សាសនាជាអ្វី?
សាសនា គឺ ជាប្រព័ន្ធនិមិត្តរូប ដែលដើរតួក្នុងការបង្កើតនូវអារម្មណ៍ទាំង ឡាយប្រកប
ដោយអំណាច ការរាលដាល និងជាប់លាប់យូរអង្វែង ព្រមទាំងការ ជំរុញចិត្តក្នុងប្រជាជន ដោយ គំនិតដ៏ជាក់លាក់
តាមរបៀបទូទៅមួយនៃសន្ដិភាព ហើយរុំព័ទ្ធនូវគំនិតទាំងឡាយ ដោយអាការៈ នៃសច្ចៈភាពមួយដែលអារម្មណ៍
និងការជំរុញចិត្តទាំងឡាយនោះហាក់ដូចជាប្រាកដនិយមតែមួយ ប៉ុណ្ណោះ។
សាសនាធំៗមាន៖
ពុទ្ធ អ៊ីស្លាម ព្រហ្មណ៍ ហិនណ្ឌូ គ្រីស្ទ
ចិន(ខុងជឺ )
សាសនា គឺជា អាភៀននៃប្រជាជន ជាការជឿលើព្រះជាម្ចាស់ ជាការដឹកនាំទៅរក ផ្លូវល្អ ជីវិតសុខសាន្ដ
និងត្រឹមត្រូវ ជាជីវិតខាងវិញ្ញាណ......។
សាសនាធំៗនៅកម្ពុជាមាន៖
• ព្រហ្មញ្ញសាសនា
ឬសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ (មានដើមកំណើតមកពីឥណ្ឌា)។ លេខ៣
• ពុទ្ធសាសនា
(មានដើមកំណើរនៅប្រទេសនេប៉ាល់) លេខ ៤
• អ៊ីស្លាមសាសនា
(នៅប្រទេស ឥណ្ឌា) លេខ២
• សាសនាចិត
(នៅប្រទេសចិន) លេខ៥
• គ្រីស្ទសាសនា
(នៅប្រទេស អ៊ីស្រអែល) លេខ១
កំណត់ចំណាំ ព្រហ្មញ្ញសាសនាចូលមកកម្ពុជរដ្ឋមុនពុទ្ធសាសនា។
សាសនា ហិណ្ឌូ គឺជាសំយោគនៃសាសនាផ្សេងៗក្នុងំណាក់កាលថ្មី ដោយផ្អែកលើទស្សនៈ ទ្រឹស្ដីនៃសាសនាព្រាហ្មណ៍
ឬអាចនិយាយថាជាកវិវត្តន៍ថ្មី នៃសាសនាព្រាហ្មណ៍។
កំណត់ចំណាំ ៖សាសនាហិណ្ឌូមិនមែនជាសំយោគនៃសាសនាផ្សេងទៀតទេ។
សាសនាព្រាហ្មណ៍ គឺពីព្រោះតែពួកព្រាហ្ម៍
សម័យវេទនិយម (ឆ្នាំ ១៥០០-៥៥០មុន គ ស។
សម័យព្រាហ្មណ៍និយម (ឆ្នាំ ៥៥០-សតវត្តសរ៍ទី ១០ នៃ គ.ស)
សម័យហិណ្ឌូនិយម (ចាប់ពីសតវត្សទី១០ ដល់បច្ចុប្បន្ន)
សាសនាព្រាហ្មណ៍ ត្រូវបាននាំចូលមកប្រទេសឥណ្ឌាដោយ អរ្យ ឬអារ្យ័នហើយនៅសម័យ វេទនិយម
គេជឿថា មានអទិទេព ធំៗ ៣ អង្គដែលបង្កើតលោក៖
បុរុសៈ (តាមជំនឿសម័យ សំហិតា ឆ្នាំ ១៥០០ មុន គ.ស)
