ព្រះគ្រីស្ទជាបាវបម្រើ Christ the Servant


គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះគ្រីស្ទជាបាវបម្រើ
Christ the Servant

នៅក្នុងមេរៀនមុនៗ យើងបានរៀនពីព្រះយេស៊ូវជាព្រះពេញលេញនិងជាមនុស្សពេញលេញ(Jesus was fully God and fully man) លក្ខណៈទាំង២រួបរួមគ្នាក្នុង វត្តមានរួមគ្នា(hypostasis)” ព្រះយេស៊ូវ​ជា​អង្គ​បុគ្គលតែមួយអង្គតែមានលក្ខណៈពីរ។ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា នៅពេលព្រះយេស៊ូវប្រសូត​ជា​មនុស្ស ទ្រង់​មិនមែនប្រសូតមកដើម្បីសុគតតែប៉ុណ្ណោះឡើយ គឺដើម្បីបម្រើ។ 

នេះជាគំនិតដ៏អស្ចារ្យមួយ។ ព្រះមិនត្រឹមតែបន្ទាបអង្គទ្រង់ដោយយកសណ្ឋានជាមនុស្សនៅក្នុងអង្គយេស៊ូវ​គ្រីស្ទ ប៉ុន្តែទ្រង់ក៏មកដើម្បីធ្វើជាអ្នកបម្រើឬទាសករផងដែរ។ ជាញយៗយើងគិតពីព្រះយេស៊ូវក្នុងសិរីល្អ អំណាចចេស្តានិងសេចក្តីដំកើងឡើងរបស់​ទ្រង់ ប៉ុន្តែអ្នកធ្លាប់ដែលគិតពីទ្រង់ក្នុងភាពជាអ្នកបម្រើទាសករ ដែរឬទេ?

ព្រះយេស៊ូវបានយាងមកហើយមិនបានធ្វើអ្វីក្រៅតែពីធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ហើយគឺជា​ព្រះហឫទ័យរបស់ព្រះវរបិតាដែលឲ្យទ្រង់បម្រើដល់មនុស្ស។ គោលបំណង១ក្នុងចំណោមគោលបំណងជា ច្រើនទៀតដែលទ្រង់យាងមកផែនដីនេះគឺធ្វើជាគម្រូនៃអ្នកបម្រើដ៏គ្រប់លក្ខណ៍នៅចំពោះព្រះវរបិតានិង មនុស្ស ទុកជាគម្រូដល់យើងដើម្បីធ្វើតាម។ នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលពីព្រះគ្រីស្ទក្នុង ភាពជាអ្នកបម្រើ។ យើងនឹងស្វែងរកការអនុវត្តជាក់ស្តែងធ្វើជាអ្នកបម្រើដូចជាព្រះគ្រីស្ទបានបង្ហាញ ជាគម្រូ។

I.              និយមន័យនៃគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីអំពីពាក្យថាអ្នកបម្រើ

A.           និយមន័យនៃគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីអំពីពាក្យថាទាសករ

គំនិតជាគ្រឹះនៃពាក្យ [ហេព្រើរ]  ‘ebed’ គឺមានន័យថា ទាសករ…. ការប្រើដែលសំខាន់​បំផុតនៃពាក្យអ្នកបម្រើគឺសំដៅទៅព្រះមេស្ស៊ី ជាពាក្យតំណាងនៃការបង្រៀន​នៅសញ្ញាចាស់អំពីព្រះមេស្ស៊ី។អត្ថបទជាស្នូលនៃការបង្រៀនលើខ្លឹមសារនេះ រកឃើញនៅ២៧ជំពូកចុងក្រោយនៃគម្ពីរអេសាយ

ពាក្យ ebed (‘អ្នកបម្រើ’) មានអត្ថន័យចេញពីពាក្យថាទាសករទៅខ្ញុំកញ្ជះ​ស្តេច ប៉ុន្តែ ពាក្យនោះតែងតែសំដៅទៅដល់ការស្ថិតនៅក្រោមការគ្រប់គ្រងនឹងការពឹងផ្អែក។  ​មន្ត្រីវាំងនិងទូតតំណាងស្តេចត្រូវបានហៅថាជាអ្នកបម្រើ ពាក្យអ្នកបម្រើ បង្ហាញពី កម្រិតនៃកិត្តិយស ផ្អែកលើតំណែងនៃម្ចាស់ដែលខ្លួនបម្រើ។ ការធ្វើជាអ្នកបម្រើ​ព្រះ​ជា​ម្ចាស់  បង្ហាញពីកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។

