គោលលទ្ធិអំពីព្រះគ្រីស្ទ
ភាពជាមនុស្សរបស់ព្រះគ្រីស្ទ
ភាពជាមនុស្សរបស់ព្រះគ្រីស្ទគឺជាគោលលទ្ធិមួយដែលសំខាន់ដូចគោលលទ្ធិអំពីភាពជាព្រះរបស់
ព្រះគ្រីស្ទដែរ។ បើព្រះគ្រីស្ទមិនបានក្លាយជាមនុស្សទេ នោះទ្រង់មិនអាចប្រោសលោះមនុស្សបានឡើយ។
ទ្រង់ត្រូវតែក្លាយជាមនុស្ស ដើម្បីឲ្យទ្រង់អាចធ្វើជាយញ្ញបូជាជំនួសមនុស្ស។ ទ្រង់ក៏ត្រូវតែក្លាយជាមនុស្ស
ពីព្រោះមានទំនាយជាច្រើនបាននិយាយពីព្រះមេស្ស៊ីកើតជាមនុស្សពីស្ត្រីម្នាក់។ ដោយព្រោះមានសាសនា
ខុសឆ្គងជាច្រើនបានបដិសេធពីភាពជាព្រះរបស់ព្រះគ្រីស្ទ នោះជាញឹកញាប់ ពួកជំនុំបានផ្តោតលើភាពជា
ព្រះរបស់ព្រះគ្រីស្ទ ហើយធ្វើព្រងើយកន្តើយនឹងភាពជាមនុស្សរបស់ទ្រង់។ បទគម្ពីរបង្រៀនថា
ព្រះយេស៊ូវ បានក្លាយជាមនុស្ស មានដែនកំណត់ដូចយើងគ្រប់គ្នា ប៉ុន្តែទ្រង់អត់មានបាបសោះ។
នៅក្នុងមេរៀននេះ យើងនឹងពិនិត្យមើលបទគម្ពីរ ដើម្បីឲ្យឃើញនូវអ្វីដែលព្រះបន្ទូលព្រះមានបន្ទូលពីភាពជាមនុស្សរបស់ព្រះ
គ្រីស្ទ។
ការសិក្សាពីអង្គព្រះគ្រីស្ទគឺជាការសិក្សាមួយដែលពិបាកស្មុគស្មាញដែលអ្នកទេវវិទូម្នាក់បានគិត…ការអង្កេតលើអង្គព្រះគ្រីស្ទប្រៀបបានទៅនឹងអណ្តូងរ៉ែមួយនៃទេវសាស្រ្តនិងសេចក្តី
អធិប្បាយយ៉ាងសំខាន់ដូចចិត្តនៃការថ្វាយបង្គំពិតប្រាកដចំពោះព្រះសង្គ្រោះដែលមិនចេះ អស់។
រាល់ទេវសាស្រ្តដែលមានលក្ខណៈជាប្រព័ន្ធ គឺមានតម្លៃ ផ្តល់ការយកចិត្តទុកដាក់ យ៉ាងច្រើនចំពោះអង្គព្រះគ្រីស្ទដែលបានក្លាយជាមនុស្ស
The study
of
the person of Christ is one of the
most
complicated and
intricate
studies that can be
undertaken by a biblical theologian. .
. Contemplation on the person of Christ is an exhaustless
mine of theology and vital preaching as well
as the heart of
any true devotion to
the Savior. Every systematic theology
worthy of the name gives
considerable attention to
the person
of
the incarnate Christ.
“គោលលទ្ធិអំពីការយកកំណើតជាមនុស្សមិនមែនជាគោលលទ្ធិដែលងាយយល់ទេ។ ពេលត្រិះរិះ ពីសេចក្តីពិតដ៏ធំមួយនេះថា
ព្រះគ្រីស្ទដែលមានភាពអស់កល្បជានិច្ចបានយកនិស្ស័យជាមនុស្ស នោះយើងប្រឈមនឹងជំនន់នៃសំណួរយ៉ាងច្រើនក្នុងគំនិតរបស់យើង។
ឧទាហរណ៍ តើអាចទៅរួចយ៉ាងណាដែលព្រះគ្រីស្ទជាមនុស្សផងនិងជាព្រះផងក្នុងពេលតែមួយ? តើមានទំនាក់ទំនងអ្វីរវាង
លក្ខណៈជាមនុស្សនិងជាព្រះក្នុងព្រះគ្រីស្ទ? តើលក្ខណៈទាំង២នេះបញ្ចូលគ្នា ដើម្បីបង្កើតលក្ខណៈទី៣
ឬនៅដាច់ពីគ្នាជារហូត? តើព្រះគ្រីស្ទនៅក្នុងលក្ខណៈទាំង២នេះ មានបញ្ញាចិត្ត២ ឬតែ១? តើ
ព្រះគ្រីស្ទមានព្រះទ័យទាស់គ្នា-ព្រះទ័យខ្លះខាងសាច់ឈាម ខ្លះខាងវិញ្ញាណ? នៅក្នុងពេលទ្រង់
យាងយកកំណើតជាមនុស្សនោះ តើទ្រង់បានបោះបង់ចោលនិស្ស័យជាព្រះណាខ្លះទេ? ក្រោយពេលទ្រង់សុគតហើយរស់ឡើងវិញនោះ
តើទ្រង់នៅតែជាមនុស្សឬ? The Incarnation is not an easy doctrine. When pondering
the great truth that Christ as eternal
God took
on
human nature, we are
immediately faced with
a deluge of
mind- boggling
questions. For example, how could Christ be both
fully human and
fully divine at the same time? What is the relationship between the human and
the
divine natures in Christ? Do the two natures merge to form a third compound nature or do they remain
forever distinct? Did Christ in his two natures have two wills or just one will? Did Christ
have conflicting desires – some human and some divine? Did Christ give up any of his
divine attributes
during his incarnate
state? Was Christ still human following
his death and resurrection?”