ប្រជាបតិ (តាមជំនសម័យ ព្រាហ្មណ៍ឆ្នាំ ៧៥០មុន គ.ស)
ព្រហ្ម (តាមជំនឿសម័យ ឧបនិស័ទ ឆ្នាំ ៥៥០ មុន គ.ស)
នៅសម័យព្រាហ្មណ៍ គេលើកតម្កើងព្រះព្រហ្ម ថាព្រះព្រហ្មជាអ្នកកសាងលោក។ លុះដល់ចុងសម័យវេទ
គឺសម័យ ឧបនិស័ទ គេនៅតែជឿថា ព្រះព្រហ្មជាអទិទេពដដែល។
ជំនឿនាចុងសម័យវេទ គេជឿថា មនុស្សម្នាក់ៗមាន៖
1. ព្រហ្ម័ន
(គែជាព្រលឹងមេ ព្រលឹងសាកល ព្រលឹងធំ)
2. អាត្ម័ន (គឺជាព្រលឹងតូច
ដែលមិនចេះស្លាប់ទេ)។
ការវិលវល់ពីរូបមួយទៅមួយរបស់ អាត្ម័នហៅ សំសារៈ។
3. ភម៌ន (សំគាល់
កម្មផល ព្រងវាសនា អពើ ឬកម្លាំង)។ កម៌នជាឧបសគ្គ រារាំងមិនឲ្យ អាត្ម័ន វិលទៅជួបព្រហ្ម័ន។
ឬ ហៅថា សភារៈអាក្រក់។
សំសារៈ គឺជាការវិលវល់ពីមួយទៅមួយមិនឈប់។
ថ្ងៃទី១២ មីនា ២០១៥
ពេលណាដែលអាត្ម័នបានវិលទៅជួបព្រហ្ម័នវិញនោះ គេហៅថា មោក្សៈ ដ្បិតអាត្ម័នអស់កម៌ន
កម្ម ហើយ។ ជាធម្មតា គេជឿថា គ្មានសត្វណា ឬក៏មនុស្សមួយដែលអស់កម៌្មនឡើយ ហេតុនេះហើយជីវិតមនុស្ស
សត្វ ត្រូវតែវិលវល់ក្នុងវាសវដ្ដសង្សារ។
ទេវសំខាន់ៗក្នុងសាសនាព្រាហ្មណ៍គឺ
1) ព្រះឥន្រ្ទ
តំណាងឲ្យផ្គរ រន្ទៈ។ នៅដើមសម័យវេទ ជាតួអង្គ បង្កើតលោក តែមកដល់ចុងសម័យវេទ គេលែងគោរព
និងលើកតម្កើងទៀតហើយព្រោះមានគុណវិបត្តិច្រើន ដូចជា ៖ ច្បាំងចាញ់គេញឹកញាប់ ចូលចិត្តស្រា
ល្មោភកាមគុណ និងលួចប្រពន្ធឥសីជាដើម។
2) ព្រះអគ្គី
ឬ អគ្នី តំណាងភ្លើង ជាសាក្សីនៃអំពើល្អ
3) ព្រះវរុណ តំណាងទឹក
និងភ្លៀង ចាំឃ្លាំមើលសេចក្ដីល្អ និងសេចក្ដីអាក្រក់របស់មនុស្ស
4) ព្រះសូរ្យ
តំណាងកម្ដៅ និងពន្លឺ ជាចៅក្រមកាត់សេចក្ដី
5) ព្រះច័ន្ទ
ឬសោម តំណាងសោភ័ណភាព និងជាអ្នករក្សាធម្មជាតិដោយសារ មានអ្នកខ្លះយល់ថា ព្រះចន្ទ័ កើតពី
ទឹកសា្រសោមដែលគេដាក់ថ្វាយព្រះឥន្រ្ទ គេក៏ហៅថាព្រះ សោម។
6) ព្រះយម តំណាងឲ្យមរណៈភាព
និងជាអ្នកធ្វើទុក្ខមនុស្សអាក្រក់ ដែលបានស្លាប់ៅទ
