គោលលទ្ធិអំពីព្រះគ្រីស្ទ
កិច្ចការប្រោសលោះរបស់ព្រះគ្រីស្ទ
The Redemptive Work of Christ
តាមរយៈការអានព្រះគម្ពីរទាំងមូល
យើងឈ្វេងយល់ឃើញថា គ្រប់គ្នាសុទ្ធតែមានអំពើបាប។ មុនប្រែចិត្តទទួលជឿព្រះគ្រីស្ទ
មនុស្សជាទាសករនៃអារក្ខសាតាំង ធ្វើតាមបំណងចិត្តរបស់វា ស្លាប់ក្នុងអំពើរំលងនិងអំពើបាប។
លទ្ធផលនៃអំពើបាបជាសេចក្តីស្លាប់អស់កល្បជានិច្ចក្នុងបឹងភ្លើង ដោយសេចក្តីក្រោធ
របស់ព្រះជាម្ចាស់ដល់បាបជនទាំងឡាយ។ ភាពសុចរិតយុត្តិធម៌ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់តម្រូវឲ្យព្រះជាម្ចាស់កាត់ទោសអំពើបាប។
សេចក្តីបានធ្វើឲ្យមនុស្សទាំងអស់មានទោសនៅចំពោះព្រះជាម្ចាស់ដ៏ បរិសុទ្ធ។
ទោះបីជាយ៉ាងណាក៍ដោយ
ព្រះបានអនុញ្ញាតិឲ្យព្រះរាជបុត្រាទ្រង់ដែលស្ម័គ្រព្រះទ័យបង់ថ្លៃ
ព្រះជន្មជំនួសទណ្ឌកម្មនៃអំពើបាបរបស់យើង។
ព្រះយេស៊ូវគ្រីស្ទជាអ្នកជំនួសកន្លែងរបស់យើង។ ការសុគត នៅលើឈើឆ្កាង ទ្រង់បានបង់ថ្លៃជំនួសទណ្ឌកម្មសម្រាប់អំពើបាបរបស់លោកិយ។
ទ្រង់ប្រទានសេចក្តី
ប្រោសលោះដល់បាបជនទាំងឡាយណាដែលសុខចិត្តប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយជឿលើទ្រង់
ដើម្បីបានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបានថ្លែងពីពួកអ្នកដែលសុខចិត្តធ្វើបែបនេះថា
ជា “ពួកអ្នកទទួលបានសេចក្តីប្រោសលោះ(ransomed)”។ នៅក្នុងមេរៀននេះ យើងនឹងផ្តោតទៅលើកិច្ចការប្រោសលោះដ៏ធំ
របស់ព្រះគ្រីស្ទសម្រាប់បាបជនទាំងឡាយ។
A.
John
Walvoordបាននិយាយថា : “As used in reference to the death of Christ, redemption
has in view the payment of the price demanded by a holy God for the deliverance
of the believer from the bondage and burden of sin. This payment results in the
sinner being set free from his condemnation and slavery to sin.” “ការប្រោសលោះត្រូវបានគេប្រើ
ដើម្បីយោងទៅការសុគតរបស់ព្រះគ្រីស្ទ ការប្រោសលោះសំដៅទៅការបង់ថ្លៃតម្លៃដែល
ទាមទារដោយព្រះដ៏បរិសុទ្ធ ដើម្បីជាការសង្គ្រោះអ្នកជឿពីចំណងនិងបន្ទុករបស់អំពើបាប។ ការបង់ថ្លៃនេះផ្តល់លទ្ធផលជា សេរីភាពរួចពីបាប
ពីទាសភាពនៃអំពើបាប និងពីការថ្កោលទោស”។
B.
វចនានុក្រម
Evangelical Dictionary of Biblical Theology: “Finding its context in the social, legal, and religious
customs of the ancient world, the metaphor of redemption includes the ideas of
loosing from a bond, setting free from captivity or slavery, buying back
something lost or sold, exchanging something in one’s possession for something
possessed by another, and ransoming.”
