ព្រះយេស៊ូវទ្រង់យកឈ្នះសេចក្តីល្បួង ពេញ
អត្ថបទគម្ពីរ:
ម៉ាថាយ ៤:១-១១
សេចក្តីផ្តើម៖ មានក្រុមជំនុំម្នាក់គាត់អ្នកជឿលើព្រះអង្គ
ហើយត្រូវរកការងារធ្វើ។ គាត់រកបានការងារហើយ តែចៅហ្វាយគាត់ចង់អោយគាត់ធ្វើជាអ្នកគ្រប់គ្រង
បើសិនជាគាត់ហ៊ានសរសេរតម្លៃនៅលើទំនិញនោះ អោយបានខ្ពស់។
ដូច្នេះលោកពួនោះមិនព្រមធ្វើតាមទេ
គាត់សុខចិត្តបោះបង់ការងារនោះចោលទោះជាគាត់កំពុងតែជួប
ការខ្វះខាតក៏ដោយក៏គាត់មិនធ្វើដែរ។
ដូចគ្នាដែលព្រះអង្គមិនបានធ្លាក់ក្នុងសេចក្តីល្បួងរបស់អារក្សសាតាំងទេ
ទោះជាព្រះមានអារម្មណ៍ឃ្លានក៏ដោយ។
សង្ខេបបទគម្ពីរ៖
នៅដែលព្រះអង្គបានទទូលបុណ្យជ្រមុជទឹកហើយ
នោះព្រះវិញ្ញាណនៃព្រះនាំទ្រង់ទៅវាលរហោស្ថាន។ អារក្សវាព្យាយាមល្បួងព្រះអង្គម្តងហើយម្តងទៀត
ប៉ុន្តែព្រះអង្គមិនបានធ្វើតាមវាទេ ពេលនោះវាក៏បានថយចេញពីទ្រង់ទៅ។
សំនួរស្នូល៖ នៅពេលដែលយើងបានជួបនឹងសេចក្តីល្បួង តើត្រួវធ្វើយ៉ាងដូចម្តេចដើម្បីអោយបានឈ្នះសេចក្តីល្បួង?
តួសេចក្តី៖
1 ការល្បងលរលើកទី១ (៤:១-៤)
1- ព្រះយេស៊ូវត្រូវសេចក្តីល្បួងក្រោយពីការតម៤០ថ្ងៃ៤០យប់ (៤:១-៣)
ក្រោយពេលដែលព្រះយេស៊ូវបានតមអាហារអស់រយះពេល៤០ថ្ងៃ៤០យប់
ព្រះវិញ្ញាណបាននាំព្រះយេស៊ូវ ដើម្បីឲ្យត្រូវអារក្សល្បួង
(ខ១) ការសាកល្បួងនេះភាសាដើមក៏ប្រើ ពាក្យ
ល្បួង
ប្រែថា សាកល្បង ដែលមាននៅក្នុងប្រវត្តិសាស្រ្តដំបូងដែលព្រះយេស៊ូវបាន មានបន្ទូលឆ្លើយតបទៅអារក្សសាតាំង ដែលទ្រង់បានមានបន្ទូលដកស្រង់ចេញពីគម្ពីរសញ្ញាចាស់
(ចោទិយកថា ៨:១-៥) ។ លោកម៉ូសេបានហៅរបៀបដឹកនាំរបស់ព្រះចំពោះកូនចៅអ៊ីស្រអែល នៅក្នុងទីរហោស្ថាន៤០ឆ្នំាគឺជាការផ្ចាញ់ផ្ចាលដែរ។
នៅពេលនេះគឺជាកិច្ចការងារដែលចាប់ផ្តើមដំបូង ដែលទ្រង់ក៏បានត្រូវល្បួងដំបូងដែរ។
បើមើលទៅអាដាមការជួបនូវសេចក្តីល្បួងដំបូង គឺគាត់ត្រូវបរាជ័យក្នុងជំនឿដោយធ្លាក់ទៅក្នុងសេចក្តីល្បួងដ៏ធំ
ដែលនាំឲ្យគ្រប់គ្នាបានជាប់ក្នុងអំពើបាបរហូតមក។ ដែលផ្ទុយពីព្រះទ្រង់នៅតែស្មោះត្រង់ ទោះបីជានៅក្នុងសេចក្តីល្បួងក៏ដោយ
ក៏ទ្រង់នៅតែជាគំរួដល់អ្នកជឿនៅក្នុងការយកជ័យជំនះលើសេចក្តីល្បួង។