B.           គម្ពីរសញ្ញាថ្មី
នៅក្នុងសញ្ញាថ្មី doulos(ឌូឡុស) ត្រូវបានប្រើជារឿយៗដើម្បីសំគាល់ពីទាសករ​របស់ ម្ចាស់ ប៉ុន្តែពាក្យនេះក៏សំគាល់ពីអ្នកដើរតាមព្រះគ្រីស្ទផងដែរ(a “bondslave” of Christ)។ ពាក្យនេះចង្អុលទៅដល់ទំនាក់ទំនង​នៃការពឹងផ្អែក​ទាំង​ស្រុង ដែល ម្ចាស់និងទាសករ មានឋានៈផ្ទុយគ្នាស្រឡះ គឺថាម្ចាស់មាន​អំណាចពេញលេញ ឯទាសករមានការប្តេជ្ញាចិត្តធ្វើតាមបង្គាប់គ្រប់ការ​ទាំង​អស់។ ទាសករមិនអាច ធ្វើអ្វីតាមចិត្តខ្លួនបានទេ…ពាក្យមួយទៀត​ក្នុងគម្ពីរ​សញ្ញា​ថ្មីគឺពាក្យdiakonos(ឌីយ៉ាកូណុស) ចេញពីកិរិយាស័ព្ទមួយមានន័យថា “to wait at a table រង់ចាំនៅតុ” “to serveបម្រើក្នុងព្រះនាមទ្រង់ជាកូនមនុស្ស ព្រះ​យេស៊ូវមិនបានមកដើម្បីឲ្យគេបម្រើទេ គឺបម្រើគេវិញ ហើយឲ្យជីវិតខ្លួនទុកជា​ថ្លៃលោះមនុស្សជាច្រើនផង

2.            ទាសករ ជាពាក្យសំគាល់ពីឋានៈទាបខ្លាំងណាស់ មានន័យថាជាម្នាក់ដែលឲ្យ ជីវិតខ្លួនតាមបំណងចិត្តរបស់ម្នាក់ទៀត។ ឧទាហរណ៍៖ 1 កូរ. 7:23 រ៉ូម 6:17, 20, . . . សាវកប៉ុលប្រាប់ថា  (1) គាត់ធ្លាប់ជាទាសកររបស់អារក្ខសាតាំង ហើយ (2) បានទិញដោយព្រះគ្រីស្ទ ឥឡូវគាត់ជាទាសករស្ម័គ្រចិត្ត តាមម្ចាស់ថ្មីរបស់ គាត់

3.            នៅក្នុងការសរសេរអំពីព្រះយេស៊ូវនិងភាពជាអ្នកបម្រើរបស់ទ្រង់ លោក​លូកាក៏បានប្រើពាក្យដូចគ្នាដែរ នៅក្នុងព្រះគម្ពីរកិច្ចការ (3:26; 4:27, 30) ប៉ុន្តែក្នុងរ៉ូម15:8 សាវកប៉ុលបានសរសេរពីព្រះគ្រីស្ទជាឌីយ៉ាកូណុស (diakonos) ជាទូទៅ ពេលខ្លះពាក្យនេះត្រូវបានគេប្រើសំដៅទៅម្នាក់​ដែល​ទទួលយកមុខងារជាអ្នកបម្រើឬអ្នកជំនួយ ដើម្បីសម្រេចកិច្ចការជាក់​លាក់​ណាមួយ។ ឌីយ៉ាកូណុស( Diakonos) ក្លាយមកពីពាក្យពីរម៉ាត់ដែលពាក្យ ទាំងពីរម៉ាត់នោះរួមគ្នាមានន័យថា ‘through the dirt(តាមរយៈធូលី)នេះចង់ រៀបរាប់ពីម្នាក់ដែលដាក់ខ្លួនទទួលយកមុខងារទាបបំផុតដើម្បីបម្រើគេដោយ ‘shuffle through the dirt(ជើងប្រឡាក់ប្រឡូសនឹងធូលីដី) 