7) ព្រះវាយុ គឺតំណាងខ្យល់
និងជាអ្នកផ្ដល់នូវកំម្លាំង និងល្បឿន។
នៅក្នុងសម័យវេទនិយមមានទស្សនៈ ២ផ្សេងគ្នាគឺ ទស្សនៈពហុទេវនិយម និងឯកទេវនិយម។
ក. ទស្សនៈពហុទេវនិយមៈ គេអានទេវច្រើនអង្គ ព្រោះគេគិតថាទេវមានច្រើនអង្គ។
ខ. ទស្សនៈឯកទេវនិយម ជាទស្សនៈមួយដែលកើតនាចុងសម័យវេទ
ដោយគេបង្រួមទេវច្រើនអង្គ មកតែ១។ គេបានចាត់ទុកជាអទិទេពដើម ដែលបានបង្កើតទេវដទៃទៀត ព្រមទាំងរបស់សព្វសារពើ
ក្នុងលោក។
ចំណែកអាទិទេពដែលព្រាហ្មណ៍លើកតម្លើងជាគេគឺ ព្រះព្រហ្ម និងមានព្រះហ្ម័នជាសភាវៈដើម។
ទស្សនៈត្រីមូរតិ ជាទស្សនៈកើតចេញពីគំនិតដែលយកព្រះព្រហ្ម
និងព្រះសិវៈជាធំ។ ទស្សនៈឯក ទេវៈនិយមគេយកព្រះព្រហ្មជាធំ ជាដើមគេបង្អស់ក៏ដោយ គឺនៅតែមានទំនាក់ទំនងនឹងអាទិទេពទាំងបី
ព្រហ្ម វិស្ណុ និងសិវៈ។
ទស្សនៈត្រីមូរតិ ត្រូវបានគេរាប់អានខ្លាំង នៅសម័យព្រាហណ៍ ហើយរីតតែមានតម្លៃខ្លាំងនៅសម័យ
ហិញឌូនិយម។ អាទិទេពក្នុងទស្សនៈត្រីបូរតិមាន ព្រះ ព្រហ្ម វិស្ណុ (នរាយណ៍) និងសិវៈ (ឥសូរ)។
ព្រះ ពរៈ វរៈ = ឧត្ដម្ភ ប្រសើរ
ព្រះព្រហ្ម ជាសាធារណៈនាម ដូចព្រះពុទ្ធ ដែរ ប្រើសម្រាប់ហៅទេវតាមួយក្រុមនៅស្ថាន
ព្រហ្មលោក។ ព្រះព្រហ្មមានមុខ ៤ មើលពីណាក៏ឃើញដែរ។
កំណើតព្រះព្រហ្ម មានគម្ពីរព្រាហ្មណ៍មួយបានចែងថា ព្រះព្រហ្មកើតពីសភាវះឥរូបទាំង
ឡាយដែលផ្ដុំគ្នា ដូចជាស៊ុតអណ្ដែត រស់នៅរាប់លានឆ្នាំ ពេលវាបែកទៅជាពីរផ្នែក ខាងលើកើត
បានជាមេឃ ហើយមួយចំហៀងទៀតធ្លាក់មក ហៅថាស្ថានក្រោម។
ព្រះព្រាហ្មណ៍ប្រកាន់នូវលទ្ធិសំខាន់បី យ៉ាងគឺ
• លទ្ធិព្រហ្មចារ្យ
ឬព្រហ្មចារី គឺពួកព្រាហ្មណ៍ត្រូវធ្វើចិត្តបរិសុទ្ធ លះបង់ប្រពន្ធកូន ទ្រព្យសម្បត្តិ
ទៅបួសជាសាមណៈក្នុងព្រៃស្ងាត់។
• លទ្ធិអាត្ម័ន
លទ្ធិនេះគឺអប់រំមនុស្សឲ្យចេះ សំអិតសម្អាងអាត្ម័នឲ្យបរិសុទ្ធ ចៀសវាងគ្រឿង ដែលនាំឲ្យសៅហ្មង។
