ការយកកំណើតជាមនុស្ស Incarnation and Dual Natures

គោលលទ្ធិអំពីព្រះគ្រីស្ទ


ការយកកំណើតជាមនុស្ស   លក្ខណៈទាំង២    និង  សេចក្តីរួបរួមនៃទាំង២

 
លក្ខណៈទាំងពីររបស់ព្រះគ្រីស្ទបានក្លាយជាបញ្ហាមួយនៃការពិភាក្សាមិនចេះចប់មិនចេះហើយតាំងពី ការចាប់កំណើតនៃពួកជំនុំដំបូង។ ហេតុផលគឺថា ពេលដែលព្រះគម្ពីរអះអាងថាព្រះយេស៊ូវជាព្រះយ៉ាងពេញ លេញហើយជាមនុស្សយ៉ាងពេញលេញ ពួកគេមិនបានពន្យល់ពិស្តាពីរបៀបដែលលក្ខណៈទាំងពីរ(លក្ខណៈជាព្រះនិងលក្ខណៈជាមនុស្ស) មានវត្តមាននិងមានមុខងារនៅក្នុងអង្គព្រះគ្រីស្ទយេស៊ូវឡើយ។ ការនេះបាន នាំអ្នកទេវវិទូជាច្រើនបញ្ចេញនូវទ្រឹស្តីមួយចំនួនដើម្បីពន្យល់នូវអ្វីៗដែលព្រះគម្ពីរមិនបានពន្យល់។ ហេតុនេះ គ្រប់ទ្រឹស្តីអំពីលក្ខណៈទាំង២របស់ព្រះគ្រីស្ទ ត្រូវតែល្បងលមើលពីគុណភាព តាមរយៈព្រះបន្ទូលនៃព្រះ។ លក្ខណៈទាំង២របស់ព្រះគ្រីស្ទទាក់ទងផ្ទាល់ទៅនឹងការយកកំណើតជាមនុស្ស(អង្គទី២នៃព្រះត្រៃឯកយក និស្ស័យជាសាច់ឈាម) កេណូស៊ីស( the Kenosis) (មានន័យថាអង្គទី២នៃព្រះត្រៃឯកបានធ្វើឲ្យខ្លួនក្លាយជាទទេ គ្មានអ្វីសោះ ដើម្បីក្លាយជាមនុស្ស) ហើយសេចក្តីរួបរួមនៃលក្ខណៈទាំង២(ការបញ្ចូលគ្នាយ៉ាងវិសេស ដាច់ឡែកនៃលក្ខណៈពេញលេញជាមនុស្សនិងលក្ខណៈពេញលេញជាព្រះ ដែលមាននៅក្នុងអង្គព្រះយេស៊ូវ គ្រីស្ទ)


មានសំណួរយ៉ាងច្រើនបានលេចឡើង៖ តើព្រះអាចជាមនុស្សផងព្រះផងយ៉ាងដូចម្តេច? តើនោះមាន ន័យដូចម្តេច? តើព្រះគ្រីស្ទមានភាពជាព្រះច្រើនជាងភាពជាមនុស្ស ឬភាពជាមនុស្សច្រើនជាងភាពជាព្រះ ស្មើគ្នា 100% នៃទាំង២? ប្រសិនបើមួយក្រោយគេនេះពិត តើអាចពិតយ៉ាងដូចម្តេច? តើមានសេចក្តីខុស ឆ្គងអ្វីខ្លះ(ទាំងបច្ចុប្បន្នកាលនិងកាលពីបូរាណ)បាននិយាយពីលក្ខណៈទាំង២របស់ព្រះគ្រីស្ទ? នៅក្នុងមេរៀន នេះ យើងនឹងពិនិត្យមើលព្រះគម្ពីរ  មើលទ្រឹស្តីផ្សេងៗ និងសេចក្តីខុសឆ្គងនានា ដែលពួកទេវវិទូជាច្រើនបាន ដោះស្រាយជាមួយ ជាច្រើនសម័យកាលមកហើយ ទាក់ទងជាមួយនឹងលក្ខណៈទាំង២របស់ព្រះគ្រីស្ទ។ កាលពីមេរៀនមុនៗ យើងបានសិក្សាហើយដឹងថាព្រះយេស៊ូវជាព្រះនិងជាមនុស្ស។ នៅក្នុងមេរៀននេះ យើងនឹងផ្តោតលើរបៀបដែលលក្ខណៈទាំង២បានមានវត្តមាននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។




