គោលលទ្ធិអំពីព្រះគ្រីស្ទ
ទំនាយជាច្រើនអំពីព្រះគ្រីស្ទ(Prophecies of Christ)
បទគម្ពីរសញ្ញាចាស់មានបទទំនាយច្រើនណាស់អំពីព្រះយេស៊ូវគ្រីស្ទ។ បទទំនាយទាំងនោះបានផ្តល់ ការលើកទឹកចិត្តជាសេចក្តីសង្ឃឹមដល់សាសន៍យូដា។ បទទំនាយទាំងនោះបានសន្យាអំពីអ្នកគ្រប់គ្រងពិភពលោក ហោរា ស្តេចដ៏សុចរិត សម្តេចសង្ឃដ៏គ្រប់លក្ខណ៍ និងព្រះអង្គសង្គ្រោះមួយអង្គ ដែលគ្រប់ទាំងជាតិ សាសន៍នៅលើផែនដីនឹងបានពរ។
ព្រះសង្គ្រោះតាមសេចក្តីសន្យានោះគឺជាព្រះមេស្ស៊ី ឬជាអង្គដែលទទួលការចាក់ប្រេងតាំង ជាអង្គដែលដែលនឹងសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីខ្មាំងសត្រូវទាំងឡាយ ហើយទទួលចូលនគរដ៏សុចរិតអស់កល្ប ជានិច្ច។ ទំនាយទាំងនោះផ្តល់ឲ្យយើងនូវការសម្តែងឲ្យដឹងមុនពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះមុនហេតុការណ៍មកដល់។ ទំនាយជាច្រើនក្នុងចំណោមទំនាយទាំងនេះត្រូវបានបំពេញសម្រេចនៅពេលព្រះយេស៊ូវបានយាងមកជាលើកទីមួយ។ ឯទំនាយផ្សេងៗទៀតនឹងត្រូវបំពេញសម្រេចនៅពេលទ្រង់យាងមកលើកទី២។
ហេតុអ្វីបានជាព្រះប្រទានទំនាយទាំងនេះមក? ទីមួយគឺឲ្យយើងមានសេចក្តីសង្ឃឹមពីសេចក្តីសង្គ្រោះ ឲ្យរួចពីបាបនិងផលដែលបានពីការសង្គ្រោះឲ្យរួចពីបាបតាមរយៈព្រះមេស្ស៊ី។ ទីពីរ គឺផ្តល់មកដើម្បីឲ្យយើងទទួលបានការលើកទឹកចិត្ត ថានៅមានអនាគតដ៏ភ្លឺចែងចាំងសម្រាប់ពួកអ្នកដែលស្រឡាញ់ដល់ព្រះមេស្ស៊ី។ ទីបី គឺផ្តល់មក ដើម្បីឲ្យយើងដឹងជាមុន ពីអ្វីដែលរំពឹងចង់បានចេញពីលំពង់ដ៏សុចរិតនៃ ហ្លួងដាវីឌ។ ចំណុចចុងក្រោយគឺទំនាយទាំងនេះផ្តល់មក ដូចជាសំណាញ់ប្រទាក់ក្រឡាយ៉ាងស្មុគស្មាញមួយ ដែលមានតែព្រះមេស្ស៊ីដ៏ ពិតប្រាកដប៉ុណ្ណោះដែលអាចបំពេញសម្រេច រីឯអ្នកក្លែងបន្លំទាំងអស់មិនអាចបំពេញសម្រេចឡើយ។ គឺតាម រយៈការប្រទានការអស្ចារ្យរបស់ព្រះដ៏មានព្រះចេស្តាតែប៉ុណ្ណោះ ដែលជីវិតរបស់មនុស្សនោះអាចបំពេញ សម្រេចគ្រប់ទាំងបទទំនាយទាក់ទងនឹងព្រះមេស្ស៊ី។ ហើយមានតែព្រះយេស៊ូវប៉ុណ្ណោះបានបំពេញសម្រេចគ្រប់ទាំងអស់ !