• លទ្ធិឧបនិស័ទ
ធ្វើឲ្យអាត្ម័នជួបនឹងព្រហ្ម័នវិញ។ គេមានវិធីពីរដើម្បីឲ្យជួបគ្នាវិញ គឺ វិធីតបៈ និងវិធីធ្វើ
យោគៈ ។
វិធីធ្វើតបៈ គេធ្វើនៅក្នុងសម័យកាលផ្សេងៗគ្នាគឺ
ក. នៅដើមសម័យវេទ
ខ. នៅចុងសម័យវេទ
គ. នៅសម័យព្រាហ្មណ៍និយម
វិធីធ្វើយោគៈ
លក្ខណៈពិសេសសម្រាប់សម្គាល់ថាជាព្រះព្រហ្មមានៈ
• មានមុខ ៤ បែទៅ
៤ទិស
• កាយមានសប្បុរក្រហម
• ដៃមានកា់នគម្ពីរវេទ
ឬផ្កាឈូក
• កេតនភណ្ឌៈ
មានប៉ាន់ ឬថូ ថាស ស្លាព្រា ខ្សែផ្គាំ រាជពិធី។
• យានជំនិះ គឺ
សត្វហង្ស
• មហេសីព្រះនាមៈ
សរស្វតី និងមានបុត្រ ៣អង្គ គឺ ទក្ស ភគ៌ុ សន្ធិយា។
ព្រះនាតា គឺជាតួអង្គព្រះព្រហ្មក្នុងរឿងរាមកេរ្ដ៍។
ថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៥
ព្រហ្ម ជាសាធារណៈនាម។
ព្រះវស្ណុ គេនិយមហៅថា ព្រះនរាយណ៍ និងឈ្មោះផ្សេងទៀតថា ភគវន្ដ ហរិអនន្ដ គឺជា
អាទិទេពគ្រប់គ្រង និងថែរក្សាលោកឲ្យគង់វង្ស ជាអ្នកស្រេចស្រង់ និងបង្រាប់។
១. មត្ស្យ ឬមច្ឆាៈ អវតាជាត្រី គឺជាអ្នកជួយមនុស្សឲ្យរួចពីទឹកជំនន់។
២. កូម៌ៈ អវតាជាអណ្ដើក ជួយផុតពីកល់ទ្រភ្នំមន្ទរ...................។
៣. វរាហៈ អវតាជាជ្រូកព្រៃ ជួយផុតពីយក្ស។
៤. នរសិង្ហ មនុស្សក្បាយសិង្ហ។
៥. វាមនៈ អវតាជាមនុស្សតឿ
៦. បរសូរាមៈ អវតាជាអ្នកបង្រាបយក្ស
៧. ក្រិស្ណៈ អវតាជាមនុស្សខ្មៅជួយអ្នកគង្វាលគោ
៨. កល្គិនៈ អវតាជាមនុស្សក្បាលសេះ។
លក្ខណៈពិសេសរបស់ព្រះវិស្ណុគឺ
• មានក្បាល១
• មានដៃ ២ ឬ
៤ឬ ៨
• សំលៀកបំពាក់ពណ៌លឿង
• យានជំនិះ គឺសត្វគ្រុឌ
• កេតនភណ្ឌៈ
កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ
ព្រះវិស្ណុ មានមហេសី ២គឺ
ព្រះនាង លក្ស្មី និង ព្រះនាង ស្រី
មានបុត្រ ១អង្គព្រះនាម ព្រះកាម ឬកាមទេព
លំនៅស្ថានគឺ វៃគុណ
ព្រះសិវៈ គឺជាអាទិទេពបំផ្លាញលោក និងបង្កើតលោក។ គេកសាងនិមិត្តរូបសរសរភ្លើង ដូចជាលិង្គព្រះឥសូ