“ឃើញបរិបទនៃពាក្យនេះនៅក្នុងសង្គម
ច្បាប់ និងទំនៀមទម្លាប់សាសនានៅសម័យដើម ពាក្យប្រៀបធៀបនៃសេចក្តីប្រោសលោះ
រួមបញ្ចូលទាំងគំនិតនៃការស្រាយចំណងឲ្យមាន សេរីភាពពីទាសភាព ឬពីការជាប់ឃុំ
ទិញសិទ្ធិដែលបាត់បង់ឬបានលក់ទៅនោះត្រឡប់មក វិញ
ផ្តោះប្តូរអ្វីមួយនៅក្នុងភាពជាម្ចាស់របស់នរណាម្នាក់ សម្រាប់អ្វីមួយដែលកាន់កាប់
ដោយម្នាក់ទៀតដោយការបង់ថ្លៃលោះ”
C.
Leon
Morris: “[Redemption has three primary meanings], 1) Men are in a state of
slavery to sin, a captivity which man cannot himself break, so that redemption
represents the intervention of an outside Person who pays the price which man
cannot pay; 2) In the New Testament the payment of price is a necessary
component to the idea. Christ has paid the adequate price of our redemption,
being an equivalent exchange or substitution; 3) Redemption brings us liberty
to obey God, as His slaves, to do His will.”
“[ការប្រោសលោះមានអត្ថន័យចម្បងបីយ៉ាង] 1) មនុស្សជាទាសករនៃអំពើបាប
ជាប់ចំណងដែលមិនអាចស្រាយបាន
ដូច្នេះការប្រោសលោះតំណាងជាអន្តរាគមន៍ពីអ្នកនៅខាងក្រៅម្នាក់ដែលបានបង់ថ្លៃ
ដែលមនុស្សមិនអាចមិនអាចបង់ 2)នៅក្នុងគម្ពីរសញ្ញាថ្មី
ការបង់ថ្លៃជាធាតុផ្សំដ៏ចាំបាច់មួយទាក់ទងនឹងគំនិតនេះ។
ព្រះគ្រីស្ទបានបង់ថ្លៃគ្រប់ល្មសម្រាប់លោះយើង ទ្រង់ជាអ្នកជំនួស 3)
ការប្រោសលោះនាំយើងទៅរកសេរីភាព ក្នុងការ ស្តាប់បង្គាប់ព្រះ
ក្លាយជាទាសកររបស់ព្រះជាម្ចាស់ ធ្វើតាមព្រះហឫទ័យទ្រង់”
D.
ផ្ទៃរឿងដ៏សំខាន់នៃសេចក្តីប្រោសលោះមានក្នុងអត្ថបទគម្ពីរចំនួន150បទគម្ពីរ
ដែលពាក្យជា ភាសាហេព្រើរនិងក្រិកជាងដប់ពាក្យត្រូវបានប្រើប្រាស់។
ពាក្យនោះមានន័យថាដោះលែងឲ្យ មានសេរីភាពតាមរយៈបង់តម្លៃ សង្គ្រោះឲ្យរួចពីចំណង។
E.
ប្រសិនបើមនុស្សទាំងអស់ត្រូវការសេចក្តីប្រោសលោះ
តើនេះប្រាប់យើងពីអ្វី? គឺប្រាប់យើងថា មនុស្សទាំងអស់សុទ្ធតែជាប់ចំណង។
គ្រប់គ្នាជាទាសករ។ គ្រប់គ្នាត្រូវតែស្តាប់បង្គាប់ចៅហ្វាយមួយ
ហើយចៅហ្វាយនោះដាច់ខាងជាចៅហ្វាយមួយដែលឃោរឃៅ បើការប្រោស
លោះរបស់ព្រះជាម្ចាស់ត្រូវបានតម្រូវមកមែននោះ។ មានន័យថា មនុស្សទាំងអស់មានដាវនៃ
សេចក្តីយុត្តិធម៌របស់ព្រះជាម្ចាស់កំពុងតែដាក់នៅលើករបស់ពួកគេជាសេចក្តីគម្រាមមួយ
ចាននៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានប្រុងប្រៀបជាស្រេចដើម្បីចាក់មកលើក្បាលរបស់ពួកគេឲ្យរងទុក្ខអស់កល្បជានិច្ច។
តើគួរឲ្យភ្ញាក់ផ្អើលជាពន់ពេក គឺថា មនុស្សច្រើនខ្លាំងណាស់ដែលមិនដឹងថាខ្លួនជាទាសករ
ពីព្រោះចៅហ្វាយរបស់ពួកគេ ជាវិញ្ញាណដែលពួកគេ មើលមិនឃើញ ពួកគេគិតថាពួកគេមានសេរីភាពនឹងធ្វើអ្វីបានតាមចិត្ត។
ហើយពេលចៅហ្វាយដ៏ឃោរឃៅរបស់ពួកគេចងខ្សែនឹងករបស់ពួកគេនាំទៅរកចំណង់ចង់បាននិង
សេចក្តីតណ្ហា នោះពួកគេគ្មានយោបល់អ្វីទាល់តែសោះអំពីចុងបញ្ចប់ផ្លូវនៃជីវិតរបស់ពួកគេ
គឺជាបឹងភ្លើងដែលឆេះអស់កល្បជានិច្ច។ តើនរណានឹងទូន្មាន
ព្រមានពួកគេពីចំណងដែលចងពួកគេនេះ? ព្រះជាម្ចាស់បញ្ជូនអ្នកទាំងអស់គ្នាឲ្យចេញទៅ
ឲ្យជើងរបស់អ្នកនាំដំណឹង រីករាយទៅប្រាប់ពួកគេ។
ការអះអាងនៃព្រះគម្ពីរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ទ
ទំនាយអំពីការប្រោសលោះ
2.
យ៉ូប19:25-26
3.
ទំនុក.130:7-8
4.
អេស. 53:6,
10
5.
លូក. 24:21
ហេតុផលដែលយើងត្រូវការសេចក្តីប្រោសលោះ
1.
ចោទិ. 27:26
2.
រ៉ូម 7:14.
3.
កាឡ. 4:3-5
4.
យ៉ាកុប 2:10
ប្រភពនៃសេចក្តីប្រោសលោះ
2.
ម៉ាក. 10:45
3.
កិច្ច.
20:28
4.
1កូរ. 1:30
5.
កាឡ.
3:13-14
6.
អេភ. 1:7
7.
1ពេត្រ.1:18-19
8.
វិវរ. 5:9
9.
វិវរ.
14:3-4
សេចក្តីពិតនៅពេលបច្ចុប្បន្ននៃសេចក្តីប្រោសលោះ
2.
1កូរ.
6:19-20
3.
អេភ. 1:7
4.
កូល.1:13-14
5.
ទីត.
2:11-14
6.
1ពេត្រ.
1:18-19
សេចក្តីសង្ឃឹមអំពីការប្រោសលោះនៅពេលអនាគត
1.
លូក.
21:25-28
2.
រ៉ូម8:23-24
4.
អេភេ. 4:30
សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ទ
A.
ព្រះគ្រីស្ទបានសុគតដើម្បីប្រោសលោះយើងចេញពីអារក្ខសាតាំងដែលជាចៅហ្វាយរបស់
យើងពីពេលមុនយើងបានទទួលសេចក្តីសង្គ្រោះ។
B.
ជាមូលដ្ឋានគ្រឹះសេចក្តីប្រោសលោះគឺមានន័យថាទទួលបានសេចក្តីសង្គ្រោះឬរំដោះឲ្យរួច។
C.
អ្នកមិនត្រូវការសេចក្តីប្រោសលោះទេ
បើអ្នកជាមនុស្សល្អ។
D.
ប្រភពនៃសេចក្តីប្រោសលោះមិនមែនមានតែព្រះគ្រីស្ទប៉ុណ្ណោះ
គេអាចប្រព្រឹត្តការល្អមួយ ចំនួន ដើម្បីទទួលសេចក្តីប្រោសលោះសម្រាប់ខ្លួនគេ។
E.
ពួកអ្នកជឿបានទទួលសេចក្តីប្រោសលោះពេញបរិបូរ(ពេញលេញ)ក្នុងពេលរស់នៅលើផែនដី
នេះនៅឡើយ។
F.
រាល់ពេលវេលាណាដែលយើងប្រព្រឹត្តអំពើបាប
នោះយើងត្រូវតែទទួលសេចក្តីប្រោសលោះពីអំពើបាបរបស់យើង។
0Awesome Comments!