ស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់​ King of Kings and Lord of Lords

គោលលទ្ធិអំពីព្រះគ្រីស្ទ

ស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់​
King of Kings and Lord of Lords

មួយក្នុងចំណោមគោលលទ្ធិសំខាន់ៗបំផុតអំពីព្រះគ្រីស្ទគឺជាភាពជាស្តេចរបស់ទ្រង់។ ព្រះបន្ទូលនៃព្រះប្រាប់យ៉ាង​ច្បាស់ថា ព្រះយេស៊ូវជាស្តេចលើអស់ទាំងស្តេច។ ផ្ទុយទៅវិញមានពួកអ្នកដែលអះអាងថាខ្លួនជាគ្រីស្ទានសព្វថ្ងៃនេះ​បែរជាមើលឃើញថាសំខាន់តិចតួចឬបដិសេធពីភាពសោយរាជ្យជាស្តេចយ៉ាងពេញលេញ បដិសេធពីច្បាប់នៃ​ធម្មជាតិ និងមុខងារជាស្តេចលើអស់ទាំងស្តេចរបស់ព្រះយេស៊ូវទៅវិញ។ ពួកគេចង់បានព្រះយេស៊ូវមួយដែលល្អ អាចគ្រប់គ្រងបាន ស្រុះស្រួលនឹងអំពើបាប មានតែស្រឡាញ់ គ្មានការកាត់ទោស គ្មានខ្ញាល់ ឬគ្មានទាមទារអ្វីទេ។ ពួកគេចង់ហៅព្រះយេស៊ូវជាព្រះអម្ចាស់ តែមិនចង់ធ្វើតាមការបង្គាប់របស់ទ្រង់ទេ។ សេចក្តីជំនឿនិងកិរិយាប្រព្រឹត្ត​បែប​នោះ បណ្តាលឲ្យពួកគេបង្កើតព្រះយេស៊ូវមួយទៀតដោយខ្លួនឯងទៅតាមការស្រម័យចង់បានរបស់ខ្លួន មិនចង់បាន​ព្រះយេស៊ូវដែលព្រះគម្ពីរថ្លែងប្រាប់ទេ។ នេះជាសេចក្តីខុសឆ្គងយ៉ាងធ្ងន់ធ្ងរមួយ។ លទ្ធផលដ៏អាក្រក់នៃការបដិសេធ​ព្រះយេស៊ូវថាមិនមែនជាព្រះអម្ចាស់និងស្តេច គឺធ្លាក់ក្នុងបឹងភ្លើងអស់កល្បជានិច្ច។ លោកអ្នកមិនអាចទទួលព្រះ​យេស៊ូវ​ជាព្រះសង្គ្រោះ ដោយមិនទទួលទ្រង់ជាព្រះអម្ចាស់និងជាស្តេចបានឡើយ។ ដូច្នេះ ដើម្បីទទួលព្រះយេស៊ូវ​ជា​ព្រះសង្គ្រោះ គឺត្រូវទទួលព្រះយេស៊ូវជាព្រះអម្ចាស់និងជាស្តេចលើអស់ទាំងស្តេចផងដែរ។ នៅក្នុងមេរៀននេះ​យើងនឹងរៀនគោលលទ្ធិអំពីភាពជាព្រះអម្ចាស់និងជាស្តេចរបស់ព្រះគ្រីស្ទ ដើម្បីកុំឲ្យយើងចាញ់បញ្ឆោតនិន្នាការ ទាំងឡាយនៅសម័យនេះដែលព្យាយាមយកអ្វីផ្សេងមកជំនួសព្រះសង្គ្រោះពិតប្រាកដដែលជាព្រះ និងជាស្តេច។