បើយើងមើលពាក្យ អារក្ស ជាភាសាដើមហេព្រើ គេប្រើពាក្យ
ថាសាតាំងជាពាក្យភាសាក្រិច ហើយគេប្រើពាក្យ«អារក្ស » មានន័យថា អ្នកចោទប្រកាន់ ឬ អ្នកនិយាយបង្ខូច ហើយអារក្សវារស់នៅផ្ទាល់ខ្លួនមនុស្សម្នាក់ៗ
វាបានដឹកនាំមនុស្សឲ្យដើនៅក្នុងសេចក្តីងងឹត។ វាជាសត្រូវដ៏ធំទីមួយរបស់ព្រះជាម្ចាស់ វាគ្មានឥទ្ធិពលឬកំលាំងអ្វីនោះទេ។ ព្រះយេស៊ូវគ្រីស្ទទ្រង់បានតមអាហារ៤០ថ្ងៃ ៤០យប់ ជាថ្ងៃដែលបានបង្ហាញពីបទពិសោធន៍នៃលោកម៉ូសេ
(និក្ខមនំ២៤:១៨;៣៤:២៨) នឹងលោកអេលីយ៉ា (១ពង្ស ១៩:៨) ព្រមទាំង៤០ឆ្នាំនៃកាសាកល្បងកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន(ចោទិយកថា
៨:២-៣)។ នៅក្នុងខ៣បានប្រើពាក្យថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន មានន័យថា
ដ្បិតអ្នកជា អារក្សមានភាពប្រាកដណាស់ថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះពិតប្រាកដមែន
ក៏ប៉ុន្តែវានិយាយទៅកាន់ព្រះហាក់ធ្វើដូចជាមានការសង្ស័យចំពោះព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ។
ទាំងនោះបើយើងមើលទៅឃើញថា យុត្តិសាស្រ្តរបស់អារក្សសាតាំងដែលបាន
ប្រើប្រាស់នៅក្នុងការបញ្ចុះបញ្ចូលឲ្យព្រះយេស៊ូវឲ្យធ្វើតាមអ្វីដែលវាចង់បាន ហើយសាតាំងបាន ល្បួងព្រះយេស៊ូវឲ្យប្រើអំណាចដើម្បីផលប្រយោជន៏លក្ខណះផ្ទាល់ខ្លួនទ្រង់។ប៉ុន្តែព្រះយេស៊ូវជ្រាប់នូវអ្វីដែលសាតាំងចង់ធ្វើអ្វីយ៉ាងច្បាស់ពិតណាស់។
2. ព្រះយេស៊ូវឆ្លើយតបយ៉ាងណាចំពោះសេចក្តីល្បួង (៤: ៤)
មុននិងធ្វើការឆ្លើយសំនួរដែលព្រះយេស៊ូវបានមានបន្ទូលមកកាន់អារក្សសាតាំងថា
មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារព្រះបន្ទូលដែលចេញពីព្រះ ឱស្ឋព្រះមកដែរ។
យើងបាននឹកឃើញពីព្រះជាម្ចាស់ដែលបានប្រទាននំម៉ាណានៅវាលរហោស្ថាន ដល់កូនចៅអ៊ីស្រាអែលជាអំណាចរបស់ព្រះជាម្ចាស់
(ចោទិយកថា ៨:៣) ដើម្បីអោយគេញ៉ាំចិញ្ចឹមជីវិត ។
តែនៅត្រង់នេះព្រះយេស៊ូវទ្រង់ចង់មានបន្ទូថា មនុស្សចាំបាច់ណាស់នៅក្នុងការត្រូវការចំណីអាហារខាងព្រលឹងវិញ្ញាណ
