មុខងារទាំងបីរបស់ព្រះគ្រីស្ទ Three Offices of Christ

 គោលលទ្ធិអំពីព្រះគ្រីស្ទ

មុខងារទាំងបីរបស់ព្រះគ្រីស្ទ
Three Offices of Christ


ព្រះគម្ពីរបង្រៀនថា ព្រះគ្រីស្ទកាន់មុខងារសំខាន់ជាចម្បងបី គឺមុខងារជាហោរា ជាសង្ឃ និង​ជា ស្តេច។ មុខងារនីមួយៗជាកំពូលនៃភ្នំទឹកកកទេវសាស្រ្ត។ ក្រៅពីការផ្តោតលើអ្វីជាហោរា យើងនឹង​ពិភាក្សាពីការបើកសម្តែង  ពីព្រះបន្ទូលព្រះ ពីព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ ពីព្រះយេស៊ូវជាអ្នកនិពន្ធ នៃការបើកសម្តែង ឬពីការបំពេញសម្រេចរបស់ព្រះយេស៊ូវក្នុងនាមជាហោរាដ៏ធំបំផុត។ នៅក្នុងមុខងារជា សង្ឃ ហើយនឹងពិភាក្សាពីការទូលអង្វរជួស ពីយញ្ញបូជា  ពីសេចក្តីឲ្យធួននឹងបាប  ពីព្រះយេស៊ូវជា ប្រភេទ​តាមមិលគីសាដែក  ឬពីរោងឧបោសថជារូបឆ្លុះពីព្រះគ្រីស្ទ  និងកិច្ចការជាសង្ឃដ៏ខ្ពស់របស់ទ្រង់។ 

ជាមួយនឹងមុខងារជាស្តេច យើងនឹងពិភាក្សាពីភាពសោយរាជ្យរបស់ព្រះគ្រីស្ទ ពីអំណាចគ្រប់គ្រងរបស់ទ្រង់។ តាមរយៈការសិក្សាពីមុខងាររបស់ព្រះគ្រីស្ទ មេរៀននេះនឹងជួយយើងឲ្យបាន​យល់ពីទ្រង់​ជា​នរណា ទ្រង់បានធ្វើអ្វីខ្លះ ទ្រង់កំពុងធ្វើអ្វី ហើយទ្រង់នឹងធ្វើអ្វី។ យើងក៏អាច​ទទួលបានការ​អនុវត្តន៍​ជាក់​ស្តែង​សម្រាប់ជីវិតរបស់យើងសព្វថ្ងៃ តាមរយៈការយល់ដឹងពីព្រះ យេស៊ូវជាហោរា ជាសង្ឃ និងជា​ស្តេច។

I.              និយមន័យសំខាន់ៗជាគន្លឹះ  

A. និយមន័យនៃពាក្យហោរា  

1.            Luis Berkhof(លូអ៊ីស ប៊ើកហហ្វ): “We gather [from word studies] that a prophet is one who sees things, that is, who receives revelations, who is in the service of God, particularly as a messenger, and who speaks in His name.យើងប្រមូលផ្តុំ[ចេញពីការសិក្សាជាច្រើន​អំពីពាក្យ]ឃើញថា ហោរាគឺជាអ្នកដែលមើល​ឃើញអ្វីៗ គឺជាអ្នកដែលទទួលការបើក សម្តែង ជាអ្នកដែលស្ថិតនៅក្នុងសេចក្តី​បម្រើ​នៃព្រះ ជាពិសេស ជាអ្នកនាំសារ និងជាអ្នកថ្លែងសារនៅក្នុងព្រះនាមរបស់ទ្រង់។

2.                  Easton’s Bible Dictionary(វចនានុក្រមព្រះគម្ពីរអ៊ីស្តុន): “Thus a prophet was a spokesman for God; he spoke in God’s name and by his authority (Ex. 7:1). He is the mouth by which God speaks to men (Jer. 1:9; Isa. 51:16), and hence what the prophet says is not of man but of God (2 Pet. 1:20, 21; comp. Heb. 3:7; Acts 4:25; 28:25). ដូច្នេះ ហោរាគឺជាអ្នកនាំពាក្យឲ្យព្រះ គាត់ថ្លែងក្នុងព្រះនាមព្រះជាម្ចាស់និងដោយ អំណាចពីទ្រង់(និក្ខ. 7:1)គាត់ជាមាត់ដែលព្រះប្រើដើម្បីមានបន្ទូលទៅកាន់មនុស្ស(យេរេ. 1:9; អេស. 51:16) ដូច្នេះ អ្វីដែលហោរានិយាយមិនមែនជាពាក្យមនុស្សទេ តែជាបន្ទូល របស់ព្រះ(2ពេត្រ. 1:20, 21;ហេព្រ. 3:7;កិច្ច. 4:25; 28:25)