និយមន័យពាក្យគន្លឹះ
A.       អំណាច
       វចនានុក្រមThe New Bible Dictionary: អំណាចរបស់ព្រះយេស៊ូវគ្រីស្ទក៏ជាទស្សនៈគំនិត១នៃភាពជា​ស្តេចរបស់ទ្រង់។ ទាំងអង្គទ្រង់ផ្ទាល់ និងជាផ្លូវការ ព្រោះព្រះយេស៊ូវជាព្រះរាជបុត្រាព្រះផង ជាកូនមនុស្ស​ដែរ (ឧ.ព្រះមេស្ស៊ីក្នុងភាពជាមនុស្ស(the Messianic man)។ ជាព្រះមេស្ស៊ីនិងជាមនុស្ស អំណាចរបស់​ទ្រង់ពិតប្រាកដ ពីព្រោះជាអំណាចដែលព្រះជាម្ចាស់បានប្រទានឲ្យទ្រង់ដើម្បីធ្វើតាមបង្គាប់របស់ទ្រង់ (ព្រះគ្រីស្ទមានសេចក្តីអស្ចារ្យក្នុងចិត្តចំពោះមេទ័ពដែលមើលឃើញពីអំណាចនេះ-ម៉ាថ. 8:9f)។ ក្នុងនាមជា ព្រះរាជបុត្រាព្រះ ទ្រង់មានអំណាចពិតប្រាកដជាព្រះ គឺអំណាចកាត់ទោសដែលព្រះបានប្រទានឲ្យទ្រង់ ដើម្បីឲ្យទ្រង់ទទួលបានការគោរពដំកើងជាព្រះរាជបុត្រានៃព្រះ (ព្រោះការកាត់ទោសគឺជាការងាររបស់​ព្រះ​) និងដោយព្រោះទ្រង់ជាកូនមនុស្សដែរ(ព្រោះការកាត់ទោសជាការងាររបស់ព្រះមេស្ស៊ី) (យ៉ូហ. 5:22f., 27)។ សរុបសេចក្តីមក អំណាចរបស់ទ្រង់ជាព្រះមេស្ស៊ី : ជាព្រះ-មនុស្ស(God-man) ធ្វើតាមព្រះ​ហឫទ័យព្រះវរបិតារបស់ទ្រង់នៅក្នុងសណ្ឋានពីរគឺ(a) ជាមនុស្សក្នុងភាពជាអ្នកបំរើ ដែលយើងដឹងពី មុខងារទ្រង់ជាហោរា ជាសង្ឃ និងជាស្តេច  ហើយនិង (b) ជាព្រះរាជបុត្រានៃព្រះ ជាអទិកររួមជាមួយនឹង​ព្រះវរបិតានិងមានចំណែកក្នុងគ្រប់ទាំងកិច្ចការរបស់ព្រះវរបិតា(យ៉ូហ.5:19ff)”
B.       ស្តេច
វចនានុក្រមDictionary of Biblical Imagery: “កម្រមានរូបភាពណាដែលសាយភាយធំជាងការ​រៀបរាប់ពីស្តេចណាស់នៅក្នុងព្រះគម្ពីរ។ រូបរាងកាយទាក់ទាញ ទទួលបានការគោរពពីបណ្តារាស្រ្ត​របស់​ខ្លួន  នោះស្តេចជាអ្នកការពារ ផ្តល់យុត្តិធម៌និងសេចក្តីមេត្តា ហើយជានិមិត្តរូបនៃអំណាច។ នៅ​ក្នុងព្រះគម្ពីរបានចែងពីរូបភាពពីរនៃស្តេច​-ព្រះជាម្ចាស់ជាស្តេច ហើយនិងមនុស្សដែលបានទទួលការ​តាំងឡើងជាស្តេច។ សេចក្តីសំខាន់នៅក្នុងទេវសាស្រ្តនៃព្រះគម្ពីរគឺថា មនុស្សដែលបានតាំងឡើងជា ស្តេចត្រូវឆ្លុះបញ្ចាំងឲ្យឃើញពីព្រះជាម្ចាស់ជាស្តេច ហើយដោយទីបំផុតទាំងពីររួបរួមក្លាយជាមួយ
C.       នគរ
1.     វចនានុក្រមPocket Dictionary of Theological Terms: “ នគរគឺជារាជ្យរបស់ព្រះដូចបានប្រកាសនិង​ បានបំពេញដោយព្រះជន្មរស់នៅ ព័ន្ធកិច្ច ការសុគត ការរស់ឡើងវិញរបស់ព្រះយេស៊ូវ និង ការចាក់បង្ហូរ ព្រះវិញ្ញាណបរិសុទ្ធមកក្នុងពិភពលោកនេះ។ នៅក្នុងន័យនេះ ឥឡូវព្រះគ្រីស្ទកំពុងតែសោយរាជ្យ ហើយ នគរព្រះបានមកដល់ហើយ។ ក្នុងពេលទន្ទឹមគ្នានេះ ពួកជំនុំរង់ចាំភាពពេញលេញនៃរាជ្យរបស់ព្រះនៅថ្ងៃ អនាគត។ នគរព្រះគឺ “បានមកដល់ហើយ” តែ “មិនទាន់ពេញលេញ” សម្តែងថាជាសេចក្តីពិតដែលបាន ប្រទានមក(ឬអំណាចព្រះកំពុងធ្វើការនៅបច្ចុប្បន្នកាល) និងជាដំណើរការដែលកំពុងធ្វើចលនាឆ្ពោះទៅ​ការបំពេញសម្រេចឬទៅភាពពេញលេញនៅថ្ងៃអនាគត