II.            ខគម្ពីរយោងអំពីព្រះគ្រីស្ទក្នុងឋានៈជាអ្នកបម្រើ
A.            អេស.42:1-7 (ម៉ាថ.12:17-21 ដកស្រង់ អេស. 42:1-3)
B.            អេស.49:1-13(កិច្ច.13:47 ដកស្រង់ពីអេស49:6(មួយផ្នែក)
C.           អេស. 50:4-11
D.                 អេស.52:13-53:12 (ម៉ាថ.8:17 ដកស្រង់ពីអេស.53:4; លូក.22:37 ដកស្រង់ពីអេស.53:12 យ៉ូហ.12:38 ដកស្រង់ពីអេស.53:1 កិច្ច.8:32-33 ដកស្រង់ពីអេស.53:7-8 រ៉ូម15:21 ដកស្រង់ពីអេស.52:15;  1ពេត្រ.2:22ដកស្រង់ពីអេស.53:9
E.            សាការី3:8
1.  អេស.11:1
2.  យេរ.33:15
F.            ម៉ាក.10:35-45
G.           លូក.22:24-27
H.           យ៉ូហ.5:30; 6:38
I.              យ៉ូហ.13:12-15
J.                   កិច្ច.3:13, 26;
K.            កិច្ច.4:27, 30
L.                  ភីល.2:3-8

III.           គំនិតទាំងឡាយគួរពិចារណា
ភាពជាអ្នកបម្រើរបស់ព្រះយេស៊ូវបានកែក្រមសីលធម៌ជាច្រើននៃសាសន៍យូដាក៏ដូចជា សាសន៍ក្រិកទាំងស្រុង ពីព្រោះទ្រង់ធ្វើឲ្យស្មើគ្នារវាងបម្រើព្រះជាម្ចាស់និងបម្រើដល់អ្នកដទៃ។ នៅពេលយើងបម្រើព័ន្ធកិច្ចបំពេញសេចក្តីត្រូវការដល់ពួកអ្នកស្រេកឃ្លាននិងពួកអ្នកឯកោ យើងពិតជាបម្រើព័ន្ធកិច្ចព្រះគ្រីស្ទ (ម៉ាថ. 25:31,46) ។ ហើយនៅពេលយើងបរាជ័យក្នុងការ ធ្វើដូច្នេះ ឈ្មោះថាយើងបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ (យ៉ាក. 2:14,17; 4:17) ។ តាម ពន្លឺនៃសេចក្តីនេះ គ្រប់គ្នាដែលមានចំណែកនៅក្នុងសេចក្តីប្រកបនៃការបម្រើសុទ្ធតែជាអ្នក បម្រើ

A.           រឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតរបស់ព្រះគ្រីស្ទគឺការលាងជើងឲ្យពួកអ្នកបម្រើទ្រង់ (យ៉ូហ. 13:5, 7-8, 12, 14-15) ។ ទ្រង់បានលាងជើង តែគ្មាននរណាម្នាក់បានលាងជើងទ្រង់​ទេ ពីព្រោះទ្រង់មិនត្រូវការការលាងសម្អាតពីអំពើបាបឡើយ។ ទ្រង់បានស្រឡាញ់ដល់ពួកអ្នក ដែលជារបស់ទ្រង់ហើយស្រឡាញ់ពួកគេរហូតដល់ទីបំផុត(យ៉ូហ. 13:1) ។ ទ្រង់ជាព្រះអម្ចាស់ ជាគ្រូ និងជាអ្នកបម្រើ (13-16) ជាមួយនឹងធុងទឹកហើយនិងកន្សែង ជម្រុញចិត្តមនុស្សទាំង​អស់ឲ្យមានទស្សនៈអំពីការញែកជាបរិសុទ្ធ ការបម្រើ និងភាពធំឧត្តម
B.           ការត្រាស់ហៅទៅឯសេចក្តីសង្គ្រោះ មានរួមទាំងការត្រាស់ហៅឲ្យធ្វើជាអ្នកបម្រើ ដើរតាម​គម្រូ​ព្រះ​យេស៊ូវដែលមិនបានមកដើម្បីឲ្យគេបម្រើនោះទេ តែគឺបម្រើគេវិញ” (ម៉ាក. 10:45) ភាពជាអ្នកបម្រើនៅក្នុងការត្រាស់ហៅជាទូទៅនេះពន្លាតទៅដល់អ្នកដើរតាមព្រះគ្រីស្ទទាំង អស់។.
C.           “ទោះបីជាព្រះគ្រីស្ទមានសិទ្ធិពេញបរិបូរដើម្បីទាមទារឲ្យយើងស្តាប់បង្គាប់ទាំងស្រុងក៏ដោយ តែទ្រង់បានក្លាយជាអ្នកបម្រើនៅក្នុងចំណោមយើងរាល់គ្នា។ ទ្រង់បានលាងជើងពួកសាវក​ហើយមានបន្ទូលប្រាប់ពួកគេឲ្យត្រាប់តាមគម្រូរបស់ទ្រង់។ .
D.                ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង” (ម៉ាក.10:45).
IV.       ការអនុវត្តន៍អំពីភាពជាអ្នកបម្រើរបស់ព្រះគ្រីស្ទ
A.           Thomas Watson និយាយថាមនុស្សដែលមានលក្ខណៈជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែល​មិន​មែនបម្រើមនុស្ស មានលក្ខណៈ7យ៉ាង។  អ្នកបម្រើនឹងហ៊ានស្លាប់ដោយសារការបៀត​បៀនជាជាងរស់នៅដោយការភូតភរ។