ដោយពឹងលើព្រះជាម្ចាស់ដោយមិនអាចខានបាន។ ព្រះយេស៊ូវពឹងលើព្រះវបិតាទ្រង់ មិនមែនលើការអស្ចារ្យរបស់ទ្រង់ផ្ទាល់ដើម្បីផ្គត់ផ្គងអាហារនោះទ្បើយ។ ហើយព្រះយេស៊ូវទ្រង់បានយាងមកលើផែនដីនេះ ដើម្បីបំផ្លាញកិច្ចការសាតាំង (១យ៉ូហាន៣:៨) ដើម្បីតាំងរាជរបស់ព្រះជាម្ចាស់ និង ដើម្បីរំដោះយើងឲ្យរួចពីការត្រូតត្រារបស់សាតាំង
(លូកា៤:១៨) គឺតាមរយៈការសុគត់ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ
ព្រះអង្គបានឈ្នះសាតាំង ហើយក៏បានធានាឲ្យមានជ័យជំនះរបស់ព្រះជាម្ចាស់នេះ ដល់ទីបំផុត (ហេព្រើ
២:១៤)។ ព្រះយេស៊ូវគឺទ្រង់ចង់បង្ហាញថាមនុស្សមនុស្សសំខាន់បំផុតគឺជាព្រះបន្ទូលរបស់មិនមែនត្រូវការតែនំបុ័ងមួយមុខនោះទេ
គឺត្រូវព្រះបន្ទូលជារៀងរាល់ថ្ងៃ សម្រាប់អ្នកជឿទាំងអស់ដែរ។
2 ការល្បងលរលើកទី២ (៤:៥-៧)
1. ព្រះយេស៊ូវជារាជ្យបុត្រារបស់ព្រះជាម្ចាស់ (៤:៥-៦)
មានសេចក្តីចែងទុកមកថា មារសាតាំងបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកល្បួងព្រះ
ឲ្យប្រព្រឹត្តិអំពើបាប អារក្សសាតាំងវាប្រាកដជាបានស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះ
បានជាសាតាំងបានប្រើសំនួរថា បើអ្នកជាព្រះរាជបុត្រារបស់របស់ព្រះមែន នៅត្រង់នេះគឺបានបញ្ជាក់ច្បាស់ណាស់ថា
ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះជាម្ចាស់។ ហេតុនេះព្រះជាម្ចាស់នឹងធ្វើការជុំនំជំរះសាតាំង
បរាជ័យនៅថ្ងៃចុងក្រោយ ហើយព្រះជាម្ចាស់នឹងបោះទំលាក់ទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច
(វិវរណះ២០:៧-១០)។ នៅគ្រាបច្ចុប្បន្ននេះអារក្សក៏កំពុងតែព្យាយាមធ្វើសង្រ្គាមទាស់ប្រឆាំងនិងព្រះជាម្ចាស់និងរាស្រ្តរបស់ព្រះផងដែរ។
ឲ្យពួកគេបានបែរចេញពីភក្តីភាពនិងព្រះគ្រីស្ទ (២កូរិន ថូស១១:៣) ហើយវិលទៅរកអំពើបាប និង ជាប់ប្រពន្ធ័លោកីយ៍នេះវិញ ពួកអ្នកជឿទាំងអស់ត្រូវព្យាយាមនៅក្នុងសេចក្តីអធិស្ឋានជារៀងរាល់ថ្ងៃ
ដើម្បីសូមដល់ព្រះជាម្ចាស់ឲ្យបានរួច ហើយមានសេរីភាពីសាតាំង(ម៉ាថាយ៦:១៣)។ ត្រូវចេះប្រុងប្រយ័ត្នចំពោះកល្បល្បិចនិងសេចក្តីល្បួងរបស់សាតាំង
