គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះគ្រីស្ទជាសិរសារបស់ពួកជំនុំ
Christ As Head of the Church
ក្នុងនាមជាគ្រីស្ទាន
ព្រះគម្ពីរបានពណ៌នាយើងថាជា “រូបកាយនៃព្រះគ្រីស្ទ” ។
ក្នុងនាមជារូបកាយនៃព្រះគ្រីស្ទ ព្រះគ្រីស្ទជាសិរសារបស់យើង។
ទស្សនៈទូទៅអំពីព្រះគ្រីស្ទជាសិរសានៃពួកជំនុំ
A. Erickson, Christian Theology (2nded):
“ព្រះគ្រីស្ទជាសិរសារបស់រូបកាយ(កូល.1:18) ដែលពួកអ្នក ជឿ គឺជាអវយវៈឬជាផ្នែកផ្សេងៗនៃរូបកាយ។
គ្រប់ទាំងអស់ត្រូវបានបង្កើតឡើងក្នុងទ្រង់ ដោយសារ ទ្រង់ និងសម្រាប់ទ្រង់(កូល.1:16)។
ទ្រង់ជាដើម
ជាបុត្រច្បង(ខ15) “ព្រះបានមានគោលបំណងដើម្បីបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ
ទាំងរបស់នៅស្ថានសួគ៌និងរបស់នៅផែនដី”(អេភ.1:10)។ ពួកអ្នកជឿ បានរួបរួមជាមួយទ្រង់
បានមានកម្លាំងតាមរយៈទ្រង់ជាសិរសាដែលពួកគេបានតភ្ជាប់(កូល.2:19)។
រូបភាពនេះស្របគ្នាទៅនឹងរូបភាពរបស់ព្រះយេស៊ូវជាដើមទំពាំងបាយជូ ឯពួកអ្នកជឿជាមែកដែលជាប់
នឹងដើម(យ៉ូហ.15:1-11)។ ក្នុងនាមទ្រង់ជាសិរសានៃរូបកាយ(កូល.1:18)
ទ្រង់គ្រប់គ្រងពួកជំនុំដែរ “ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ
សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់
ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រងនិងអំណាចទាំងប៉ុន្មាន” (កូល. 2:9-10)។
ព្រះគ្រីស្ទជាអម្ចាស់លើពួកជំនុំ”
B. Berkhoff, Systematic Theology:“ព្រះគម្ពីរបង្រៀនថាព្រះគ្រីស្ទជាសិរសាលើអ្វីៗទាំងអស់:ជាអម្ចាស់លើចក្រវាឡទាំងមូល
មិនត្រឹមតែជាអង្គទីពីរនៃព្រះត្រៃឯកប៉ុណ្ណោះ តែទ្រង់មានលទ្ធភាពអាចធ្វើបានក្នុងនាមជាអ្នកកណ្តាលរវាងព្រះនិងមនុស្ស(ម៉ាថ.28:18
អេភ.1:20-22 ភីល.2:10-11វិវរ. 17:14; 19:16។ ក្នុងអត្ថន័យជាពិសេស
គឺទ្រង់ជាសិរសារបស់ពួកជំនុំ ដែលជារូបកាយរបស់ទ្រង់។ ទ្រង់មានទំនាក់ទំនងដ៏សំខាន់បំផុតជាមួយនឹងរូបកាយ
បំពេញរូបកាយដោយព្រះជន្មទ្រង់ និងគ្រប់គ្រងរូបកាយខាងផ្នែកវិញ្ញាណ-យ៉ូហ.15:1-8
អេភ.1:10, 22, 23; 2:20-22; 4:15; 5:30 កូល.1:18; 2:19; 3:11”
ការកត់សំគាល់ទូទៅទាក់ទងនឹងរូបភាពនៃព្រះគ្រីស្ទជាសិរសា
A. មានរូបភាពមួយចំនួនក្នុងគម្ពីរសញ្ញាថ្មីដែលត្រូវបានប្រើដើម្បីរៀបរាប់ពីព្រះគ្រីស្ទ។ រូបភាពអំពីព្រះគ្រីស្ទជាសិរសា គឺផ្អែកលើរូបភាពនៃពួកជំនុំជារូបកាយនៃព្រះគ្រីស្ទ។
B. ព្រះយេស៊ូវមិនដែលប្រើរូបភាពច្បាស់ថាពួកជំនុំជា“រូបកាយ”
របស់ទ្រង់ ឬទ្រង់ផ្ទាល់ជា “សិរសា” នៃ “រូបកាយ”ទេ។ ទោះបីជាយ៉ាងណា
ទ្រង់ពិតជាបានមានបន្ទូលពីទំនាក់ទំនងជិតស្និទ្ធរវាងទ្រង់ផ្ទាល់ ជាមួយនឹងពួកជំនុំ។
"អ្នកណាទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ
នោះក៏ឈ្មោះថាទទួលព្រះអង្គដែលចាត់ឲ្យខ្ញុំមកដែរ" (ម៉ាថ.10:40)
1."នោះស្តេចនឹងឆ្លើយទៅគេថា
យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើ ការទាំងនោះ
ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ" (ម៉ាថ.25:40)
2."គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នៃសុល
ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?" (កិច្ច.9:4)។
C.
