. ទ្រង់បានតាំងពួកជំនុំ: "ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយ ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ" (ម៉ាថ.16:18)

  1. ទ្រង់ជាសិរសានៃសេចក្តីបង្គាប់ដល់ពួកជំនុំ: "ប៉ុន្តែឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជា​លោក​គ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ ក៏កុំឲ្យហៅអ្នកណា​ជា​ឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌ ហើយ​កុំ​ឲ្យ​អ្នក​ណាហៅខ្លួនជាសាស្តា(អ្នកដឹកនាំ)ឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ" (ម៉ាថ.23:8-10)

  1. សិរសាលើបុរសៗ: "តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្រ្តី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ" (1កូរ.11:3)

  1. រូបកាយអធិធម្មជាតិនៃព្រះគ្រីស្ទ:

1.  អេភ. 4.11-16 ទ្រង់បានតាំងឲ្យមនុស្សមានមុខងារផ្សេងៗ ទៅតាមអំណោយទានដែលទ្រង់ប្រទានឲ្យគេ។
2.  អេភ. 5.23  ប្ដីជាក្បាលនៃប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារពួកជំនុំដែរ ទ្រង់ជាក្បាលនៃពួកជំនុំ។
  1. ឧត្តមប្រសើរលើសអ្វីៗទាំងអស់:
3.  អេភ.1.22-23 
4.  កូល.1.15-20  ព្រះគ្រីស្ទជាព្រះដែលបានបង្កើតគ្រប់អ្វីទាំងអស់ ហើយឲ្យគ្រប់ទាំងបានពេញខ្នាត ដោយសារទ្រង់។
a.  គ្រីស្ទានម្នាក់ៗគឺជាសមាជិកនៃរូបកាយខាងវិញ្ញាណ  ហើយព្រះគ្រីស្ទជាសិរសា។ នៅក្នុង ភាសា​ក្រិក ពាក្យសិរសា មានអត្ថន័យថា“ប្រភព” និង“ប្រភពដើម” ក៏មានន័យថាជា “អ្នក​ដឹក​នាំ  អ្នកគ្រប់គ្រង” ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃពួកជំនុំជារូបកាយទ្រង់ ហើយទ្រង់ជាអ្នក​ដឹកនាំ។ លោកប៉ុលបានហៅទ្រង់ថាជា “ដើម” អាចបកប្រែថាជា “ប្រភពដើម”

មិនគិតថាឋានៈណាមួយដែលអ្នកជ្រើសរើស ឋានៈនោះអះអាងពីភាពឧត្តមប្រសើររបស់ព្រះ​យេស៊ូវគ្រីស្ទក្នុងពួកជំនុំ។ ពួកជំនុំមានប្រភពចេញពីទ្រង់ ហើយសព្វថ្ងៃប្រតិបត្តិការនៅក្នុង ព្រះអង្គដែរ។ ក្នុងនាមជាសិរសានៃពួកជំនុំ  ព្រះយេស៊ូវគ្រីស្ទផ្គត់ផ្គង់ពួកជំនុំដោយព្រះជន្ម របស់ទ្រង់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់។ ទ្រង់ប្រទានអំណោយទានផ្សេងៗដល់មនុស្ស ហើយបន្ទាប់មកដាក់មនុស្សដែលមានអំណោយទានទាំងនោះទៅក្នុងពួកជំនុំរបស់ទ្រង់ ដើម្បីឲ្យបម្រើទ្រង់នៅផ្នែកណាដែលជាសេចក្តីត្រូវការ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះ យេស៊ូវគ្រីស្ទសម្អាតពួកជំនុំនិងផ្តល់ការរីកចម្រើន(អេភ.5:25-30)។  

គ្មានអ្នកជឿណាម្នាក់នៅលើផែនដីនេះអាចធ្វើជាសិរសានៃពួកជំនុំបានឡើយ។ តំណែងនេះ សម្រាប់តែព្រះយេស៊ូវប៉ុណ្ណោះ។ អ្នកដឹកនាំសាសនាមួយចំនួនប្រហែលបានដាំពួកជំនុំជា​ច្រើន​ឬបានបង្កើតនិកាយជាច្រើន ប៉ុន្តែមានតែព្រះគ្រីស្ទប៉ុណ្ណោះដែលបានដាំពួកជំនុំដែលជា​រូបកាយរបស់ទ្រង់។ ពួកជំនុំនេះមានគ្រប់អ្នកជឿទាំងអស់ ហើយបានកើតនៅថ្ងៃបុណ្យទី​ហាសិប​ នៅពេលដែលព្រះវិញ្ញាណបានយាងចុះមកនិងបានធ្វើពិធីជ្រមុជដោយវិញ្ញាណ​ដល់​ពួកអ្នកជឿ​ឲ្យចូលក្នុងរូបកាយខាងវិញ្ញាណ។

