គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះគ្រីស្ទជាបាវបម្រើ
Christ the Servant
នៅក្នុងមេរៀនមុនៗ
យើងបានរៀនពីព្រះយេស៊ូវជាព្រះពេញលេញនិងជាមនុស្សពេញលេញ(Jesus
was fully God and fully man) លក្ខណៈទាំង២រួបរួមគ្នាក្នុង
“វត្តមានរួមគ្នា(hypostasis)”
ព្រះយេស៊ូវជាអង្គបុគ្គលតែមួយអង្គតែមានលក្ខណៈពីរ។
ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា នៅពេលព្រះយេស៊ូវប្រសូតជាមនុស្ស
ទ្រង់មិនមែនប្រសូតមកដើម្បីសុគតតែប៉ុណ្ណោះឡើយ គឺដើម្បីបម្រើ។
នេះជាគំនិតដ៏អស្ចារ្យមួយ។
ព្រះមិនត្រឹមតែបន្ទាបអង្គទ្រង់ដោយយកសណ្ឋានជាមនុស្សនៅក្នុងអង្គយេស៊ូវគ្រីស្ទ
ប៉ុន្តែទ្រង់ក៏មកដើម្បីធ្វើជាអ្នកបម្រើឬទាសករផងដែរ។
ជាញយៗយើងគិតពីព្រះយេស៊ូវក្នុងសិរីល្អ អំណាចចេស្តានិងសេចក្តីដំកើងឡើងរបស់ទ្រង់
ប៉ុន្តែអ្នកធ្លាប់ដែលគិតពីទ្រង់ក្នុងភាពជា “អ្នកបម្រើ” ឬ “ទាសករ” ដែរឬទេ?
ន
ព្រះយេស៊ូវបានយាងមកហើយមិនបានធ្វើអ្វីក្រៅតែពីធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា
ហើយគឺជាព្រះហឫទ័យរបស់ព្រះវរបិតាដែលឲ្យទ្រង់បម្រើដល់មនុស្ស។
គោលបំណង១ក្នុងចំណោមគោលបំណងជា
ច្រើនទៀតដែលទ្រង់យាងមកផែនដីនេះគឺធ្វើជាគម្រូនៃអ្នកបម្រើដ៏គ្រប់លក្ខណ៍នៅចំពោះព្រះវរបិតានិង
មនុស្ស
ទុកជាគម្រូដល់យើងដើម្បីធ្វើតាម។
នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលពីព្រះគ្រីស្ទក្នុង ភាពជាអ្នកបម្រើ។
យើងនឹងស្វែងរកការអនុវត្តជាក់ស្តែងធ្វើជាអ្នកបម្រើដូចជាព្រះគ្រីស្ទបានបង្ហាញ
ជាគម្រូ។
I.
និយមន័យនៃគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីអំពីពាក្យថាអ្នកបម្រើ
A.
និយមន័យនៃគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីអំពីពាក្យថាទាសករ
“គំនិតជាគ្រឹះនៃពាក្យ [ហេព្រើរ] ‘ebed’ គឺមានន័យថា ទាសករ…. ការប្រើដែលសំខាន់បំផុតនៃពាក្យអ្នកបម្រើគឺសំដៅទៅព្រះមេស្ស៊ី
ជាពាក្យតំណាងនៃការបង្រៀននៅសញ្ញាចាស់អំពីព្រះមេស្ស៊ី។អត្ថបទជាស្នូលនៃការបង្រៀនលើខ្លឹមសារនេះ
រកឃើញនៅ២៧ជំពូកចុងក្រោយនៃគម្ពីរអេសាយ ”
ពាក្យ ebed (‘អ្នកបម្រើ’) មានអត្ថន័យចេញពីពាក្យថាទាសករទៅខ្ញុំកញ្ជះស្តេច
ប៉ុន្តែ ពាក្យនោះតែងតែសំដៅទៅដល់ការស្ថិតនៅក្រោមការគ្រប់គ្រងនឹងការពឹងផ្អែក។ មន្ត្រីវាំងនិងទូតតំណាងស្តេចត្រូវបានហៅថាជា ‘អ្នកបម្រើ’ ពាក្យ ‘អ្នកបម្រើ’
បង្ហាញពី កម្រិតនៃកិត្តិយស ផ្អែកលើតំណែងនៃម្ចាស់ដែលខ្លួនបម្រើ។ ការធ្វើជា‘អ្នកបម្រើព្រះជាម្ចាស់’ បង្ហាញពីកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។
B.