រូបភាពជាច្រើនអំពីពួកជំនុំជារូបកាយ និងព្រះគ្រីស្ទជាសិរសា
ឃើញមាននៅក្នុងសំបុត្រជាច្រើន របស់លោកប៉ុល។ រូបភាពពីពួកជំនុំជារូបកាយត្រូវបានប្រើដើម្បីសង្កត់ធ្ងន់ពីភាពរូបរួមតែមួយនៃ
ទំនាក់ទំនងរវាងពួកអ្នកជឿជាមួយនឹងព្រះគ្រីស្ទ
និងរវាងអ្នកជឿជាមួយនឹងអ្នកជឿ ជាពិសេស ដោយ
ការគោរពចំពោះការប្រើប្រាស់អំណោយទានខាងវិញ្ញាណឬសមត្ថភាពរបស់ពួកគេ កុំធ្វើឲ្យមានរបួស
ដល់គ្នាទៅវិញទៅមកដោយអំពើបាបឡើយ :
1. រ៉ូម12.4-8
2. 1កូរ.6.15-20
3. 1 កូរ.12.11-14
4. 1កូរ.12.26-27
ខគម្ពីរគន្លឹះទាក់ទងនឹងព្រះគ្រីស្ទជាសិរសានៃពួកជំនុំ
A.
ទំនាយថាព្រះគ្រីស្ទនឹងធ្វើជាសិរសានៃពួកជំនុំ : "ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា
តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឫអី ដែលថា ‘ ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ
នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះជាម្ចាស់បានធ្វើ
ហើយជាការយ់ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ?" (ម៉ាថ. 21:42
ដកស្រង់ពីទំន.118:22-23)
B.
ទទួលបានការតាំងឡើងដោយព្រះជាម្ចាស់ដើម្បីធ្វើជាសិរសានៃពួកជំនុំ: "ហើយទ្រង់បង្ក្រាបបានទាំងអស់
នៅក្រមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់
ពួកជំនុំ ដែលជារូបកាយទ្រង់" (អេភ.1:22-23)
C.
ព្រះគ្រីស្ទបានប្រកាសអង្គទ្រង់ផ្ទាល់ជាសិរសានៃពួកជំនុំ:
2.
