ដានីយ៉ែល 4:28-37 ព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់

ព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (ពេញ)
អត្ថបទព្រះគម្ពីរ៖ ដានីយ៉ែល ៤:២៨-៣៧
សេចក្តីផ្តើម៖ ព្រះបាទ នរតមសីហនុ កាលទ្រង់នៅមានព្រះជន្មាយុនៅឡើយ នោះទ្រង់មិនបានធ្វើរូបសំណាក់ខ្លួនឯងដើម្បីអោយប្រជារាស្ត្រក្រាបថ្វាយបង្គំឡើយ។ តែនៅពេលដែលទ្រង់បានសុគត់ទៅរាជរដ្ឋាភិបាលបានធ្វើរូបសំណាក់ទ្រង់ដើម្បីឧទិស្ទដល់ទ្រង់ តែផ្ទុយទៅវិញប្រជាជនខ្មែរមួយចំនួនបានក្រាបថ្វាយបង្គំរូបនោះដូចជាព្រះ។ ដែលរឿងនេះវាផ្ទុយទៅនិងស្តេចនេប៊ូក្នេសាទ្រង់សាកសង់ឡើយចង់អោយមនុស្សទាំងអស់ត្រូវថ្វាយបង្គំទ្រង់។
សង្ខេបអត្ថបទគម្ពីរ
លុះកន្លងបាន១២ខែ ខណៈដែលនេប៊ូក្នេសាកំពុងយាងក្នុងរាជរាំងក្រុងបាប៊ីឡូន ស្តេចមានបន្ទូលថា បាប៊ីឡូនជាក្រុងដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចអញ សំរាប់សិរីល្អនៃឥទ្ធានុភាពអញ។ កាលស្តេចកំពុងតែមានបន្ទូលនៅឡើយ ក៏មានសំឡេងធ្លាក់ពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ រាជ្យឯងបានផុតចេញហើយ ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចគោ ឯងនឹងត្រូវទទឹកដោយសន្សើម ព្រះកេសនឹងបានដុះវែងដូចជាស្លាបឥន្ត្រី ហើយនខាក៏ដូចជាក្រចកនៃសត្វស្លាបរយៈពេល៧ឆ្នាំ គឺទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ។ ដូច្នេះពាក្យបានសម្រេចដល់នេប៊ូក្នេសា។ លុះផុតកំណត់ ទ្រង់ក៏ទទួលបានស្មារតីត្រឡប់មកវិញ រួចក៏ក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ លើកដំកើងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំនមនុស្សតរៀងទៅ។ ចំណែកឯរាជ្យរបស់នេប៊ូក្នេសាក៏បានត្រឡប់មកលើទ្រង់វិញ ក៏កាន់តែធំថែមឡើង។
សំនួរស្នូល: ចុះតើអ្នកយល់យ៉ាងដូចម្តេចដែរ អំពីអំណាចព្រះចេស្តានៃព្រះដ៏ពិត? តើព្រះអង្គអាចបំបាក់អំនួតរបស់មនុស្សបានទេ?
រចនាសម្ព័ន្ធ៖
1      ស្តេចនេប៊ូក្នេសាមានអំនួតថាខ្លួនមានអំណាចលើទាំងអស់ (៤:២៨-៣០)
2    ព្រះទ្រង់បំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយអំណាចចេញពីទ្រង់ (៤:៣១-៣៣)
3    នេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (៤:៣៤-៣៧)
តួសេចក្តី៖
1 ស្តេចនេប៊ូក្នេសាមានអំនួតថាខ្លួនមានអំណាចលើទាំងអស់ (៤:២៨-៣០)
បើយើងមើលទៅខ២៨ បានប្រាប់ថាការទាំងនោះ..... នេះគឺចង់សំដៅទៅលើការដែលដានីយ៉ែលបានរំឮកដល់ស្តេច ឲ្យបានផ្តាច់អំពើបាបដែលសេ្តចនេប៊ូក្នេសាបានប្រព្រឹត្តចេញ ហើយប្រព្រឹត្តសេចក្តីសុចរិតវិញ ក៏ត្រូវផ្តាច់ អំពើទុច្ចរិតដែលទ្រង់ធ្វើចេញផង ដោយសំដែងសេចក្តីមេត្តាករុណាដល់ពួកក្រីក្រវិញ ក្រែងនឹងមានសេចក្តីសុខ     (ដានីយ៉ែល ៤:២៧) បើមិនដូច្នោះទេ ស្តេចនឹងត្រូវបណ្តេញចេញទៅរស់នៅក្នុងព្រៃដូចជាសត្វ រហូតដល់៧ឆ្នាំ (ដានីយ៉ែល ៤:២៥) ដែលទាំងនេះគឺជាសុបិន្តដែលព្រះជាម្ចាស់ទ្រង់ដាស់តឿន ដល់នេប៊ូក្នេសា ហើយត្រូវបានដានីយ៉ែលជាអ្នកកាត់ន័យឲ្យ ដូច្នេះហើយបានជាដានីយ៉ែលរំឮកដល់ស្តេចឲ្យកែប្រែចេញពីអំពើបាប (ដានីយ៉ែល ៤:៤-២៧)។ ហើយការទាំងនេះកើតឡើង ដោយសារតែស្តេចមិនធ្វើតាមការឲ្យយោបល់របស់ដានីយ៉ែល។
យើងមើល(ខ២៩-៣០) ....បាននិយាយអំពីក្រុងបាប៊ីឡូនដ៏ធំ... ដោយយោងតាមការយល់សប្តិ      របស់ស្តេចនេប៊ូក្នេសា និង សេចក្តីសំរាយ គឺយើងដឹងថា នេប៊ូក្នេសាដែលជាស្តេចនៃប្រទេសបាប៊ីឡូន បានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ស្តេចនេះបានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ (ដានីយ៉ែល៤:២០-២២)។ ហើយក៏ជាទីក្រុងដែលមានទៅដោយកំផែងទីក្រុង ព្រះវិហារ និងសួនច្បារជាច្រើន។  បើយើងមើលនៅក្នុងអេសាយ ១៣:១៩ បានប្រាប់ឲ្យយើង គឺយើងឃើញថា បាប៊ីឡូនជាក្រុងដែលថ្កុំថ្កើងជាងគេ ក្នុងរាជាណាចក្រ ក្រុងនេះបានវាទទីយ៉ាងធំ  ដោយបានចាប់យកប្រទេសជាច្រើនធ្វើជារបស់ខ្លួន ក្នុងនោះរួមមានទាំងស្រុកយូដាផងដែរ (ដានីយ៉ែល ១:១)។ ដោយព្រោះតែបាប៊ីឡូនបានក្លាយជាណាចក្រមួយដ៏ធំ នឹងរឹងមាំ ក្រោមរាជរបស់ស្តេចនេប៊ូក្នេសា ហេតុដូច្នេះ បានជានេប៊ូក្នេសាមានបន្ទូលនៅក្នុងរាជវាំងនៃក្រុងបាប៊ីឡូនថា តើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ? នេះបានធ្វើឲ្យស្តេចនេប៊ូក្នេសាមានអំនួតចំពោះកិច្ចការ ទាំងប៉ុន្មានដែលមាននៅក្រោមរាជរបស់ខ្លួន បានជាស្តេចមិនចាប់អារម្មណ៍នឹងការដាស់តឿន ឬការផ្តល់យោបល់របស់ដានីយ៉ែលសោះ។ រយៈពេល១ឆ្នាំ គឺជាពេលវេលាដែលព្រះជាម្ចាស់ ទ្រង់បានទុកឱកាសដល់ស្តេចនេប៊ូក្នេសាក្នុងការបែរចេញពីអំពើបាបរបស់ខ្លួន តែស្តេចមិនខ្វល់ មិនអើពើនោះឡើយ ហើយនៅតែមានអំនួតថាខ្លួនមានអំណាចលើទាំងអស់។
2 ព្រះទ្រង់បំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយដកអំណាចចេញពីទ្រង់ (៤:៣១-៣៣)
តើព្រះអង្គអាចបំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយដកអំណាចចេញពីទ្រង់បានទេ? បើយើងបន្តទៀតនៅក្នុង(ខ៣១) ..គឺថា..មានឮសំឡេងធ្លាក់មកពីលើមេឃ..... នៅទីនេះ យើងអាចដឹងថាសំឡេងនេះ គឺមកពីព្រះជាម្ចាស់ ដោយយោងតាមសេចក្តីដែលព្រះអង្គបានដាស់តឿនដល់នេប៊ូក្នេសាតាមរយៈសុបិន្ត ដែលស្របគ្នាទៅនឹងការកាត់ស្រាយរបស់ដានីយ៉ែល។ ដ្បិតដែលសំឡេងនោះ ដូចជាអ្វីដែលដានី-យ៉ែលបានកាត់ស្រាយមែន (ដានីយ៉ែល ៤:២៥, ៣២)។ បើយើងមើលទៅក្នុងព្រះគម្ពីរផ្សេងៗទៀត យើងអាចឃើញថា ពេលខ្លះព្រះជាម្ចាស់ទ្រង់មានបន្ទូលមកតាមរយៈសុបិន្ត ដូចជាយ៉ាកុប (លោកុប្បត្តិ ២៨:១២-១៦) ហើយខ្លះក៏មានបន្ទូលដូចជាលោកម៉ូសេ (និក្ខមនំ ៣:៤) សាំយ៉ូអែល (១សាំយ៉ូអែល ៣:១-៩)ជាដើមដែរ។ ដូច្នេះនេះមិនមែនជាលើកដំបូងដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលមកនោះទេ។ នេះគឺជាសំឡេងរបស់ព្រះដែលទ្រង់មានបន្ទូលមកស្តេចនេប៊ូក្នេសា ក្នុងកាលដែលស្តេច មិនទាន់និយាយអួតចប់នៅឡើយផង។ នៅខ(ខ៣១-៣២) ព្រះទ្រង់មានបន្ទូលថា ...រាជ្យរបស់ឯងបានផុតចេញពីឯងហើយ... គឺនេប៊ូក្នេសា ត្រូវបានព្រះដករាជ្យសម្បត្តិ ដកភាពជាស្តេចដែលមានអំណាច ដកអ្វីៗដែលធ្វើឲ្យគាត់ មានអំនួតចេញពីគាត់។ មិនត្រឹមតែដកចេញទេ ទ្រង់ក៏បន្ទូលទៀតថា ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្ស ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វ ស៊ីស្មៅដូចគោ រហូតដល់គំរប់៧រយៈកាល  គឺមានន័យថា រហូតដល់ស្តេចទទួលស្គាល់ថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យ របស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យទ្រង់។
