គោលលទ្ធិអំពីព្រះគ្រីស្ទ

គោលលទ្ធិអំពីព្រះគ្រីស្ទ
សេចក្តីផ្តើម                                                                                                  

ព្រះយេស៊ូវគ្រីស្ទជាអង្គបគ្គលអស្ចារ្យបំផុតតែមួយក្នុងប្រវត្តិសាស្រ្តមនុស្សលោក។ ចាប់តាំងកាលដើមដំបូងបង្អស់ ដែលព្រះជាម្ចាស់ទើបបង្កើតផ្ទៃមេឃនិងផែនដី មនុស្សបានសម្លឹងឆ្ពោះទៅដល់ការយាងមកដល់របស់ទ្រង់   ហើយចាប់តាំងពីពេលដែលទ្រង់សុគត   មនុស្សបានសម្លឹងឆ្ពោះទៅដល់ការយាងមកជាលើកទីពីររបស់ទ្រង់។ ការបង្រៀនរបស់ទ្រង់គ្មាននរណាអាចប្រៀបប្រដូច បាន  ស្រួល ខ្លី និងស៊ីជម្រៅ។   ឥទ្ធិពលរបស់ទ្រង់លើពិភពលោកនេះគឺមិនអាចគណនាបានឡើយ។ ការអស្ចារ្យដែលទ្រង់បានធ្វើបញ្ជាក់ថាទ្រង់ជាព្រះ។ ពួកអ្នកដែលបានប្រកាសថាជាអ្នកដើរតាមទ្រង់បានរាប់ជាសុចរិតក្នុងព្រះនាមទ្រង់ រួចពីសេចក្តីស្លាប់ទៅជាពួកបរិសុទ្ធ។ ប្រវត្តិសាស្រ្ត ចាប់ផ្តើមពីឆ្នាំកំណើតរបស់ទ្រង់។ រឿងរបស់ព្រះយេស៊ូវជារឿងយ៉ាងធំបំផុតដែលគ្រប់គ្នាបានឮ សេចក្តីប្រកាសរបស់គាត់កំពុងធ្វើឲ្យរង្គោះរង្គើ C. S. Lewis បានសរសេរថា :

A man who was merely a man and said the sort of things Jesus said would not be a great moral teacher. He would either be a lunatic on the level with the man who says he is a poached egg or else he would be the Devil of Hell. You can shut Him up for a fool, you can spit at Him and kill Him as a demon; or you can fall at His feet and call Him Lord and God. But let us not come with any patronizing nonsense about His being a great human teacher. He has not left that open to us. He did not intend to (CS Lewis)

ម្នាក់ដែលគ្រាន់តែជាមនុស្សនិងបាននិយាយអ្វីៗដែលព្រះយេស៊ូវបានមានបន្ទូលនោះមិនមែនជាគ្រូសីលធម៌ធំឧត្តមនោះទេ។ គាត់អាចជាមនុស្សឆ្កួត-មានកម្រិតស្មើគ្នានឹងមនុស្ស ដែលនិយាយថាគាត់ជាស៊ុតស្ងោរ-ឬថាគាត់ជាវិញ្ញាណអាក្រក់នៃឋាននរក។ អ្នកអាចបំបិទមាត់គាត់ចំពោះសេចក្តីល្ងីល្ងើ  អ្នកអាចស្តោះទឹកមាត់ដាក់គាត់ហើយសម្លាប់គាត់ថាជាបិសាច ឬអ្នកអាចដួលចុះនៅជើងរបស់គាត់ហើយហៅគាត់ថាព្រះអម្ចាស់និងព្រះជាម្ចាស់។ តែចូរយើងកុំមកជាមួយនឹងសេចក្តីឥតប្រយោជន៍អំពីភាពជាគ្រូបែបមនុស្សលោកយ៉ាងធំរបស់គាត់។ គាត់មិនបានបើកទុកឲ្យយើងទេ គាត់មិនបានប៉ង(CS Lewis)
ព្រះគ្រីស្ទវិទ្យាគឺជាការសិក្សាអំពីព្រះយេស៊ូវគ្រីស្ទនិងអំពីគោលលទ្ធិដែលទាក់ទងជាមួយនឹងទ្រង់។ ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាផ្ទៃរឿងសំខាន់បំផុតមួយនៃផ្ទៃរឿងសំខាន់បំផុតឯទៀតៗនៃព្រះគម្ពីរ នោះការសិក្សាពីព្រះគ្រីស្ទគ្របដណ្តប់ស្ទើរគ្រប់គោលលទ្ធិគ្រប់ទាំងអស់ដែលមាននៅក្នុងព្រះគម្ពីរ។ កន្លែងនេះចង់មានន័យថាដំណើររឿងនេះអាចបន្តជារៀងរហូតឥតបញ្ចប់ឡើយ។ គោលដៅរបស់យើង យើងនឹងសិក្សាលើគោលលទ្ធិដែលសំខាន់លេចធ្លោជាងគេទាក់ទង ជាមួយនឹងរូបអង្គនិងកិច្ចការបស់ព្រះយេស៊ូវគ្រីស្ទ។ មេរៀននីមួយៗនឹងលើកពីគោលលទ្ធិជាក់លាក់ទាក់ទងជាមួយនឹងរូបអង្គនិងកិច្ចការរបស់ព្រះយេស៊ូវ​​គ្រីស្ទ។ ចូរអានអត្ថបទគម្ពីរខាងក្រោមនេះ ហើយស្វែងរកហេតុផលនានាដែលឃើញមានក្នុងអត្ថបទគម្ពីរទាំងនេះ សម្រាប់ការសិក្សាពី គោលលទ្ធិអំពីព្រះគ្រីស្ទ។