យើងនឹងមើលទំនាយខ្លះៗពីកណ្ឌគម្ពីរសញ្ញាចាស់ អំពីការយាងមកជាលើកទីមួយរបស់ព្រះមេស្ស៊ី ហើយមើលពីរបៀបដែលបទទំនាយទាំងនោះត្រូវបានបំពេញសម្រេចនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ យើងមិនអាច មើលគ្រប់ទាំងបទទំនាយទេ ប៉ុន្តែយើងនឹងមើលឲ្យបានគ្រប់ល្មមនឹងអះអាងថាព្រះយេស៊ូវគឺជាព្រះមេស្ស៊ីនិងជា ព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ដែលមនុស្សបានរង់ចាំជាយូរមកហើយ។
I. ទំនាយជាច្រើនអំពីការយាងមករបស់ព្រះមេស្ស៊ី
A. លោកុប្បត្តិ 3:15
B. លោកុប្បតិ្ត
22:15-18
1. កិច្ចការ 3:17-26
2. កាឡាទី 3:16-19
C. សាការី 9:9
1. ម៉ាថាយ 21:1-11
2. យ៉ូហាន12:12-16
Robert C. Newman, John A. Bloom, and Hugh
G. Gauch, Jr. នៅក្នុងអត្ថបទមួយបានពិភាក្សាពីទំនាយខ្លះអំពីការយាងមកនៃព្រះយេស៊ូវគ្រីស្ទ ថាអត្រាភាគរយនៃទំនាយទាំងនេះត្រូវបានបំពេញសម្រេចដោយមនុស្ស តែម្នាក់គឺ1024 (10 ជាមួយនឹង24 សូន្យពីក្រោយ) ហើយនេះគ្រាន់តែគិតត្រឹមទំនាយខ្លះដែលត្រូវបានបំពេញ ដោយមនុស្សតែម្នាក់ មិនគិតដល់ទំនាយទាំងអស់ផងទេ !
II. ទំនាយជាច្រើនអំពីកំណើតរបស់ព្រះមេស្ស៊ី
A. អេសាយ 7:14
1. ម៉ាថាយ 1:23
2. លូកា 1:30-33
B. មីកា 5:2
1. ម៉ាថាយ2:3-6
2. លូកា2:4-7
3. យ៉ូហាន7:40-42
III.
ទំនាយជាច្រើនអំពីព្រះមេស្ស៊ីជាស្តេច
A. លោកុប្បត្តិ49:10
1. ម៉ាថាយ1:1-3
2. ម៉ាថាយ2:1-2
3. ម៉ាថាយ27:11
B. ទំនុកដំកើង45:6
1. លូកា5:20-25
2. យ៉ូហាន10:27-31
3. ហេព្រើរ 1:8
C. ទំនុកដំកើង110:1
1. ម៉ាថាយ 22:41-46
2. កិច្ចការ2:34-36
3. ហេព្រើរ1:13
IV. ទំនាយជាច្រើនអំពីព្រះមេស្ស៊ីជាហោរា
A. ចោទិយកថា18:15-18
1. ម៉ាថាយ21:9-11
2. លូកា13:33
3. លូកា 24:19
4. យ៉ូហាន6:14
5. យ៉ូហាន 7:40
6. កិច្ចការ 3:20-23
7. កិច្ចការ7:37
V. ទំនាយជាច្រើនអំពីព្រះមេស្ស៊ីជាសង្ឃ
A. ទំនុកដំកើង110:1-4
1. ហេព្រើរ 5:5-6
2. ហេព្រើរ 7:17, 21
B. សាការី 6:12-13
1. ហេព្រើរ 8:1-2
2. ហេព្រើរ 9:11-12
VI. ទំនាយជាច្រើនអំពីការសុគតរបស់ព្រះមេស្ស៊ី
A. ទំនុកដំកើង 2:1-2
1. កិច្ចការ4:25-28
B. ទំនុកដំកើង 22:1, 18
1. ម៉ាថាយ27:46
2. យ៉ូហាន19:24
C. សាការី 11:12-13
1. ម៉ាថាយ26:14-15
2. ម៉ាថាយ27:3-10
VII. ទំនាយជាច្រើនអំពីព្រះមេស្ស៊ីជាយញ្ញបូជា
A. ទំនុកដំកើង 40:6-8
1.
