ព្រះគ្រីស្ទជាអ្នកគង្វាលពួកជំនុំ Christ - Shepherd of The Church

គោលលទ្ធិអំពីព្រះគ្រីស្ទ

ព្រះគ្រីស្ទ-អ្នកគង្វាលពួកជំនុំ  (Christ - Shepherd of The Church)
ឆ្លងកាត់ប្រវត្តិសាស្រ្តជាយូរមកហើយ ដែលពួកជំនុំបានទទួលគ្រោះពីគំនិតជាច្រើន​នៃមនុស្ស។ ជា​ញឹកញាប់ខ្លាំងណាស់ដែលពួកជំនុំបានភ្លេចអ្នកគង្វាលដ៏ធំរបស់ខ្លួន ដែលជាសិរសានៃពួកជំនុំ គឺព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដែលមើលថែរពួកជំនុំរបស់ទ្រង់ ការពារ ដឹកនាំ និងផ្តល់ចំណីដល់ពួកជំនុំ។ តែមនុស្ស ជា ញឹកញាប់មិនបានយកចិត្តទុកដាក់ ខ្វល់ខ្វាយនឹងសេចក្តីបង្គាប់របស់អ្នកគង្វាលដ៏ធំឧត្តមរបស់ខ្លួនឡើយ ហើយបានស្វែងរកអ្នកគង្វាល ក្នុងរបៀបមួយដែលភ្នែកខ្លួនគិតថាត្រូវ ដែលនាំទៅរកមហន្តរាយ។ ហេតុនេះ​ពួកជំនុំបានទទួលរងគ្រោះដោយសណ្ឋានគ្រប់គ្រងពួកជំនុំដែលមនុស្សបង្កើត និង ដោយពួកអ្នកដឹកនាំដែល គ្មានគុណសម្បត្តិ ទស្សនៈវិជ្ជាដែលមិនតាមព្រះគម្ពីរ ។ល។​ និង​។ល។​

ហេតុអ្វីបានជាការនេះកើតឡើង? វាកើតឡើងដោយព្រោះអារក្ខសាតាំងវាខំប្រឹងធ្វើការដើម្បីនាំពួក​ជំនុំចេញឆ្ងាយពីសិរសានិងអ្នកគង្វាល(ព្រះយេស៊ូវ)របស់ខ្លួន​។ វាកើតឡើងដោយព្រះមនុស្សមិនសុខចិត្តឲ្យ​ព្រះគ្រីស្ទឃ្វាលពួកជំនុំរបស់ទ្រង់។ វាកើតឡើងដោយសារមនុស្សគិតថាពួកគេដឹងពីរបៀបឃ្វាលពួកជំនុំ ប្រសើរជាងព្រះយេស៊ូវ។ អ្វីដែលត្រូវធ្វើគឺវិលត្រឡប់ទៅមើលព្រះបន្ទូលវិញថាតើព្រះគម្ពីរនិយាយដូចម្តេច អំពីព្រះយេស៊ូវជាអ្នកគង្វាលដ៏ធំឧត្តមនិងជាសិរសានៃពួកជំនុំ។

