គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទអំពីការរាប់ជាសុចរិត
Christ’s Work of Justification
តើលោកអ្នកធ្លាប់មានចម្ងល់អំពីរបែបដែលព្រះជាម្ចាស់ដ៏បរិសុទ្ធគ្រប់លក្ខណ៍អាចអត់ធ្មត់ដើម្បីសង្គ្រោះយើងឬទេ?
តើយើងអាចចូលទៅឯទ្រង់ក្នុងសេចក្តីអធិស្ឋានរបស់យើងយ៉ាងដូចម្តេច
បើទ្រង់មិនអាចអត់ធ្មត់ក្នុងការឲ្យសេចក្តីអាក្រក់មានវត្តមាននៅចំពោះព្រះវត្តមានរបស់ទ្រង់បានផងនោះ?
តើព្រះអាចទទួលយើងឬទេ ទោះបីជាយើងជាមនុស្សមានបាប
ហើយបន្តប្រព្រឹត្តបាបទៀតនៅក្រោយពេលយើងទទួលសេចក្តីសង្គ្រោះ?
ផ្នែកមួយនៃចម្លើយឆ្លើយតបនឹងសំណួរទាំងនេះគឺមាននៅក្នុងគោលលទ្ធិអំពីការរាប់ជាសុចរិត។
នៅពេលដែលយើងដាក់សេចក្តីជំនឿទុកចិត្តទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលសេចក្តីសង្គ្រោះ
ព្រះបន្ទូលនៃព្រះបានប្រាប់យើងថា យើងទទួលបានការរាប់ជាសុចរិតនៅចំពោះព្រះអង្គ។
តើនេះមានអត្ថន័យដូចម្តេច ហើយហេតុអ្វីបានជាការនេះសំខាន់?យើងនឹងឈ្វេងយល់នៅក្នុងមេរៀននេះ។
និយមន័យនៃការរាប់ជាសុចរិត
A. John
Walvoord: “នៅក្នុងទេវសាស្រ្ត
ការរាប់ជាសុចរិតគឺជាទង្វើតាមច្បាប់កាត់ក្តីនៃព្រះ ប្រកាសថា មនុស្សនោះបានសុចរិតហើយ
ដោយការបំពាក់(ឬដោយការប្រកាស)សេចក្តីសុចរិតដល់គាត់។ នេះជាការកាត់សេចក្តីតាមច្បាប់
មិនមែនតាមបទពិសោធទេ ហើយពួកអ្នកជឿទាំង
អស់ទទួលបានការាប់ជាសុចរិតនៅក្នុងព្រះគ្រីស្ទស្មើៗគ្នា”
B. វចនានុក្រមNelson’s New Illustrated Bible
Dictionary:
“នៅពេលព្រះជាម្ចាស់រាប់ជាសុចរិតគឺទ្រង់កាត់ទោសអំពើបាបរបស់មនុស្សទៅលើព្រះគ្រីស្ទ
ហើយឲ្យសេចក្តីសុចរិតរបស់ព្រះគ្រីស្ទទៅអ្នកជឿ (2 កូរ.5:21)។ ដូច្នេះ“មនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ
ដោយសារអំពើសុចរិតតែ១” (រ៉ូម5:18)។ ពីព្រោះសេចក្តីសុចរិតនេះជា“សេចក្តីសុចរិតនៃព្រះ” ដែល“ក្រៅពីក្រិត្យវិន័យ” (រ៉ូម3:21)
នោះសេចក្តីសុចរិតនេះហ្មត់ចត់ គឺថា អ្នកជឿត្រូវបាន “រាប់ជាសុចរិតគ្រប់ការទាំងអស់” (កិច្ច.13:39)។ ព្រះជាម្ចាស់“សុចរិត” ព្រោះតែភាពបរិសុទ្ធគ្រប់លក្ខណ៍របស់ទ្រង់ត្រូវបានបំពេញសម្រេចនៅក្នុងព្រះគ្រីស្ទ
ហើយទ្រង់ជា “អ្នករាប់មនុស្សជាសុចរិត” ពីព្រោះសេចក្តីសុចរិតនេះប្រទានទៅឲ្យអ្នកជឿដោយឥតគិតថ្លៃ(រ៉ូម3:26;5:16)”
C. វចនានុក្រមThe New Bible Dictionary: “ប៉ុលចង់មានន័យថា ការរាប់ជាសុចរិតគឺជាទង្វើរបស់ព្រះលើកលែងទោសមនុស្សមានបាប
ហើយរាប់គេជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ
មិនមែនដោយការប្រព្រឹត្តរបស់គេទេ តាមរយៈលោហិត
ដែលបានហូរជាសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ តាមសេចក្តីតម្រូវនៃក្រិត្យវិន័យ”
គំនិតមួយចំនួនដែលត្រូវពិចារណាអំពីការរាប់ជាសុចរិត
A. Louis Berkhof: “ការអត់ទោសបាបដែលទទួលបានពីការាប់ជាសុចរិតអនុវត្តចំពោះគ្រប់ទាំងអំពើបាបកាលពីអតិតកាល
បច្ចុប្បន្ន និងទៅថ្ងៃអនាគត ដូច្នេះគឺដកចេញគ្រប់ទាំងសេចក្តីបាបនិងទណ្ឌកម្ម”
B. និកាយកាតូលិករ៉ូម៉ាំង
(Roman Catholicism) បង្រៀនថា ការរាប់ជាសុចរិតគឺជាដំណាក់កាលដែលកើតឡើងបន្តបន្ទាប់
ហើយពិតជាជាពាក្យដែលមានន័យដូចគ្នានឹងពាក្យការាប់ជាបរិសុទ្ធ។ តារាងខាងក្រោមនេះបង្កើតឡើងដោយ
Louis Berkhof’s Systematic Theology ដើម្បីបង្ហាញពីរបៀបដែលការរាប់ជាសុចរិតខុសពីការរាប់ជាបរិសុទ្ធ
:
ការរាប់ជាសុចរិត (Justification)
|
ការរាប់ជាបរិសុទ្ធ(Sanctification)
|
ដកសេចក្តីបាបចេញ
ហើយស្តារបាបជនឡើងវិញដោយព្រះទទួលពួកគេជាកូនចិញ្ចឹម មានឯកសិទ្ធិ
ពិសេសៗទាំងអស់ក្នុងនាមជាកូនរបស់ព្រះ។
|
ដកចេញភាពបំពុលរបស់អំពើបាប ហើយកែបាបជនជាថ្មីឡើងៗ
តាមរូបអង្គនៃព្រះ។
|
ការរាប់ជាសុចរិតកើតឡើងភាពខាងក្រៅបាបជន
ជាមួយព្រះនិងមិនផ្លាស់ប្តូរជីវិតពីខាងក្នុងទេ។
|
ការរាប់ជាបរិសុទ្ធកើតឡើងនៅខាងក្នុងជីវិតរបស់ មនុស្ស
ហើយមានឥទ្ធិពលបន្តិចម្តងៗក្នុងរូបកាយទាំងមូល។
|
ការរាប់ជាសុចរិតកើតឡើងម្តងគត់ជាសម្រេច។
មិនសាឡើងវិញ មិនមែនជាដំណាក់កាល។ គ្មានចំនួនតិច ឬ ច្រើននៅក្នុងការរាប់ជាសុចរិត
ជំរើសគឺមនុស្សទទួលបានការរាប់ជាសុចរិត ពេញលេញ ឬ មិនទទួលបានការរាប់ជាសុចរិត។
|
ការរាប់ជាសុចរិតគឺជាដំណាក់កាលបន្តបន្ទាប់
ដែលមិនដែលចប់សព្វគ្រប់ទេក្នុងជីវិតនេះ។
|
ព្រះវរបិតាប្រកាសថាបាបជនបានសុចរិត
ដោយព្រោះតែព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ។
|
ព្រះវិញ្ញាណបរិសុទ្ធរាប់អ្នកជឿជាបរិសុទ្ធ
ដោយព្រោះតែព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ។
|
APPARENT PARADOX’S CONCERNING
JUSTIFICATION
A. បន្ទាប់ពីទទួលបានការរាប់ជាសុចរិតរួចហើយ
បើពួកអ្នកជឿបន្តប្រព្រឹត្តអំពើបាបទៀត តើនឹងមានរឿងអ្វីកើតឡើង?
បើយើងបានរាប់ជាសុចរិតម្តងជាសម្រេចគ្រប់ពេលទាំងអស់ហើយ តែ បើយើងបន្តប្រព្រឹត្តបាបទៀត
តើអំពើបាបដែលយើងបន្តប្រព្រឹត្តនោះមិនបានរាប់យើងជាសុចរិតនៅចំពោះព្រះយ៉ាងដូចម្តេច?
តើយើងអាចបន្តនៅជាសុចរិតយ៉ាងដូចម្តេច បើយើងបន្ត ប្រព្រឹត្តអំពើបាបទៀត?
1. យ៉ាក. 3:2 2.