          I. ហេតុផលអ្វីខ្លះបានជាសិក្សាពីគោលលទ្ធីអំពីព្រះគ្រីស្ទ?
A. បទគម្ពីរប្រាប់យើងថាការស្គាល់ព្រះយេស៊ូវគ្រីស្ទគឺជាការសំខាន់
1.       I របា. 28:9
2.       ទំនុក. 9:10
3.       យេរេ. 9:23-24
4.       យេរេ. 31:33-34
5.       ហូស. 6:3
6.       II កូរិន. 4:6

B. ការស្គាល់ព្រះយេស៊ូវគឺជារឿងអស់កល្បជានិច្ច 
1.       ម៉ាថ.7:21-23
2.       ម៉ាថ.24:3-5
3.       យ៉ូហ.8:21-24
4.       យ៉ូហ.17:3
5.       II ថែស្.1:6-10

C.       ការស្គាល់ព្រះយេស៊ូវគ្រីស្ទគឺជាតម្លៃយ៉ាងធំបំផុតចំពោះអ្នកជឿព្រះ
1.       អេភេ.1:15-17
2.       ភីលីព 3:8
3.       កូល 2:1-3
4.       II ពេត្រ1:3
D.       ការស្គាល់ព្រះយេស៊ូវគឺសំខាន់ចាំបាច់សម្រាប់គ្រប់គ្នាដែលជឿព្រះ
1.       សុភ. 30:4 cf. យ៉ូហ.1:3; 3:13
            a.   សុភ. 30:4
            b.   យ៉ូហ.1:3
            c.    យ៉ូហ.3:13
2.       ម៉ាថ. 21:9-10
3.       ម៉ាក.4:35-41
4.       លូកា5:20-26
5.       លូកា 9:7-9
6.       យ៉ូហ.8:25-30
7.       យ៉ូហ.12:34-36

II.       មេរៀនស្រាវជ្រាវលើអង្គបគ្គលនិងកិច្ចការរបស់ព្រះគ្រីស្ទ
1.     ប្រវត្តិភាពនៃព្រះគ្រីស្ទ
2.    ទំនាយជាច្រើនពីព្រះគ្រីស្ទ
3.    ភាពជាព្រះរបស់ព្រះអង្គ
4.    ភាពជាមនុស្សរបស់ព្រះអង្គ
5.    លក្ខណៈទាំងពីររបស់ព្រះអង្គ
6.    លក្ខណៈគ្រប់លក្ខណ៍របស់ព្រះអង្គ
7.    មុខងាររបស់ព្រះអង្គជាហោរា ជាសង្ឃ និងជាស្តេច
8.    ព្រះគ្រីស្ទជាបាវបម្រើ
9.    ព្រះគ្រីស្ទជាព្រះបន្ទូលនៃព្រះ
10.  ព្រះគ្រីស្ទជាព្រះសង្គ្រោះ
11.  សេចក្តីប្រោសលោះ
12.  ការធ្វើឲ្យធួននឹងបាប
13.  ការជំនួស
14.  ការថ្វាយដង្វាយឲ្យរួចពីសេចក្តីក្រោធ
15.  ការរាប់ជាសុចរិត
16.  ការផ្សះផ្សា
17.  ការញែកជាបរិសុទ្ធ
18.  ការសុគត បញ្ចុះសព និងរស់ឡើងវិញរបស់ព្រះគ្រីស្ទ
19.  ការតភ្ជាប់ទៅនឹងរោងឧបោសថ