I.              និយមន័យ

A.           ហេតុនេះ តាមពួកលោកឪពុកដ៏វិសុទ្ធ យើងទាំងអស់រួបរួមគ្នាបង្រៀនមនុស្សឲ្យទទួលស្គាល់ព្រះរាជបុត្រាតែមួយ គឺព្រះយេស៊ូវគ្រីស្ទ ពេញលក្ខណៈជាព្រះនិងមនុស្ស ពិតជាព្រះនិងជាមនុស្ស មានទាំងរូបកាយនិងវិញ្ញាណ ទ្រង់រួបរួមជាមួយព្រះក្នុងភាពជាព្រះ ហើយរួបរួមជាមួយមនុស្សក្នុងភាពជាមនុស្ស មានលក្ខណៈដូចយើងគ្រប់យ៉ាង លើកលែងតែម្យ៉ាងគឺទ្រង់គ្មានបាបសោះ។ ក្នុងលក្ខណៈជាព្រះ ទ្រង់មានវត្តមានជាមួយព្រះជាម្ចាស់តាំងពីមុនអ្វីៗទាំងអស់កកើតទៅទៀត តើលក្ខណៈជាមនុស្ស គឺទ្រង់បានកើតពីក្រមុំព្រហ្មចារីម៉ារី ដើម្បីសង្គ្រោះយើង។ ព្រះគ្រីស្ទតែមួយ តែមានលក្ខណៈ២ ដោយគ្មានការច្របូកច្របល់គ្នា គ្មានការផ្លាស់ប្តូរ គ្មានបែងចែក គ្មានបាក់បែក។ ភាពដោយឡែកពីគ្នានៃ លក្ខណៈទាំង២ គឺថាទាំងពីរបានរក្សានិងជាមួយគ្នាដើម្បីបង្កើតអង្គព្រះរាជបុត្រាតែមួយ មិន មែនជា២អង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ដូចពួកហោរាបានថ្លែងពីទ្រង់ ឯព្រះ គ្រីស្ទយេស៊ូវផ្ទាល់បានបង្រៀនយើង ហើយគោលលទ្ធិរបស់ពួកលោកឪពុកនៅសម័យដើម បានហុចមកឲ្យយើង។ Therefore, following the holy Fathers, we all with one accord teach men to acknowledge one and the same Son, our Lord Jesus Christ, at once complete in Godhead and complete in manhood, truly God and truly man, consisting also of a reasonable soul and body: of one substance [hypostasis] with the Father as regards his Godhead, and at the same time of one substance with us as regards his manhood; like us in all respects, apart from sin; as regards his Godhead, begotten of the Father before the ages, but yet as regards his manhood begotten, for us men and for our salvation, of Mary the Virgin, the God-bearer; one and the same Christ, Son, Lord, Only-begotten, recognized in two natures, without confusion, without change, without division, without separation; the distinction of natures being in no way annulled by the union, but rather the characteristics of each nature being preserved and coming together to form one person and subsistence [hypostasis], not as parted or separated into two persons, but one and the same Son and Only-begotten God the Word, Lord Jesus Christ; even as the prophets from earliest times spoke of him, and our Lord Jesus Christ himself taught us, and the creed of the Fathers has handed down to us.”[1]