យើងឃើញថានៅខ(ខ៣៣) .គឺប្រើ..ពាក្យនោះបានសម្រេច... ពាក្យនោះ គឺសំដៅដល់អ្វីដែលព្រះជាម្ចាស់ទ្រង់បានមានបន្ទូល តាំងពីទ្រង់បានព្រមានតាមរយៈការសុបិន្ត ហើយនឹងទើបតែមានបន្ទូលម្តងទៀតនេះ (ដានីយ៉ែល ៤:២៥,៣២)។ ឥឡូវនេះ នេប៊ូក្នេសាដ៏ជាស្តេច ដែលមានអំណាច ត្រូវបានគេបណ្តេញ ចេញពីពួកមនុស្ស គឺឈប់ឲ្យរស់នៅក្នុងរាជ្យវាំងទៀតហើយ គេដេញស្តេចឲ្យទៅរស់នៅក្នុងព្រៃ ហើយក៏សោយស្មៅដូចជាគោ ត្រូវទទឹកដោយសន្សើម។ ​ព្រះ​កេស​ទ្រង់​បាន​ដុះ​វែង ដូច​ជា​ស្លាប​ឥន្ទ្រី ហើយ​    នខា​ទ្រង់​ក៏​ដូច​ជា​ក្រចក​នៃ​សត្វ​ស្លាប គឺសំដៅដល់សក់ ត្រូវដុះវែង ដូចជាឥន្រ្ទី ហើយក្រចកនឹងបានដូចជាក្រចកនៃសត្វស្លាប។  ព្រះជាម្ចាស់ទ្រង់បានដករាជចេញពីស្តេច ដោយព្រោះសារតែភាពអំនួត ហើយមិនព្រមទទួលស្គាល់ពីអំណាចចេស្តារបស់ព្រះដ៏ពិត ដែលទ្រង់ បានសម្តែងម្តងជាពីរដងរួចទៅហើយ គឺជាដំបូង ព្រះទ្រង់ប្រទានឲ្យដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌនេកោ ឲ្យពួកគាត់មានរូបរាងសង្ហាមាំមួន ហើយនឹងប្រាជ្ញាឈ្លាសវៃលើសគេ ដោយមិនចាំបាច់ បរិភោគអាហាររបស់ស្តេច (ដានីយ៉ែល ១:៨-២០)។ ហើយម្តងទៀត គឺនៅពេលដែលសាដ្រាក់ មែសាក់ និងអ័បេឌនេកោ ត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តែព្រះបានជួយពួកគេឲ្យរួច ដោយអំណាចព្រះចេស្តាទ្រង់ (ដានីយ៉ែល ៣:២៤-២៧)។ តែទោះបីជាឃើញយ៉ាងនេះក្តី ហើយមានការព្រមានពីព្រះជាម្ចាស់ និងការដាស់តឿនរបស់ដានីយ៉ែលក្តី ក៏គង់តែស្តេចមិនបានកែប្រែចិត្ត។ ហើយក្នុងអំឡុងពេលដែលស្តេចមិននៅ អាចប្រហែលជាដានីយ៉ែលជាអ្នកគ្រប់គ្រងជំនួសបណ្តោះអាសន្នសិន  ព្រោះបើសិនជាយើងមើលទៅក្នុងដានីយ៉ែល២:៤៨-៤៩ យើងឃើញថា ដានីយ៉ែលត្រូវបានស្តេចតែងតាំងឡើងជាធំ ហើយប្រទានអំណោយយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅក្រុងបាប៊ីឡូនផង។ ដានីយ៉ែលក៏សូមឲ្យស្តេចតាំងមិត្តបីនាក់របស់គាត់ ឲ្យឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូន តែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។  ហើយលោកអាច ដឹកនាំបានយ៉ាងមានប្រសិទ្ធភាព។
3 នេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (៤:៣៤-៣៧)
សូមអោយយើងបានមើលទៅ(ខ៣៤-៣៥) គឺថានេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់ ពិតជាមានអំណាចលើទាំងអស់មែន នៅខ៣៤ លុះផុតកំណត់ហើយ... នេះគឺសំដៅដល់ពេលដែលព្រះជាម្ចាស់ទ្រង់កំណត់៧ខួប ឬ៧ឆ្នាំបានត្រូវកន្លងផុតហើយ។ ជាពេលដែលស្តេចអាចរួចពីការដាក់ទោសរបស់ព្រះ ដូច្នេះ ព្រះទ្រង់ក៏ប្រទានសតិស្មារតីដល់នេប៊ូក្នេសាវិញ ពេលនេះទើបស្តេចទទួលស្គាល់ដូចជាព្រះទ្រង់មានបន្ទូលរួចហើយ (ដានីយ៉ែល ៤:៣២)។ ដូច្នេះ បានជានេប៊ូក្នេសាក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង អំណាចគ្រប់គ្រងរបស់ទ្រង់ ស្ថិតស្ថេរអស់ទាំងដំណមនុស្សតរៀងទៅ។ ព្រះអង្គទ្រង់ធ្វើអ្វីតាមតែព្រះទ័យទ្រង់ ទ្រង់ធ្វើអ្វីដែលគាប់ដល់ព្រះទ័យទ្រង់ គ្មានអ្នកណាអាចនឹងឃាត់ទប់ទ្រង់បានឡើយ ហើយក៏គ្មានអ្នកណាអាចប្រឆាំងនឹងទ្រង់ដោយពាក្យថា តើទ្រង់ធ្វើអ្វីដូច្នេះ បានឡើយ (ទំនុកដំកើង ១១៥:៣)។ នៅខ៣៦ ព្រះជាម្ចាស់ទ្រង់បានប្រគល់អ្វីៗទាំងអស់មកនេប៊ូក្នេសាវិញ មិនត្រឹមតែដូចមុនទេ គឺកាន់តែធំថែមឡើង។ ដូចជាលោកយ៉ូបដែរ គឺព្រះបានប្រទានឲ្យគាត់វិញ១ជា២ដង (យ៉ូប ៤២:១០)។ បើយើងមើលទៅខ៣៧ .គឺ...ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ  ដូចជានេប៊ូក្នេសាស្រាប់ ដែលស្តេចដឹងច្បាស់ ដ្បិតបានជួបនូវបទពិសោធន៍នេះ គឺស្តេចមានចិត្តអំនួត(ចិត្តធំ) យល់ថាគ្មានអ្នកណាស្មើនឹងខ្លួន មិនខ្លាចព្រះដ៏ពិត។ ឥឡូវនេះបានជាស្តេចទទួលស្គាល់ ហើយដឹងច្បាស់ថា ព្រះដ៏ពិត ទ្រង់មានអំណាចលើអ្នកណាៗទាំងអស់ ហើយស្តេចក៏បានសរសើរដំកើង ទាំងពណ៌នាពីព្រះគុណនៃទ្រង់។
សរុបសេចក្តី៖
ព្រះជាម្ចាស់ទ្រង់មានគ្រប់អំណាចព្រះចេស្តាទាំងអស់ ទោះបីជាស្តេចដែលមានអំណាចខ្លាំង នៅក្នុងផែនដីនេះក៏មិនអាចប្រៀបនឹងទ្រង់ដែរ ដ្បិតទ្រង់អាចនឹងលើក ឬទំលាក់ស្តេចទាំងនោះបាន តាមតែព្រះទ័យទ្រង់។ ដូច្នេះ មិនត្រូវមានចិត្តអួតអាង ក្អេងក្អាង មិនចេះខ្លាចរអាដូចជាស្តេចនេប៊ូក្នេសា ឡើយ តែត្រូវមានចិត្តបន្ទាបខ្លួន។ ហើយបើកក្នុងចិត្តដឹងខ្លួនថាមានអំនួត នោះត្រូវឲ្យប្រែចិត្តចេញពីអំពើបាបនេះចេញ ហើយអធិស្ឋានសូមព្រះជួយដកអស់ទាំងចិត្តដែលអួតនេះចេញ។
ទេវសាស្ត្រៈ
ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏ពិត ជាព្រះដ៏មិនគ្រប់អំណាចព្រះចេស្តា ទោះបីជាស្តេចនេប៊ូក្នេសា ជាស្តេចដ៏មានអំណាចមួយអង្គនៅក្នុងផែនដីនេះក្តី ក៏គង់តែគ្មានអំណាចអ្វីឲ្យស្មើនឹងព្រះបានទេ។ ព្រះអង្គទ្រង់មានអំណាចនឹងទំលាក់សេ្តចនេប៊ូក្នេសាចេញពីអ្វីដែលគាត់កំពុងតែមាន ហើយទ្រង់ក៏មានអំណាចក្នុងការដែលលើកស្តេចនេះឡើងវិញផងដែរ ដ្បិតអំណាចគ្រប់គ្រងទាំងអស់ គឺស្ថិតនៅក្នុងកណ្តាប់ព្រះហស្តព្រះជាម្ចាស់ ទាំងការអាក្រក់ និងការល្អ (លោកុប្បត្តិ ៥០:១៧-២១)។ ទាំងការដែលលើកអ្នកណាឡើងឲ្យធ្វើជាស្តេច ទាំងការដែលទំលាក់អ្នកណាចុះ ក៏ជាការដែលស្ថិតនៅក្នុងព្រះហស្តព្រះផងដែរ (ទំនុកដំកើង ៧៥:៤-៧)។ ហើយព្រះជាម្ចាស់ទ្រង់ក៏បានប្រគល់អំណាចទាំងអស់មក ព្រះរាជបុត្រាទ្រង់ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលយើងអាចឃើញនៅក្នុង ម៉ាថាយ ២៨:១៨ ដែលព្រះយេស៊ូវទ្រង់មានបន្ទូលដោយផ្ទាល់ថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង។  ហើយព្រះយេស៊ូវទ្រង់សន្យា អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអ្នក ណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ (ម៉ាថាយ ២៣:១២; លូកា ១៤:១១,១៨:១៤; ១ពេត្រុស ៥:៥-៦)។ ទាំងអស់នេះគឺជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ គ្របដណ្តប់ទាំងអស់ ការងាររបស់ផងព្រះមានទាំងនៅស្ថានសួគ៌ នឹងនៅក្នុងចំណោមកិច្ចការរបស់មនុស្សផងដែរ។ អំណាចរបស់ព្រះមានទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតផងដែរ។
មនុស្សៈ  ជាធម្មតាមនុស្សជាច្រើន ពិសេសដូចជាស្តេចនេប៊ូក្នេសាដែរ គឺនៅពេលដែលមានអំណាចនៅក្នុងដៃ ចាប់ផ្តើមមានចិត្តអួតបំប៉ោង គិតថាអ្វីៗនៅក្រោមខ្លួនទាំងអស់ ហើយក៏មិនខ្លាចព្រះនោះដែរ អ្វីក៏ហ៊ានធ្វើឲ្យតែអាចរក្សាអំណាចនោះបាន។ មនុស្សមិនចង់ទទួលស្គាល់ថាអ្វីដែលគេមានគឺមកពីព្រះនោះទេ គេបដិសេធន៍ព្រះ (រ៉ូម ១:២១-២២)។
ចំនុចអនុវត្តន៍៖
            តើមានពេលណាខ្លះដែលអ្នកធ្លាប់មានមោទនភាពលើខ្លួនឯង? ហើយក៏ធ្វើអ្វីមួយមិនបានថ្វាយសិរីល្អដល់ព្រះតាមរយៈការទាំងនោះ ហើយភ្លេចថា ព្រះទ្រង់ជាអ្នកដែលអនុញ្ញាតិឲ្យការទាំងអស់នោះបានកើតឡើង? សូមសញ្ជឹងគិត ហើយបើមាន នោះសូមឲ្យយើងបានអធិស្ឋានសូមការអត់ទោសមកពីព្រះ ហើយសូមព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួនជានិច្ច ហើយត្រូវទទួលស្គាល់អំណាចរបស់ព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់៕

កិច្ចការ 5:1-11 ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ

ចំណងជើង                         ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ (ពេញ)
អត្ថបទព្រះគម្ពីរ៖ កិច្ចការ 5:1-11
សេចក្តីផ្តើម៖
     ​ មានមនុស្សម្នាក់ គាត់ជាក្មេងដែលចូលចិត្តនិយាយកុហកណាស់ រាល់ពេល គាត់ធ្វើអ្វីមួយ។ មនុស្សទាំងអស់ក៏បានឃើញថាគាត់ធ្វើខុស ប៉ុន្តែគាត់នៅតែព្យាយាមនិយាយកុហកថាគាត់មិនបានដឹងអ្វីនោះទេ។ គឺគ្មានអ្នកសោះអាចចាប់កំហុសគាត់បាន ហើយក៏គ្មានអ្នក ម្នាក់បានដឹងដែរ។ ប៉ុន្តែនៅខាងក្រោមនេះ ផ្ទុយពីរឿងខាងលើ ដែលព្រះជាម្ចាស់ទ្រង់ដឹងទាំងអស់ គឺទ្រង់សព្វញ្ញុញ្ញាណ។
សង្ខេបបទគម្ពីរ៖
អាណាណាស និងសាភីរ៉ា ពួកគេបាន​សម​គំនិត​ជា​មួយគ្នា ទុក​ប្រាក់​មួយ​ចំណែក​សំរាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក។ ដូច្នេះពួកគេត្រូវស្លាប់ទាំងពីរនាក់។ ព្រោះគេមិនបានកុហក់ ដល់មនុស្សទេ តែកុហកដល់ព្រះវិញ្ញាណ។ ពេលនោះក្រុមជំនុំ ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។
សំនួរស្នូលតើការដែលកុហក នៅចំពោះព្រះវិញ្ញាណបរិសុទ្ធ នោះទ្រង់ជ្រាបឬទេ? ហើយទទូលបានលទ្ធិផលយ៉ាងដូចម្តេចនៅពេលទ្រង់?
. ព្រះវិញ្ញាណបរិសុទ្ធសព្វញ្ញុតញ្ញាណ(កិច្ចការ5:1-4)
1 អាន្ន៉ានាស និង សាភីរ៉ាបានលក់ទ្រព្យសម្បត្តិដោយគៃទុកខ្លះ(1-2)
  នៅពេលនោះបានជាគេលក់ទ្រព្យសម្បត្តិដើម្បីយកមកដាក់នៅកន្លែងរួមឃើញថាពួកជំនុំដំបូងមានសេចក្តីជំនឿយ៉ាងមុតមាំ នៅក្រោយពេលដែលធ្វើពិធីបុណ្យថ្ងៃទី៥០រួចមក ។ ពួកសាវកនិងក្រុមជំនុំ ដំបូងនៅថ្ងៃបុណ្យទី៥០នោះពួកគេបានទទូលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ដោយព្រះទ្រង់បានប្រទាននូវអំណោយទាន នៅឲ្យពួកគេចេះនិយាយភាសាដែលនៅជុំវិញតំបន់ដែលពួកគេរស់នៅ។ ហើយក៏បានប្រកាសដំណឹងល្អគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ និងពីទ្រង់ដែលបានធ្វើនៅលើឈើឆ្កាង។ បើយើងគិតទៅគឺថា ពេលវេលានោះគឺកៀក និងការដែលព្រះយេស៊ូវបានសុគត់ថ្មីៗ ក្រោយពីព្រះយេស៊ូវទ្រង់សុគត់ព្រអង្គបានផ្តាំពួកសាវកថាកុំឲ្យទាន់ចេញពីក្រុងយេរ៉ូសាឡិមឡើយរង់ចាំព្រះអង្គប្រទាន់នូវព្រះវិញ្ញាណដ៏ជាជំនួយមួយអង្គមកដល់ពួកគេ។ នៅពេលពួកគេបានទទូលអំណោយទានពីព្រះវិញ្ញាញពួកគេមានអំណោយទានផ្សេងពីគ្នា គឺពួកសាវកបានទទូលអំណាចនោះមកពីព្រះជាម្ចាស់។ បានជាមានគ្រួសារមួយឈ្មោះអាន្នានាសបានលក់ទ្រព្យសម្បត្តិ(លក់ដី) ប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា ហើយបានសមគំនិតគ្នាជាមួយប្តីទុកប្រាក់មួយចំនែកសំរាប់ខ្លួន ហើយប្រាក់ដែលនៅសល់យកទៅឲ្យពួកសាវក។ នៅត្រង់ចំនុច នេះប្រហែលជា ពួកសាវកពួកគេមិនខ្វះទ្រព្យសម្បត្តិនៅក្នុងការផ្គត់ផ្គងពួកគេនោះទេចុះហេតុអ្វី? ពីព្រោះថាពួកជំនុំដំបូង ពួកគេបានយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកដាក់ នៅជើងពួកសាវក ហើយពួកគេអាច
យកប្រើតាមតំរូវការដែលពួកជំនុំត្រូវកាហេតុនេះនៅពេលនោះប្រហែលមិនខ្វះអ្វីនោះឡើយ។ ពីព្រោះថាមានមនុស្សជាច្រើនបានយកទ្រព្យសម្បត្តិទៅលក់ និងទ្រព្យសម្បត្តិមួយចំនួនគេបាននាំគ្នាយកមកដាក់នៅក្នុងពួកជំនុំដែលកើតឡើងដំបូងនេះ។ ហើយសេចក្តីជំនឿរបស់ពួកគេមានចិត្តព្រមព្រៀងតែមួយ គ្មាននណាម្នាក់គិតថា ទ្រព្យសម្បត្តិជារបស់ផងខ្លួននោះឡើយ(កិច្ចការ៤:32-35)
2 អាន្ន៉ានាស និងប្រពន្ធសាភីរ៉ា កុហកចំពោះព្រះវិញ្ញាណបរិសុទ្ធ(3-5)
   តើអ្នកទាំងពីរនាក់កុហកលោកពេត្រុសឫក៏ព្រះវិញ្ញាណបរិសុទ្ធ?