ហេព្រើរ10:5-10
B. អេសាយ 53: 4-9, 12
1. ម៉ាថាយ8:16-17;
2. លូកា 22:37
3. កិច្ចការ8:32-35;
4. I ពេត្រុស2:21-25
VIII.
ទំនាយជាច្រើនអំពីការរស់ឡើងវិញរបស់ព្រះមេស្ស៊ី
A. ទំនុកដំកើង 16:8-11
1. លូកា24:1-6
2. កិច្ចការ2:22-28
3. កិច្ចការ2:31
4. កិច្ចការ13:35
IX. ទំនាយជាច្រើនអំពីការលើកដំកើងរបស់ព្រះមេស្ស៊ី
A. ទំនុកដំកើង 45:6-7
1. អេភេសូ1:18-21
2. ហេព្រើរ 1:8-9
B. សុភាសិត 30:4
1. យ៉ូហាន3:13 .
2. កិច្ចការ1:9-11
C. អេសាយ11:10
1. ម៉ាថាយ 24:43
2. កិច្ចការ28:20
3. រ៉ូម15:8-12
X. អនុវត្តនូវអ្វីដែលយើងបានរៀន
A. ហេតុអ្វីបានជាព្រះមិនគ្រាន់តែផ្តល់ទំនាយទូទៅ២-៣ទំនាយអំពីការយាងមកលើកទី១របស់ព្រះមេស្ស៊ីទៅបានហើយ(ចាំបាច់ឲ្យច្រើនម្ល៉េះ)?
B. តើអ្នកគិតថាអត្រាភាគរយនៃមនុស្សម្នាក់បំពេញសម្រេចគ្រប់ទំនាយទាំងអស់ដូចបាន ប្រាប់ខាងលើមកនោះជារឿងចៃដន្យឬមានគោលបំណងបានរៀបចំទុកជាមុនហើយ?
C. តើទំនាយជាច្រើនខាងលើនេះបង្រៀនយើងអ្វីខ្លះអំពីចរិតលក្ខណៈនិងលក្ខណៈជា
ធម្មជាតិរបស់ព្រះ?
D. ប្រសិនបើនរណាម្នាក់មិនស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេនៅឡើយទេ តើទំនាយណាខ្លះអាចយកមកប្រាប់ក្នុងការដែលយើងផ្សាយដំណឹងល្អដល់ពួកគេ?
E. តាំងពីមុនមកតែងតែមានគ្រូខុសឆ្គងនិងពួកអ្នកដែលតាំងខ្លួនជាព្រះគ្រីស្ទជាច្រើននាក់។ សូម្បីនៅសព្វថ្ងៃនេះមានមនុស្សទាំងប្រុសទាំងស្រីបានប្រកាសថាខ្លួនជាព្រះមេស្ស៊ី។ តើ ទំនាយយ៉ាងច្រើនខាងលើនេះមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទក្លែងក្លាយទាំងនោះ យ៉ាង ដូចម្តេចនៅក្នុងពិភពលោកនេះ?
F. ដោយហេតុថាគ្រប់ទាំងទំនាយអំពីការយាងមកលើកទីមួយរបស់ព្រះយេស៊ូវបានក្លាយជាពិតទាំងអស់ តើយើងអាចរំពឹងថាទំនាយទាំងឡាយអំពីការយាងមកលើកទីពីររបស់ទ្រង់នឹងក្លាយជាការពិតឬទេ?
0Awesome Comments!