ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទធ្វើឲ្យធួននឹងបាបមនុស្សលោក Christ’s Atoning Work


គោលលទ្ធិអំពីព្រះគ្រីស្ទ 
ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទធ្វើឲ្យធួននឹងបាបមនុស្សលោក
Christ’s Atoning Work

អ្នកខ្លះបានហៅសេចក្តីធ្វើឲ្យធួននឹងបាបថាជា “បេះដូងនៃដំណឹងល្អ”។ ការធ្វើឲ្យធួននឹងបាបគឺជា ចំណុច​ស្នូល​នៃកិច្ចការដែលព្រះគ្រីស្ទបានធ្វើក្នុងពេលយាងមកលើកទីមួយរបស់ទ្រង់។ មនុស្សភាគច្រើន​យល់ឃើញថា ទ្រង់បានយាងមកដើម្បីសុគត។ ប្រសិនបើលោកអ្នកសួរពួកគេថាហេតុអ្វីបានជាអញ្ចឹង ពួកគេអាចនឹងប្រាប់​លោក​អ្នក​ថា ទ្រង់ត្រូវតែសុគតសម្រាប់អំពើបាបរបស់ពួកយើង។ ប្រសិនបើលោកអ្នក​សួរពួកគេដោយរបៀបណា​ឬ​មធ្យោបាយ​ណាដែលសេចក្តីសុគតរបស់ទ្រង់ដោះស្រាយអំពើបាបជាមួយ នឹងអំពើបាបរបស់យើង ពួកគេភាគ​ច្រើន​ប្រហែលជាអាចឆ្លើយប្រាប់លោកអ្នកថា ទ្រង់បានយាងមក ដើម្បី​ថ្វាយអង្គទ្រង់ជាយញ្ញបូជា​ដើម្បី​លោះបាប​មនុស្ស​លោក។ ប៉ុន្តែ ប្រសិនបើលោកអ្នកជជីកសួរពួកគេ អំពីគោលលទ្ធិអំពីការធ្វើឲ្យធួននឹងបាប  នោះមនុស្ស​ជាច្រើន​ប្រហែល​ជាមិនអាចពន្យល់ពីការនេះនិង សារៈសំខាន់នៃការនេះបានឡើយ។ គោលលទ្ធិអំពីព្រះរាជកិច្ច​របស់​ព្រះគ្រីស្ទធ្វើឲ្យធួននឹងបាប​មនុស្ស​លោក មានជាប់ទាក់ទងជាមួយនឹងគោលលទ្ធិយ៉ាងច្រើនទៀត ហើយមាន​ឥទ្ធិពល​លើរបៀបដែលយើង​ប្រកាសដំណឹងល្អ សម្តែងចេញនូវការយល់ឃើញរបស់យើង​លើអធិបតីភាព​របស់​ព្រះជាម្ចាស់នៅក្នុង​សេចក្តីសង្គ្រោះ និងរបៀបដែលអធិបតីភាពរបស់ព្រះជាម្ចាស់ធ្វើការជាមួយនឹង​ទំនួលខុសត្រូវ​របស់​​មនុស្ស ឲ្យកែប្រែចិត្តនិងជឿ។ គោលលទ្ធិនេះក៏ទាក់ទងជាមួយនឹងសេចក្តីជំនុំជម្រះ ហើយហេតុផល​ដែល​ពួក​អ្នក​មិនជឿត្រូវកាត់ទោសឲ្យធ្លាក់ចុះក្នុងស្ថាននរក។


លោកមីឡាដ អេរិសិន(Millard Erickson)បានសរសេរនៅក្នុងសៀវភៅទេវសាស្រ្តគ្រីស្ទាន របស់គាត់ថា “The doctrine of the atonement is the point at which the organic character of theology is most apparent. Our views on the other doctrines influence strongly our conclusions in this area. Leon Morris has said, The atonement is the crucial doctrine of the faith. Unless we are right here it matters little, or so it seems to me, what we are like elsewhere.”  ពិបាកសិក្សាពីសេចក្តីធ្វើឲ្យធួននឹ​ង​បាបតែឯង ដោយមិនមានសេចក្តីមិនយល់ស្រប និងការជជែកវែកញែកមិនចេះចប់មិនចេះហើយឡើយ។ នៅក្នុងមេរៀននេះ យើងនឹងប៉ុនប៉ងមើលពី​សេចក្តី​ធ្វើឲ្យ​ធួន​នឹងបាប និងប៉ះនូវសំណួរខ្លះៗដែលទាក់ទង​ ជាមួយនឹងដែនកំណត់  សេចក្តីលាតសន្ធឹង គោលបំណង និង​ផល​ដែល​កើតឡើងជាបន្តបន្ទាប់ដល់​របៀបដែលយើងប្រកាសដំណឹងល្អ។