  សំនួរដែលលោកពេត្រុសបានសួរទៅអាន្នានាសនោះបង្ហាញពីលក្ខណៈ មួយដែលថាតើលោកអាន្នានាសមានចិត្តស្មោះត្រង់ចំពោះព្រះវិញ្ញាណដែលឫទេ។ មិនមែនលោកពេត្រុមិនដឹងពីអ្វីដែលអាន្នានាសមាននោះទេ។ប្រហែលជាលោកពេត្រុសគាត់ដឹងថាលក់បានតំលៃប៉ុន្មានហើយ ពីព្រោះលោកក៏ជា អ្នករស់នៅក្នុងនោះដែរ។ហើយបើយើងគិតតាមសាច់ឈាមវិញនោះ ឃើញថាលោកពេត្រុសក៏ជាអ្នកដែលរស់ជីវភាពធម្មតាដែរ  ប្រហែលលោកក៏យល់ពីការលក់ដូរនេះដែរ ហើយបើតាមអំណោយទានដែលព្រះបានប្រទានឲ្យនោះ ព្រះអង្គក៏អាចធ្វើឲ្យពួកគេមានអំណាចយល់ពីអ្វីដែលគេកំពុងតែនិយាយដែរ។           ពីព្រោះព្រះវិញ្ញាណបរិសុទ្ធមានអំណាចអាចធ្វើឲ្យលោកពេត្រុសមានសម្ថភាពដឹងពីហេតុការលក់ដូរនោះបានដែរ។ មួយទៀតលោកពេត្រុស បានឮសំដីរបស់អាន្នានាសដែលបានកុហក លោកពេត្រុសបានបន្ទោសអាន្នានាសថា ហេតុអ្វីបានបណ្តោយឲ្យសាតាំងនៅពេញនៅក្នុងចិត្តដូច្នេះ ហើយហានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធដូច្នេះ តើពេលមុនមិនមែនជាកម្មសិទ្ធរបស់អ្នក ហើយពេលលក់ក៏នៅតែជាកម្មសិទ្ធិរបស់អាន្នានាសទេឫអី ។ សំនួរនោះគឺលោកពេត្រុសគាត់គ្រាន់តែចង់បាននូវចម្លើយ ដែលមានភាពស្មោះត្រង់ចំពោះព្រះប៉ុណ្ណោះ មិនមែនលោកសួរដោយចិត្តចង់បានសម្បត្តិពីលោកអាន្នានាសនោះទេ។ ទោះបីលោកលក់ហើយយកដាក់ប៉ុន្មាននោះវាមិនជាអ្វីនោះទេ ក៏ប៉ុន្តែអាន្នានាសមានគំនិតមិនស្មោះត្រង់តាំងពីចាប់ផ្តើមព្រមព្រៀងជាមួយប្រពន្ធអំពីការលក់ដីមកម្លេះ។ បានជាហេតុបណ្តាលឲ្យ
អាន្នានាសស្លាប់ទៅ លោកពេត្រុសបានប្រាប់ទៅអាន្នានាសថាលោកមិនបានកុហកមនុស្សនោះទេគឺបានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នៅពេលនោះលោកក៏បានដូលដាច់ខ្យល់ស្លាប់ទៅ។ ហើយយុវជនក៏នាំយកសពគាត់ទៅកប់ទៅ។
        នៅក្នុងជីវិតរបស់អ្នកបំរើព្រះក៏ដូចគ្នាដែរគឺថា យើងត្រូវប្រុសប្រយ័ត្ននៅក្នុងការបំរើព្រះ ហើយស្មោះត្រង់ចំពោះព្រះមិនមែនស្មោះត្រង់តែចំពោះមនុស្សនូវកិច្ចការដែលយើងធ្វើនោះទេក៏ប៉ុន្តែយើងស្មោះត្រង់ជាមួយមនុស្សក៏ដូចជាស្មោះត្រង់ជាមួយនិងព្រះដែរ។ ហើយនៅក្នុងកិច្ចការងាររបស់របស់យើងក៏ត្រូវមានភាពស្មោះត្រង់ផងដែរ និងស្មោះត្រង់ចំពោះការផ្សេងៗទៀតផងដែរ។
      មានសំនួរមួយសួរថាតើព្រះវិញ្ញាណបរិសុទ្ធពិតជាឃោរឃៅណាស់មែនទេ ក៏គ្មានក្តីមេត្តាសោះចំពោះអាន្នានាសនិងភរិយារបស់គាត់បានស្លាប់ទាំងពីនាក់?ដោយគ្រាន់តែកុហកប៉ុណ្ណឹងនោះ?
    បើយើងមើលភាពជាព្រះនៃព្រះវិញ្ញាណបរិសុទ្ធនិងពីលក្ខណៈរបស់ទ្រង់ យើងនឹងបានឃើញថា លោកអាន្នានាសនិងប្រពន្ធមិនគួរនិងកុហកព្រះវិញ្ញាណនោះទេ។
ព្រះវិញ្ញាណសព្វតញ្ញូសព្វញ្ញាណមានន័យថាទ្រង់ជ្រាប់គ្រប់កិច្ចការ ទាំងចិត្តនិងគំនិតគិត 1កូរិនថូស​ 2:10-12។សព្វនុភាទ្រង់ជាព្រះដែលមានអំណាចចេស្តា និងមានឥទ្ធិឫទ្ធ(យ៉ូប33:4;សាការី4:6)។ទ្រង់សព្វវត្តមាន ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់(យ៉ូហាន14:16-17)។ព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ (រ៉ូម1:4)។ព្រះវិញ្ញាណនៃសេចក្តីពិត គ្មានពាក្យកុហកណានៅក្នុងទ្រង់ឡើយ (យ៉ូហាន14:17) ព្រះវិញ្ញាណនៃការបង្កើតទ្រង់បានបង្កើតអ្វីទាំងអស់ឲ្យមាននៅផែនដីនេះ ជាព្រះអទិករ (លោកុប្បត្ត1:2) ព្រះវិញ្ញាណបរិសុទ្ធគឺមិនមែនឃោឃៅនោះទេតែទ្រង់ ចង់បង្ហាញថាទ្រង់ជាព្រះដែលបរិសុទ្ធគឺគ្មានអំពើបាបមួយណានៅក្នុងនោះឡើត ទ្រង់ក៏មានសេចក្តីមេត្តាករុណាចំពោះមនុស្សយើងដែរ។ ព្រះវិញ្ញាណទ្រង់បរិសុទ្ធ បានជាការកុហកដែលជាអំពោះបាបមិនអាចនៅជាមួយគ្នា បានទេ មានន័យថាទ្រង់បរិសុទ្ធយើងជាមនុស្សមិនបរិសុទ្ធ។ បានជានៅក្នុងបរិបទនេះគឺទាម ទារឲលោកអាន្នានាសនិងភរិយាមានភាពស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។
2.ព្រះវិញ្ញាណបរិសុទ្ធមានអំណាចលើអ្វីទាំងអស់(5:5-11)
1 លោកពេត្រុសបានទទូលអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ(5-10)
  ​ក្នុងសម័យនោះពួកគេមិនមានច្បាប់ណា ដើម្បីបង្គំឲ្យលក់ដីនោះឡើយឫលក់ទ្រព្យសម្បត្តិនោះដែរ។អាន្នានាសនិងសាភីរ៉ាបានរួមគំនិតគ្នាតែមួយលក់ដី ហើយបានទុកមួយចំណែកទៅវិញ ទើបបានធ្វើពួកគេបានស្លាប់ដោយសាពួកគេបានកុហកដល់ព្រះវិញ្ញាណដូច្នេះ។ នៅក្នុងគ្រានោះវាជាពេលមួយដែលព្រះវិញ្ញាណធ្វើការ ជាគ្រាក្រោយដែលព្រះវិញ្ញាណបានប្រទាន់ជ័យជំនះដល់ពួកសាវកនៅក្នុងការប្រកាដំដឹងល្អ ហើយមានមនុស្ស៣០០០នាក់បានទទូលជឿលើព្រះយេស៊ូវ ក៏ប៉ុន្តែវាក៏ជាពេលមួយបានបញ្ជាក់យ៉ាងច្បាស់ ថាព្រះជាម្ចាស់ និងកាត់ទោសចំពោះអំពោះបាបដែលនិងកើតមានឡើង ព្រះអង្គបង្ហាញពីការជំនុំ ជំរះនេះយ៉ាងដាច់ខាតចំពោះអ្នកដែលបានធ្វើអំពើបាបដែលបានកើតមានឡើង នៅក្នុងដំណាក់កាលដំបូងថ្មីៗ”  គំរោងការរបស់ព្រះអង្គ ដែលបានបង្ហាញពីការជំនុំជំរះអំពើបាបដែលកើតឡើងនៅក្នុងសួន ច្បារអេដែន។ ការជំនុំជំរះយ៉ាងធ្ងន់ធ្ងរបែបនេះគឺព្រះជាម្ចាស់ទាមទារឲ្យ មានភាពបរិសុទ្ធនៅចំពោះ ព្រះជាម្ចាស់ ពីព្រោះថាព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។ព្រះគម្ពីរបានប្រាប់ថាគ្មានអ្នកណា ម្នាក់ដែលបរិសុទ្ធនោះទេ សូម្បីតែម្នាក់ក៏គ្មានផងព្រះគម្ពីរបានប្រាប់យើង ក៏ប៉ុន្តែយើងរស់នៅ
គឺព្យាយាមធ្វើតាមព្រះបន្ទូលរបស់ទ្រង់ និងមិនមានចិត្តគំនិតកុហកទៅចំពោះព្រះនោះទេ។