2.       វចនានុក្រមTyndale Bible Dictionary: “អំណាចសោយរាជ្យនៃព្រះ បង្ហាញឲ្យឃើញតាមរយៈ​ព័ន្ធកិច្ចរបស់ព្រះគ្រីស្ទនៅលើផែនដី និងបានពេញលេញនៅពេលនគរនៃផែនដីបានក្លាយជានគរនៃ ព្រះអម្ចាស់របស់យើងនិងព្រះគ្រីស្ទរបស់ទ្រង់(វិវរ.11:15)”
D.       ព្រះអម្ចាស់
1.       វចនានុក្រមEastons Bible Dictionary: [ពាក្យជាភាសាហេព្រើរ] Jehovah, បកប្រែជាLORD ក្នុងព្រះគម្ពីរភាសាអង់គ្លេសក្នុងភាពជាតួអក្សរធំ នេះជាព្រះនាមដ៏ត្រឹមត្រូវនៃព្រះនៅក្នុងភាសាហេព្រើរ. . [ពាក្យហេព្រើរ] adon, មានន័យថាជាអង្គដែលមានអំណាចគ្រប់គ្រងទាំងស្រុង ប្រៀបបាននឹងអំណាច ចៅហ្វាយលើពួកទាសករ(លោកុ.24:14, 27) ឬអ្នកគ្រប់គ្រងលើរបស់របររបស់ខ្លួន(45:8) ឬប្តីលើប្រពន្ធ របស់ខ្លួន(18:12). . . ភាសាក្រិកគឺkurios ជាចៅហ្វាយធំបំផុត

2.       សៀវភៅ Moody Handbook of Theology: ​ព្រះនាមរបស់ព្រះយេស៊ូវជាព្រះអម្ចាស់ជាការសិក្សា​ដ៏សំខាន់មួយ ព្រោះ “ព្រះនាម ព្រះអម្ចាស់(Lord) បានលេចឡើងយ៉ាងតិច144ដងបូកជាមួយ95ដងទៀត ភ្ជាប់ជាមួយនឹងព្រះនាម ព្រះយេស៊ូវគ្រីស្ទ(Jesus Christ) ព្រះនាមព្រះអម្ចាស់សំគាល់ពីភាពជាព្រះរបស់​ទ្រង់(រ៉ូម10:9; 1កូរ.12:3 ភីល. 2:9). . . ពាក្យព្រះអម្ចាស់សំគាល់ពីអំណាច (ភីល.2:9). . . ពាក្យព្រះ​អម្ចាស់សំគាល់ពីភាពសោយរាជ្យរបស់ព្រះ។ ប្រកាសពីព្រះយេស៊ូវជាព្រះអម្ចាស់ គឺប្រកាសពីអំណាច សោយរាជ្យជាព្រះរបស់ទ្រង់(2 កូរ.4:5) លុតជង្គង់នៅចំពោះទ្រង់គឺថ្វាយបង្គំទ្រង់និងទទួលស្គាល់ទ្រង់ជា ព្រះ។ អំណាចសោយរាជ្យជាព្រះរបស់ព្រះគ្រីស្ទលើគ្រីស្ទានទាំងអស់ សង្កត់ធ្ងន់ជាពិសេសនៅក្នុងគម្ពីរ រ៉ូម14:5-9 និងនៅក្នុងព្រះនាម “ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ” “ព្រះអម្ចាស់យេស៊ូវ” និង“ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់នៃយើង”
ព្រះអម្ចាស់សំគាល់ពីភាពជាស្តេចនិងជាអ្នកគ្រប់គ្រងរបស់ព្រះយេស៊ូវ។ ព្រះអម្ចាស់ក៏ត្រូវ​គេ​យល់ថាជាពាក្យដែលប្រើសម្រាប់ “ស្តេច” ព្រះនាមទាំងពីរអាចប្រើប្តូរគ្នាបាន។ នៅក្នុងអត្ថន័យនេះ​ព្រះអម្ចាស់សង្កត់ធ្ងន់លើភាពជាស្តេចរបស់ព្រះយេស៊ូវលើពួកអ៊ីស្រាអែលនិងពួកជំនុំ ក៏ដូចជាភាពជា អម្ចាស់របស់ទ្រង់លើពិភពលោកទាំងមូល(cf. 1ធី.6:15; 1កូរ.15:25)”