ម៉ាថ.28.18-20 នេះជាសេចក្ដីបង្គាប់របស់ព្រះគ្រីស្ទសម្រាប់គ្រីស្ទបរិស័ទ។
- ទ្រង់បានតាំងពួកជំនុំ: "ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស
ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយ ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ"
(ម៉ាថ.16:18)
- ទ្រង់ជាសិរសានៃសេចក្តីបង្គាប់ដល់ពួកជំនុំ: "ប៉ុន្តែឯអ្នករាល់គ្នាវិញ
មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១
ហើយជាបងប្អូននឹងគ្នាទាំងអស់ ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ
ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌
ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តា(អ្នកដឹកនាំ)ឡើយ
ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ" (ម៉ាថ.23:8-10)
- សិរសាលើបុរសៗ:
"តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា
ព្រះគ្រីស្ទជាសិរសានៃបុរទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្រ្តី
ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ" (1កូរ.11:3)
- រូបកាយអធិធម្មជាតិនៃព្រះគ្រីស្ទ:
1. អេភ. 4.11-16 ទ្រង់បានតាំងឲ្យមនុស្សមានមុខងារផ្សេងៗ
ទៅតាមអំណោយទានដែលទ្រង់ប្រទានឲ្យគេ។
2. អេភ. 5.23
ប្ដីជាក្បាលនៃប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារពួកជំនុំដែរ
ទ្រង់ជាក្បាលនៃពួកជំនុំ។
3. អេភ.1.22-23
4. កូល.1.15-20
ព្រះគ្រីស្ទជាព្រះដែលបានបង្កើតគ្រប់អ្វីទាំងអស់ ហើយឲ្យគ្រប់ទាំងបានពេញខ្នាត
ដោយសារទ្រង់។
a. គ្រីស្ទានម្នាក់ៗគឺជាសមាជិកនៃរូបកាយខាងវិញ្ញាណ ហើយព្រះគ្រីស្ទជាសិរសា។ នៅក្នុង ភាសាក្រិក ពាក្យសិរសា មានអត្ថន័យថា“ប្រភព”
និង“ប្រភពដើម” ក៏មានន័យថាជា “អ្នកដឹកនាំ
អ្នកគ្រប់គ្រង” ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃពួកជំនុំជារូបកាយទ្រង់
ហើយទ្រង់ជាអ្នកដឹកនាំ។ លោកប៉ុលបានហៅទ្រង់ថាជា “ដើម” អាចបកប្រែថាជា “ប្រភពដើម”
មិនគិតថាឋានៈណាមួយដែលអ្នកជ្រើសរើស
ឋានៈនោះអះអាងពីភាពឧត្តមប្រសើររបស់ព្រះយេស៊ូវគ្រីស្ទក្នុងពួកជំនុំ។
ពួកជំនុំមានប្រភពចេញពីទ្រង់ ហើយសព្វថ្ងៃប្រតិបត្តិការនៅក្នុង ព្រះអង្គដែរ។
ក្នុងនាមជាសិរសានៃពួកជំនុំ
ព្រះយេស៊ូវគ្រីស្ទផ្គត់ផ្គង់ពួកជំនុំដោយព្រះជន្ម
របស់ទ្រង់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់។ ទ្រង់ប្រទានអំណោយទានផ្សេងៗដល់មនុស្ស
ហើយបន្ទាប់មកដាក់មនុស្សដែលមានអំណោយទានទាំងនោះទៅក្នុងពួកជំនុំរបស់ទ្រង់
ដើម្បីឲ្យបម្រើទ្រង់នៅផ្នែកណាដែលជាសេចក្តីត្រូវការ។
តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះ យេស៊ូវគ្រីស្ទសម្អាតពួកជំនុំនិងផ្តល់ការរីកចម្រើន(អេភ.5:25-30)។
គ្មានអ្នកជឿណាម្នាក់នៅលើផែនដីនេះអាចធ្វើជាសិរសានៃពួកជំនុំបានឡើយ។ តំណែងនេះ សម្រាប់តែព្រះយេស៊ូវប៉ុណ្ណោះ។ អ្នកដឹកនាំសាសនាមួយចំនួនប្រហែលបានដាំពួកជំនុំជាច្រើនឬបានបង្កើតនិកាយជាច្រើន
ប៉ុន្តែមានតែព្រះគ្រីស្ទប៉ុណ្ណោះដែលបានដាំពួកជំនុំដែលជារូបកាយរបស់ទ្រង់។
ពួកជំនុំនេះមានគ្រប់អ្នកជឿទាំងអស់ ហើយបានកើតនៅថ្ងៃបុណ្យទីហាសិប
នៅពេលដែលព្រះវិញ្ញាណបានយាងចុះមកនិងបានធ្វើពិធីជ្រមុជដោយវិញ្ញាណដល់ពួកអ្នកជឿឲ្យចូលក្នុងរូបកាយខាងវិញ្ញាណ។
ការពិតដែលថាមាន “រូបកាយតែមួយ” នៅក្នុងពិភពលោកនេះ(អេភ.4:4)មិនបានទម្លាក់ចោល
ឬបង្រួមឲ្យតូចបំផុតនូវសេចក្តីត្រូវការសម្រាប់ពួកអ្នកជឿជាពួកជំនុំក្នុងស្រុកទេ។
ការពិតដែលថា ខ្ញុំជាកម្មសិទ្ធិនៃពួកជំនុំសាកល
មិនបានដោះលែងខ្ញុំចេញពីទំនួលខុសត្រូវរបស់ខ្ញុំក្នុងពួកជំនុំក្នុងស្រុកឡើយ។
ខ្ញុំមិនអាចបម្រើព័ន្ធកិច្ចដល់ពួកជំនុំសាកលទាំងមូលបានទេ តែខ្ញុំអាច
ពង្រឹងនិងសង់ពួកជំនុំដោយការបម្រើព័ន្ធកិច្ចដល់រាស្រ្តរបស់ព្រះនៅក្នុងពួកជំនុំក្នុងស្រុក
[Wiersbe, W. W.]