  

B.            និយមន័យនៃពាក្យសង្ឃ
តាមសៀវភៅ Moody Handbook of Theologyនិយាយថា: “Whereas the prophet revealed God to man, the priest represented man to God. Psalm 110:4 establishes Christ’s priesthood according to the order of Melchizedek (cf. Heb. 5:6- 10; 6:20; 7:11, 17). As a priest: (1) Christ continually represents the believer because He lives forever (Heb. 7:24); (2) Christ completely saves the believer because His intercession never ceases (Heb. 7:25);(3) Christ has no personal sins to impede His work as priest (Heb.7:27); (4) Christ finished His priestly work by one offering (Heb. 10:12). As a Priest, He fulfilled the primary definition of what constitutes a priest: “a man duly appointed to act for other men in things pertaining to God. ខណៈដែលហោរាបានបើកសម្តែងពីព្រះជា ម្ចាស់ទៅដល់មនុស្ស  ចំណែកសង្ឃវិញបានតំណាងឲ្យមនុស្សទៅដល់ព្រះ។ ទំនុកដំកើង 110:4បានថ្លែងពីភាពជាសង្ឃរបស់ព្រះគ្រីស្ទតាមរបៀបមិលគីសាដែក(ហេព្រ. 5:6- 10; 6:20 7:11, 17)។ ក្នុងនាមជាសង្ឃ៖ ទី(1) ព្រះគ្រីស្តបន្តតំណាងឲ្យអ្នកជឿ ដោយព្រោះទ្រង់រស់​នៅជារៀងរហូត(ហេព្រ.7:24)  ទី(2) ព្រះគ្រីស្ទបានសង្គ្រោះអ្នកជឿយ៉ាងពេញលេញ ពីព្រោះ​ទ្រង់មិនដែលឈប់ទូលអង្វរព្រះជាម្ចាស់ជួសពួកគេឡើយ(ហេព្រ.7:25) ទី(3)ព្រះគ្រីស្ទគ្មាន អំពើបាបរារាំងកិច្ចការរបស់ទ្រង់ជាសង្ឃឡើយ(ហេព្រ.7:27) ទី(4)ព្រះគ្រីស្ទបានបញ្ចប់​ការងារជាសង្ឃរបស់ទ្រង់ដោយយញ្ញបូជាមួយ (ហេព្រ.10:12)។ ក្នុងនាមជាសង្ឃ ទ្រង់បាន​បំពេញសម្រេចនូវអត្ថន័យនៃច្បាប់ជាសង្ឃ: “ជាម្នាក់ដែលត្រូវបានតាំងឡើងដោយត្រឹមត្រូវ ដើម្បីធ្វើសកម្មភាពសម្រាប់មនុស្សផ្សេងៗទៀត នៅក្នុងកិច្ចការដែលទាក់ទងនឹងព្រះ
C.           និយមន័យនៃពាក្យស្តេច
1.   តាមវចនុក្រម Easton’s Bible Dictionary: [The title “King”] “is in Scripture very generally used to denote one invested with authority, whether extensive or limited. . . This title is applied to God (1 Tim. 1:17), and to Christ, the Son of God (1 Tim. 6:15, 16; Matt. 27:11). [ឋានៈស្តេច”] “គឺចែងក្នុងព្រះគម្ពីរត្រូវបានប្រើជាទូទៅដើម្បីសំគាល់ពី ម្នាក់ដែលមានអំណាច មិនថាអំណាចនោះធំទូលាយឬមានដែនកំណត់ទេ …ឋានៈនេះ​ត្រូវបានអនុវត្តទៅចំពោះព្រះជាម្ចាស់ (1ធី. 1:17) និងទៅព្រះគ្រីស្ទ ដែលជាព្រះរាជ​បុត្រាព្រះ (1ធី. 6:15, 16 ម៉ាថ. 27:11) 
2.    វចនានុក្រម Tyndale Bible Dictionary: “The word melek (king) occurs more than 2,000 times in the Hebrew OT. It may refer to God (Ps 95:3) or to human rulers. Generally it designates one invested with ultimate authority and power over his subjects. . . The phrase “King of kings,” attributed to Jesus (1 Tm 6:15), is a Hebrew expression meaning supreme or greatest king.ពាក្យមេឡេក(melek)មាន ន័យថាស្តេចបានលេចឡើងជាង 2,000ដងនៅក្នុងគម្ពីរសញ្ញាចាស់ដែលជាភាសា ហេព្រើរ។ ពាក្យនេះអាចសំដៅទៅព្រះជាម្ចាស់ (ទំនុក. 95:3)ឬទៅមនុស្សដែល​មាន​តួនាទី​ជាអ្នកគ្រប់គ្រង។ ជាទូទៅពាក្យនេះសំដៅទៅដល់អ្នកដែលមានអំណាចទាំង ស្រុងលើអ្វីៗទាំងអស់. . .ឃ្លាស្តេចលើស្តេច,” សំដៅទៅព្រះយេស៊ូវ (1ធី. 6:15)គឺជា សេចក្តីបង្ហាញបញ្ជាក់នៃភាសាហេព្រើរ ដែលមានអត្ថន័យថាធំឧត្តមប្រសើរលើសគេ ឬ ជាស្តេចដែលមានឋានៈខ្ពស់បំផុត
II.            គំនិតគួរគិតពិចារណា  
A.            John Walvoordបាននិយាយថា: “Taken together, the three offices of Christ as Prophet, Priest, and King are the key to the purpose of the incarnation. His prophetic office was concerned with the revelation of the truth of God; the priestly office was related to His work as Savior and Mediator; His kingly office had in view His right to reign over Israel and over the entire earth. In Christ the supreme dignity of these offices is reached. មុខងារទាំងបីរបស់ព្រះគ្រីស្ទគឺមុខងារជាហោរា ជា សង្ឃនិងជាស្តេច មុខងារទាំងបីនេះរួមគ្នាមកជាគន្លឹះនៃគោលបំណងដែលទ្រង់យក និស្ស័យជាមនុស្ស។ មុខងារជាហោរារបស់ទ្រង់ទាក់ទងនឹងការបើកសម្តែងពីសេចក្តីពិត នៃព្រះជាម្ចាស់ មុខងារជាសង្ឃរបស់ទ្រង់ទាក់ទងនឹងកិច្ចការរបស់ទ្រង់ក្នុងនាមជាព្រះអង្គ សង្រ្គោះនិងជាអ្នកកណ្តាល។ រីឯមុខងារជាស្តេចរបស់ទ្រង់ គឺទ្រង់មានសិទ្ធិអំណាចគ្រប់ គ្រងសាសន៍អ៊ីស្រាអែលនិងផែនដីទាំងមូល។ ភាពជាព្រះដ៏ធំឧត្តមបំផុតនៃមុខងារទាំងបី នេះមាននៅក្នុងព្រះគ្រីស្ទ