គម្ពីរសញ្ញាថ្មី
“នៅក្នុងសញ្ញាថ្មី
doulos(ឌូឡុស) ត្រូវបានប្រើជារឿយៗដើម្បីសំគាល់ពីទាសកររបស់
ម្ចាស់ ប៉ុន្តែពាក្យនេះក៏សំគាល់ពីអ្នកដើរតាមព្រះគ្រីស្ទផងដែរ(a
“bondslave” of Christ)។
ពាក្យនេះចង្អុលទៅដល់ទំនាក់ទំនងនៃការពឹងផ្អែកទាំងស្រុង ដែល ម្ចាស់និងទាសករ
មានឋានៈផ្ទុយគ្នាស្រឡះ គឺថាម្ចាស់មានអំណាចពេញលេញ
ឯទាសករមានការប្តេជ្ញាចិត្តធ្វើតាមបង្គាប់គ្រប់ការទាំងអស់។ ទាសករមិនអាច
ធ្វើអ្វីតាមចិត្តខ្លួនបានទេ…ពាក្យមួយទៀតក្នុងគម្ពីរសញ្ញាថ្មីគឺពាក្យdiakonos(ឌីយ៉ាកូណុស)
ចេញពីកិរិយាស័ព្ទមួយមានន័យថា “to wait at a table រង់ចាំនៅតុ”
“to serveបម្រើ” ក្នុងព្រះនាមទ្រង់ជាកូនមនុស្ស
ព្រះយេស៊ូវ “មិនបានមកដើម្បីឲ្យគេបម្រើទេ គឺបម្រើគេវិញ
ហើយឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”
2.
“ទាសករ
ជាពាក្យសំគាល់ពីឋានៈទាបខ្លាំងណាស់ មានន័យថាជាម្នាក់ដែលឲ្យ ជីវិតខ្លួនតាមបំណងចិត្តរបស់ម្នាក់ទៀត។
ឧទាហរណ៍៖ 1 កូរ. 7:23 រ៉ូម
6:17, 20, . . . សាវកប៉ុលប្រាប់ថា (1) គាត់ធ្លាប់ជាទាសកររបស់អារក្ខសាតាំង
ហើយ (2) បានទិញដោយព្រះគ្រីស្ទ
ឥឡូវគាត់ជាទាសករស្ម័គ្រចិត្ត តាមម្ចាស់ថ្មីរបស់ គាត់”
3.
“នៅក្នុងការសរសេរអំពីព្រះយេស៊ូវនិងភាពជាអ្នកបម្រើរបស់ទ្រង់
លោកលូកាក៏បានប្រើពាក្យដូចគ្នាដែរ នៅក្នុងព្រះគម្ពីរកិច្ចការ
(3:26; 4:27, 30)។ ប៉ុន្តែក្នុងរ៉ូម15:8
សាវកប៉ុលបានសរសេរពីព្រះគ្រីស្ទជាឌីយ៉ាកូណុស
(diakonos) ជាទូទៅ
ពេលខ្លះពាក្យនេះត្រូវបានគេប្រើសំដៅទៅម្នាក់ដែលទទួលយកមុខងារជាអ្នកបម្រើឬអ្នកជំនួយ
ដើម្បីសម្រេចកិច្ចការជាក់លាក់ណាមួយ។ ឌីយ៉ាកូណុស(
Diakonos) ក្លាយមកពីពាក្យពីរម៉ាត់ដែលពាក្យ
ទាំងពីរម៉ាត់នោះរួមគ្នាមានន័យថា ‘through the dirt(តាមរយៈធូលី)’ នេះចង់
រៀបរាប់ពីម្នាក់ដែលដាក់ខ្លួនទទួលយកមុខងារទាបបំផុតដើម្បីបម្រើគេដោយ
‘shuffle through the dirt(ជើងប្រឡាក់ប្រឡូសនឹងធូលីដី) ’
A.