ជានិមិត្តរូបដែលកើតឯង។
រូបដូចស្ដេចគង់លើបល្លង្ក
រូបដូចគ្រូរបាំ
មានភ្នែក ៣
រូបមនុស្សមានមុខ ១ ដៃ ២ ជួនកាលបែងភាគជាមុខ ៥ ដៃ ១០
យានជំនិះ គឺ គោនន្ទិ
កេតនភណ្ឌសំខាន់ៗ មាន ត្រីសូល៍ ខ្សែផ្គាំ ស្គរ ដប លលាដ(
ក្បាល ខ្សែ ១ចង្វាយជាដើម។
ព្រះសិវៈ មហេសី ព្រះនាង ឧ
វិធីប្រតិបត្ដិក្នុងសាសានាព្រាហ្មណ៍មាន ៤យ៉ាងធំៗគឺ
១. ភក្ដិ
២. គបៈ និង យោគៈ
៣. បូជាយញ្ញ និង បូជាគអ្គី
ពិធីបូជាយញ្ញ គឺគេយកមនុស្ស ឬសត្វ ទៅដុតទាំងរស់ក្នុងភ្លើងថ្វាយអាទិទេព ឲ្យអាទិទេពសប្បាយព្រះទ័យ
ហើយប្រទានពរឲ្យគេ។
ពិធីបូជាអគ្គី ដុតភ្លើងទាំងថ្ងៃ ទាំងយប់ដល់អាទិទេព ឲ្យអាទិទេពប្រទានពរជ័យសិរីសួស្ដី។
៤. សិវរាត្រី ឬពិធីសាងបាប
គេធ្វើពេលរាត្រី ១ឆ្នាំម្ដង ដើម្បីលាងបាបគេ
។ គេស្រោកទឹកលើលិង្គឲ្យហូរមក ដើម្បីយកមកផឹក លាងមុខ មាត់ ប្រយោជន៍ឲ្យបានសិរីសួស្ដី។
អំពីបទគម្ពីរ គម្ពីរវេទ ឬត្រៃវេទ
ចែកជាផ្នែកសំខាន់ៗដូចជា៖
1) គម្ពីរប្ញគ្វេទ
2) គម្ពីរ យជុំវេទ
3) គម្ពីរ សាមវេទ
4) អថិវាវេទ
លំហាត់យកសប្ដាហ៍ក្រោយ ថ្ងៃទី ០២ មេសា ឆ្នាំ ២០១៥
តើឥទ្ធិពលនៃព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមាននៅក្នុងសង្គមខ្មែរដែលឬ ទេ? ចូររកឧទារហណ៍មកបញ្ជាក់។
តំបន់ដែលមានការបួងសួងសក្ដិសិទ្ធិជាងគេ ហើយមានអំណាចខ្លាំងជាងគេគឺ នៅព្រះអង្គដងកើ និងអង្គវត្ត។
ព្រះពិស្ណុ ហៅថា ព្រះអង្គដងកើ ឬព្រះអង្គដងទង់ ឬព្រះកងចក្រ។
ទំនាក់ទំនងរវាងព្រះ និងអារក្សសាតាំងគឺ
សាការី ៣:៣-៤ , យ៉ូប ១:៦-៨, ២:២ អារក្សសាតាំងវាចូលរួមគ្រប់ការប្រជុំរបស់ព្រះជាម្ចាស់។
ថ្ងៃទី០២ មេសា ឆ្នាំ ២០១៥
ព្រះពុទ្ធសាសនា
មានទីតាំងមកពីឥណ្ឌា ប៉ុន្ដែឥឡូវហៅប្រទេសនេប៉ាល់។
ក្នុងព្រះពុទ្ធសាសានមាននិកាយពីរគឺ
១. និកាយហិនយាន៖ កម្ពុជា ថៃ ឡាវ ភូមា