និងត្រូវធ្វើសង្រ្គាមខាងវិញ្ញាណជាមួយវារៀងរាល់ថ្ងៃ ដោយមានជំនឿមុតមាំលើព្រះគ្រីស្ទ (អេភេសូ៦:១០-១៨)។
ចំនែកយើងជាកូនព្រះជាម្ចស់វិញក៏ យើងក៏តែងជួបនូវសេចក្ដីល្បួងផ្សេងៗជាច្រើន ព្រោះអារក្សវាមិនមានចិត្ដសប្បាយ
ឡើយពេលដឹងថា កូនរបស់ព្រះមានសេចក្ដីសុខសាន្ដនោះ គឺវាតែង ក្រវែល ហើយគ្រហឹង នឹងរកអ្នកណា
ដែលវាអាចត្របាក់បាន នោះវានឹងត្របាក់ភ្លាម។ មានកូនគោមួយ វាតែងតែរកស៊ីនៅជាមួយមេរបស់វា
ហើយនឹងមានគោជាច្រើនទៀតដែរ វាបានដើរលេង និងរកស៊ីយ៉ាងសប្បាយនោះ។ ថ្ងៃមួយវាក៏មានគំនិតថា
បើវាបានទៅរកស៊ីឆ្ងាយពីមេ ហើយនឹងហ្វូងរបស់វានោះ វានឹងមាន សិរីភាព ក៏គ្មានអ្នកណាមកដណ្ដើមវាដែរ
តែដោយព្រោះអារម្មណ៏ភ្លើតភ្លើង វាក៏ដើរតាមស្មៅខៀវខ្ចីម្នាក់ឯងទៅ បានបែកយ៉ាងឆ្ងាយពីមេនិងហ្វូងរបស់វា
ជាពេលមួយដ៏ល្អសំរាប់សត្វខ្លាដែរ។ ភ្លាមនោះ ខ្លាក៏បានដេញប្រហារយកធ្វើជាចំនីរបស់វា ។
សត្វគោនោះវាខំរតយ៉ាងភ័យខ្លាច ពេលវាបានដឹងថាមានសត្វសាហាវបានដេញប្រហារ វាខំរត់ផង ស្រែកផងដើម្បីឲ្យមេវាបានជួយ។
ពេលដែលដល់ទីទល់មួយនោះ វាគ្មានផ្លូវណាដែលអាចរត់គិចខ្លួនបានទៀតទេ វាក៏ខំស្រែកយ៉ាងខ្លាំងរកមេ
ហើយខំប្រតាយប្រតបជាមួយនឹងសត្វខ្លានោះ ដោយកាខំប្រឹងស្រែក នឹងតបតជាមួយសត្វសាហាវ ភ្លាមនោះ
ខ្លាក៏នោះបានងាកក្រោយបានឃើញមេរបស់វា បានដើរមកសំដៅមកដើម្បីនិងការពារ
ខ្លាក៏រត់បាត់ទៅ។ ហេតុនេះហើយ កូនរបស់ព្រះក៏ស្រដៀងគ្នាដូចជាកូនគោនេះដែរ ពេលដែលបានភ្លិចខ្លួនហើយបានដាច់ចេញឆ្ងាយពីព្រះ
ហើយក៏ជាផ្ដល់ពេលវេលាល្អដល់អារក្ស វានិងយកយើងចេញពីព្រះ តែចូរអោយយើងអធិស្ឋានទៅកាន់ព្រះជាម្ចាស់
ហើយត្រូវនូវជាប់ជាមួយទ្រង់ជានិច្ចវិញ។
2. ព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីល្បួងទី២ (៤:៧)
កុំឲ្យល្បួងព្រះអម្ចាស់ជាព្រះនៃឯងឡើយ នៅត្រង់នេះសាតាំងកាន់តែបានឃើញកាន់តែច្បាស់លាស់ថែមទៀតថា
ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន។ ហើយសាតាំងបានដាក់មនោគមន៍ចូលទៅក្នុងព្រះយេស៊ូវថា