និយមន័យនៃឃ្លា : ព្រះគ្រីស្ទធ្វើឲ្យធួននឹងបាប
A.      វចនានុក្រមIllustrated Bible Dictionaryបានឲ្យនិយមន័យថា: “The word ‘atonement’ is one of the few theological terms which derive basically from Anglo-Saxon. It means ‘a making at one’, and points to a process of bringing those who are estranged into a unity. . . Its use in theology is to denote the work of Christ in dealing with the problem posed by the sin of man, and in bringing sinners into right relation with God.” ពាក្យ‘សេចក្តី​ធ្វើ​ឲ្យ​ធួន​នឹង​បាបជាពាក្យមួយក្នុងចំណោមពាក្យផ្នែកទេវសាស្រ្តមួយ ចំនួនទៀត ដែលមានប្រភពជាមូលដ្ឋាន​គ្រឹះ ចេញពីអង់គ្លោសាក់សុង។ ពាក្យនេះមាន​ន័យថា‘a making at one’ ហើយចង្អុលទៅ​ដំណាក់​កាល​មួយនៃការនាំពួកអ្នកដែលត្រូវ​បានគេរាប់ថាជាពួកអ្នកចម្លែកឬជនបរទេស​នោះឲ្យចូលក្នុង​សេចក្តី​រួប​រួម…ការប្រើ​ប្រាស់​​ពាក្យនេះនៅក្នុងទេវសាស្រ្តគឺដើម្បីសម្តែងពី​ព្រះរាជកិច្ចរបស់​ព្រះ​គ្រីស្ទ​​នៅក្នុងការ​ដោះ​ស្រាយ​ជាមួយនឹងបាបរបស់មនុស្ស និងនាំបាបជនទាំងឡាយ​ចូលទៅក្នុង​ទំនាក់​ទំនង​ដ៏ ត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់”  ​

B.      វចនានុក្រមThe Zondervan Pictorial Bible Dictionaryចែងថា: “[Atonement describes] The bringing together of two who have been enemies into a relationship of peace and friendship. . . In Christian theology, atonement is the central doctrine of our faith and can properly include all that our Lord accomplished for us on the cross. It was vicarious (i.e. substitutionary) atonement.”  “[ការធ្វើឲ្យធួននឹងបាបពណ៌នា​ពី] ការនាំភាគីទាំងពីរ ដែលធ្លាប់ជា​សត្រូ​វនឹងគ្នាឲ្យបានជុំគ្នា ចូលក្នុងទំនាក់ទំនងមួយនៃ​សន្តិភាពនិងមិត្តភាព. . . នៅក្នុងទេវសាស្រ្ត​របស់​គ្រីស្ទាន ការធ្វើឲ្យធួននឹងបាបគឺជា​ គោលលទ្ធិស្នូលនៃសេចក្តីជំនឿរបស់យើង ហើយអាច​សរុប​សេចក្តីនូវអ្វីៗទាំងអស់ដែល​ព្រះអម្ចាស់របស់យើងបានបំពេញសម្រេច​ជោគជ័យសម្រាប់​យើង​នៅលើឈើឆ្កាង។ ការធ្វើឲ្យធួននឹងបាបនេះគឺជាការធ្វើឲ្យធួននឹងបាបដោយការជំនួស”



C.     The Zondervan Pictorial Bible Encyclopediaបានចែងថា: “Etymologically the word atonement signifies a harmonious relationship or that which brings about such a relationship, i.e., a reconciliation. It is principally used of the reconciliation between God and man effected by the work of Christ. The necessity for such reconciliation is the breach in the primal relationship between the Creator and the creature occasioned by man’s sinful rebellion.” “ពាក្យឫសនៃការធ្វើឲ្យធួននឹងបាប សំគាល់ពី ទំនាក់ទំនង​យ៉ាងស៊ីគ្នា​មួយ​ឬការ​នាំ​ឲ្យ​មាន​ទំនាក់យ៉ាងសមនោះ ឧទាហរណ៍ ការផ្សះ​ផ្សាមួយ។    ជាគោលការណ៍​ គឺថាពាក្យ​នេះត្រូវ​បាន​គេ​ប្រើសំដៅទៅការផ្សះផ្សារវាង ព្រះជាម្ចាស់ ជាមួយនឹងមនុស្ស តាមរយៈព្រះរាជកិច្ច​របស់​ព្រះ​គ្រីស្ទ។ បានជាត្រូវការ​ចាំបាច់​នូវ​ការផ្សះផ្សានេះ គឺពីព្រោះតែទំនាក់ទំនងរវាងព្រះអទិករ​ជាមួយ​នឹងស្នា​ព្រះហស្ថ​របស់ព្រះអង្គត្រូវបានអំពើបាបធ្វើឲ្យប្រេះឆា។

D.     The Zondervan Pictorial Bible Encyclopedia saysនិយាយថា: “The cross is a fitting symbol of the atonement, for it represents the intersecting of two attributes or facets of God’s nature. Here it is that the love of God meets the holiness of God. The holiness requires payment of the penalty, and the love provides that payment.”ឈើឆ្កាងជា​និមិត្តរូប​ដ៏សក្តិសមមួយនៃសេចក្តីធ្វើឲ្យធួននឹងបាប ដោយព្រោះឈើឆ្កាង តំណាងឲ្យការបែងចែកជា​ពីរ​នូវ​លក្ខណៈ​ទាំងពីររបស់ព្រះ។  នៅត្រង់នេះគឺថា សេចក្តី​ស្រឡាញ់​នៃព្រះជួបនឹងសេចក្តីបរិសុទ្ធ​នៃ​ព្រះ។ សេចក្តីបរិសុទ្ធតម្រូវឲ្យមានការបង់ថ្លៃ​នៃការដាក់ទណ្ឌកម្ម ហើយសេចក្តីស្រឡាញ់ផ្តល់​នូវ​​ការបង់ថ្លៃនោះ”