1យ៉ូហ. 1:8
B. ត្រូវបានគេគិតជាញឹកញាប់ថា
ការបង្រៀនរបស់លោកប៉ុលទាក់ទងនឹងការរាប់ជាសុចរិតផ្ទុយ នឹងការបង្រៀនរបស់លោកយ៉ាកុប។
លោកប៉ុលនិយាយថា“អ័ប្រាហាំបានជឿដល់ព្រះហើយសេចក្តីជំនឿនោះបានរាប់ជាសុចរិតដល់លោក” តែលោកយ៉ាកុបនិយាយថា“តើអ័ប្រាហាំ មិនបានរាប់ជាសុចរិតដោយការលោកប្រព្រឹត្តទេឫអី” តើទាំងពីរអាចពិតយ៉ាងដូចម្តេច?
តើលោកអ្នកបានសុចរិតដោយជំនឿឬដោយការ ប្រព្រឹត្ត?
1. រ៉ូម3:19-4:25 3.
កាឡ.5:4
2. កាឡ.3:1-14 4. យ៉ាក.2:14-26
5. វចនានុក្រមThe New Bible Dictionary ពិភាក្សាពីthe paradox រវាងការបង្រៀនរបស់លោកប៉ុលអំពីការរាប់ជាសុចរិតក្នុងកណ្ឌគម្ពីររ៉ូមនិងកាឡាទីនិងការបង្រៀនរបស់លោកយ៉ាកុបថា:
“នៅក្នុងចំណោមអ្នកនិពន្ធជាច្រើននៃកណ្ឌគម្ពីរសញ្ញាថ្មី
យើងត្រូវតែកត់សំគាល់ពីលោកយ៉ាកុប ពីព្រោះគាត់បានមានទស្សនៈទាស់នឹងលោកប៉ុលនៅក្នុងបញ្ហានេះ។
ពេលប៉ុលនិយាយថា មនុស្សបានសុចរិតដោយជំនឿមិនមែនដោយការប្រព្រឹត្ត លោក យ៉ាកុបនិយាយថា ‘មនុស្សបានសុចរិតមិនមែនដោយសារសេចក្តីជំនឿប៉ុណ្ណោះទេគឺដោយសារការប្រព្រឹត្តដែរ
(យ៉ាក. 2:24)។ ទោះបីយ៉ាងណាក៏ដោយភាពផ្ទុយគ្នានេះ
មិនលើសពីការផ្ទុយគ្នាខាងវាចារទេ។ ‘សេចក្តីជំនឿ’
ដែលលោកយ៉ាកុបកំពុងទាស់
គឺជាសេចក្តីជំនឿដែលមិនជឿទុកចិត្តយ៉ាងកក់ក្តៅផ្ទាល់ខ្លួនលើព្រះអង្គសង្គ្រោះដ៏
មានព្រះជន្មរស់ ជាសេចក្តីជំនឿដែលលោកប៉ុលនិយាយដែរ ជាសេចក្តីជំនឿដែល
លោកយ៉ាកុបបានរៀបរាប់ថា: ‘អ្នកជឿថាមានព្រះតែ១
នោះត្រូវហើយ ទោះទាំងពួកអារក្ខក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ’ (យ៉ាក.2:19)។ ក្នុងគំនិតរបស់គាត់ គាត់មានការ
យល់ស្របដោយបញ្ញាចំពោះសេចក្តីពិតច្បាស់លាស់នេះ ជាសេចក្តីយល់ស្របដែល
មិនត្រូវបានថយក្រោយ ដោយរស់បានរស់នៅយោងតាមសេចក្តីពិត(យ៉ាក. 2:15f)ចាប់តាំងពីដំបូងមក
លោកយ៉ាកុប បាននិយាយពី ‘ការល្បងលមើលសេចក្តីជំនឿរបស់អ្នករាល់គ្នា’ (យ៉ាក.1:3) ហើយគាត់បានទូន្មានអ្នកអានថា ‘កុំឲ្យមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ
ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើងដោយរើសមុខអ្នកណាឡើយ’ (យ៉ាក. 2:1)។ គាត់រិះគន់សេចក្តីជំនឿខុស
តែគិតថាគ្រប់គ្នានឹងស្គាល់ពីសេចក្តីត្រូវការសេចក្តី ជំនឿពិតប្រាកដ។ លើសពីនេះ តាមរយៈ ‘ការប្រព្រឹត្ត’
លោកយ៉ាកុបមិនបានមានន័យដូចអ្វីដែលប៉ុលមានន័យនោះទេ ក្នុងការប្រើពាក្យនោះ។