បើទ្រង់លោតពីលោតទំលាក់ខ្លួនពីលើកំពូលព្រះវិហារនោះ ព្រះជាម្ចាស់និងបង្គាប់ទេវតាមកទ្រលោកមិនឲ្យជើងលោកទង្គិចនិងថ្មឡើយ។
បងប្អូនអើយយើងឃើញព្រះយេស៊ូវទោះបីទ្រង់ត្រូវសេចក្តីល្បួងថ្មីៗទី១ក៏ដោយតែទ្រង់មិនបានធ្វើតាមវាឡើយ។
ទ្រង់បានប្រឈមមុខនិងសេចក្តីល្បួង ទ្រង់មានការមត់ចត់ចំពោះការឆ្លើយទៅនិង សំនួរដែលសាតាំងបានល្បួងទ្រង់
ពីព្រោះថាសាតាំងវាមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ សាតាំងបានយកព្រះបន្ទូលមកប្រើដើម្បីល្បួងឲ្យព្រះបានធ្វើអំពើបាប។
ព្រះយេស៊ូវទ្រង់ផ្ទាល់នៅក្នុងកាលៈទេសៈនេះព្រះយេស៊ូវមិនបានធ្លាក់ទៅតាមវាទេ
ទោះជាព្រះអង្គអស់កម្លាំងហើយឃ្លានក៏ដោយ។ ការពិតយើងបានចាំថា ទ្រង់បានតមអស់៤០ថ្ងៃ៤០យប់ភាពជាមនុស្សទ្រង់ក៏ចេះឃ្លានអាហារ
ទ្រង់ក៏អស់កំលាំងដែរ ទីនេះបានបង្ហាញថា ព្រះយេស៊ូវទ្រង់ជាមនុស្ស១០០%។ ប៉ុន្តែព្រះយេស៊ូវមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដោយទ្រង់យកព្រះបន្ទូលមកប្រើដើម្បីទាស់ប្រឆាំងចំពោះសេចក្តីល្បួងសាតាំង ថាមនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ
គឺរស់ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ព្រះបន្ទូលដែលទ្រង់បានដកស្រង់យកមកនេះគឺចេញពីកណ្ឌចោទិយកថា
៨:៣។ ហេតុនេះពួកអ្នកជឿទាំងអស់គួរតែមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះ ដើម្បីអាចទប់ទល់ ព្រមទាំងប្រឈមមុខនិងសេចក្តីល្បួងគ្រប់យ៉ាង ពីព្រោះយើងមិនបានដឹងថាសេចក្តីល្បួងមកពេលណានោះទេ។
3 ការល្បងលរលើកទី៣ (៤:៨-១១)
ល្បិចសាតាំងតាមរយៈបទគម្ពីរនេះ
យើងកាន់តែដឹងច្រើនតាមរយៈវាបានប្រើមក ក្នុងការល្បួងព្រះយេស៊ូវ ដូចជាសេចក្តីល្បួងទី១
និងទី២ មើលទៅហាក់ដូចជាមិនមានអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើប៉ុន្មានទេ។ ក៏ប៉ុន្តែទី៣នេះពិតជាពិសេសណាស់ពីព្រោះជាមានល្បិចដ៏ខ្ពស់មួយ។
ឧទាហរណ៍ថា បើសិនថ្ងៃណាមួយមាននណាម្នាក់បានឲ្យលុយ
មួយលានដុល្លា ហើយឲ្យយើងឈប់ថ្វាយបង្គំព្រះ រួចឲ្យយើងធ្វើការឲ្យគេតើយើងជ្រើសរើសយកមួយណា? លុយរឺក៏ព្រះ?