ការពិតដែលថាមាន “រូបកាយតែមួយ” នៅក្នុងពិភពលោកនេះ(អេភ.4:4)​មិនបានទម្លាក់ចោល ឬបង្រួមឲ្យតូចបំផុតនូវសេចក្តីត្រូវការសម្រាប់ពួកអ្នកជឿជាពួកជំនុំក្នុងស្រុកទេ។ ការពិត​ដែលថា ខ្ញុំជាកម្មសិទ្ធិនៃពួកជំនុំសាកល មិនបានដោះលែងខ្ញុំចេញពីទំនួលខុសត្រូវរបស់ខ្ញុំ​ក្នុងពួកជំនុំក្នុងស្រុកឡើយ។ ខ្ញុំមិនអាចបម្រើព័ន្ធកិច្ចដល់ពួកជំនុំសាកលទាំងមូលបានទេ តែ​ខ្ញុំអាច ពង្រឹងនិងសង់ពួកជំនុំដោយការបម្រើព័ន្ធកិច្ចដល់រាស្រ្តរបស់ព្រះនៅក្នុងពួកជំនុំ​ក្នុង​ស្រុក [Wiersbe, W. W.]


  1. សេចក្តីខុសឆ្គងដែលមិនគោរពថ្វាយបង្គំព្រះគ្រីស្ទជាសិរសា :
កូល៉ុស2.18-19

  1. ពួកអ្នកជឿបានពេញលេញនៅក្នុងព្រះគ្រីស្ទជាសិរសារបស់ពួកគេ :
កូល៉ុស 2:9-10
  1. ពួកអ្នកជឿបានពេញលេងនៅក្នុងទ្រង់។


ទស្សនៈគំនិតនានាអំពីភាពជាសិរសារបស់ព្រះគ្រីស្ទ
ក្នុងនាមជាសិរសានៃពួកជំនុំ ព្រះគ្រីស្ទជាសិរសាទាំងផ្នែកគ្រប់គ្រងពួកជំនុំនិងការទ្រទ្រង់ពួកជំនុំ។
  1. សិរសាគ្រប់គ្រងពួកជំនុំ
1.    ព្រះគ្រីស្ទមានសិទ្ធិបង្កើតច្បាប់ផ្សេងៗសម្រាប់ពួកជំនុំ
a.  ម៉ាក. 7.14-19  របស់មិនអាចធ្វើឲ្យមនុស្សស្មោកគ្រោកទេ។
b.  លូក.22.24-27
c.  យ៉ូហ.13.31-34  ទ្រង់បង្គាប់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។
2.    តើព្រះគ្រីស្ទមានសិទ្ធិបង្គាប់លើសណ្ឋាននៃការថ្វាយបង្គំយ៉ាងដូចម្ដេច?
1កូរ.11.23-26
 
3.    ព្រះគ្រីស្ទមានសិទ្ធិប្រទានអំណោយទានផ្សេងៗនិងមានសិទ្ធិតែងតាំងអ្នកបម្រើឲ្យបម្រើពួកជំនុំ:

អេភ.4.4-16 ត្រូវរួបរួមគ្នាក្នុងរូបកាយទ្រង់នៃពួកជំនុំ។
  1. ព្រះគ្រីស្ទទ្រទ្រង់ពួកជំនុំ
1.  ព្រះគ្រីស្ទអនុវត្តអំណាចរបស់ទ្រង់ក្នុងពួកជំនុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ :
a.ព្រះគ្រីស្ទបានប្រទានអំណោយទានផ្សេងៗដល់ពួកជំនុំ(អេភ.4:4-16) នេះគឺជាការអនុវត្តន៍​មុខងាររបស់ទ្រង់ជាសិរសាលើពួកជំនុំ។ (អេភ.4:15) អំណោយទានផ្សេងៗផ្តល់ដោយព្រះគ្រីស្ទ​សម្រាប់ការគ្រប់គ្រង ការរួបរួម និងការស្អាងពួកជំនុំ។ ព្រះវិញ្ញាណក៏ជាអង្គដែលប្រទាន​អំណោយទានដល់ពួកជំនុំជារូបកាយរបស់ព្រះគ្រីស្ទដែរ(1កូរ.12)។ អំណោយទានផ្សេងៗដែល ព្រះវិញ្ញាណប្រទានឲ្យ សម្រាប់ការរួបរួមនិងការគ្រប់គ្រងពួកជំនុំ។  
b.1កូរ.12.13 
c.   យ៉ូហ.14.14-17  បើយើងសូមដោយនូវព្រះនាមទ្រង់នោះទ្រង់នឹងប្រទានឲ្យ។
d.យ៉ូហ.14.25-26 
e.យ៉ូហ.15.26  ដើម្បីឲ្យធ្វើបន្ទាល់ពីទ្រង់។
f.  ​​   យ៉ូហ.16.12-15 
g.    ចូរកត់សំគាល់ថា ព្រះត្រៃឯកទាំងមូលចូលរួមចំណែកក្នុងដំណើរការលើកព្រះគ្រីស្ទជា សិរសារបស់ពួកជំនុំដោយបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមក : “ដោយព្រោះអ្នករាល់គ្នាជាកូន​បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រា ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺសំឡេង​ថា​អ័ប្បា !  ព្រះវរបិតា!” (កាឡ.4:6)
h.ឥឡូវយើងត្រូវតែមើលថាតើក្នុងរបៀបណាដែលយើងនឹងទទួលបានព្រះពរជាច្រើនដែលព្រះប្រទានឲ្យក្នុងព្រះរាជបុត្រាតែមួយរបស់ទ្រង់ មិនមែនសម្រាប់ប្រើតែឯងទេ តែសម្រាប់ជួយដល់ ពួកអ្នកមានសេចក្តីត្រូវការនិងអ្នកក្រីក្រ ដើម្បីឲ្យគេប្រសើរឡើង។ ហើយការដំបូងបង្អស់ដែល​ត្រូវយកចិត្តទុកដាក់គឺថា បើយើងគ្មានព្រះគ្រីស្ទ ឬដាច់ចេញពីទ្រង់ អ្វីដែលទ្រង់បានរងទុក្ខនិង​បានធ្វើសម្រាប់សេចក្តីសង្គ្រោះដល់មនុស្សគ្មានប្រយោជន៍ដល់យើងឡើយ។ ដើម្បីប្រទានព្រះ ពរដល់យើងដែលទ្រង់បានទទួលពីព្រះវរបិតា ទ្រង់ត្រូវតែក្លាយមកឲ្យដូចជាយើង​និងស្នាក់នៅ​ក្នុងយើង។ ដោយហេតុនេះ  ទ្រង់ត្រូវបានហៅថាជាសិរសារបស់យើង  និងជាបុត្រច្បងក្នុង​ចំណោមបងប្អូនជាច្រើន ខណៈដែលយើងបានដាំក្នុងទ្រង់ បំពាក់ទ្រង់លើខ្លួនយើង រហូតយើង​បានក្លាយជាតែមួយជាមួយនឹងទ្រង់។ ហើយទោះបីជានេះសេចក្តីពិត​ដែលយើងអាចទទួល​តាម​រយៈសេចក្តី ជំនឿក៏ដោយ  តែចាប់តាំងពីយើងដឹងថា គ្រប់គ្នាមិនបានអោបក្រសោបនូវ​សេចក្តី​ប្រទានរបស់ព្រះគ្រីស្ទតាមរយៈដំណឹងល្អទេ ការនេះបង្រៀនយើងឲ្យយល់ដឹងខ្ពស់ឡើង​រហូត​ដល់ស្គាល់ពីអាថ៌កំបាំងខាងវិញ្ញាណ ឲ្យយើងរីករាយចំពោះព្រះគ្រីស្ទនិងគ្រប់ទាំងព្រះពរ​របស់​ទ្រង់. . . .ទាំងអស់កើតមកដោយសារព្រះវិញ្ញាណជាចំណងដែលព្រះគ្រីស្ទចងយើងនឹងទ្រង់ [Calvin, Institutes, 3.1.1]

    1. ភាពជាសិរសានៃព្រះគ្រីស្ទ តាមរយៈកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលដែលបាន​ប្រទានមកនៅក្នុងព្រះគម្ពីរ គឺសមល្មមឲ្យចាត់ចែងពួកជំនុំបានហើយ។


សេចក្តីខុសឆ្គងទាក់ទងនឹងសិរសានៃពួកជំនុំ
A.            គ្មានសិរសានៃពួកជំនុំឡើយ
B.            បុគ្គលម្នាក់ៗជាក្បាលដឹកនាំពួកជំនុំ
C.           គ្រប់គ្នាជាក្បាលដឹកនាំពួកជំនុំ
D.           សម្តេចប៉ាបជាក្បាលដឹកនាំពួកជំនុំ