- សេចក្តីខុសឆ្គងដែលមិនគោរពថ្វាយបង្គំព្រះគ្រីស្ទជាសិរសា
:
កូល៉ុស2.18-19
- ពួកអ្នកជឿបានពេញលេញនៅក្នុងព្រះគ្រីស្ទជាសិរសារបស់ពួកគេ :
កូល៉ុស 2:9-10
- ពួកអ្នកជឿបានពេញលេងនៅក្នុងទ្រង់។
ទស្សនៈគំនិតនានាអំពីភាពជាសិរសារបស់ព្រះគ្រីស្ទ
ក្នុងនាមជាសិរសានៃពួកជំនុំ
ព្រះគ្រីស្ទជាសិរសាទាំងផ្នែកគ្រប់គ្រងពួកជំនុំនិងការទ្រទ្រង់ពួកជំនុំ។
- សិរសាគ្រប់គ្រងពួកជំនុំ
1.
ព្រះគ្រីស្ទមានសិទ្ធិបង្កើតច្បាប់ផ្សេងៗសម្រាប់ពួកជំនុំ
a. ម៉ាក. 7.14-19
របស់មិនអាចធ្វើឲ្យមនុស្សស្មោកគ្រោកទេ។
b. លូក.22.24-27
c. យ៉ូហ.13.31-34
ទ្រង់បង្គាប់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។
2.
តើព្រះគ្រីស្ទមានសិទ្ធិបង្គាប់លើសណ្ឋាននៃការថ្វាយបង្គំយ៉ាងដូចម្ដេច?
1កូរ.11.23-26
3.
ព្រះគ្រីស្ទមានសិទ្ធិប្រទានអំណោយទានផ្សេងៗនិងមានសិទ្ធិតែងតាំងអ្នកបម្រើឲ្យបម្រើពួកជំនុំ:
អេភ.4.4-16 ត្រូវរួបរួមគ្នាក្នុងរូបកាយទ្រង់នៃពួកជំនុំ។
- ព្រះគ្រីស្ទទ្រទ្រង់ពួកជំនុំ
1. ព្រះគ្រីស្ទអនុវត្តអំណាចរបស់ទ្រង់ក្នុងពួកជំនុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ
:
a.ព្រះគ្រីស្ទបានប្រទានអំណោយទានផ្សេងៗដល់ពួកជំនុំ(អេភ.4:4-16)
នេះគឺជាការអនុវត្តន៍មុខងាររបស់ទ្រង់ជាសិរសាលើពួកជំនុំ។ (អេភ.4:15) អំណោយទានផ្សេងៗផ្តល់ដោយព្រះគ្រីស្ទសម្រាប់ការគ្រប់គ្រង
ការរួបរួម និងការស្អាងពួកជំនុំ។
ព្រះវិញ្ញាណក៏ជាអង្គដែលប្រទានអំណោយទានដល់ពួកជំនុំជារូបកាយរបស់ព្រះគ្រីស្ទដែរ(1កូរ.12)។
អំណោយទានផ្សេងៗដែល ព្រះវិញ្ញាណប្រទានឲ្យ សម្រាប់ការរួបរួមនិងការគ្រប់គ្រងពួកជំនុំ។
b.1កូរ.12.13
c. យ៉ូហ.14.14-17 បើយើងសូមដោយនូវព្រះនាមទ្រង់នោះទ្រង់នឹងប្រទានឲ្យ។
d.យ៉ូហ.14.25-26
e.យ៉ូហ.15.26 ដើម្បីឲ្យធ្វើបន្ទាល់ពីទ្រង់។
f. យ៉ូហ.16.12-15
g.