E.      តើយើងអាចផ្តល់ដំណឹងល្អដល់មនុស្សទាំងអស់យ៉ាងដូចម្តេច ប្រសិនបើព្រះគ្រីស្ទបាន​សុគត​តែ​សម្រាប់​ពួកអ្នកដែលទ្រង់បានជ្រើសរើសតែប៉ុណ្ណោះនោះ? បើព្រះគ្រីស្ទ​មិន​បាន​សុគត​សម្រាប់​ពួកអ្នក​ដែលទ្រង់មិនបានជ្រើសរើសទេ នោះតើយើងអាចផ្តល់ឲ្យពួក​គេ​នូវ “ដំណឹងល្អ​យ៉ាង​ដូចម្តេច?”

F.      Louis Berkhof បានចង្អុលថា ម្នាក់មិនអាចរងទុក្ខវេទនាជាយញ្ញបូជាជំនួសបាបរបស់​ម្នាក់ទៀត​បាន​ទេ លុះណាតែពួកគេបានព្រមព្រៀងនូវលក្ខ័ណ្ឌស្របច្បាស់កម្រិតច្បាស់​លាស់ណាមួយ។ ចូរ​ពិចារណា​ពីលក្ខ័ណ្ឌខាងក្រោមនេះ តើមានអត្ថន័យដូចម្តេច និង​ហេតុអ្វី​បានជា​ពួក​សំខាន់​ចាំបាច់?
1              អ្នកកាត់ក្តីត្រូវតែអះអាងយល់ស្រប
2              វិប្បដិសារិយត្រូវតែគ្មានផ្លូវបង់ថ្លៃទណ្ឌកម្មឡើយ
3              ការបង់ថ្លៃដាច់ខាតមិនត្រូវទន្រ្ទានលើសិទ្ធិនិងឯកសិទ្ធិនានានៃភាគីទីបីដែលគ្មានទោស(innocent third parties)
3.            អ្នកបង់ថ្លៃសម្រាប់ទណ្ឌកម្មខ្លួនឯងមិនត្រូវជាអ្នកជាប់បំណុលទេហើយត្រូវតែ​ដឹង​ពេញលេញពីអ្វីដែលគាត់កំពុងធ្វើ
4.            ភាគីដែលមានវិប្បដិសារិយត្រូវទប់វិប្បដិសារិយរបស់ខ្លួន ហើយនិងការពិត​ដែល​ថា អ្នកជំនួសកំពុងតែរងទុក្ខជួសគាត់ហើយ។ ប្រសិនបើលក្ខ័ណ្ឌទាំង​អស់នេះត្រូវ​បាន​បំពេញ នោះការធ្វើឲ្យធួននឹងបាបនឹងត្រូវបានអនុញ្ញាត។

ដែនកំណត់  សេចក្តីពេញបរិបូរ និងគោលបំណងនៃការធ្វើឲ្យធួននឹងបាប
នៅក្នុងដែនកំណត់ សេចក្តីពេញបរិបូរ និងគោលបំណងនៃការធ្វើឲ្យធួននឹងបាបនេះ ដែលមនុស្សមានការ​មិនយល់ស្របគ្នាយ៉ាងមុតស្រួចអស់រយៈកាលជាយូរនៅក្នុងប្រវត្តិសាស្រ្តពួកជំនុំ។ មានបញ្ហាគន្លឹះមួយ ចំនួន៖
A.      អ្វីដែលគ្រីស្ទានដែលជឿតាមព្រះគម្ពីរទាំងអស់បានជឿទាក់ទងជាមួយនឹងការធ្វើឲ្យធួននឹងបាប
1.            ដោយព្រោះយញ្ញបូជារបស់ព្រះយេស៊ូវបរិសុទ្ធគ្រប់លក្ខណ៍ នោះមានអំណាច​ ឬ​សមត្ថភាព​​ពេញបរិបូរ ធ្វើឲ្យធួននឹងអំពើបាបរបស់មនុស្សលោកទាំងមូល។  
2.            នៅពេលគ្រប់ទាំងអស់ត្រូវបាននិយាយនិងធ្វើ គឺពួកអ្នកជ្រើសតាំងប៉ុណ្ណោះដែលទទួល​បានផលពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវធ្វើឲ្យធួននឹងបាបមនុស្សលោក។
3.            ពួកអ្នកជ្រើសតាំងមិនទទួលបានសេចក្តីឲ្យធួននឹងបាបរបស់ខ្លួន ទាល់តែពួកគេជឿលើ​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ (យ៉ូហ. 3:36 អេភ. 2:1-3)។
4.            គ្មាននរណាម្នាក់ដែលចុងបំផុតរបស់ខ្លួនធ្លាក់ក្នុងនរក ដែលនឹងបានទទួលសេចក្តីឲ្យធួននឹង​បាបរបស់ខ្លួនឡើយ។
5.            គឺជាគោលបំណងរបស់ព្រះដែលបានបញ្ជូនព្រះគ្រីស្ទមកសុគតនៅលើឈើឆ្កាង ដើម្បី សង្គ្រោះពួកជ្រើសតាំងប៉ុណ្ណោះ។  
6.            យើងត្រូវតែប្រកាសដំណឹងល្អដល់គ្រប់មនុស្សទាំងអស់ ឲ្យប្រែចិត្តពីអំពើបាបនិងដាក់ សេចក្តីជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទនិងព្រះរាជកិច្ចរបស់ទ្រង់ដែលបានធ្វើនៅលើឈើឆ្កាង គឺឲ្យមានសេចក្តីជំនឿថា ទ្រង់បានសុគតដើម្បីឲ្យយើងបានរួចពីបាប ទ្រង់ត្រូវបានបញ្ចុះនៅ​ក្នុងផ្នូរ ហើយបានរស់ឡើងវិញនៅថ្ងៃទីបី។
7.            ការសុគតរបស់ទ្រង់ដើម្បីឲ្យធួននឹងបាបមនុស្ស គឺប្រសើរជាងគ្រប់ទាំងយញ្ញបូជា​សត្វ​ទាំ​ង​ឡាយដែលមនុស្សបានធ្វើពីមុនៗមកទៀត (ហេព្រ. 9:11-14; 10:1, 4)។
8.            យញ្ញបូជារបស់ព្រះយេស៊ូវពិតជាគ្រប់គ្រាន់និងពេញបរិបូរហើយ “ម្តងជាសំរេច” (រ៉ូម6:10; ហេព្រ.7:27; 9:12; 10:10; 1ពេត្រ3:18)។
B.            ចំណុចជាច្រើននៃការមិនយល់ស្របគ្នាទាក់ទងជាមួយនឹងដែនកំណត់ សេចក្តីពេញបរិបូរ និងគោល​បំណង​នៃ​ការ​ធ្វើឲ្យធួននឹងបាប