អេស.42:1-7 (ម៉ាថ.12:17-21
ដកស្រង់ អេស. 42:1-3)
C.
អេស. 50:4-11
D.
អេស.52:13-53:12 (ម៉ាថ.8:17
ដកស្រង់ពីអេស.53:4; លូក.22:37
ដកស្រង់ពីអេស.53:12 យ៉ូហ.12:38
ដកស្រង់ពីអេស.53:1 កិច្ច.8:32-33
ដកស្រង់ពីអេស.53:7-8 រ៉ូម15:21
ដកស្រង់ពីអេស.52:15; 1ពេត្រ.2:22ដកស្រង់ពីអេស.53:9
E.
សាការី3:8
1. អេស.11:1
2. យេរ.33:15
F.
ម៉ាក.10:35-45
H.
យ៉ូហ.5:30; 6:38
I.
យ៉ូហ.13:12-15
J.
កិច្ច.3:13, 26;
K.
កិច្ច.4:27, 30
III.
គំនិតទាំងឡាយគួរពិចារណា
“ភាពជាអ្នកបម្រើរបស់ព្រះយេស៊ូវបានកែក្រមសីលធម៌ជាច្រើននៃសាសន៍យូដាក៏ដូចជា
សាសន៍ក្រិកទាំងស្រុង
ពីព្រោះទ្រង់ធ្វើឲ្យស្មើគ្នារវាងបម្រើព្រះជាម្ចាស់និងបម្រើដល់អ្នកដទៃ។
នៅពេលយើងបម្រើព័ន្ធកិច្ចបំពេញសេចក្តីត្រូវការដល់ពួកអ្នកស្រេកឃ្លាននិងពួកអ្នកឯកោ
យើងពិតជាបម្រើព័ន្ធកិច្ចព្រះគ្រីស្ទ (ម៉ាថ.
25:31,46)
។ ហើយនៅពេលយើងបរាជ័យក្នុងការ ធ្វើដូច្នេះ
ឈ្មោះថាយើងបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ (យ៉ាក.
2:14,17; 4:17)
។ តាម ពន្លឺនៃសេចក្តីនេះ
គ្រប់គ្នាដែលមានចំណែកនៅក្នុងសេចក្តីប្រកបនៃការបម្រើសុទ្ធតែជាអ្នក បម្រើ ”
A.
“រឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតរបស់ព្រះគ្រីស្ទគឺការលាងជើងឲ្យពួកអ្នកបម្រើទ្រង់ (យ៉ូហ.
13:5, 7-8, 12, 14-15) ។ ទ្រង់បានលាងជើង
តែគ្មាននរណាម្នាក់បានលាងជើងទ្រង់ទេ
ពីព្រោះទ្រង់មិនត្រូវការការលាងសម្អាតពីអំពើបាបឡើយ។ ទ្រង់បានស្រឡាញ់ដល់ពួកអ្នក
ដែលជារបស់ទ្រង់ហើយស្រឡាញ់ពួកគេរហូតដល់ទីបំផុត(យ៉ូហ.
13:1) ។ ទ្រង់ជាព្រះអម្ចាស់
ជាគ្រូ និងជាអ្នកបម្រើ (13-16) ជាមួយនឹងធុងទឹកហើយនិងកន្សែង
ជម្រុញចិត្តមនុស្សទាំងអស់ឲ្យមានទស្សនៈអំពីការញែកជាបរិសុទ្ធ ការបម្រើ
និងភាពធំឧត្តម ”
B.
“ការត្រាស់ហៅទៅឯសេចក្តីសង្គ្រោះ
មានរួមទាំងការត្រាស់ហៅឲ្យធ្វើជាអ្នកបម្រើ ដើរតាមគម្រូព្រះយេស៊ូវដែល “មិនបានមកដើម្បីឲ្យគេបម្រើនោះទេ
តែគឺបម្រើគេវិញ” (ម៉ាក.
10:45) ភាពជាអ្នកបម្រើនៅក្នុងការត្រាស់ហៅជាទូទៅនេះពន្លាតទៅដល់អ្នកដើរតាមព្រះគ្រីស្ទទាំង
អស់។.