គំនិតទាំងឡាយដែលគួរត្រិះរិះពិចារណា
A.   John MacArthur: “អត្ថបទទស្សនាវត្តីមួយបានរិះគន់ទាស់នឹងភាពជាព្រះអម្ចាស់និងសេចក្តីសង្គ្រោះ ដោយ​ចោទ​សួរថា “តើម្នាក់ៗត្រូវតែលើកព្រះគ្រីស្ចជាព្រះអម្ចាស់ ជាលក្ខ័ណ្ឌសម្រាប់សេចក្តីសង្គ្រោះឬ?” មិនតិចជាងដប់​ដងឡើយនៅក្នុងសេចក្តីសង្ខេបពីរទំព័រ ដែលអ្នកនិពន្ធបាននិយាយពី “ការលើកព្រះគ្រីស្ទជាព្រះអម្ចាស់​នៃជីវិតរបស់គេ” ពាក្យនោះបានក្លាយជាពាក្យដែលជំនាន់របស់យើងស្គាល់ជាទូទៅ ដែលគ្រីស្ទានខ្លះត្រូវល្បួង​ឲ្យគិតថាវាស្របតាមព្រះគម្ពីរ។ តែតាមពិតមិនមែនឡើយ។

ព្រះគម្ពីរមិនដែលថ្លែងពីនរណាម្នាក់“បានលើក”ព្រះគ្រីស្ទឲ្យធ្វើជាព្រះអម្ចាស់ទេ ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់​ដែល “លើកព្រះយេស៊ូវឲ្យធ្វើជាព្រះអម្ចាស់ហើយជាព្រះគ្រីស្ទ” (កិច្ច.2:36)។ ទ្រង់ជាព្រះអម្ចាស់លើទាំងអស់ (រ៉ូម14:9 ភីល.2:11) ហើយតាមព្រះរាជបញ្ជារនៃព្រះគម្ពីរ គឺមិនមែនដើម្បី “តាំង” ព្រះគ្រីស្ទជាព្រះអម្ចាស់ទេ តែគឺ នគោរពថ្វាយបង្គំភាពជាព្រះអម្ចាស់របស់ទ្រង់ទៅវិញទេ។ ពួកអ្នកដែលបដិសេធភាពជាព្រះអម្ចាស់របស់ទ្រង់ មិនទទួលបានសេចក្តីសង្គ្រោះឡើយ(cf. 1កូរ.12:3លូក. 6:46-49)។ យើងបានសង្កេតពីបន្ទូលរបស់ព្រះយេស៊ូវ នៅក្នុងម៉ាថាយ7:22 ហើយថាពួកអ្នកដែលគ្រាន់តែហៅទ្រង់ថាព្រះអម្ចាស់ៗ តែមិនធ្វើតាមព្រះហឫទ័យព្រះ វរបិតាទេ នឹងមិនបានចូលនគរស្ថានសួគ៌ឡើយ

B.       វចនានុក្រមTyndale Bible Dictionary: “នៅក្នុងសេចក្តីអធិប្បាយគ្រីស្ទានដំបូងបង្អស់   ភាពជាព្រះអម្ចាស់ របស់​ព្រះយេស៊ូវត្រូវបានយកជាស្នូលនៃសេចក្តីសង្គ្រោះ(កិច្ច.2:21)។ គឺហាក់បីដូចជា ការប្រកាសជាសាធារណៈ ថាព្រះយេស៊ូវជាព្រះអម្ចាស់ទទួលបានការយកចិត្តទុកដាក់  និងជាការបង្ហាញពីសេចក្តីជំនឿគ្រីស្ទាន និងជា មូលដ្ឋាននៃការក្លាយជាសមាជិកក្នុងពួកជំនុំរបស់ពួកសាវគ(កិច្ច.16:31 រ៉ូម10:9; 1កូរ.12:3 ភីល.2:11)។  ដូច្នេះ នេះអាចកាន់តែក្លាយជាសេចក្តីប្រកាសជាផ្លូវការ ជាជាងការសំដែងទឹកចិត្តស្មោះចំពោះសេចក្តីជំនឿ - ​ការព្រមាននៅក្នុងម៉ាថាយ7:21 និងលូកា6:46” ។



ខគម្ពីរគន្លឹះអំពីព្រះគ្រីស្ទជាស្តេច
A. បទគម្ពីរដែលបានទាយទំនាយថាព្រះយេស៊ូវជាស្តេច
1.       លោក. 49:9-10
2.       ជនគ. 24:17
3.       ទំន. 2:6-12
4.       អេស. 9:6-7
5.       យេរេ.23:5