និយមន័យនៃពាក្យគន្លឹះនានាទាក់ទងនឹងអ្នកគង្វាល
A.  អ្នកគង្វាល (shepherd)
1.The NASB Topical Index: នៅក្នុងគម្ពីរសញ្ញាចាស់ ពាក្យអ្នកគង្វាលមានប្រភពចេញពីកិរិយាស័ព្ទជា ភាសាហេព្រើរដែលមានអត្ថន័យថា “ឲ្យចំណី(to feed)” ឬ “នាំទៅវាលស្មៅ(to pasture)” នៅក្នុងគម្ពីរ​សញ្ញាថ្មីវិញពាក្យជាភាសាក្រិកដែលបកប្រែជា“អ្នកគង្វាល” មានអត្ថន័យថា “ម្នាក់ដែលឲ្យចំណីនិងថែរ​ទាំហ្វូងចៀម” នៅក្នុងសម័យកាលនៃព្រះគម្ពីរនិងនៅក្នុងសម័យបូរាណក្នុងលក្ខណៈជាទូទៅ  អាជីពជា អ្នកគង្វាលជាអាជីពសម្រាប់មនុស្សទូទៅភាគច្រើន។ ដោយព្រោះស្រុកប៉ាលេស្ទីនស្ងួតហួតហែង នោះ ហ្វូងចៀមត្រូវបំលាស់ទីកន្លែងដើម្បីរកចំណី។ ស្ថានភាពនេះបូកផ្សំជាមួយនឹងគ្រោះថ្នាក់ដែលត្រូវ        ប្រ​ឈមនឹងសត្វព្រៃសាហាវៗនិងពួកចោរលួចនិងប្លន់ទៀត ធ្វើឲ្យមុខរបរនេះត្រូវការការទទួលខុសត្រូវ​ខ្ពស់។ កិច្ចការងារជាអ្នកគង្វាលមានការផ្តល់ចំណី មើលថែរដោយប្រុងប្រយ័ត្នចំពោះចៀមណាដែល​ខ្សោយនៅក្នុងហ្វូង។ នៅសម័យបូរាណ“អ្នកគង្វាល”ត្រូវបានគេប្រើជានិមិត្តរូបសម្រាប់ពួកអ្នកដឹកនាំ បណ្តាជននៅ the ancient Near East។  
2.វចនានុក្រម The New Bible Dictionary: “អត្ថន័យនៃអ្នកគង្វាលតាមព្រះគម្ពីរអាចជាន័យត្រង់​ឬជា ន័យធៀប :សំដៅទៅពួកអ្នកដែលគ្រប់គ្រងថែរក្សាចៀម និងអាចសំដៅទៅព្រះឬមនុស្សដែលគ្រប់គ្រង ថែរក្សាបណ្តាជន”

មុខងារនៃអ្នកគង្វាល
1.អ្នកគង្វាលស្គាល់ហ្វូងចៀមរបស់គាត់(យ៉ូហ.10:14)
2.អ្នកគង្វាលនាំមុខពួកវា ដឹកនាំពួកវា(ទំន.77:20)
3.អ្នកគង្វាលស្វែងរកវាលស្មៅសម្រាប់ហ្វូងចៀមរបស់គាត់(ទំន.23:2)
4.អ្នកគង្វាលរាប់ចំនួនហ្វូងចៀមរបស់គាត់ពេលត្រឡប់ពីស៊ីចំណីនៅវាលស្មៅវិញ(យេរ.33:13)
5.អ្នកគង្វាលមើលថែរហ្វូងចៀមរបស់គាត់ដោយប្រុងប្រយ័ត្ន ដើម្បីការពារពួកវា(លូក.2:8)
6.អ្នកគង្វាលថែរទាំងសុខភាពហ្វូងចៀមរបស់គាត់ដោយចិត្តទន់ភ្លន់(លោកុ.33:13)
7.អ្នកគង្វាលការពារហ្វូងចៀមពីពួកសត្វព្រៃនិងឆ្កែចចក(1សាំ.17:34-36)
8.អ្នកគង្វាលស្វែងរកចៀមដែលបាត់ឲ្យទាល់តែឃើញ(លូក.15:4-5)
9.តើមុខងារនៃអ្នកគង្វាលហ្វូងចៀមទាំងនេះយកមកអនុវត្តចំពោះអ្នកដឹកនាំពួកជំនុំយ៉ាងដូចម្តេច?        ចូរពិភាក្សា​ចំនុចនីមួយៗខាងលើ និងការងារនៃពួកចាស់ទុំក្នុងពួកជំនុំថាតើមានលក្ខណៈបែបណា។  