នៅក្នុងស្ថានភាពមួយយើងពិតជាពិបាកនៅក្នុងការជ្រើសរើសណាស់
ក៏ប៉ុន្តែបងប្អូនត្រូវចងចាំថា បើយើងជ្រើសរើសយកលុយ ព្រះគម្ពីរបានប្រាប់ថាបើសិនជាយើងបានលោកីយ៍ទាំងមូលតែបាត់បងជីវិតទៅតើមានប្រយោជន៍អ្វី។
សាតាំងបា្រប់ព្រះយេស៊ូវថាបើព្រមថ្វាយបង្គំវា នោះវានិងឲ្យលោកិយ៍ទាំងមូលដល់ព្រះយេស៊ូវ។
ប៉ុន្តែសាតាំងដឹងច្បាស់ថាពិភពលោកនេះជារបស់ព្រះជាម្ចាស់ពីព្រោះទ្រង់ជាអ្នកបង្កើត (លោកុប្បត្តិ១:១)។
សាតាំងមិនតែប៉ុណ្ណោះព្រមទាំងប្រាប់ឲ្យព្រះយេស៊ូវក្រាបថ្វាយបង្គំវាថែមទៀត។ ចំណុចនេះយើងអាចដឹងបានថាសាតាំងវាជា អ្នកចោទប្រកាន់ រឺអ្នកប្រឆាំង។ ការពិតវាធ្លាប់ជាមហាទេវតាមួយដែលល្អឥតខ្ចោះ
ដែលព្រះជាម្ចាស់បានបង្កើតមកព្រះបានតែងតាំងវាឲ្យបំរើព្រះនៅជិតបល្ល័ង្ករបស់ព្រះជាម្ចាស់។
វាមានគំនិតចង់ចង់ប្រឆាំងទ្រង់ ប៉ុន្តែគំនិតរបស់វាត្រូវព្រះជាម្ចាស់បានដឹងមុន
ដូច្នេះព្រះអង្គបានបោះវាមកផែនដី ហើយបានក្លាយជាសត្រូវដ៏ធំរបស់ព្រះជាម្ចាស់និងមនុស្សជាតិ។
បានជាព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅកាន់សាតាំងថា ឯងត្រូវថ្វាយបង្គំព្រះ អម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយប៉ុណ្ណោះ។ យើងឃើញថានៅពេលដែលទ្រង់មានបន្ទូលរួចសាតាំងបានថយចេញពីទ្រង់ទៅ ហើយក៏មានទេវតាមកបំរើទ្រង់។ នេះគឺជាសេចក្តីល្បួងដំបូងដែលព្រះយេស៊ូវមុននិងទ្រង់យាងចាប់ផ្តើមនៅក្នុងពន្ធ័កិច្ចរបស់ទ្រង់
ហើយក៏មានជ័យជំនះលើសេចក្តីល្បួងនោះ។ ពីព្រោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនៅក្នុព្រះបន្ទូលមកដើម្បីទាស់ប្រឆាំងនិងឧបាយកលសាតាំងគ្រប់យ៉ាង
ហើយទ្រង់បានពឹងដល់ព្រះវបិតាទ្រង់និងស្តាប់បង្គាប់
ហើយទ្រង់ក៏ឈ្នះចំពោះសេចក្តីល្បួងនោះ។ យើងទាំងអស់គ្នាមានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះទេ
ទើបយើងអាចឈ្នះលើសេចក្ដីល្បួងបាន ពិព្រោះថា យើងមានអំណាចក្រោមអារក្ស តែអារក្សវាក៏មានអំណាចក្រោមព្រះជាម្ចាស់នៃយើងដែរ
បើយើងសូមព្រះបានការពារយើង ហើយយើងមានព្រះជាទីពឹងជ្រករបស់យើងនោះ តើមានអ្វីអាច
មកបំបែកយើងចេញពីព្រះអង្គបាន។ ទោះបីជាយើងមានអំណាចក្រោមអារក្សក៏ដោយ
តែព្រះមានអំណាចលើវាដូច្នេះយើងត្រូវតែពឹងព្រះអង្គ។
សរុបសេចក្តីមក៖