B. ព្រះយេស៊ូវត្រូវបានទទួលស្គាល់ជាស្តេចក្នុងដំណើរយាង​មកលើកទី១របស់ទ្រង់
1.       ម៉ាថ. 2:1-2
2.       យ៉ូហ.1:47-49
3.       លូក.19:37-38   
4.       យ៉ូហ.18:37
5.      យ៉ូហ.19:19
C. បច្ចុប្បនព្រះយេស៊ូវគ្រប់គ្រងជាស្តេចនៃស្ថានសួគ៌​និង​ផែនដី
1.       វិវរ. 3:21
2.       វិវរ.17:14
D. ព្រះយេស៊ូវយាងមកវិញជាស្តេច​
1.       សាក.14:3-4, 9
 2.       ម៉ាថ. 24:29-31


E.       ភាពសោយរាជ្យជាស្តេចរបស់ព្រះយេស៊ូវ
1.       យេរ.23:5-6
2.       ដាន. 2:44
3.       ដាន. 7:13-14
4.       វិវរ.11:15

IV.      សេចក្តីខុសឆ្គងជាច្រើនអំពីព្រះយេស៊ូវជាព្រះអម្ចាស់និងជាស្តេច
A. អ្នកអាចជឿថាព្រះគ្រីស្ទជាព្រះសង្គ្រោះ តែមិនចាំបាច់ទទួលទ្រង់ទ្រង់ជាព្រះអម្ចាស់ទេ
B. អ្នកអាចត្រូវបានសង្គ្រោះដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ តែអ្នកមិនចាំបាច់ស្តាប់បង្គាប់ទ្រង់ទេ
C. ព្រះយេស៊ូវជាព្រះសង្គ្រោះដែលមានព្រះទ័យស្រឡាញ់អាណិតមេត្តា ទ្រង់មិនមែនជាស្តេចដែលទាមទារ​ចង់បានអ្វីៗពីយើងទេ
D. ព្រះយេស៊ូវនឹងធ្វើជាស្តេច តែឥឡូវនេះទ្រង់មិនមែនកំពុងតែគ្រប់គ្រងក្នុងនាមជាស្តេចទេ
E. ការគ្រប់គ្រងរបស់ទ្រង់នៅលើផែនដីនេះមានតែខាងវិញ្ញាណតាមរយៈពួកជំនុំតែប៉ុណ្ណោះ
F. ព្រះយេស៊ូវនឹងមិនយាងមកវិញក្នុងនាមជាស្តេចលើអស់ទាំងស្តេចដើម្បីសោយរាជ្យលើផែនដី1000 ឆ្នាំទេ
G. បើអ្នកមិនចង់បានព្រះយេស៊ូវជាស្តេចរបស់អ្នកទេ ទ្រង់នឹងចាកចេញពីអ្នក ឲ្យអ្នកធ្វើស្តេចលើខ្លួនឯង
H. យើងត្រូវតែធ្វើឲ្យព្រះយេស៊ូវក្លាយជាព្រះអម្ចាស់ ដើម្បីទទួលបានសេចក្តីសង្គ្រោះ
V.       ការអនុវត្តន៍អំពីព្រះគ្រីស្ទជាស្តេច
A.   យើងត្រូវតែទទួលស្គាល់ព្រះយេស៊ូវជាព្រះអម្ចាស់ ជាគ្រូ ជាអ្នកគ្រប់គ្រងដ៏ធំ និងជាស្តេច ដើម្បីទទួល
       សេចក្តីសង្គ្រោះ។
B.   បើយើងជឿព្រះយេស៊ូវជាព្រះអម្ចាស់និងជាស្តេច នោះយើងត្រូវតែជឿដែរថាយើងជាទាសករដែល​ត្រូវតែ​ស្តាប់បង្គាប់ទ្រង់។
C.  យើងអាចរីករាយនិងសម្រាកដោយដឹងប្រាកដថា ឥឡូវនេះទ្រង់កំពុងសោយរាជ្យនៅស្ថានសួគ៌​និងផែនដី​។

D.  យើងគួររស់នៅជារៀងរាល់ថ្ងៃសម្រាប់ព្រះអម្ចាស់ដោយដឹងថាការយាងមករបស់ព្រះយេស៊ូវធ្វើជាស្តេច​លើអស់ទាំងស្តេចជិតដល់ហើយ។