នេប៉ាល់ ស្រីលង្កា។ល។
២. និកាយមហាយាន៖ វៀតណាម ជប៉ុន ទីបេ ឥណ្ឌូនេស៊ី ។ល។
០៩ មេសា ២០១៥
• និកាយហិនយាន
(ធម្មយុត្តិកកន្ដិកាយ និងមហាយាន) គោលដៅទៅ និព្វាន។
• មហាយាន គោលដៅទៅ
ពោធិសត្វ។
ទ្រីស្ដីសំខាន់ៗក្នុងពុទ្ធនិយមមាន៖
ទ្រឹស្ដីទី១ ទ្រឹស្ដីអរិយសច្ចៈ (កាន់ពាក្យពិត ឬសច្ចៈ)
អរិយសច្ចៈមាន៤ ប្រការគឺ
ទុក្ខអរិយសច្ចៈ ជាតិទុក្ខ ព្យាធិទុក្ខ ជរាទុក្ខ មរណទុក្ខ។
សមុទយអរិយសច្ចៈ ជាទុក្ខដែលកើតដោយអវិជ្ជា ដែលបង្កឲ្យមានតណ្ហា។
និរោធអរិសច្ចៈ ការលត់ ឬផុតពីទុក្ខ។
មគ្គអរិយសច្ចៈ ជាផ្លូវ ឬមធ្យោបាយដែលនាំឲ្យផុតទុក្ខ។
មាគ៌ា ៨យ៉ាងដែលនាំឲ្យផុតទុក្ខមាន៖
1) សម្មាទិដ្ឋិ
2) សម្មាសង្កប្បៈ
3) សម្មាវាចាៈ
4) សម្មាកម្មមន្ដ
ការងារត្រឹមត្រូវ។
5) សម្មអាជីវៈ
ការរកស៊ីត្រឹមត្រូវ។
6) សម្មាវាយាម
7) សមមសតិៈ
8) សម្មាសមាធិៈ
ទាំងប្រាំបីនោះមកតែបីទេ សីលៈ មមាធិៈ បញ្ញា
ទ្រឹស្ដីទី២ ទ្រឹស្ដីកម្មផល៖ មានក្ខន្ធទាំង៥ រូបក្ខន្ធ វេទនាក្ខន្ធ សញ្ញាខន្ធ
សង្ខារខន្ធ វិញ្ញាណខន្ធ។
ថ្ងៃទី ២៣ មេសា ២០១៥
បុណ្យមាឃបូជា ធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ថ្ងៃចូលបរិនិព្វាន និងការប្រជុំសង្ឃ។
ទ្រឹស្ដីទី ៣ ទ្រឹស្ដី បដិច្ចសមុប្បាទ
បើកន្លែងនេះមាន នៅទីនោះក៏មានដែរ បើអត់នោះអត់ទាំងអស់គ្នា បើរលត់ នោះក៏រលត់។
អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា។
សង្ខារ គឺការកកើត
វិញ្ញាណ គឺមនសិការ
នាមរូប គឺរូបកាយ
អាយតន គឺវិញ្ញាណ ខន្ធ
ផស្សៈ គឺការប៉ះពាល់
វេទនា គឺ អារម្មណ៍
ឧបាទាន គឺ ការចាប់យក
ភព គឺក្លាយទៅជា
ជរា គឺមរណៈ
ដើម្បីឲ្យយើងស្កប់ចិត្តបានគឺ ត្រូវមានអំណរ និងសន្ដិភាព(ខាងក្នុង និងខាងក្រៅ)។
អ្នកតំណាងសាសនាអ៊ីស្លាមគ្មានទេ។ គឺអ្នកបង្កើតជា មហាមេត។
0Awesome Comments!