1.  តើពាក្យ “died for(បានសុគត សម្រាប់)” មានន័យដូចម្តេច?

a.  អ្នកខ្លះជឿថាឃ្លា “died for(បានសុគតសម្រាប់)” មានន័យថា “died to save(បានសុគត ដើម្បីសង្គ្រោះ)” ហេតុផលដែលពួកគេជឿដូចនេះ ព្រោះថា នៅក្នុងគំនិតរបស់ពួកគេ គ្មាន ហេតុផលផ្នែកព្រះគម្ពីរ ឬសមហេតុសមផល ចំពោះការសុគតរបស់ព្រះយេស៊ូវ សម្រាប់ពួក អ្នកដែលទ្រង់មិនបានប៉ងចង់សង្គ្រោះឡើយ។ ពួកគេជឿថា បើថាព្រះគ្រីស្ទសុគតសម្រាប់​ពួកអ្នកដែលទ្រង់បានដឹងថាទ្រង់មិនដែលសង្គ្រោះទេ នោះឈ្មោះថា គ្មានគោលបំណង​ទាល់តែសោះ។  និយាយថា ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សគ្រប់រូប គឺនៅក្នុងគំនិត​នៃអ្នកខ្លះដែលបដិសេធអធិបតីភាពរបស់ព្រះនៅក្នុងសេចក្តីសង្គ្រោះ។ ដូច្នេះ “died for (បានសុគតសម្រាប់)” ត្រូវតែមានន័យថា “died to save(បានសុគតដើម្បីសង្គ្រោះ)” ។


b.  ពួកអ្នកផ្សេងទៀតជឿថាឃ្លា“died for (បានសុគតសម្រាប់) ” គ្រាន់តែពណ៌នាពីទង្វើមួយ មិនមែនជាគោលបំណងនៃទង្វើនោះឡើយ។ បរិបទនៃឃ្លានោះនឹងកំណត់ពីគោលបំណង​នៃការសុគតរបស់ព្រះគ្រីស្ទ  និងមានគោលបំណងរបស់ព្រះយ៉ាងច្រើន សម្រាប់ការសុគត​របស់ព្រះគ្រីស្ទ​ ដែលទាក់ទងជាមួយនឹងពួកអ្នកជ្រើសតាំងនិងពួកអ្នកមិនជ្រើសតាំង។ សេចក្តីនេះទទួលអះអាងជាមួយនឹងអធិបតីភាពពេញលេញនៃព្រះនៅក្នុងសេចក្តីសង្គ្រោះ និងនៅក្នុងការរួមចំណែកក្នុងទំនួលខុសត្រូវរបស់មនុស្ស។