B.                 C. H. Spurgeon បាននិយាយថា : “Jesus, the Redeemer, is altogether ours and ours for ever. All the offices of Christ are held on our behalf. He is king for us, priest for us, and prophet for us. ព្រះយេស៊ូវ អង្គប្រោសលោះ ជាព្រះរបស់យើង ហើយជារបស់យើងជារៀងរហូត។ គ្រប់ទាំងមុខងាររបស់ព្រះគ្រីស្ទ សម្រាប់តំណាង យើង។ ទ្រង់ជាស្តេចសម្រាប់យើង ជាសង្ឃសម្រាប់យើង ជាហោរាសម្រាប់យើង។
III.           ភស្តុតាងផ្នែកព្រះគម្ពីរអំពីមុខងារទាំងបីរបស់ព្រះគ្រីស្ទ

A.            សេចក្តីសន្យាពីហោរានោះចោទិ.18:15-18

B.            សេចក្តីសន្យាពីហោរានោះត្រូវបានបំពេញសម្រេច

1.            យ៉ូហ.7:40-43
2.            កិច្ច. 3:19-23

C.           ព្រះយេស៊ូវបានអះអាងថាទ្រង់ជាហោរា
1.            ម៉ាថ. 13:57
2.                  លូក. 13:31-33


D.           ព្រះយេស៊ូវបានបង្ហាញថាទ្រង់ជាហោរា
1.            ម៉ាថ.21:10-11, 45-46
2.            លូក. 7:15-17
3.            លូក. 24:18-19
4.            យ៉ូហ. 4:16-19
5.            យ៉ូហ. 8:26-30
E.            បន្ទូលសន្យាអំពីព្រះយេស៊ូវជាសង្ឃ

1.            ទំនុក. 110:1, 4
2.            សាក. 4:1-14
3.            សាក. 6:12-13

F.            បន្ទូលសន្យាថាព្រះយេស៊ូវជាសង្ឃនោះបានបំពេញសម្រេច

1.                  ហេព្រ. 5:1-6
2.            ហេព្រ.6:20
3.            ហេព្រ.7:25-28
4.            ហេព្រ. 8:1-6

G.                 ព្រះយេស៊ូវបានបង្ហាញថាទ្រង់ជាសង្ឃហេព្រ. 9:11-14

H.           បន្ទូលសន្យាអំពីព្រះយេស៊ូវជាស្តេច

1.            លោកុ. 49:9-10
2.            ជនគ. 24:17
3.            2សាំ. 7:14-17
4.            ទំនុក. 60:7
5.            អេស. 9:6-7
6.            យេរ. 23:5-6
I.              បន្ទូលសន្យាថាព្រះយេស៊ូវជាស្តេចត្រូវបានបំពេញសម្រេច