ចូរកត់សំគាល់ថា
ព្រះត្រៃឯកទាំងមូលចូលរួមចំណែកក្នុងដំណើរការលើកព្រះគ្រីស្ទជា
សិរសារបស់ពួកជំនុំដោយបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមក : “ដោយព្រោះអ្នករាល់គ្នាជាកូនបានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រា
ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺសំឡេងថាអ័ប្បា ! ព្រះវរបិតា!” (កាឡ.4:6)
h.ឥឡូវយើងត្រូវតែមើលថាតើក្នុងរបៀបណាដែលយើងនឹងទទួលបានព្រះពរជាច្រើនដែលព្រះប្រទានឲ្យក្នុងព្រះរាជបុត្រាតែមួយរបស់ទ្រង់
មិនមែនសម្រាប់ប្រើតែឯងទេ តែសម្រាប់ជួយដល់ ពួកអ្នកមានសេចក្តីត្រូវការនិងអ្នកក្រីក្រ
ដើម្បីឲ្យគេប្រសើរឡើង។ ហើយការដំបូងបង្អស់ដែលត្រូវយកចិត្តទុកដាក់គឺថា
បើយើងគ្មានព្រះគ្រីស្ទ ឬដាច់ចេញពីទ្រង់
អ្វីដែលទ្រង់បានរងទុក្ខនិងបានធ្វើសម្រាប់សេចក្តីសង្គ្រោះដល់មនុស្សគ្មានប្រយោជន៍ដល់យើងឡើយ។
ដើម្បីប្រទានព្រះ ពរដល់យើងដែលទ្រង់បានទទួលពីព្រះវរបិតា
ទ្រង់ត្រូវតែក្លាយមកឲ្យដូចជាយើងនិងស្នាក់នៅក្នុងយើង។ ដោយហេតុនេះ ទ្រង់ត្រូវបានហៅថាជាសិរសារបស់យើង និងជាបុត្រច្បងក្នុងចំណោមបងប្អូនជាច្រើន
ខណៈដែលយើងបានដាំក្នុងទ្រង់ បំពាក់ទ្រង់លើខ្លួនយើង រហូតយើងបានក្លាយជាតែមួយជាមួយនឹងទ្រង់។
ហើយទោះបីជានេះសេចក្តីពិតដែលយើងអាចទទួលតាមរយៈសេចក្តី ជំនឿក៏ដោយ តែចាប់តាំងពីយើងដឹងថា គ្រប់គ្នាមិនបានអោបក្រសោបនូវសេចក្តីប្រទានរបស់ព្រះគ្រីស្ទតាមរយៈដំណឹងល្អទេ
ការនេះបង្រៀនយើងឲ្យយល់ដឹងខ្ពស់ឡើងរហូតដល់ស្គាល់ពីអាថ៌កំបាំងខាងវិញ្ញាណ ឲ្យយើងរីករាយចំពោះព្រះគ្រីស្ទនិងគ្រប់ទាំងព្រះពររបស់ទ្រង់.
. . .ទាំងអស់កើតមកដោយសារព្រះវិញ្ញាណជាចំណងដែលព្រះគ្រីស្ទចងយើងនឹងទ្រង់ [Calvin,
Institutes, 3.1.1]
- ភាពជាសិរសានៃព្រះគ្រីស្ទ តាមរយៈកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ
និងព្រះបន្ទូលដែលបានប្រទានមកនៅក្នុងព្រះគម្ពីរ
គឺសមល្មមឲ្យចាត់ចែងពួកជំនុំបានហើយ។
សេចក្តីខុសឆ្គងទាក់ទងនឹងសិរសានៃពួកជំនុំ
A.
គ្មានសិរសានៃពួកជំនុំឡើយ
B.
បុគ្គលម្នាក់ៗជាក្បាលដឹកនាំពួកជំនុំ
C.
គ្រប់គ្នាជាក្បាលដឹកនាំពួកជំនុំ
D.
សម្តេចប៉ាបជាក្បាលដឹកនាំពួកជំនុំ
0Awesome Comments!