គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទនៃការថ្វាយដង្វាយឲ្យធួននឹងបាប
Christ’s
Propitiatory Work
លោកអ្នកប្រហែលជំពប់ដួល
ពេលជួបនឹងពាក្យ “propitiation(ការថ្វាយដង្វាយឲ្យធួននឹងបាប)” ខណៈដែកកំពុងអានកណ្ឌគម្ពីរសញ្ញាថ្មី។
ពាក្យនេះលេចឡើងនៅពីរបីកន្លែងនិងរៀបរាប់ពីព្រះ រាជកិច្ចដែលព្រះគ្រីស្ទបានសម្រេចជោគជ័យសម្រាប់យើងនៅលើឈើឆ្កាង។
គោលលទ្ធិនេះ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងគោលលទ្ធិនៃការធ្វើឲ្យធួននឹងអំពើបាប(the
doctrines of atonement) គោលលទ្ធិអំពីសេចក្តីប្រោសលោះ(redemption)និងគោលលទ្ធិអំពីការផ្សះផ្សារ(reconciliation)។
ដង្វាយរបស់ព្រះគ្រីស្ទដើម្បីឲ្យធួននឹងបាប ពីព្រោះសេចក្តីបរិសុទ្ធ
យុត្តិធម៌របស់ព្រះជាម្ចាស់តម្រូវឲ្យជំនុំជម្រះ គ្រប់ទាំងអំពើបាបទាំងអស់។
នៅក្នុងមេរៀននេះ យើងនឹងរៀនជាមួយគ្នាអំពីការថ្វាយដង្វាយឲ្យធួននឹងបាប ដែលព្រះគ្រីស្ទបានធ្វើសម្រេចនៅលើឈើឆ្កាង
និងថាតើការថ្វាយដង្វាយឲ្យធួននឹងបាបមានន័យយ៉ាងដូចម្តេចសម្រាប់ពួកអ្នកជឿនៅសម័យបច្ចុប្បន្ន។
I.
និយមន័យនៃការថ្វាយដង្វាយឲ្យធួននឹងបាប
DEFINITION OF PROPITIATION
A.
វចនានុក្រម
New Bible Dictionary: “ការថ្វាយដង្វាយឲ្យធួននឹងបាប
សំគាល់ពីការដកចេញនូវសេចក្តីខ្ញាល់របស់ព្រះ
ដោយការថ្វាយដង្វាយ…អំពើបាបបានធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់យ៉ាងខ្លាំងបំផុត។
គេមិនអាចចោទប្រកាន់ព្រះថាទន់រយាកខាងក្រមសីលធម៌បាន ឡើយ។
ទ្រង់ទាស់នឹងគ្រប់សណ្ឋាននៃសេចក្តីអាក្រក់ទាំងអស់យ៉ាងខ្លាំងក្លា ខណៈដែល ទ្រង់
‘យឺតនឹងខ្ញាល់’ (នេហ.9:17។ល។) សេចក្តីកំហឹងរបស់ទ្រង់ទាស់នឹងអំពើបាបយ៉ាង
ច្បាស់ណាស់។ យើងអាចអានសេចក្តីដែលថា ‘ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់
ក៏មានសេចក្តីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្តីទុច្ចរិត នឹងការរំលងតែមិនមែនរាប់មនុស្សមានទោសទុកជាគ្មាននោះឡើយ’(ជនគ.14:18)។
សូម្បីតែនៅក្នុងអត្ថបទគម្ពីរដែលនិយាយពីសេចក្តីរងទុក្ខដ៏យូរនៃព្រះក៏ដោយ
ក៏មាននិយាយពីទ្រង់មិនបានមើលរំលងអំពើបាបឡើយ…
យើងឃើញពីឥទ្ធិពលនៃគំនិតនៅក្នុងគម្ពីរសញ្ញាថ្មី
អំពីការថ្វាយដង្វាយឲ្យធួននឹងបាប លេចឡើងនៅក្នុង រ៉ូម3:24f។ យើង ‘បានរាប់ជាសុចរិតឥតបង់ថ្លៃដោយព្រះគុណតាមរយៈសេចក្តីប្រោសលោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ
: ដែលព្រះបានបញ្ជូនមកធ្វើជាដង្វាយឲ្យធួននឹងបាប
តាមរយៈសេចក្តីជំនឿលើព្រះលោហិតរបស់ទ្រង់’ អំណាចនៃការវែកញែករបស់ប៉ុលមកដល់ចំណុចនេះគឺថា គ្រប់គ្នា