1.            ម៉ាថ. 2:2
2.            លូក. 1:30-33
3.            1ធី. 6:13-16
J.            ព្រះយេស៊ូវជាស្តេចត្រូវបានប្រកាស

1.            ម៉ាថ. 27:11
2.            ម៉ាថ. 28:18
3.            យ៉ូហ. 19:19-20

K.            ព្រះយេស៊ូវជាស្តេចត្រូវបានអះអាងបញ្ជាក់

1.            ម៉ាថ. 8:23-27
2.                  ម៉ាក. 1:27
3.                  យ៉ូហ. 18:4-9


IV.       ការអនុវត្តន៍នៃមុខងារទាំងបីរបស់ព្រះគ្រីស្ទ
A.            ហោរា
1.    ព្រះយេស៊ូវជាហោរាដែលត្រូវបញ្ជូនមកដើម្បីជម្រុញចិត្តអ្នកឲ្យបែរចេញពីអំពើបាបនិង បំពាក់សេចក្តីសុចរិត។
2.    ព្រះយេស៊ូវប្រកាសព្រះបន្ទូលព្រះជាម្ចាស់មកកាន់អ្នកនៅពេលអ្នកអានព្រះគម្ពីរ។ ព្រះ​យេស៊ូវបានសន្យាប្រទានព្រះវិញ្ញាណដើម្បីបំភ្លឺអ្នក ដើម្បីឲ្យអ្នកអាចយល់នូវព្រះបន្ទូល របស់ទ្រង់។  
3.    ព្រះបន្ទូលនៃព្រះដែលព្រះយេស៊ូវប្រកាសគឺជាប្រភពដែលគួរឲ្យទុកចិត្តបានតែមួយ គត់សម្រាប់ឲ្យអ្នស្គាល់ពីព្រះជាម្ចាស់ ពីព្រះហឫទ័យរបស់ទ្រង់សម្រាប់ជីវិត​និង អនាគតរបស់អ្នក។  



B.            សង្ឃ
1.    ព្រះយេស៊ូវជាសម្តេចសង្ឃរបស់អ្នកនិងតែតែមានព្រះជន្មរស់ជានិច្ចដើម្បីធ្វើជាអ្នក កណ្តាលរវាងអ្នកជាមួយនឹងព្រះវរបិតា។  
2.    ក្នុងនាមទ្រង់ជាសង្ឃ ទ្រង់បានថ្វាយអង្គទ្រង់ជាយញ្ញបូជា ដើម្បីឲ្យអ្នកមានទំនាក់​ទំនងជាមួយនឹងព្រះជាម្ចាស់។  
3.    ព្រះយេស៊ូវអនុញ្ញាតឲ្យអ្នកមានផ្លូវអាចចូលទៅកាន់ព្រះជាម្ចាស់។
4.    យញ្ញបូជារបស់ព្រះយេស៊ូវដែលតំណាងយើងរាល់គ្នាគឺជាយញ្ញបូជាដែលល្អឥតខ្ចោះ ដែលត្រូវការកើតឡើងតែម្តងប៉ុណ្ណោះជាសម្រេច។



C.           ស្តេច

1.    ព្រះយេស៊ូវនៅតែជាស្តេចលើអស់ទាំងស្តេច ហើយសោយរាជ្យលើស្ថានសួគ៌និង​ផែនដី។ អ្នកមិនត្រូវការបារម្ភអំពីនរណាគ្រប់គ្រងអ្វីៗទាំងអស់ទេ។
2.    ព្រះយេស៊ូវចង់បានអ្នកចុះចូលនឹងទ្រង់ យកទ្រង់ជាព្រះអម្ចាស់ក្នុងជីវិតរបស់អ្នក ហើយដើរតាមព្រះបន្ទូលរបស់ទ្រង់។
3.    ព្រះយេស៊ូវនឹងអនុញ្ញាតឲ្យគ្រប់អ្នកដែលជឿទុកចិត្តលើទ្រង់ យកទ្រង់ជាព្រះអម្ចាស់​និង​ជាព្រះអង្គសង្គ្រោះ គ្រប់គ្រងនិងសោយរាជ្យជាមួយទ្រង់ជារៀងរហូត។  
4.    ព្រះយេស៊ូវនឹងបញ្ចប់នូវគ្រប់ទាំងអំពើបាប សេចក្តីរងទុក្ខ ការឈឺចាប់ និងសេចក្តី​វេទនាទាំងឡាយ ហើយទ្រង់នឹងសង់នគរនៃសេចក្តីសុចរិតអស់កល្បជានិច្ចមួយ។