ឧបករណ៍ដែលពួកអ្នកគង្វាលប្រើប្រាស់  
1.  អ្នកគង្វាលមានថង់រក្សាទុកចំណីដូចដាវីឌបានដាក់ថ្មតូចៗប្រាំមុនប្រហារកូលីយ៉ាត(Iសាំ.17:40)
2.  អ្នកគង្វាលមានខ្សែដង្ហក់ដើម្បីគ្រវាត់គ្រាប់ថ្ម(I សាំ. 17:40)
3.  អ្នកគង្វាលកាន់ដំបងដែលមានទំពក់នៅខាងចុង ប្រើដើម្បីថ្ពក់ទាញឬសង្គ្រោះចៀម(ទំន.23:4)
4.  អ្នកគង្វាលកាន់ព្រនង់ដែលមានរាងត្រង់ ប្រើដម្បីការពារចៀម(ទំន.23:4)
5.  អ្នកគង្វាលស្នាក់នៅក្នុងត្រសាល(អេស.38:12)
6.  អ្នកគង្វាលពាក់អាវក្រៅដែលធ្វើពីស្បែកចៀមឬរោមចៀម (យេរ.43:12 ម៉ាថ.7:15)
7.  អ្នកគង្វាលមានឧបករណ៍ដើម្បីធ្វើការងាររបស់ខ្លួន។ តើពួកអ្នកគង្វាល(អ្នកដឹកនាំ)នៃពួកជំនុំរបស់ព្រះ​ជាម្ចាស់​ត្រូវមានអ្វីដើម្បីឃ្វាលហ្វូងចៀមនៃព្រះ?


ន័យធៀបនៃអ្នកគង្វាល
1.  ព្រះ ជាអ្នកគង្វាល(ទំន.23; 77:20; 80:1)
2.  ព្រះគ្រីស្ទ ជាអ្នកគង្វាល(យ៉ូហ.10:1-33; 1ពេត្រ.2:25)
3.  ពួកអ្នកដឹកនាំនិងស្តេច ជាអ្នកគង្វាលបណ្តាជន(អេស.44:28 យេរ.6:3; 49:19)
4.  ពួកចាស់ទុំ គ្រូគង្វាល និងអ្នកគ្រប់គ្រងមើលថែរពួកជំនុំជាអ្នកគង្វាល(យេរ.23:4 កិច្ច.20:17, 28;         Iធី.3:1-7 ទីត.1:5-9; Iពេត្រ.5:1-3) : a. ហេតុអ្វីបានជាពួកជំនុំត្រូវការអ្នកគង្វាល(ឬគ្រូគង្វាល)?
                b.ចូរសរសេរមួយឃ្លាពណ៌នាពីកិច្ចការដែលអ្នកគង្វាលធ្វើក្នុងពួកជំនុំ?
5.  អ្នកគង្វាលអាក្រក់ : ជាអ្នកដែលធ្វើកិច្ចការតាមចិត្តខ្លួនឯង(អេស. 56:11) ជាអ្នកនាំមនុស្សឲ្យវង្វេង( យេរ.50:6)ចិញ្ចឹមខ្លួនឯង មិនចិញ្ចឹមហ្វូងចៀមទេ (អេសេគ.34:2,10) ទុកហ្វូងចៀមឲ្យគេសម្លាប់  ជាមនុស្សល្ងីល្ងើ មិនយកចិត្តទុកដាក់នឹងចៀមដែលកំពុងត្រូវវិនាសអន្តរាយ មិនស្វែងរកចៀមដែលខ្ចាត់​ខ្ចាយ មិនព្យាបាលចៀមដែលរងរបួស មិនទ្រទ្រង់សុខភាពចៀម តែស៊ីបំផ្លាញចៀមខ្លួន(សាក.11:7,8,​15-17) ជាចោរលួច ចោរប្លន់ ដែលមិនសុខចិត្តលះបង់ជីវិតរបស់ខ្លួនដើម្បីចៀមទេ ផ្ទុយទៅវិញរត់ចោល ហ្វូងចៀមឲ្យត្រូវសម្លាប់នៅពេលមានឆ្កែចចកមក(យ៉ូហ.10:12)។  