ទាំងសាសន៍យូដា និង សាសន៍ដទៃ សុទ្ធតែនៅក្រោមការថ្កោលទោសរបស់ព្រះ។ ‘សេចក្តីក្រោធរបស់ព្រះបានសម្តែងមកពីស្ថានសួគ៌
ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស’ (រ៉ូម1:18)។ ដំបូងប៉ុលបង្ហាញ
ថា សាសន៍ដទៃឈរនៅក្រោមសេចក្តីក្រោធនិងសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់
ហើយបន្ទាប់មក ប៉ុល បង្ហាញថា សាសន៍យូដាក៏ដូចគ្នាដែរ។ ការបង្ហាញនេះ
ដើម្បីឲ្យមើលឃើញកិច្ចការរបស់ព្រះកាន់តែច្បាស់ឡើង។
ព្រះគ្រីស្ទមិនបានសង្គ្រោះមនុស្សលេងលេងទេ
គឺទ្រង់បានសង្គ្រោះពួកគេចេញពីសេចក្តីគ្រោះថ្នាក់ដ៏ធំបំផុត។
ព្រះអង្គជំនុំជម្រះទាស់នឹងពួកគេ។ សេចក្តីខ្ញាល់របស់ព្រះបានទាស់នឹងពួកគេ។
ប៉ុលបានសង្កត់ធ្ងន់ទៅលើសេចក្តីខ្ញាល់របស់ព្រះជាម្ចាស់នៅពីរបីជំពូកដើមដំបូង។
ដូច្នេះ ព្រះរាជកិច្ចនៃសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទត្រូវតែមានទាំងសេចក្តីប្រោសលោះឲ្យរួចពីសេចក្តីខ្ញាល់នេះផងដែរ។
សេចក្តី ប្រោសលោះនេះត្រូវបានរៀបរាប់ដោយពាក្យ ‘ការថ្វាយដង្វាយឲ្យធួននឹងបាប’”។
B.
វចនានុក្រមPocket Dictionary of Theological Terms: ជាដង្វាយមួយដែលដកចេញនូវ
សេចក្តីក្រោធរបស់ព្រះជាម្ចាស់ដែលទាស់ប្រឆាំងដោយផ្ទាល់នឹងអំពើបាប។
យោងតាមគម្ពីរសញ្ញាថ្មី
ព្រះជាម្ចាស់បានប្រទានដង្វាយដែលដកចេញនូវសេចក្តីក្រោធរបស់ព្រះ នេះ
ហើយគឺជាសេចក្តីស្រឡាញ់ គឺទ្រង់បានស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក
ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង(1យ៉ូហ.
4:10)។
C.
John
Walvoord:“នៅក្នុងសេចក្តីប្រើប្រាស់ខាងទេវសាស្រ្តនៃពាក្យ ដង្វាយឲ្យធួននឹងបាប(propitiation)
មានន័យសំដៅទៅដល់ការធ្វើឲ្យស្កប់ចិត្តដោយបំពេញគ្រប់ទាំងសេចក្តី
តម្រូវតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ទាំងអស់ទាក់ទងនឹងសេចក្តីជំនុំជម្រះដល់
បាបជនទាំងឡាយ តាមរយៈការសុគតរបស់ព្រះយេស៊ូវគ្រីស្ទជាសេចក្តីប្រោសលោះ”
វចនានុក្រមVine’s Expository Dictionary of New Testament Words: “ គឺព្រះដែលត្រូវ
បានក្លាយជាដង្វាយឲ្យធួននឹងបាបតាមរយៈការដោះស្រាយចំពោះភាពសុចរិត បរិសុទ្ធ របស់ទ្រង់
ដោយការប្រទានយញ្ញបូជានៃព្រះគ្រីស្ទទទួលរងជួសមនុស្ស យ៉ាងនោះទ្រង់
បានដោះស្រាយជាមួយនឹងអំពើបាបដែលទ្រង់បានសម្តែងសេចក្តីមេត្តាករុណាដល់បាប
ជនដែលបានប្រែចិត្តជឿ
ដោយបានលាងជម្រះនិងអត់ទោសបាបគេ…ដូច្នេះកិច្ចការអត់ទោសបាបតាមរយៈឈើឆ្កាងមានអត្ថន័យថា
រនាំងដែលអំពើបាបបានឃាំងមនុស្សនឹង ព្រះត្រូវបានកំទេចចោល។ តាមរយៈលះព្រះជន្មដែលគ្មានបាបសោះរបស់ទ្រង់ធ្វើជា
យញ្ញបូជានោះព្រះគ្រីស្ទបានបំផ្លាញចោលនូវអំណាចបាបដែលបានខ័ណ្ឌមនុស្សនឹង ព្រះ”
D.