2.    មានការមិនយល់ស្របគ្នាទាក់ទងជាមួយនឹងអត្ថន័យនៃពាក្យ “លោកិយ(world)” “ទាំងអស់(all) ”​ “every(ទាំងអស់)” “whosoever(អ្នកណា)” “whoever(អ្នកណា)” ។ល។

a.  អ្នកខ្លះជឿថា ពាក្យទាំងនេះមិនដែលត្រូវបាន​គេ​ប្រើ​នៅក្នុង​ព្រះគម្ពីរ ដើម្បីពណ៌នាពី​ព្រះគ្រីស្ទ សុគតជាសាកល សម្រាប់ពួកអ្នកជ្រើសតាំងនិងពួកអ្នក​មិនបាន​ជ្រើសតាំង​ឡើយ  ហើយនៅក្នុងបរិបទដែលការសុគតរបស់ព្រះគ្រីស្ទ គឺមានន័យថា“some(ខ្លះ)” “a few(តិចតួច)” “a remnant(សំណល់)” ឬ “ចំនួនសរុបនៃពួកអ្នកជ្រើសតាំងប៉ុណ្ណោះ(totality of the elect only)”។

b.  អ្នកខ្លះជឿថាពាក្យខាងលើទាំងនេះអាចមានអត្ថន័យមានដែនកំណត់ទៅតាមបរិបទ ប៉ុន្តែមានអត្ថបទគម្ពីរជាច្រើនដែលបង្រៀនថា ព្រះគ្រីស្ទបានសុគតសម្រាប់ចំនួនសរុប ទាំងមូលនៃពួកអ្នកជ្រើសតាំងនិងពួកអ្នកមិនជ្រើសតាំង។ ចំពោះពួកអ្នកជ្រើសតាំង ទ្រង់​បានសុគត ដើម្បីសង្គ្រោះពួកគេ  ចំពោះពួកអ្នកមិនជ្រើសតាំងវិញ ទ្រង់បានសុគត ដើម្បី​ឲ្យដំណឹងល្អអាចត្រូវបានប្រកាសទៅដល់ពួកគេ ហើយដូច្នេះពួកគេអាចនឹងត្រូវជំនុំជម្រះ ចំពោះការបដិសេធដំណឹងល្អ។

c.  សូមពិចារណាពីរបៀបដែលក្រុមទាំងពីរខាងលើកាត់ស្រាយអត្ថបទគម្ពីរខាងក្រោមនេះ :
(1)          យ៉ូហ. 3:16-17
(2)          កិច្ច.2:21
(3)          រ៉ូម10:13
(4)          1ធី. 2:1-6,
(5)          1ធី. 4:10
(6)          ទីតុស 2:11
(7)          ហេព្រ.2:9
(8)          1យ៉ូហ. 2:1-2

3.            សេចក្តីផ្គត់ផ្គង់សម្រាប់ការធ្វើឲ្យធួននឹងបាប  Vs ការធ្វើឲ្យធួននឹងបាបពិតប្រាកដ
ចូរពិចារណានូវឃ្លាមួយចំនួនខាងក្រោមនេះ អំពីការធ្វើឲ្យធួននឹងបាប ហើយព្យាយាម​កំនត់ថា​មួយ​ណាតំណាងឲ្យចំនួនសរុបទាំងមូលនៃអ្វីដែលព្រះបន្ទូលនៃព្រះបង្រៀន ៖  
a.  នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានធ្វើឲ្យធួននឹងបាបពិតប្រាកដ​សម្រាប់អំពើបាបពីអតិតកាល បច្ចុប្បន្ន និងអនាគតនៃពួកអ្នកជ្រើសតាំងប៉ុណ្ណោះ (only the elect) ។
b.  នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានធ្វើឲ្យធួននឹងបាបពិតប្រាកដ​សម្រាប់អំពើបាបពីអតិតកាល បច្ចុប្បន្នកាល និងអនាគតនៃពួកអ្នកជ្រើសតាំងនិងពួក​អ្នកមិនជ្រើសតាំង (the elect and non elect)។  
c.  នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានធ្វើឲ្យធួននឹងបាបពិតប្រាកដ​សម្រាប់អំពើបាបពីអតិតកាល បច្ចុប្បន្នកាល និងអនាគតនៃពួកអ្នកជ្រើសតាំងដែលបាន​ជឿតាមតាំងពីដើមរហូតដល់ទីបញ្ចប់ ហើយទ្រង់បានប្រទានសេចក្តីឲ្យធួននឹងបាប​ពួកអ្នក​ជ្រើសតាំងដែលបានជឿដល់ទីបំផុត។  
d.  នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានធ្វើឲ្យធួននឹងបាបពិតប្រាកដ​សម្រាប់អំពើបាបពីអតិតកាល បច្ចុប្បន្នកាល និងអនាគតនៃពួកអ្នកជ្រើសតាំងដែលបាន​ជឿតាំងពីដើមរហូតដល់ទីបញ្ចប់ ហើយបានប្រទានសេចក្តីឲ្យធួននឹងបាបពួកអ្នកជ្រើស​តាំងដែលបានជឿដល់ទីបញ្ចប់ និងប្រទានសម្រាប់បាបពីអតិតកាល បច្ចុប្បន្នកាលនិង​អនាគតនៃពួកអ្នកមិនបានជ្រើសតាំង ពីអតិតកាល បច្ចុប្បន្នកាល និងអនាគត ដែលទ្រង់​ដឹង​ថា​ ពួកគេមិនដែលជឿទ្រង់ឡើយ។  