   ​ លោកពេត្រុសមិនមែនមានអំណាចនៅក្នុងការដក់ ជីវិតអ្នកទាំងពីរនោះទេលោកគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ ប៉ុន្តែលោកបានទទូលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការបំរើព្រះវិញ្ញាណបរិសុទ្ធវិញ និងការប្រកាសដំណឹងល្អ។ តែអាន្នានាសនិងសាភីរ៉ាវិញគឺជា ព្រះជាម្ចាស់វិញដែលពួកគេកុហកដល់ព្រះវិញ្ញាណនោះទេ មិនមែនដោយសារកុហកលោកពេត្រុស ហើយលោក ពេត្រុស មិនអាចដកជីវិតអ្នកទាំងពីបាននោះទេ។ គ្រាន់តែកាលណាមនុស្សកុហកមនុស្សនោះដូចជាបានកុហកដល់ព្រះដែរ។ មួយទៀតលោកពេត្រុសក៏ព្រះបានប្រទានឲ្យគាត់មានអំណាចនៅក្នុងការប្រោសជំងឺបានជានិងការអស្ចារ្យផ្សេងៗទៀតបានដែរ តែវាជាបំណងព្រះហឫទ័យទ្រង់ដែលធ្វើការទាំងអស់នោះវិញនោះទេ។
   ហេតុនេះកិច្ចការដែលយើងធ្វើនោះ យើងក៏ត្រូយល់ឲ្យបានច្បាស់ថាព្រះជាម្ចាស់ទ្រង់ជាអ្នករៀបចំឲ្យមិនមែនជាសម្ថភាពរបស់យើងនោះទេក្រែងមានអ្នកណាអូតខ្លួន។
 2  ពួកជំនុំមានសេចក្តីស្ងែងខ្លាចចំពោះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(9-11)
    ពួកជំនុំដំបូងគេមានពេញដោយសេចក្តីជំនឿ ហើយក៏មានសេចក្តីស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរនៅពេលដែលពួកគេបានឮពីការដែលលោកអាន្នានាសបានធ្វើ កុហកដល់ព្រះនិងពួកសាវកនោះពួកជំនុំមានការកោតខ្លាចចំពោះព្រះវិញ្ញាណបរិសុទ្ធ។ ការជំនុំជំរះនេះមិនបានបណ្តាលឲ្យពួកជំនុំខ្សោយនោះទេ តែវាបានដកនូវអំពើបាប ដែលអាចបង្កបញ្ហាដល់ក្រុមជំនុំចេញ ។ ទោះបីជាដឹងថា ភាពមិនស្មោះត្រង់មិនអាចស្ថិតនៅក្រុមជំនុំបានក៏ដោយក៏មានមនុស្សជាច្រើននាក់នៅតែមកចូលរួមនៅក្នុងក្រុមជំនុំដែរ។ ទោះបីពួកគេបានឃើញទង្វើដែលអាន្នានាសបានធ្វើ ពួកជំនុំនិងពួកសាវកនៅតែបន្ត បេសសកម្មពីព្រះយេស៊ូវ ការព្យាបាលជំងឺប្រកាសដំណឹងល្អពីព្រះយេស៊ូវ តាមរយះពួកសាវក ហើយពួកគេមានចិត្តស្មោះត្រង់និងគោរពកោតខ្លាចចំពោះព្រះវិញ្ញាណបរិសុទ្ធអ្នកដែលបានឮពីការទាំងនោះដែលបានកើតមានឡើង
ចំពោះអាន្នានាស។ ព្រះវិញ្ញាណបរិសុទ្ធ  ទ្រង់ជាវិញ្ញាណទ្រង់ក៏គង់នៅ មិនមែនគង់នៅតែពេលខ្លះនោះទេ ទ្រង់នៅជាមួយយើងរាល់វេលា និងគ្រប់វិនាទី។
​       ហេតុនេះត្រូវស្មោះត្រង់ចំពោះព្រះគ្រប់ពេលវេលា និង គោរពកោតខ្លាចទ្រង់ផងដែរ
ចំនែកព្រះយេស៊ូវវិញទ្រង់ ទោះជាទ្រង់យាងមកផែនដីនៅក្នុងនាមទ្រង់ជាបុត្រារបស់ វបិតាក៏ដោយក៏ទ្រង់ចុះចូលកោតខ្លាច ស្តាប់បង្គាប់ហើយស្មោះត្រង់ចំពោះព្រះវបិតាទ្រង់ នៅក្នុងគ្រប់ទាំងពន្ធ័កិច្ចរបស់ទ្រង់នៅលើផែនដីនេះ។
សរុបសេចក្តី៖
យើងបានឃើញថាព្រះវិញ្ញាណបរិសុទ្ធទ្រង់មានអំណាចក៏ជ្រាប់គ្រប់ការទាំងអស់ ហេតុនេះត្រូវ ស្មោះត្រង់ចំពោះព្រះអម្ចាស់យេស៊ូវមិនត្រូវកុហកអ្វីទៅចំពោះព្រះដូចលោកអាន្ន៉ានាសនិងប្រពន្ធបានធ្វើនឡើយ​ ​    ដែលលិទ្ធផលត្រូវបាត់បង់ជីវិត ហើយព្រះក៏មិនប្រទានពរដែរបើមិនស្មោះត្រង់ដល់ព្រះ។ ហើយទៀតព្រះទ្រង់បរិសុទ្ធទ្រង់លក្ខណះ របស់ទ្រង់គឺគ្មានបាបសោះ យើងក៏រស់នៅដោយប្រុងប្រយត្ន័ចំពោះកិច្ចការតូចធំក្តីត្រូវ ប្រកាន់យកភាពស្មោះត្រង់ចំពោះព្រះជានិច្ច និងគ្រប់ពេលវេលាផងដែរ។សូមឲ្យអស់លោកអ្នកបងប្អូនបានគោរពកោតក្លាចចំពោះព្រះយេស៊ូវយ៉ាងពិតប្រាកដមិនត្រូវធ្វេសប្រហែសនោះទេ។
ទេវសាស្រ្ត៖
ព្រះជាម្ចាស់៖
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បរិសុទ្ធគ្មានអំពើបាបណានៅក្នុងទ្រង់នោះឡើយ ទ្រង់សព្វតញ្ញុ
ញ្ញាណ ជាព្រះដែលមានសព្វនុភាពមានឫទ្ធអំណាចចេស្តា ទ្រង់សព្វវត្តមានគង់នៅគ្រប់
ទីកន្លែង ហើយទ្រង់ក៏ជាព្រះនៃសេចក្តីពិតផងដែរ។ ចំនែកព្រះយេស៊ូវវិញទ្រង់គឺជាព្រះ
បរិសុទ្ធទ្រង់គ្មានបាបសោះនៅក្នុងវត្តមានទ្រង់ ទោះជាទ្រង់បានមកយកនិស័ង្សជាមនស្ស
ក៏ដោយក៏ទ្រង់មិនបានធ្វើបាបសោះឡើយ ពីព្រោះព្រះទ្រង់បរិសុទ្ធ។
មនុស្ស៖
    យើងបានឃើញថានៅក្នុងនោះព្រះមានអំណាច តែមនុស្សជួនកាលមានការធ្វេសប្រហែស
អាចគិតថានៅពេលធ្វើអ្វីមួយព្រះមិនដឹង នេះជាភាពមានបាបរបស់មនុស្សដោយចិត្តលោភលន់របស់មនុស្ស មេរៀនដែលអាន្នានាសនិងប្រពន្ធរបស់គាត់បានកុហកលោកពេត្រុសបាន
សបញ្ជាក់ឲ្យឃើញថា វាមេរៀនមួយដែលមិនគួរយកដំរាប់តាមនោះទេ ។ បានជាយើងត្រូវដឹងថាមនុស្សត្រូវស្គាល់ឲ្យបានច្បាស់ថាព្រះមិនសព្វព្រះទ័យចំពោះអ្នកណាកុហកទ្រង់នោះទេ
មនុស្សគ្មានអ្វីដែលអាថ៍កំបាំងអ្វីនៅចំពោះព្រះនោះទេ វាភាពកំសោយរបស់មនុស្ស។
ចំនុចអនុវត្តន៍៖
បានជាយើងត្រូវដឹងថាមនុស្សត្រូវស្គាល់ឲ្យបានច្បាស់ថា ព្រះទ្រង់មិនសព្វព្រះទ័យចំពោះអ្នកដែលណាកុហកទ្រង់នោះទេមនុស្សគ្មានអ្វីដែលអាថ៍កំបាំងអ្វីនៅចំពោះព្រះនោះទេ មនុស្សវាភាពកំសោយរបស់មនុស្ស។ ខ្ញុំឃើញថាសេចក្តីបង្រៀននេះបង្រៀនដល់ខ្ញុំឲ្យបានយលដឹងច្បាស់លាស់ថាអ្វីជាសេចក្តីកុហក់ដែលព្រះមិនសព្វព្រះទ័យ ហើយទើបយកសេចក្តីទៅបង្រៀនទៅដល់ពួកជំនុំឲ្យគេមើលឃើញថា ព្រះវិញ្ញាណមិនមែនមិនដឹងរាល់អ្វីដែលយើងធ្វើនោះទេនិងមួយទៀតបង្រៀនឲ្យគេរៀនស្មោះត្រង់ចំពោះព្រះ ទោះបីជាគេស្ថិតនៅស្ថានភាពបែបណាក៏ដោយ នៅតែបន្តស្មោះត្រង់ជាមួយព្រះជានិច្ច ពីព្រោះទ្រង់ជាព្រះ មនុស្សមិនអាចកុហកព្រះបាននោះទេ។ព្រះវិញ្ញាណសព្វតញ្ញូសព្វញ្ញាណមានន័យថា ទ្រង់ជ្រាប់គ្រប់កិច្ចការ ទាំងចិត្តនិងគំនិតគិត 1កូរិនថូ2:10-12