មានការមិនយល់ស្របគ្នាអំពីអត្ថន័យនៃពាក្យជាភាសាក្រិកក្នុងកណ្ឌគម្ពីរសញ្ញាថ្មីដែល
ពាក្យនោះបកប្រែជាភាសាអង់គ្លេសថា “propitiation (ប្រែថា ដង្វាយឲ្យធួននឹងបាប)”។
អ្នក ខ្លះបានយល់ថាពាក្យនេះសំដៅទៅដង្វាយដែលបំពេញព្រះហឫទ័យព្រះ
ដើម្បីកុំឲ្យទ្រង់ ខ្ញាល់(an offering
which satisfies the wrath of God) ទាស់មនុស្សមានបាប និងពួកអ្នកដែលទ្រង់ប៉ងនឹងសង្គ្រោះ។
អ្នកខ្លះទៀតមើលមិនឃើញពីបែបដែលព្រះអាចខ្ញាល់និងមាន
កំហឹងដល់ពួកអ្នកដែលទ្រង់ស្រឡាញ់និងប៉ុនប៉ងសង្គ្រោះទេ។ ពួកគេជឿថា ដង្វាយអោយ
ធួននឹងបាប ជាពាក្យដែលមានន័យស្រដៀងគ្នានឹង“expiation(ការដោះបាបតាមរយៈ
យញ្ញបូជា)” ដែលមានន័យថា ដកសេចក្តីបាបចេញតាមរយៈការបង់ថ្លៃ (ឧ.កូល.2:13-14)។ ហេតុនេះ ការថ្វាយដង្វាយឲ្យធួននឹងបាបសំខាន់ចាំបាច់ខ្លាំង
ដើម្បីឲ្យព្រះជាម្ចាស់អាចអត់ ទោសឲ្យយើង ដើម្បីកុំឲ្យទ្រង់ខ្ញាល់នឹងបាបជន
ទ្រង់ត្រូវតែបង់ថ្លៃជួសបាបរបស់ពួកគេ ដើម្បីដកសេចក្តីបាបចេញពីពួកគេ
ដើម្បីឲ្យទ្រង់អាចអត់ទោសឲ្យពួកគេបាន។ តើអ្វីជា ចម្លើយ? ប្រហែលយើងគួរតែសួរថា “អ្វីជាសំណួរ?”
វិញទេ។ តើព្រះអាចមានសេចក្តី ស្រឡាញ់ចំពោះបាបជនផង
និងស្អប់បាបជននិងអំពើបាបរបស់ពួកគេផងបានឬទេ?តើ គ្រប់គ្នាយល់ស្របទេថា
ការសុគតរបស់ព្រះគ្រីស្ទដោះស្រាយចំពោះពួក អ្នកដែលបានប្រព្រឹត្តបាប
ឯដង្វាយឲ្យធួននឹងបាបធ្វើឲ្យព្រះលែងខ្ញាល់នឹងបាបជនតទៅទៀត តាមរយៈ ការបង់ថ្លៃ
ឬតាមតើការបង់ថ្លៃសម្រាប់អំពើបាបនោះ ដើម្បីឲ្យសេចក្តីអត់ទោសបាបបាន ពន្លាតទៅទៀត?
សូមមើបទគម្ពីរខាងក្រោមនេះ :
2.
ចោទិ.9:7-8
3.
ទំនុក.5:4-6
4.
ទំនុក.11:5-7
|
5.
ហូសេ11:1-4
6.
ណាហ៊ុម 1:2-7
7. យ៉ូហ.3:16
8.
រ៉ូម1:18
|
វចនានុក្រម New Bible Dictionary: “គំនិតមួយទៀតដែលសាយភាយយ៉ាងទូលំទូលាយគឺថា ការសុគតរបស់ព្រះគ្រីស្ទគឺជាការសុគតសម្រាប់អំពើបាប។
មិនមែនថាមនុស្សអាក្រក់ បានទាស់នឹងទ្រង់ មិនមែនថាសត្រូវរៀបគម្រោងទាស់នឹងទ្រង់
ដែលទ្រង់មិនអាចយកឈ្នះពួកគេនោះឡើយ ដែលទ្រង់ត្រូវបញ្ជូនទៅឲ្យមានទោស
ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា(រ៉ូម4:25)។ ទ្រង់បានយាងមកក្នុងគោលបំណងជាក់លាក់ណាស់
គឺដើម្បីសុគតសម្រាប់អំពើបាបរបស់យើង។ លោហិតរបស់ទ្រង់បានហូរ ‘សម្រាប់មនុស្សជាច្រើន
ប្រយោជន៍នឹងអត់ទោសបាប’(ម៉ាថ.26:28)។ ទ្រង់‘បានសំអាតបាប’(ហេព្រ.1:3)។ ទ្រង់ ‘បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា
នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង’(1ពេត្រ.2:24) ទ្រង់ជា ‘ដង្វាយធួននឹងបាបយើងរាល់គ្នា’
(1យ៉ូហ.2:2; so, rightly, (King James’), 1611)។ គេមិនដែលយល់ពីឈើឆ្កាងនៃព្រះគ្រីស្ទឡើយ
លុះណាតែគេមើលឃើញថា តាមរយៈឈើឆ្កាង
ព្រះសង្គ្រោះដោះស្រាយជាមួយនឹងអំពើបាបរបស់មនុស្សទាំងអស់” ។
វចនានុក្រមTyndale
Bible Dictionary: “[ទីសន្តោសប្រោសគឺ]
ធ្វើពីមាស ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន2នៅចុងសងខាងនៃទីសន្តោសប្រោសនោះ (cf. និក្ខ.