4.            អ្វីជាដំណឹងល្អ ហើយយើងគួរប្រកាសដំណឹងល្អយ៉ាងណាដល់ពួកអ្នកមិនជឿ​ទាំងអស់?

a.  អ្នកខ្លះជឿថា យើងមិនគួរប្រាប់ក្រុមមនុស្សដែលមិនជឿថា “ព្រះគ្រីស្ទបានសុគតសម្រាប់​អ្នក” ឬ “ព្រះគ្រីស្ទបានសុគតសម្រាប់អំពើបាបរបស់អ្នក” ដោយជឿថាព្រះគ្រីស្ទបាន​សុគត​សម្រាប់អំពើបាបរបស់ពួកអ្នកជ្រើសតាំងប៉ុណ្ណោះ។ វាជាការខុសឆ្គងដែលប្រាប់​ពួក​អ្នកមិនជ្រើសតាំងថា ព្រះគ្រីស្ទបានសុគតសម្រាប់ពួកគេ។ ផ្ទុយទៅវិញ យើងគួរនិយាយ​ថា “ព្រះគ្រីស្ទបានសុគតសម្រាប់អំពើបាប” ឬ “ព្រះគ្រីស្ទបានសុគតដើម្បីសង្គ្រោះបាបជន​ទាំងឡាយ”។ពួកអ្នកមានគំនិតដូចនេះនឹងយោងទៅតាមអត្ថបទគម្ពីរមួយចំនួន ឧទាហរណ៍​​ដូចខាងក្រោមនេះ៖  

(1)          អេសាយ 53:11
(2)          យ៉ូហាន10:15-16

b.  ពួកអ្នកផ្សេងៗទៀតដែលជឿថា ព្រះគម្ពីរបង្រៀនថា ព្រះគ្រីស្ទបានសុគតសម្រាប់មនុស្ស​ទាំងអស់ ម្នាក់ៗ ពិភពលោកទាំងមូល នរណាក៏ដោយ ។ល។ ពាក្យនានាដែលប្រើពណ៌នា ពីភាពជាសាកល ត្រូវបានគេប្រើដើម្បីរៀបរាប់ពីពួកអ្នកដែលព្រះយេស៊ូវបានសុគតសម្រាប់ ហើយយើងគួរប្រើពាក្យទាំងឡាយដែលព្រះគម្ពីរបានប្រើ។ ដំណឹងល្អមិនអាចត្រូវគេ​ផ្តល់​ស្រប​ច្បាប់ទៅពួកមនុស្សមិនបានសង្គ្រោះ លុះណាតែព្រះគ្រីស្ទបានសុគតសម្រាប់អំពើ​បាបរបស់ពួកគេតាមរបៀបនិងគោលបំណងខ្លះ។ ពួកអ្នកមិនបានជ្រើសតាំង មិនដែល​ជឿ​ទេ ហើយហេតុនេះពួកគេមិនដែលទទួលផលពីការសុគតរបស់ព្រះគ្រីស្ទជំនួសពួកគេទេ​។  

(1)          អេសាយ 53:4-6
(2)          កិច្ចការ17:31
(3)          1យ៉ូហាន4:14


5.            គោលបំណងនៃការសុគតរបស់ព្រះគ្រីស្ទ

a.  អ្នកខ្លះជឿថា ព្រះគ្រីស្ទបានសុគតសម្រាប់គោលបំណងតែមួយគត់គឺដើម្បីឲ្យមនុស្សអាចរកបាននូវ សេចក្តីធួន​នឹងបាបនិងការធ្វើឲ្យធួននឹងបាបនៃពួកអ្នកជ្រើសតាំងប៉ុណ្ណោះ។ នេះត្រូវបាន​គេ​ហៅថា សេចក្តីធួននឹងបាបដែលមានដែនកំណត់(the Limited Atonement) ឬ ទស្សនៈ ពិសេសនៃការប្រោសលោះអំពីការធ្វើឲ្យធួននឹងបាប(Particular Redemption view of the atonement)។ មានការមិនយល់ស្របមួយចំនួននៃពួកអ្នកដែលជឿលើការធ្វើឲ្យធួននឹង​បាបដែលមានដែនកំណត់។ ផ្ទុយទៅវិញ ការពិតគឺថា គ្រប់គ្នាជឿថា នៅចុងបំផុត នោះពួកអ្នកជ្រើសតាំងនឹងបានធ្វើឲ្យធួននឹងបាបរបស់ពួកគេ ហើយដោយរបៀបនោះ សេចក្តីធួននឹងបាបត្រូវបានដាក់ដែនកំណត់សម្រាប់តែពួកអ្នកជ្រើសតាំងតែប៉ុណ្ណោះ ទាក់ ទង​នឹងសេចក្តីសង្គ្រោះ។  ពួកអ្នកដែលមានទស្សនៈលើសេចក្តីធួននឹងបាបមានដែន​       កំ​ណត់​ភាគច្រើនមិនជឿថាមានគោលបំណងដែលគ្មានសេចក្តីប្រោសលោះសម្រាប់ពួក​អ្នកមិនបានជ្រើសតាំងឡើយ ទាក់ទងនឹងការសុគតរបស់ព្រះគ្រីស្ទ។