សព្វនុភាទ្រង់ជាព្រះដែលមានអំណាចចេស្តា និងមានឥទ្ធិឫទ្ធ(យ៉ូប33:4;សាការី4:6។ទ្រង់សព្វវត្តមាន ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់(យ៉ូហាន14:16-17)។ព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ (រ៉ូម1:4)។ព្រះវិញ្ញាណនៃសេចក្តីពិត គ្មានពាក្យកុហកណានៅក្នុងទ្រង់ឡើយ (យ៉ូហាន14:17) ព្រះវិញ្ញាណនៃការបង្កើតទ្រង់បានបង្កើតអ្វីទាំងអស់ឲ្យមាននៅផែនដីនេះ ដោយអំណាចចេស្តារបស់ទ្រង់។ បានជារឿងរបស់លោកអាន្នានាសនេះជាសេចក្តីបង្រៀនដល់មនុស្សគ្រប់គ្នានិងគ្រប់ជំនាន់ឲ្យបានឃើញពីលទ្ធិផលអ្នកដែលកុហកនិងបានផលបែបនេះឯង៕

ម៉ាថាយ 4:1-11 ព្រះយេស៊ូវជូបសេចក្តីល្បួង

ព្រះយេស៊ូវទ្រង់យកឈ្នះសេចក្តីល្បួង ពេញ
អត្ថបទគម្ពីរ: ម៉ាថាយ ៤:១-១១
សេចក្តីផ្តើម៖ មានក្រុមជំនុំម្នាក់គាត់អ្នកជឿលើព្រះអង្គ ហើយត្រូវរកការងារធ្វើ។ គាត់រកបានការងារហើយ តែចៅហ្វាយគាត់ចង់អោយគាត់ធ្វើជាអ្នកគ្រប់គ្រង បើសិនជាគាត់ហ៊ានសរសេរតម្លៃនៅលើទំនិញនោះ អោយបានខ្ពស់។ ដូច្នេះលោកពួនោះមិនព្រមធ្វើតាមទេ គាត់សុខចិត្តបោះបង់ការងារនោះចោលទោះជាគាត់កំពុងតែជួប ការខ្វះខាតក៏ដោយក៏គាត់មិនធ្វើដែរ។ ដូចគ្នាដែលព្រះអង្គមិនបានធ្លាក់ក្នុងសេចក្តីល្បួងរបស់អារក្សសាតាំងទេ ទោះជាព្រះមានអារម្មណ៍ឃ្លានក៏ដោយ។
សង្ខេបបទគម្ពីរ៖
នៅដែលព្រះអង្គបានទទូលបុណ្យជ្រមុជទឹកហើយ នោះព្រះវិញ្ញាណនៃព្រះនាំទ្រង់ទៅវាលរហោស្ថាន។ អារក្សវាព្យាយាមល្បួងព្រះអង្គម្តងហើយម្តងទៀត ប៉ុន្តែព្រះអង្គមិនបានធ្វើតាមវាទេ ពេលនោះវាក៏បានថយចេញពីទ្រង់ទៅ។
សំនួរស្នូល៖      នៅពេលដែលយើងបានជួបនឹងសេចក្តីល្បួង តើត្រួវធ្វើយ៉ាងដូចម្តេចដើម្បីអោយបានឈ្នះសេចក្តីល្បួង?
តួសេចក្តី៖
               1  ការល្បងលរលើកទី១ (៤:១-៤)
           1- ព្រះយេស៊ូវត្រូវសេចក្តីល្បួងក្រោយពីការតម៤០ថ្ងៃ៤០យប់ (៤:១-៣)
          ក្រោយពេលដែលព្រះយេស៊ូវបានតមអាហារអស់រយះពេល៤០ថ្ងៃ៤០យប់ ព្រះវិញ្ញាណបាននាំព្រះយេស៊ូវ  ដើម្បីឲ្យត្រូវអារក្សល្បួង (ខ១)  ការសាកល្បួងនេះភាសាដើមក៏ប្រើ ពាក្យ ល្បួង ប្រែថា សាកល្បង  ដែលមាននៅក្នុងប្រវត្តិសាស្រ្តដំបូងដែលព្រះយេស៊ូវបាន    មានបន្ទូលឆ្លើយតបទៅអារក្សសាតាំង ដែលទ្រង់បានមានបន្ទូលដកស្រង់ចេញពីគម្ពីរសញ្ញាចាស់ (ចោទិយកថា ៨:១-៥) ។ លោកម៉ូសេបានហៅរបៀបដឹកនាំរបស់ព្រះចំពោះកូនចៅអ៊ីស្រអែល នៅក្នុងទីរហោស្ថាន៤០ឆ្នំាគឺជាការផ្ចាញ់ផ្ចាលដែរ។ នៅពេលនេះគឺជាកិច្ចការងារដែលចាប់ផ្តើមដំបូង ដែលទ្រង់ក៏បានត្រូវល្បួងដំបូងដែរ។ បើមើលទៅអាដាមការជួបនូវសេចក្តីល្បួងដំបូង គឺគាត់ត្រូវបរាជ័យក្នុងជំនឿដោយធ្លាក់ទៅក្នុងសេចក្តីល្បួងដ៏ធំ ដែលនាំឲ្យគ្រប់គ្នាបានជាប់ក្នុងអំពើបាបរហូតមក។ ដែលផ្ទុយពីព្រះទ្រង់នៅតែស្មោះត្រង់ ទោះបីជានៅក្នុងសេចក្តីល្បួងក៏ដោយ ក៏ទ្រង់នៅតែជាគំរួដល់អ្នកជឿនៅក្នុងការយកជ័យជំនះលើសេចក្តីល្បួង។
 បើយើងមើលពាក្យ អារក្ស ជាភាសាដើមហេព្រើ គេប្រើពាក្យ ថាសាតាំងជាពាក្យភាសាក្រិច           ហើយគេប្រើពាក្យ«អារក្ស » មានន័យថា អ្នកចោទប្រកាន់ ឬ  អ្នកនិយាយបង្ខូច ហើយអារក្សវារស់នៅផ្ទាល់ខ្លួនមនុស្សម្នាក់ៗ វាបានដឹកនាំមនុស្សឲ្យដើនៅក្នុងសេចក្តីងងឹត។ វាជាសត្រូវដ៏ធំទីមួយរបស់ព្រះជាម្ចាស់ វាគ្មានឥទ្ធិពលឬកំលាំងអ្វីនោះទេ។  ព្រះយេស៊ូវគ្រីស្ទទ្រង់បានតមអាហារ៤០ថ្ងៃ  ៤០យប់  ជាថ្ងៃដែលបានបង្ហាញពីបទពិសោធន៍នៃលោកម៉ូសេ (និក្ខមនំ២៤:១៨;៣៤:២៨) នឹងលោកអេលីយ៉ា (១ពង្ស ១៩:៨)  ព្រមទាំង៤០ឆ្នាំនៃកាសាកល្បងកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន(ចោទិយកថា ៨:២-៣)។  នៅក្នុងខ៣បានប្រើពាក្យថា  បើអ្នកជាព្រះរាជបុត្រានៃព្រះមែន មានន័យថា ដ្បិតអ្នកជា   អារក្សមានភាពប្រាកដណាស់ថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះពិតប្រាកដមែន ក៏ប៉ុន្តែវានិយាយទៅកាន់ព្រះហាក់ធ្វើដូចជាមានការសង្ស័យចំពោះព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ។ ទាំងនោះបើយើងមើលទៅឃើញថា  យុត្តិសាស្រ្តរបស់អារក្សសាតាំងដែលបាន ប្រើប្រាស់នៅក្នុងការបញ្ចុះបញ្ចូលឲ្យព្រះយេស៊ូវឲ្យធ្វើតាមអ្វីដែលវាចង់បាន  ហើយសាតាំងបាន ល្បួងព្រះយេស៊ូវឲ្យប្រើអំណាចដើម្បីផលប្រយោជន៏លក្ខណះផ្ទាល់ខ្លួនទ្រង់។ប៉ុន្តែព្រះយេស៊ូវជ្រាប់នូវអ្វីដែលសាតាំងចង់ធ្វើអ្វីយ៉ាងច្បាស់ពិតណាស់។
                  2. ព្រះយេស៊ូវឆ្លើយតបយ៉ាងណាចំពោះសេចក្តីល្បួង (៤: ៤)
                 មុននិងធ្វើការឆ្លើយសំនួរដែលព្រះយេស៊ូវបានមានបន្ទូលមកកាន់អារក្សសាតាំងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារព្រះបន្ទូលដែលចេញពីព្រះ ឱស្ឋព្រះមកដែរ។ យើងបាននឹកឃើញពីព្រះជាម្ចាស់ដែលបានប្រទាននំម៉ាណានៅវាលរហោស្ថាន ដល់កូនចៅអ៊ីស្រាអែលជាអំណាចរបស់ព្រះជាម្ចាស់ (ចោទិយកថា ៨:៣) ដើម្បីអោយគេញ៉ាំចិញ្ចឹមជីវិត ។  តែនៅត្រង់នេះព្រះយេស៊ូវទ្រង់ចង់មានបន្ទូថា មនុស្សចាំបាច់ណាស់នៅក្នុងការត្រូវការចំណីអាហារខាងព្រលឹងវិញ្ញាណ ដោយពឹងលើព្រះជាម្ចាស់ដោយមិនអាចខានបាន។ ព្រះយេស៊ូវពឹងលើព្រះវបិតាទ្រង់ មិនមែនលើការអស្ចារ្យរបស់ទ្រង់ផ្ទាល់ដើម្បីផ្គត់ផ្គងអាហារនោះទ្បើយ។  ហើយព្រះយេស៊ូវទ្រង់បានយាងមកលើផែនដីនេះ  ដើម្បីបំផ្លាញកិច្ចការសាតាំង (១យ៉ូហាន៣:៨)  ដើម្បីតាំងរាជរបស់ព្រះជាម្ចាស់ និង ដើម្បីរំដោះយើងឲ្យរួចពីការត្រូតត្រារបស់សាតាំង (លូកា៤:១៨)  គឺតាមរយៈការសុគត់ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ព្រះអង្គបានឈ្នះសាតាំង ហើយក៏បានធានាឲ្យមានជ័យជំនះរបស់ព្រះជាម្ចាស់នេះ ដល់ទីបំផុត (ហេព្រើ ២:១៤)។   ព្រះយេស៊ូវគឺទ្រង់ចង់បង្ហាញថាមនុស្សមនុស្សសំខាន់បំផុតគឺជាព្រះបន្ទូលរបស់មិនមែនត្រូវការតែនំបុ័ងមួយមុខនោះទេ គឺត្រូវព្រះបន្ទូលជារៀងរាល់ថ្ងៃ  សម្រាប់អ្នកជឿទាំងអស់ដែរ។