បងប្អូនបានឃើញថាព្រះយេស៊ូវទ្រង់ជាព្រះរាជបុត្រារបស់ព្រះ
ទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង។ ហើយនៅពេលដែលទ្រង់ជួបនូវសេចក្តីល្បួងនោះ ទ្រង់បានប្រើព្រះបន្ទូលដើម្បីទាស់ប្រឆាំងនិងអំពើបាបដែលសាតាំងបានល្បួង
នេះក៏ដោយសារតែទ្រង់ពឹងដល់ព្រះវបិតាទ្រង់នៅពេលដែលជូបសេចក្តីល្បួង។ ហេតុនេះហើយពួកអ្នកជឿទាំងអស់ត្រួវយល់និងស្គាល់ព្រះបន្ទូលឲ្យបានច្បាស់លាស់នៅពេលជូបសេចក្តីល្បួងអាចទាស់ប្រឆាំងនឹងសាតាំងបាន
ហើយនិងសេចក្តីល្បួងផ្សេងៗទៀតបានផងដែរ ហើយយើងក៏ត្រូវសុំជំនួយមកពីព្រះដើម្បីឈ្នះលើកាល្បួងទាំងអស់នោះ
ជាពិសេសគឺយើងត្រូវមានការភ្ជាប់ភ្ជួនជាមួយនឹងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះបន្ទូលជាអាហារខាងវិញ្ញាណរបស់យើង
បើវិញ្ញាណរបស់យើងមានភាពរឹងមាំជាមួយនឹងព្រះនោះ យើងក៏មានសេចក្ដីក្លាហានក្នុងការប្រឈមមុខជាមួយនិងសេចក្ដីល្បួងទាំងអស់នោះដែរ។
ទេវសាស្រ្ត៖
ព្រះយេស៊ូវគ្រីស្ទទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង
ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ហើយក៏ជាព្រះដែលមានអំណាចចេស្តាផងដែរ
(ម៉ាថាយ៤:១-១១)។
មនុស្ស៖ មនុស្សយើងមានភាពទន់ខ្សោយហេតុនេះហើយ យើងត្រូវការព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ
ព្រះបន្ទូលរបស់ព្រះគឺវិសេសជាងអាហារខាងសាច់ឈាម ដែលមនុស្សមិនអាចខានបាននោះទេ ព្រះបន្ទូលក៏មានសារៈសំខាន់ផងដែរដើម្បីការពារ
ហើយធ្វើជាចំនីអាហារខាងព្រលឹងវិញ្ញាណរបស់មនុស្ស ហេតុនេះហើយមនុស្សត្រូវថ្វាយបង្គំដល់ព្រះជាម្ចាស់
និងនៅជាប់ជាមួយ
ទ្រង់។
ចំនុចអនុវតន៍៖
ហេតុនេះបងប្អូនអើយត្រូវយកព្រះបន្ទូលរបស់ជាម្ចាស់ដាក់នៅក្នុងជីវិត
ពីព្រោះព្រះបន្ទូរបស់ទ្រង់គឺជាអាហារសំរាប់ព្រលឹងវិញ្ញាណ សំខាន់ជាងនេះទៅទៀត ដើម្បីឲ្យអាចយកឈ្នះសេចក្តីល្បួងបាននោះ
ត្រូវពឹងលើព្រះបន្ទូលរបស់ព្រះទើបអាចយកជ័យជំនះបានលើសេចក្តីល្បួងទាំងអស់។ សេចក្តីល្បួងខ្លះមិនអាចមានដំណោះស្រាយបានទេ
គឺត្រូវការពេលអធិស្ឋានសូមជំនួយមកពីព្រះជាម្ចស់
ហើយត្រូវសិក្សាឲ្យស្គាល់សេចក្តីល្បួង ថាវាមកពីណា ដើម្បីអាចឈ្នះបាន។ នៅពេលដែលយើងបដិសេធចំពោះសេចក្តីល្បួង និងទាស់ប្រឆាំងនិងសេចក្តីល្បួង
នោះមានន័យថាយើងបានជ័យជំនះលើវាហើយ៕
0Awesome Comments!