b.  អ្នកខ្លះជឿថា ព្រះគ្រីស្ទបានសុគតសម្រាប់ហេតុផលដែលមានពីរ គឺធ្វើឲ្យទាំងពួក​អ្នក​ជ្រើសតាំង​និងពួកអ្នកមិនបានជ្រើសតាំងអាចរកបានការធ្វើឲ្យធួននឹង​បាប ដោយដឹងថា​មានតែពួកអ្នកជ្រើសតាំងប៉ុណ្ណោះនឹងជឿហើយទទួលយកផលពីការធ្វើឲ្យធួននឹងបាបនេះ វចនានុក្រម Walter Elwell in the Evangelical Dictionary of Theology និយាយថា ទស្សនៈនៃការធ្វើឲ្យធួននឹងបាបនេះត្រូវបានគេហៅថា ទស្សនៈនៃការប្រោសលោះទូទៅ (the general redemption view) និងនិយាយថា :

     “The doctrine of general redemption argues that the death of Christ was designed to include all mankind, whether or not all believe. To those who savingly believe it is redemptively applied, and to those who do not believe it provides the benefits of common grace and the removal of any excuse for being lost. God loved them and Christ died for them; they are lost because they refuse to accept the salvation that is sincerely offered to them in Christ.” “គោលលទ្ធិនៃការប្រោសលោះទូទៅបានវែកញែក​ថាការសុគតរបស់ព្រះគ្រីស្ទត្រូវបានរចនាឡើងដើម្បីបញ្ចូលគ្រប់មនុស្សទាំងអស់ ទោះបី​ជាមិនមែនទាំងអស់ជឿក៏ដោយ។ ចំពោះពួកអ្នកដែលជឿដោយជំនឿដែលបានសង្គ្រោះ ជឿថាការសុគតរបស់ទ្រង់ទាក់ទងនឹងការប្រោសលោះ សម្រាប់ពួកអ្នកដែលមិនជឿវិញ​ការសុគត របស់ទ្រង់ផ្តល់ផលនៃព្រះគុណនិងដកសេចក្តីដោះសា​សម្រាប់ការវិនាសបាត់​បង់ចេញ កុំឲ្យមានអ្វីដោះសាទៀត។ ព្រះជាម្ចាស់បានស្រឡាញ់ពួកគេ ហើយព្រះគ្រីស្ទ​បានសុគតសម្រាប់ពួកគេ ពួកគេជាអ្នកបាត់បង់ ពីព្រោះពួកគេបានបដិសេធមិនទទួលយក​សេចក្តីសង្គ្រោះ ដែលបានប្រទានមកដល់ពួកគេដោយស្មោះនៅក្នុងព្រះគ្រីស្ទ”


c.  Elwell ផ្តល់ការវែកញែកជាច្រើនក្នុងការកាន់តាមជំហរទស្សនៈនៃការប្រោសលោះទូទៅ​អំពី​ការ​ធ្វើឲ្យធួននឹងបាប   :
(1)  នេះជាទស្សនៈជាប្រវត្តិសាស្រ្តនៃពួកជំនុំ
(2)  ពេលព្រះគម្ពីរចែងថា ព្រះគ្រីស្ទបានសុគតសម្រាប់“គ្រប់គ្នាទាំងអស់” មិនមានន័យត្រឹម​តែប៉ុណ្ណឹងឡើយ។ ត្រូវតែគិតពិចារណាពីព្រះបន្ទូលតាមខ្លឹមសារ”
(3)  ព្រះគម្ពីរចែងថាព្រះយេស៊ូវ “ដោះបាបមនុស្សលោក” ហើយថាព្រះយេស៊ូវជា“ព្រះអង្គ​សង្គ្រោះនៃពិភពលោកនេះ” ហើយគ្មានកន្លែងណាមួយនៅក្នុងគម្ពីរសញ្ញាថ្មី ដែលពាក្យ “មនុស្សលោក” មានន័យថា “ពួកជំនុំ” ឬ “ពួកជ្រើសតាំង” ទេ។  
(4)  បើទោះបីជាព្រះគម្ពីរបង្រៀនថា ព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សទាំងអស់ នេះ​មិនមានន័យថា មនុស្សទាំងអស់បានសង្គ្រោះនោះឡើយ។ “គេត្រូវតែជឿលើព្រះគ្រីស្ទ​ដើម្បីបានសង្គ្រោះ ហេតុនេះ ដែលព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សលោក មិនបាន​ មានន័យថាសេចក្តីសង្គ្រោះបានដល់មនុស្សទាំងអស់ឡើយ។ ពួកអ្នកដែលអះអាងថា មនុស្សទាំងអស់បានសង្គ្រោះនោះគឺខុសហើយ”