ប៉ុលគិតពីសេចក្តីស្តាប់បង្គាប់ដល់បញ្ញត្តិនៃក្រិត្យវិន័យដែលត្រូវគេមើលឃើញថាជាប្រព័ន្ធច្បាប់មួយដែលមនុស្សអាច
ទទួលបានសេចក្តីសង្គ្រោះតាមរយៈការប្រព្រឹត្តតាម។ សម្រាប់លោកយ៉ាកុប
ក្រិត្យវិន័យដែលគាត់សំដៅទៅដល់គឺជា ‘ក្រិត្យវិន័យនៃសេចក្តីសេរីភាព’ (យ៉ាក.2:12)។
‘ការប្រព្រឹត្ត’ ដែលគាត់និយាយ ដូចជាសំដៅទៅ‘ផលផ្លែខាងវិញ្ញាណ’
ដែលលោកប៉ុលនិយាយ។ ការប្រព្រឹត្តបែបនោះជាអំពើល្អនៃសេចក្តីស្រឡាញ់ដ៏កក់ក្តៅ
ចេញពីឥរិយាបថត្រឹមត្រូវចំពោះព្រះជាម្ចាស់។ ពួកវាជាផលផ្លែនៃសេចក្តីជំនឿ។
អ្វីដែលលោក យ៉ាកុបជំទាស់គឺជាសេចក្តីប្រកាសថាមានសេចក្តីជំនឿ
តែគ្មានផលផ្លែដើម្បីបញ្ជាក់”
ការអះអាងនៃបទគម្ពីរអំពីការរាប់ជាសុចរិត
A. អេស.45:25
B. អេស. 53:11
C. យ៉ូហ. 5:24
D. រ៉ូម5:1, 9
E. រ៉ូម8:29-34
|
F. 1កូរ. 6:9-11
G. កាឡ. 2:16-17
H. ភីល.3:8-9
|
សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងការរាប់ជាសុចរិត
A. ការរាប់ជាសុចរិតគឺជាដំណាក់កាលជាបន្តបន្ទាប់មួយ។
B. ការរាប់ជាសុចរិតដូចគ្នានឹងការរាប់ជាបរិសុទ្ធ។
C. ការរាប់ជាសុចរិតផ្លាស់ប្តូរជីវិតខាងក្នុងរបស់អ្នកជឿ។
D. ការរាប់ជាសុចរិតឲ្យយើងមានលទ្ធភាពមិនប្រព្រឹត្តអំពើបាប។
E. ទទួលបានការរាប់ជាសុចរិតដោយសារការប្រព្រឹត្ត។
F. ការរាប់ជាសុចរិតបានសម្រេចមួយផ្នែកដោយសារព្រះ
និងមួយផ្នែកទៀតដោយការប្រព្រឹត្តល្អ
របស់យើង។
G. ការរាប់ជាសុចរិតជាអ្វីដែលសង្គ្រោះយើង។
ការអនុវត្តន៍នៃការរាប់ជាសុចរិត
A. ការរាប់ជាសុចរិតដោះលែងលោកអ្នកឲ្យមានសេរីភាពពីពិរុទ្ធភាពនិងផលពីអំពើបាប។
B. ការរាប់ជាសុចរិតគួរជួយលោកអ្នករស់នៅសម្រាប់ព្រះគ្រីស្ទដោយសេចក្តីស្រឡាញ់
ជាជាង ពិរុទ្ធភាព ឬខ្លាចញញើត ឬដោយបង្ខិតបង្ខំ។
C. ការរាប់ជាសុចរិតគួររំឭកលោកអ្នកថាលោកអ្នកជាកូនរបស់ព្រះត្រូវបរិសុទ្ធដូចព្រះវរបិតារបស់លោកអ្នកដែលគង់នៅស្ថានសួគ៌។
D. ព្រះគ្រីស្ទបានបង់ថ្លៃព្រះជន្មរបស់ទ្រង់សម្រាប់ការរាប់ជាសុចរិត
ហេតុនេះលោកអ្នកមិនគួរ ប្រព្រឹត្តអំពើបាបទៀតទេ
ពីព្រោះលោកអ្នកបានទទួលការរាប់ជាសុចរិតដោយព្រះគុណរួចហើយ។
E. ពេលអារក្ខសាតាំងល្បួងយើងឲ្យខូចចិត្តអស់សង្ឃឹមដោយព្រោះអំពើបាបរបស់យើង
ឲ្យយើងគិតថាព្រះបានបដិសេធយើងហើយ ឬ ព្រះមិនទទួលយើងឡើយ
ឬថាព្រះព្រះខ្ញាល់នឹងយើងខ្លាំងណាស់
ចូរចាំថា យើងបានទទួលការរាប់ជាសុចរិតរួចហើយ។
0Awesome Comments!