B.           ព្រះគ្រីស្ទននៃព្រះបានយកនិស្ស័យជាមនុស្ស ដើម្បីបើកសម្តែងឲ្យមនុស្សស្គាល់ព្រះជាម្ចាស់ ក្នុងរបៀប១ដែលគេអាចស្គាល់បាន ដើម្បីក្លាយជាព្រះសង្គ្រើរបស់ពួកគេដោយធ្វើឲ្យធួន​​នឹងបាបរបស់ពួកគេ ហើយបំពេញសេចក្តីត្រូវការរបស់ពួកគេ ដោយសេចក្តីអាណិត។សព្វថ្ងៃ នៅក្នុងសិរីល្អ ទ្រង់នៅតែជាព្រះ-មនុស្ស។ ការយកនិស្ស័យជាមនុស្សមិនបាត់ទេ


C.           នៅក្នុងការប្រើពាក្យសាច់ឈាម(flesh)” នៅក្នុងសញ្ញាថ្មី ជាពាក្យប្រៀបធៀប មាន ន័យនិស្ស័យជាមនុស្ស(human nature)” “ការយកនិស្ស័យជាមនុស្ស(Incarnation)” ចេញពីភាសាឡាតាំង មានន័យថាក្លាយជាសាច់ឈាម(becoming flesh)” គឺក្លាយជាមនុស្ស(becoming human)” គោលលទ្ធិអំពីការយកនិស្ស័យជាមនុស្ស បង្រៀនថា ព្រះរាជបុត្រាព្រះដ៏អស់កល្បជានិច្ចបានក្លាយជាមនុស្ស ហើយថា ទ្រង់ បានធ្វើដោយមិនមានលក្ខណៈជាព្រះតិចជាងនោះឡើយ


D.           សេចក្តីរួបរួមនៃលក្ខណៈទាំង២នៅក្នុងព្រះគ្រីស្ទ គឺជាសេចក្តីរួបរួមនៃលក្ខណៈជា ព្រះនិងលក្ខណៈជាមនុស្ស។ នេះមានន័យថា មិនមែនគ្រាន់តែនិស្ស័យជាព្រះបាន គង់នៅស្រដៀងគ្នានឹងការគង់របស់ព្រះវិញ្ញាណក្នុងជីវិតរាស្រ្តរបស់ទ្រង់ប៉ុណ្ណោះទេ។  ម្យ៉ាងទៀតដើម្បីអះអាងថាសេចក្តីរួបរួមនោះថា ព្រះគ្រីស្ទគឺជាមួយអង្គគត់។ ដូចគ្នា នឹងវិញ្ញាណនិងរូបកាយផ្គុំបានជាមនុស្ស ហេតុនេះសេចក្តីរួបរួមនៃព្រះរាជបុត្រា ជាមួយនឹងលក្ខណៈរបស់យើង បានជា១អង្គ។ ហើយជាមនុស្ស គឺថា បុគ្គលិកលក្ខណៈគឺនៅក្នុងវិញ្ញាណ មិនមែនក្នុសាច់ឈាម  ដូច្នេះបុគ្គលឹកលក្ខណៈនៃព្រះគ្រីស្ទគឺជានិស្ស័យជាព្រះ. . .និស្ស័យជាមនុស្ស។ ហេតុនេះ ទោះបីមានឆន្ទះ និងប្រាជ្ញា តាមពិតគឺ នៅក្នុងបុគ្គលនៃព្រះគ្រីស្ទគឺមិនមែនបុគ្គល។ គឺមានចែងយ៉ាង ច្រើនក្នុងគោលលទ្ធិនៃព្រះគម្ពីរ ពីព្រោះព្រះរាជបុត្រានៃព្រះ ជាព្រះ មានលក្ខណៈជា មនុស្សគ្រប់លក្ខណ៍ ជា១អង្គគត់។








[1] This statement is probably the greatest attempt to define the dual natures of Christ. It was written by the church fathers at the Council of Chalcedon in 451 AD in response and reaction to the many heresies about Christ’s nature. This translation was taken from Henry Bettenson, Documents of the Christian Church, pgs. 51-52.