C.
“ទោះបីជាព្រះគ្រីស្ទមានសិទ្ធិពេញបរិបូរដើម្បីទាមទារឲ្យយើងស្តាប់បង្គាប់ទាំងស្រុងក៏ដោយ
តែទ្រង់បានក្លាយជាអ្នកបម្រើនៅក្នុងចំណោមយើងរាល់គ្នា។
ទ្រង់បានលាងជើងពួកសាវកហើយមានបន្ទូលប្រាប់ពួកគេឲ្យត្រាប់តាមគម្រូរបស់ទ្រង់។ .
D.
“ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ
គឺដើម្បីបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង” (ម៉ាក.10:45).
IV. ការអនុវត្តន៍អំពីភាពជាអ្នកបម្រើរបស់ព្រះគ្រីស្ទ
A.
Thomas Watson និយាយថាមនុស្សដែលមានលក្ខណៈជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមិនមែនបម្រើមនុស្ស
មានលក្ខណៈ7យ៉ាង។ អ្នកបម្រើនឹងហ៊ានស្លាប់ដោយសារការបៀតបៀនជាជាងរស់នៅដោយការភូតភរ។
1.
អ្នកបម្រើចាកចេញពីអ្នកផ្សេងៗទាំងអស់
ហើយបង្ខាំងខ្លួន(ដាក់ព្រំដែនកំណត់ឲ្យខ្លួន) បម្រើតែម្ចាស់១ប៉ុណ្ណោះ។
2.
អ្នកបម្រើគ្មានសិទ្ធិធ្វើអ្វីដោយខ្លួនឯង
តាមគំនិតខ្លួនឯងទេ តែតាមម្ចាស់របស់ខ្លួននៅគ្រប់ការទាំងអស់។
3.
អ្នកបម្រើជាប់នៅក្នុងកិច្ចសន្យាដែលត្រូវចុះចូលតាម
4.
អ្នកបម្រើមិនត្រឹមតែស្លៀកពាក់សំលៀកបំពាក់របស់ម្ចាស់ខ្លួនប៉ុណ្ណោះទេ
តែត្រូវធ្វើ កិច្ចការរបស់គាត់។
5.
អ្នកបម្រើត្រូវដើរតាមម្ចាស់ខ្លួន
ដូច្នេះអ្នកកោតខ្លាចព្រះជាអ្នកបម្រើរបស់ព្រះ។
6.
អ្នកបម្រើត្រូវស្កប់ចិត្តនឹងកម្រៃដែលម្ចាស់ផ្តល់ឲ្យ។
7.
អ្នកបម្រើនឹងឈរឡើង
សម្រាប់ការគោរពដល់ម្ចាស់របស់ខ្លួន។
B.
តើអ្នកគិតដូចម្តេចអំពីគម្រូរបស់ព្រះគ្រីស្ទក្នុងភាពជាអ្នកបម្រើ
បម្រើដល់
1.
ពួកអ្នកដែលជាគ្រីស្ទាន?
2.
ពួកអ្នកដែលបានរៀបការរួច?
3.
កូនៗដែលកំពុងរស់នៅក្នុងផ្ទះ?
4.
និយោជិត
?
5.
ចៅហ្វាយនាយ?
C.
តើការស្ម័គ្រព្រះទ័យរបស់ព្រះយេស៊ូវដើម្បីក្លាយជាអ្នកបម្រើដល់ពួកអ្នកដែលបានមើលងាយ
បដិសេធ និងឆ្កាងទ្រង់ ប្រាប់យើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង?
D.
ហេតុអ្វីបានជាអ្នកគិតថាមនុស្សភាគច្រើននៅក្នុងពិភពលោកនេះចង់ឲ្យគេបម្រើខ្លួន
ហើយហេតុអ្វីបានជាព្រះយេស៊ូវបង្គាប់យើងថាចង់ក្លាយជាអ្នកធំត្រូវបម្រើមនុស្សគ្រប់គ្នា?
E.
នៅស្ថានសួគ៌
តើមុខងារអ្វីដែលអ្នកគិតថាមនុស្សនិងពួកទេវតានឹងទទួល?
0Awesome Comments!