25:17-22) ។ ទីសន្តោសប្រោសជាពាក្យភាសាអង់គ្លេសគឺ“mercy seat” ។ ពាក្យជាភាសាហេព្រើរ
ដែល បកប្រើបានប្រសើរបំផុតគឺ “ការថ្វាយដង្វាយឲ្យធួននឹងបាប(propitiatory)” ជាពាក្យដែល
ចង្អុលប្រាប់ពីការដកសេចក្តីខ្ញាល់ចេញតាមរយៈការថ្វាយដង្វាយនូវអំណោយមួយ។ អ្វីដែលសំខាន់បំផុតនៃការរចនាទីសន្តោសប្រោសតាមលក្ខណៈនេះ
គឺឃើញចែងនៅក្នុងពិធីបុណ្យថ្ងៃឲ្យធួននឹងបាប
ដែលប្រារព្ធធ្វើតែម្តងគត់ក្នុងមួយឆ្នាំ
ដែលសម្តេងសង្ឃត្រូវយកឈាមទៅប្រោសលើទីសន្តោសប្រោស ដើម្បីធ្វើឲ្យធួននឹងបាបនៃបណ្តាជនអ៊ីស្រាអែល(លេវី.16)”
ការអះអាងនៃព្រះគម្ពីរអំពីព្រះរាជកិច្ចរបស់ព្រះគ្រីស្ទនៃការថ្វាយដង្វាយឲ្យធួននឹងបាប
A.
លូក.18:13-14
B.
រ៉ូម3:25-26 ដែលព្រះបានបង្ហាញជាសារធារណៈ ជាការថ្វាយដង្វាយឲ្យធួននឹងបាប
ដោយព្រះលោហិតរបស់ទ្រង់ តាមរយៈសេចក្តីជំនឿ។ នេះសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់
ពីព្រោះនៅក្នុងសេចក្តីអត់ទ្រាំរបស់ព្រះជាម្ចាស់ ទ្រង់បានមើលរំលងអំពើបាបដែល
មនុស្សបានប្រព្រឹត្តពីមុនមក ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ
នៅ ជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត
ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿជឿដល់ព្រះយេស៊ូវថាជាសុចរិតដែរ។
C.
ហេព្រ. 2:17 ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ
ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា
ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ
ប្រយោជន៍នឹងថ្វាយដង្វាយឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ
E.
1យ៉ូហ.2:2 ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា
មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកិយទាំងមូលដែរ។
F.
1យ៉ូហ.4:10 នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ
គឺទ្រង់បានស្រឡាញ់យើងទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក
ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង។
G.
A.
ការថ្វាយដង្វាយឲ្យធួននឹងបាបមានអត្ថន័យជាការអត់ទោស
B.
ការថ្វាយដង្វាយឲ្យធួននឹងបាបមានអត្ថន័យជាសេចក្តីដោះបាបដោយយញ្ញបូជា
C.
ការថ្វាយដង្វាយឲ្យធួននឹងបាបមិនបានបំពេញព្រះទ័យព្រះឲ្យឈប់ខ្ញាល់ទាស់នឹង
មនុស្សមានបាបឡើយ ពីព្រោះព្រះជាព្រះដែលប្រកបដោយសេចក្តីស្រឡាញ់
D.
ការថ្វាយដង្វាយឲ្យធួននឹងបាបអាចនឹងសម្រេចបានដោយការធ្វើជាមនុស្សល្អម្នាក់
ធ្វើអ្វីដែលត្រឹមត្រូវនិងរស់នៅសម្រាប់ព្រះជាម្ចាស់។
0Awesome Comments!