គំនិតនានាគួរគិតពិចារណា  
A.      វចនានុក្រមDictionary of Biblical Imagery:  ហេតុនេះ អ្នកគង្វាលជាអ្នកផ្តល់ចំណី ដឹកនាំ ការពារ​និងជាអ្នករួមដំណើរជាមួយចៀម។ អ្នកគង្វាលមានសិទ្ធិអំណាចនិងភាពជាអ្នកដឹកនាំដល់ហ្វូងចៀមដែល​នៅក្រោមការថែទាំរបស់ខ្លួន។ ទំនាក់ទំនងរវាងអ្នកគង្វាលនិងចៀមជិតស្និទ្ធិយ៉ាងខ្លាំង ដែលពួកគាត់ គ្រាន់តែហៅដោយសម្លេង ហ្វូងចៀមស្គាល់និងតាមសម្លេងរបស់ពួកគាត់។
B.      វចនានុក្រមNelson’s New Illustrated Bible Dictionary: ចៀមជាសត្វដែលចង់ដឹងចង់ឃើញ តែ​ល្ងង់​មិនអាចសូម្បីតែស្វែងរកផ្លូវមកផ្ទះដោយខ្លួនឯងបាន ទោះបីជាមើលឃើញមាត់ទ្វារចូលក៏ដោយ។ ដោយ ដឹងពីការនេះ ធ្វើឲ្យអ្នកគង្វាលមិនដែលងាកភ្នែកចេញពីចៀមដែលរកតែវង្វេងទេ(ទំន.32:8)។ ជាញឹក ញាប់ គឺចៀមនឹងវង្វេងហើយដើរធ្លាក់ជ្រលងភ្នំនានានៅស្រុកប៉ាលេស្ទីន។ អ្នកគង្វាលស្វែងរកដោយចិត្ត​ទន់សន្តោសនូវចៀមដែលវង្វេងនិងនាំត្រឡប់មកវិញដោយសុខសាន្ត(លូក.15:6)។
C.     វចនានុក្រមSmith’s Bible Dictionary:  មុខងារជាអ្នកគង្វាលនៅសម័យបូរាណ ដូចបានរៀបរាប់ក្នុង​ព្រះគម្ពីរគឺប្រឈមមុខនឹងការលំបាកនិងគ្រោះថ្នាក់ជាច្រើន។ គាត់រងនូវកំដៅព្រះអាទិត្យនៅពេលថ្ងៃ​និង​ភាពត្រជាក់នៅពេលយប់-លោកុ.31:40 អាហាររបស់គាត់មានដូចជាផ្លែឈើ“sycamore” ឬល្វាអេស៊ីព្ទ​-អេម.7:14 “សំបក” នៃដើមcarob-លូក.15:16 កណ្តូបនិងទឹកឃ្មុំ-ម៉ាថ.3:4 ។ គាត់ជួបប្រទះនឹងការវាយ ប្រហារពីពួកសត្វព្រៃដូចជាតោ ឆ្កែចចក ខ្លារខិន និងខ្លាឃ្មុំជាដើម- 1សាំ.17:34 អេស.31:4 យេរ.5:6​​អេម.3:12  គាត់ក៏អាចជួបគ្រោះថ្នាក់ដោយចោរប្លន់ឬពួកអ្នកចាំវាយប្រហារផងដែរ-លោកុ.31:39។


ខគម្ពីរគន្លឹះទាក់ទងនឹងព្រះគ្រីស្ទជាអ្នកគង្វាល
1.ទំន.23:1-6
2.អេស.40:9-11
3.អេសេគ.34:12-24
4.សាក.13:7
5.ម៉ាថ. 26:31-32
6.លូក.15:1-7
7.យ៉ូហ.10:1-6, 11-16, 24-33
8.    ហេព្រ.13:20-21
9 .   1ពេត្រ. 2:25
10.  1ពេត្រ. 5:1-5

សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងព្រះគ្រីស្ទនិងអ្នកគង្វាលរបស់ទ្រង់
A.  សម្តេចប៉ាបជាអ្នកគង្វាលនៃពួកជំនុំ
B.  យើងមិនត្រូវការធ្វើជាផ្នែក១នៃពួកជំនុំក្នុងស្រុកទេព្រោះព្រះគ្រីស្ទជាអ្នកគង្វាលដ៏ធំឧត្តមរបស់យើង
C.  ធ្វើជាអ្នកគង្វាលរបស់ព្រះគ្រីស្ទមានតែអធិប្បាយនិងបង្រៀនតែប៉ុណ្ណោះ
D.  មានចិត្តជាអ្នកគង្វាលត្រូវបណ្តោយតាមអំពើបាបក្នុងជីវិតនិងកំសាន្តចិត្តពួកគេក្នុងសេចក្តីទាស់ប្រឆាំងនឹង ព្រះរបស់ពួកគេ
E.  ធ្វើជាអ្នកគង្វាលល្អរបស់ព្រះគ្រីស្ទមិនទាមទារឲ្យមានសមត្ថភាពអាចបង្រៀននិងអធិប្បាយឡើយ
F.  អ្នកគង្វាលពិតប្រាកដ ដូចព្រះគ្រីស្ទ ត្រូវស្វែងរកការធ្វើឲ្យចៀមរបស់ខ្លួនមានអារម្មណ៍ល្អ
G. អ្នកគង្វាលល្អរៀនឃ្វាលដោយការស្តាប់ហ្វូងចៀមរបស់ខ្លួននិងតាមការទូន្មានរបស់ហ្វូងចៀម
H. អ្នកគង្វាលល្អត្រូវតែមានបុគ្គលិកលក្ខណៈច្បាស់លាស់មួយចំនួន


V.            ការអនុវត្តន៍នៃព្រះគ្រីស្ទជាអ្នកគង្វាល  
A.      ដោយព្រះគ្រីស្ទជាអ្នកគង្វាលធំឧត្តម នោះយើងត្រូវតាមទ្រង់ជាអទិភាពចម្បង។  
B.      យើងមិនត្រូវតាមអ្នកគង្វាល(អ្នកដឹកនាំ)ដែលមិនតាម(ឬមិនយក)ព្រះគ្រីស្ទជាអ្នកគង្វាលធំឧត្តមទេ​
C.     អ្នកដឹកនាំពួកជំនុំត្រូវតែយកគម្រូតាមព្រះគ្រីស្ទក្នុងការឃ្វាលពួកជំនុំ
D.     យើងត្រូវតែរត់ចេញពីពួកអ្នកដែលបង្រៀន ឬគិត ឬប្រព្រឹត្តបន្លំជា“អ្នកគង្វាល”ពួកជំនុំនៃព្រះ
E.  យើងអាចសម្រាក ដោយដឹងច្បាស់ថាព្រះគ្រីស្ទនឹងឃ្វាលពួកជំនុំរបស់ទ្រង់ ទោះជាមនុស្សបរាជ័យ​ក្នុងការធ្វើជាអ្នកគង្វាលក៏ដោយ
F.    ចៀមស្តាប់តាមសម្លេងអ្នកគង្វាលហើយតាមគាត់ ហេតុនេះយើងជាចៀមរបស់ព្រះគ្រីស្ទ ត្រូវតែ​ស្តាប់សម្លេងទ្រង់ហើយតាម
G.     យើងត្រូវរឭកដឹងខ្លួនចំពោះពួកអ្នកដែលប្រកាសថាខ្លួនជាចៀមព្រះគ្រីស្ទតែមិនស្តាប់ឬតាមទ្រង់សោះ
H. ដោយស្គាល់ពីលក្ខណៈនៃអ្នកគង្វាលធំឧត្តម នោះយើងគួរអធិស្ឋានសម្រាប់ពួកអ្នកគង្វាលរបស់​ព្រះ​គ្រីស្ទថាពួកគេនឹងបានដូចជាអ្នកគង្វាលធំឧត្តមផងដែរ
I.    ពេលរកធ្វើសម្រេចចិត្តសម្រាប់ព័ន្ធកិច្ច កម្មវិធីផ្សេងៗក្នុងពួកជំនុំ។ល។ យើងត្រូវស្តាប់​សម្លេង​អ្នក​គង្វាល​ធំឧត្តមរបស់យើង ក្នុងព្រះបន្ទូលជាមុនសិន កុំតាមគំនិតយោបល់ខ្លួន
J. ដោយព្រះគ្រីស្ទជាអ្នកគង្វាលដ៏គ្រប់លក្ខណ៍ យើងដឹងថាអ្វីៗដែលទ្រង់អនុញ្ញាតឲ្យកើតឡើងក្នុងជីវិត​របស់​យើង គឺល្អបំផុតសម្រាប់យើង ទោះបីជាត្រូវឈឺចាប់ឬពិបាកយល់យ៉ាងណាក៏ដោយ។