(5)  “ព្រះជាម្ចាស់មិនមែនមិនយុត្តិធម៌ទេក្នុងការថ្កោលទោសពួកអ្នកបដិសេធមិនទទួល យកការប្រទានសេចក្តីសង្គ្រោះទេ” ទ្រង់មិនមែនកំពុងកាត់ទោសព្រះគ្រីស្ទសម្រាប់​អំពើ​បាប​​ជាលើកទីមួយ ​រួចពួកអ្នកមិនជឿជាលើកទីពីរនោះទេ។ “ពីព្រោះពួកអ្នក​មិន​​ជឿ​បានបដិសេធមិនទទួលយកការសុគតរបស់ព្រះគ្រីសជារបស់ខ្លួន នោះផលនៃ​សេចក្តីសុគតរបស់ព្រះគ្រីស្ទមិនមានចំពោះអ្នកនោះទេ។ គេបាត់បង់ហើយ​ មិនមែន ដោយព្រោះព្រះគ្រីស្ទុមិនបានសុគតសម្រាប់គេទេ តើដោយព្រោះគេបានបដិសេធមិន ទទួលការអត់ទោស”។   “គ្មាននរណាម្នាក់បដិសេធមិនទទួលថាព្រះគ្រីស្ទបានសុគត​សម្រាប់ពួកអ្នកជឿឡើយ គ្រាន់តែបដិសេធថា ព្រះគ្រីស្ទមិនបានសុគតសម្រាប់តែពួក​គេ​ប៉ុណ្ណោះ” ។

(6)  ព្រះគម្ពីរចែងថា ព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សមានបាប រួមបញ្ចូលទាំង​មនុស្ស​ទាំងអស់ (ឧ. 1ធី.1:15 រ៉ូម. 5:6-8)
(7)  “ព្រះបានប្រទានដោយស្មោះនូវដំណឹងល្អដល់គ្រប់គ្នាឲ្យបានជឿតាម មិនគ្រាន់តែ​សម្រាប់ពួកអ្នកជ្រើសតាំងប៉ុណ្ណោះទេ។ តើនេះពិតយ៉ាងដូចម្តេច បើព្រះគ្រីស្ទ មិនបានសុគតពិតប្រាកដសម្រាប់មនុស្សទាំងអស់ទេ. . . សូម្បីតែ Berkhof ដែលជា​អ្នកការពារការធ្វើឲ្យធួននឹងបាបដែលមានដែនកំណត់( a staunch defender of limited atonement)បានសារភាពថា“មិនបាច់បដិសេធទេថា មានការលំបាក់ពិតប្រាកដមួយ​នៅ​ចំណុចនេះ (Systematic Theology, p. 462)””





            សេចក្តីអះអាងនៃព្រះគម្ពីរអំពីព្រះគ្រីស្ទបានធ្វើឲ្យធួននឹងបាប

A.            អត្ថបទគម្ពីរដែលប្រាប់មុនអំពីព្រះរាជកិច្ចរបស់ព្រះគ្រីស្ទក្នុងការធ្វើឲ្យធួននឹងបាប
1.            លោកុ. 3:15, 21
2.            លោកុ. 4:3-6
3.            លោកុ. 22:1-8
4.            លេវី. 17:11, 14
5.            អេស. 53:4-12
B. ការអះអាងនៃកណ្ឌគម្ពីរសញ្ញាថ្មីអំពីព្រះរាជកិច្ចរបស់ព្រះគ្រីស្ទក្នុងការធ្វើឲ្យធួននឹងបាប
1.            យ៉ូហ.3:16
2.            រ៉ូម5:8
3.            រ៉ូម8:32
4.            2កូរ. 5:14, 19, 21
5.            កាឡ. 1:3-4
6.            អេភ. 5:2
7.            ហេព្រ.9:8-14
8.            1ពេត្រ. 3:18
សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងព្រះគ្រីស្ទធ្វើឲ្យធួននឹងបាបមនុស្សលោក
A.            ព្រះគ្រីស្ទបានសុគតសម្រាប់គោលបំណងនិងចេតនាសង្គ្រោះមនុស្សទាំងអស់។  
B.            ការធ្វើឲ្យធួននឹងបាបមនុស្សគឺមិនគ្រប់គ្រាន់សម្រាប់អំពើបាបទាំងអស់ទេ។  
C.           ការធ្វើឲ្យធួននឹងបាបនេះគ្រាន់តែជាប្រសិទ្ធិភាពបណ្តោះអាសន្នប៉ុណ្ណោះ។
D.           ការធ្វើឲ្យធួននឹងបាបមិនបានដកសេចក្តីខ្មាស់បាបចេញទេ វាគ្រាន់តែគ្របបាំងអំពើបាបប៉ុណ្ណោះ
E.            ព្រះគ្រីស្ទបានសុគតដើម្បីសង្គ្រោះពួកអ្នកមិនបានជ្រើសតាំង ប៉ុន្តែមិនអាចឡើយ ពីព្រោះ​ពួកគេមិនជឿព្រះយេស៊ូវ។
F.            ព្រះគ្រីស្ទបានសុគតដោយមិនបានដឹងថានរណានឹងបានផលពីកិច្ចការដែលទ្រង់ធ្វើឲ្យធួននឹងបាបនេះឡើយ។
G.           ដោយព្រោះព្រះគ្រីស្ទបានសុគតដើម្បីសង្គ្រោះពួកអ្នកជ្រើសតាំងប៉ុណ្ណោះ យើងមិនគួរប្រកាស ដំណឹងល្អដល់ពួកអ្នកមិនជឿឡើយថាព្រះគ្រីស្ទបានសុគតសម្រាប់ពួកគេ។