1.            អ្នកបម្រើចាកចេញពីអ្នកផ្សេងៗទាំងអស់ ហើយបង្ខាំងខ្លួន(ដាក់ព្រំដែនកំណត់ឲ្យខ្លួន) បម្រើតែម្ចាស់១ប៉ុណ្ណោះ។
2.            អ្នកបម្រើគ្មានសិទ្ធិធ្វើអ្វីដោយខ្លួនឯង តាមគំនិតខ្លួនឯងទេ តែតាមម្ចាស់របស់ខ្លួននៅ​គ្រប់ការទាំងអស់។  
3.            អ្នកបម្រើជាប់នៅក្នុងកិច្ចសន្យាដែលត្រូវចុះចូលតាម
4.            អ្នកបម្រើមិនត្រឹមតែស្លៀកពាក់សំលៀកបំពាក់របស់ម្ចាស់ខ្លួនប៉ុណ្ណោះទេ តែត្រូវធ្វើ កិច្ចការរបស់គាត់។  
5.            អ្នកបម្រើត្រូវដើរតាមម្ចាស់ខ្លួន ដូច្នេះអ្នកកោតខ្លាចព្រះជាអ្នកបម្រើរបស់ព្រះ។
6.            អ្នកបម្រើត្រូវស្កប់ចិត្តនឹងកម្រៃដែលម្ចាស់ផ្តល់ឲ្យ។
7.            អ្នកបម្រើនឹងឈរឡើង សម្រាប់ការគោរពដល់ម្ចាស់របស់ខ្លួន។  
B.           តើអ្នកគិតដូចម្តេចអំពីគម្រូរបស់ព្រះគ្រីស្ទក្នុងភាពជាអ្នកបម្រើ បម្រើដល់

1.            ពួកអ្នកដែលជាគ្រីស្ទាន?
2.            ពួកអ្នកដែលបានរៀបការរួច?
3.            កូនៗដែលកំពុងរស់នៅក្នុងផ្ទះ?
4.            និយោជិត ?
5.            ចៅហ្វាយនាយ?  
C.           តើការស្ម័គ្រព្រះទ័យរបស់ព្រះយេស៊ូវដើម្បីក្លាយជាអ្នកបម្រើដល់ពួកអ្នកដែលបានមើល​ងាយ បដិសេធ និងឆ្កាងទ្រង់ ប្រាប់យើងអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង?
D.           ហេតុអ្វីបានជាអ្នកគិតថាមនុស្សភាគច្រើននៅក្នុងពិភពលោកនេះចង់ឲ្យគេបម្រើខ្លួន ហើយ​ហេតុអ្វី​បានជាព្រះយេស៊ូវបង្គាប់យើងថាចង់ក្លាយជាអ្នកធំត្រូវបម្រើមនុស្សគ្រប់គ្នា?
E.           នៅស្ថានសួគ៌ តើមុខងារអ្វីដែលអ្នកគិតថាមនុស្សនិងពួកទេវតានឹងទទួល?