               2 ការល្បងលរលើកទី២  (៤:៥-៧)
                   1. ព្រះយេស៊ូវជារាជ្យបុត្រារបស់ព្រះជាម្ចាស់ (៤:៥-៦)
         មានសេចក្តីចែងទុកមកថា  មារសាតាំងបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកល្បួងព្រះ ឲ្យប្រព្រឹត្តិអំពើបាប អារក្សសាតាំងវាប្រាកដជាបានស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះ បានជាសាតាំងបានប្រើសំនួរថា បើអ្នកជាព្រះរាជបុត្រារបស់របស់ព្រះមែន នៅត្រង់នេះគឺបានបញ្ជាក់ច្បាស់ណាស់ថា ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះជាម្ចាស់។ ហេតុនេះព្រះជាម្ចាស់នឹងធ្វើការជុំនំជំរះសាតាំង បរាជ័យនៅថ្ងៃចុងក្រោយ ហើយព្រះជាម្ចាស់នឹងបោះទំលាក់ទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច (វិវរណះ២០:៧-១០)។   នៅគ្រាបច្ចុប្បន្ននេះអារក្សក៏កំពុងតែព្យាយាមធ្វើសង្រ្គាមទាស់ប្រឆាំងនិងព្រះជាម្ចាស់និងរាស្រ្តរបស់ព្រះផងដែរ។ ឲ្យពួកគេបានបែរចេញពីភក្តីភាពនិងព្រះគ្រីស្ទ (២កូរិន          ថូស១១:៣) ហើយវិលទៅរកអំពើបាប និង ជាប់ប្រពន្ធ័លោកីយ៍នេះវិញ  ពួកអ្នកជឿទាំងអស់ត្រូវព្យាយាមនៅក្នុងសេចក្តីអធិស្ឋានជារៀងរាល់ថ្ងៃ ដើម្បីសូមដល់ព្រះជាម្ចាស់ឲ្យបានរួច ហើយមានសេរីភាពីសាតាំង(ម៉ាថាយ៦:១៣)។  ត្រូវចេះប្រុងប្រយ័ត្នចំពោះកល្បល្បិចនិងសេចក្តីល្បួងរបស់សាតាំង និងត្រូវធ្វើសង្រ្គាមខាងវិញ្ញាណជាមួយវារៀងរាល់ថ្ងៃ ដោយមានជំនឿមុតមាំលើព្រះគ្រីស្ទ (អេភេសូ៦:១០-១៨)។ ចំនែកយើងជាកូនព្រះជាម្ចស់វិញក៏ យើងក៏តែងជួបនូវសេចក្ដីល្បួងផ្សេងៗជាច្រើន ព្រោះអារក្សវាមិនមានចិត្ដសប្បាយ ឡើយពេលដឹងថា កូនរបស់ព្រះមានសេចក្ដីសុខសាន្ដនោះ គឺវាតែង ក្រវែល ហើយគ្រហឹង នឹងរកអ្នកណា ដែលវាអាចត្របាក់បាន នោះវានឹងត្របាក់ភ្លាម។ មានកូនគោមួយ វាតែងតែរកស៊ីនៅជាមួយមេរបស់វា ហើយនឹងមានគោជាច្រើនទៀតដែរ វាបានដើរលេង និងរកស៊ីយ៉ាងសប្បាយនោះ។ ថ្ងៃមួយវាក៏មានគំនិតថា បើវាបានទៅរកស៊ីឆ្ងាយពីមេ ហើយនឹងហ្វូងរបស់វានោះ វានឹងមាន សិរីភាព ក៏គ្មានអ្នកណាមកដណ្ដើមវាដែរ តែដោយព្រោះអារម្មណ៏ភ្លើតភ្លើង វាក៏ដើរតាមស្មៅខៀវខ្ចីម្នាក់ឯងទៅ បានបែកយ៉ាងឆ្ងាយពីមេនិងហ្វូងរបស់វា ជាពេលមួយដ៏ល្អសំរាប់សត្វខ្លាដែរ។ ភ្លាមនោះ ខ្លាក៏បានដេញប្រហារយកធ្វើជាចំនីរបស់វា ។ សត្វគោនោះវាខំរតយ៉ាងភ័យខ្លាច ពេលវាបានដឹងថាមានសត្វសាហាវបានដេញប្រហារ វាខំរត់ផង ស្រែកផងដើម្បីឲ្យមេវាបានជួយ។ ពេលដែលដល់ទីទល់មួយនោះ វាគ្មានផ្លូវណាដែលអាចរត់គិចខ្លួនបានទៀតទេ វាក៏ខំស្រែកយ៉ាងខ្លាំងរកមេ ហើយខំប្រតាយប្រតបជាមួយនឹងសត្វខ្លានោះ ដោយកាខំប្រឹងស្រែក នឹងតបតជាមួយសត្វសាហាវ ភ្លាមនោះ ខ្លាក៏នោះបានងាកក្រោយបានឃើញមេរបស់វា បានដើរមកសំដៅមកដើម្បីនិងការពារ ខ្លាក៏រត់បាត់ទៅ។ ហេតុនេះហើយ កូនរបស់ព្រះក៏ស្រដៀងគ្នាដូចជាកូនគោនេះដែរ ពេលដែលបានភ្លិចខ្លួនហើយបានដាច់ចេញឆ្ងាយពីព្រះ ហើយក៏ជាផ្ដល់ពេលវេលាល្អដល់អារក្ស វានិងយកយើងចេញពីព្រះ តែចូរអោយយើងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយត្រូវនូវជាប់ជាមួយទ្រង់ជានិច្ចវិញ។
                 2. ព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីល្បួងទី២ (៤:៧)
               កុំឲ្យល្បួងព្រះអម្ចាស់ជាព្រះនៃឯងឡើយ   នៅត្រង់នេះសាតាំងកាន់តែបានឃើញកាន់តែច្បាស់លាស់ថែមទៀតថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន។ ហើយសាតាំងបានដាក់មនោគមន៍ចូលទៅក្នុងព្រះយេស៊ូវថា បើទ្រង់លោតពីលោតទំលាក់ខ្លួនពីលើកំពូលព្រះវិហារនោះ ព្រះជាម្ចាស់និងបង្គាប់ទេវតាមកទ្រលោកមិនឲ្យជើងលោកទង្គិចនិងថ្មឡើយ។ បងប្អូនអើយយើងឃើញព្រះយេស៊ូវទោះបីទ្រង់ត្រូវសេចក្តីល្បួងថ្មីៗទី១ក៏ដោយតែទ្រង់មិនបានធ្វើតាមវាឡើយ។ ទ្រង់បានប្រឈមមុខនិងសេចក្តីល្បួង ទ្រង់មានការមត់ចត់ចំពោះការឆ្លើយទៅនិង សំនួរដែលសាតាំងបានល្បួងទ្រង់ ពីព្រោះថាសាតាំងវាមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់  សាតាំងបានយកព្រះបន្ទូលមកប្រើដើម្បីល្បួងឲ្យព្រះបានធ្វើអំពើបាប។ ព្រះយេស៊ូវទ្រង់ផ្ទាល់នៅក្នុងកាលៈទេសៈនេះព្រះយេស៊ូវមិនបានធ្លាក់ទៅតាមវាទេ ទោះជាព្រះអង្គអស់កម្លាំងហើយឃ្លានក៏ដោយ។ ការពិតយើងបានចាំថា ទ្រង់បានតមអស់៤០ថ្ងៃ៤០យប់ភាពជាមនុស្សទ្រង់ក៏ចេះឃ្លានអាហារ ទ្រង់ក៏អស់កំលាំងដែរ ទីនេះបានបង្ហាញថា ព្រះយេស៊ូវទ្រង់ជាមនុស្ស១០០%។ ប៉ុន្តែព្រះយេស៊ូវមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទ្រង់យកព្រះបន្ទូលមកប្រើដើម្បីទាស់ប្រឆាំងចំពោះសេចក្តីល្បួងសាតាំង ថាមនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ព្រះបន្ទូលដែលទ្រង់បានដកស្រង់យកមកនេះគឺចេញពីកណ្ឌចោទិយកថា ៨:៣។ ហេតុនេះពួកអ្នកជឿទាំងអស់គួរតែមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះ ដើម្បីអាចទប់ទល់  ព្រមទាំងប្រឈមមុខនិងសេចក្តីល្បួងគ្រប់យ៉ាង ពីព្រោះយើងមិនបានដឹងថាសេចក្តីល្បួងមកពេលណានោះទេ។
               3  ការល្បងលរលើកទី៣ (៤:៨-១១)
ល្បិចសាតាំងតាមរយៈបទគម្ពីរនេះ យើងកាន់តែដឹងច្រើនតាមរយៈវាបានប្រើមក ក្នុងការល្បួងព្រះយេស៊ូវ ដូចជាសេចក្តីល្បួងទី១ និងទី២ មើលទៅហាក់ដូចជាមិនមានអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើប៉ុន្មានទេ។ ក៏ប៉ុន្តែទី៣នេះពិតជាពិសេសណាស់ពីព្រោះជាមានល្បិចដ៏ខ្ពស់មួយ។ ឧទាហរណ៍ថា បើសិនថ្ងៃណាមួយមាននណាម្នាក់បានឲ្យលុយ  មួយលានដុល្លា ហើយឲ្យយើងឈប់ថ្វាយបង្គំព្រះ រួចឲ្យយើងធ្វើការឲ្យគេតើយើងជ្រើសរើសយកមួយណាលុយរឺក៏ព្រះ? នៅក្នុងស្ថានភាពមួយយើងពិតជាពិបាកនៅក្នុងការជ្រើសរើសណាស់ ក៏ប៉ុន្តែបងប្អូនត្រូវចងចាំថា បើយើងជ្រើសរើសយកលុយ ព្រះគម្ពីរបានប្រាប់ថាបើសិនជាយើងបានលោកីយ៍ទាំងមូលតែបាត់បងជីវិតទៅតើមានប្រយោជន៍អ្វី។ សាតាំងបា្រប់ព្រះយេស៊ូវថាបើព្រមថ្វាយបង្គំវា នោះវានិងឲ្យលោកិយ៍ទាំងមូលដល់ព្រះយេស៊ូវ។ ប៉ុន្តែសាតាំងដឹងច្បាស់ថាពិភពលោកនេះជារបស់ព្រះជាម្ចាស់ពីព្រោះទ្រង់ជាអ្នកបង្កើត (លោកុប្បត្តិ១:១)។ សាតាំងមិនតែប៉ុណ្ណោះព្រមទាំងប្រាប់ឲ្យព្រះយេស៊ូវក្រាបថ្វាយបង្គំវាថែមទៀត។  ចំណុចនេះយើងអាចដឹងបានថាសាតាំងវាជា អ្នកចោទប្រកាន់  រឺអ្នកប្រឆាំង។ ការពិតវាធ្លាប់ជាមហាទេវតាមួយដែលល្អឥតខ្ចោះ ដែលព្រះជាម្ចាស់បានបង្កើតមកព្រះបានតែងតាំងវាឲ្យបំរើព្រះនៅជិតបល្ល័ង្ករបស់ព្រះជាម្ចាស់។ វាមានគំនិតចង់ចង់ប្រឆាំងទ្រង់ ប៉ុន្តែគំនិតរបស់វាត្រូវព្រះជាម្ចាស់បានដឹងមុន ដូច្នេះព្រះអង្គបានបោះវាមកផែនដី ហើយបានក្លាយជាសត្រូវដ៏ធំរបស់ព្រះជាម្ចាស់និងមនុស្សជាតិ។ បានជាព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅកាន់សាតាំងថា ឯងត្រូវថ្វាយបង្គំព្រះ     អម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយប៉ុណ្ណោះ។  យើងឃើញថានៅពេលដែលទ្រង់មានបន្ទូលរួចសាតាំងបានថយចេញពីទ្រង់ទៅ  ហើយក៏មានទេវតាមកបំរើទ្រង់។ នេះគឺជាសេចក្តីល្បួងដំបូងដែលព្រះយេស៊ូវមុននិងទ្រង់យាងចាប់ផ្តើមនៅក្នុងពន្ធ័កិច្ចរបស់ទ្រង់ ហើយក៏មានជ័យជំនះលើសេចក្តីល្បួងនោះ។  ពីព្រោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនៅក្នុព្រះបន្ទូលមកដើម្បីទាស់ប្រឆាំងនិងឧបាយកលសាតាំងគ្រប់យ៉ាង ហើយទ្រង់បានពឹងដល់ព្រះវបិតាទ្រង់និងស្តាប់បង្គាប់  ហើយទ្រង់ក៏ឈ្នះចំពោះសេចក្តីល្បួងនោះ។ យើងទាំងអស់គ្នាមានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះទេ ទើបយើងអាចឈ្នះលើសេចក្ដីល្បួងបាន ពិព្រោះថា យើងមានអំណាចក្រោមអារក្ស តែអារក្សវាក៏មានអំណាចក្រោមព្រះជាម្ចាស់នៃយើងដែរ បើយើងសូមព្រះបានការពារយើង ហើយយើងមានព្រះជាទីពឹងជ្រករបស់យើងនោះ តើមានអ្វីអាច
មកបំបែកយើងចេញពីព្រះអង្គបាន។ ទោះបីជាយើងមានអំណាចក្រោមអារក្សក៏ដោយ តែព្រះមានអំណាចលើវាដូច្នេះយើងត្រូវតែពឹងព្រះអង្គ។
សរុបសេចក្តីមក៖
បងប្អូនបានឃើញថាព្រះយេស៊ូវទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង។ ហើយនៅពេលដែលទ្រង់ជួបនូវសេចក្តីល្បួងនោះ ទ្រង់បានប្រើព្រះបន្ទូលដើម្បីទាស់ប្រឆាំងនិងអំពើបាបដែលសាតាំងបានល្បួង នេះក៏ដោយសារតែទ្រង់ពឹងដល់ព្រះវបិតាទ្រង់នៅពេលដែលជូបសេចក្តីល្បួង។ ហេតុនេះហើយពួកអ្នកជឿទាំងអស់ត្រួវយល់និងស្គាល់ព្រះបន្ទូលឲ្យបានច្បាស់លាស់នៅពេលជូបសេចក្តីល្បួងអាចទាស់ប្រឆាំងនឹងសាតាំងបាន ហើយនិងសេចក្តីល្បួងផ្សេងៗទៀតបានផងដែរ ហើយយើងក៏ត្រូវសុំជំនួយមកពីព្រះដើម្បីឈ្នះលើកាល្បួងទាំងអស់នោះ ជាពិសេសគឺយើងត្រូវមានការភ្ជាប់ភ្ជួនជាមួយនឹងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះបន្ទូលជាអាហារខាងវិញ្ញាណរបស់យើង បើវិញ្ញាណរបស់យើងមានភាពរឹងមាំជាមួយនឹងព្រះនោះ យើងក៏មានសេចក្ដីក្លាហានក្នុងការប្រឈមមុខជាមួយនិងសេចក្ដីល្បួងទាំងអស់នោះដែរ។
ទេវសាស្រ្ត៖
      ព្រះយេស៊ូវគ្រីស្ទទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ហើយក៏ជាព្រះដែលមានអំណាចចេស្តាផងដែរ (ម៉ាថាយ៤:១-១១)។
មនុស្ស៖ មនុស្សយើងមានភាពទន់ខ្សោយហេតុនេះហើយ យើងត្រូវការព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ព្រះបន្ទូលរបស់ព្រះគឺវិសេសជាងអាហារខាងសាច់ឈាម ដែលមនុស្សមិនអាចខានបាននោះទេ ព្រះបន្ទូលក៏មានសារៈសំខាន់ផងដែរដើម្បីការពារ ហើយធ្វើជាចំនីអាហារខាងព្រលឹងវិញ្ញាណរបស់មនុស្ស ហេតុនេះហើយមនុស្សត្រូវថ្វាយបង្គំដល់ព្រះជាម្ចាស់ និងនៅជាប់ជាមួយ
ទ្រង់។
ចំនុចអនុវតន៍៖
ហេតុនេះបងប្អូនអើយត្រូវយកព្រះបន្ទូលរបស់ជាម្ចាស់ដាក់នៅក្នុងជីវិត ពីព្រោះព្រះបន្ទូរបស់ទ្រង់គឺជាអាហារសំរាប់ព្រលឹងវិញ្ញាណ សំខាន់ជាងនេះទៅទៀត ដើម្បីឲ្យអាចយកឈ្នះសេចក្តីល្បួងបាននោះ ត្រូវពឹងលើព្រះបន្ទូលរបស់ព្រះទើបអាចយកជ័យជំនះបានលើសេចក្តីល្បួងទាំងអស់។       សេចក្តីល្បួងខ្លះមិនអាចមានដំណោះស្រាយបានទេ គឺត្រូវការពេលអធិស្ឋានសូមជំនួយមកពីព្រះជាម្ចស់  ហើយត្រូវសិក្សាឲ្យស្គាល់សេចក្តីល្បួង ថាវាមកពីណា ដើម្បីអាចឈ្នះបាន។  នៅពេលដែលយើងបដិសេធចំពោះសេចក្តីល្បួង និងទាស់ប្រឆាំងនិងសេចក្តីល្បួង នោះមានន័យថាយើងបានជ័យជំនះលើវាហើយ៕