I. និយមន័យនៃភាពជាមនុស្សរបស់ព្រះគ្រីស្ទ
A. Webster បានឲ្យនិយមន័យពាក្យ “មនុស្ស-human” ជា : ទាក់ទងនឹងចរិតលក្ខណៈនៃ មនុស្ស មានលក្ខណៈជាមនុស្ស មានសណ្ឋានជាមនុស្ស ងាយរងការឈឺចាប់
តំណាងឲ្យ សេចក្តីអាណិតនិងភាពទន់ខ្សោយនៃលក្ខណៈរបស់មនុស្ស។
B. “គោលលទ្ធិអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទគឺសំខាន់ស្មើគ្នាទៅនឹងគោលលទ្ធិអំពីភាពជា
ព្រះរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវត្រូវតែក្លាយជាមនុស្ស បើទ្រង់ចង់តំណាងឲ្យមនុស្សដែល
ធ្លាក់ចុះក្នុងអំពើបាប។ ១យ៉ូហាន បានសរសេរដើម្បីបំបាត់សេចក្តីខុសឆ្គងផ្នែកគោលលទ្ធិ ដែលបដិសេធភាពជាមនុស្សរបស់ព្រះគ្រីស្ទ (សូមមើល១យ៉ូហ.៤:២)។ បើព្រះយេស៊ូវមិនក្លាយជាមនុស្សពិតប្រាកដទេ នោះការសុគតលើឈើឆ្កាងគឺជារឿងបំភាន់ភ្នែក។
ទ្រង់ត្រូវតែ ប្រសូតជាមនុស្សដើម្បីសុគតសម្រាប់មនុស្សជាតិ។ បទគម្ពីរបង្រៀនពីភាពជាមនុស្សយ៉ាង
ពិតប្រាកដរបស់ព្រះយេស៊ូវ។ ទោះបីជាយ៉ាងណាក៏ដោយ បទគម្ពីរបង្ហាញថា ទ្រង់មិនមាន អំពើបាបឡើយ(១យ៉ូហាន៣:៥)”
C. “ព្រះយេស៊ូវមិនត្រឹមតែជាព្រះពេញលេញប៉ុណ្ណោះទេ តែទ្រង់ក៏ជាមនុស្សយ៉ាងពេញលេញលើកលែងតែម៉្យាងគត់ដែលមនុស្សទូទៅមាន
តែទ្រង់អត់មាន នោះគឺទ្រង់អត់មានបាបទាល់តែសោះ។ គ្មានមនុស្សណាអត់មានបាបសោះឡើយ”
II. គំនិតនានាដើម្បីត្រិះរិះអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ
A. “មិនមែនជាព្រះត្រៃឯកទេ
តែជាបុគ្គលទី២នៃព្រះត្រៃឯកដែលយកនិស្ស័យជាមនុស្ស។ ដោយ ហេតុនេះ បើយើងនិយាយថា ព្រះបន្ទូលក្លាយជាសាច់ឈាម
ប្រសើរជាងយើងនិយាយថា
ព្រះក្លាយជាមនុស្ស”
B. “ការយកនិស្ស័យជាសាច់ឈាមរបស់ព្រះគ្រីស្ទ
គឺជាដំណើររឿងមួយនៃព្រះគុណដោយឥតគិតថ្លៃ ជាការរចនាទុកមករបស់ព្រះជាម្ចាស់ដោយសេចក្តីស្រឡាញ់។
ព្រះអង្គផ្ទាល់ ទោះបីជាមានអំណាចចេស្តា តែបានយកឈ្នះដោយសេចក្តីស្រឡាញ់។ ព្រះគ្រីស្ទក្នុងភាពជាមនុស្សគ្មានអ្វីផ្សេងក្រៅពីសេចក្តីស្រឡាញ់បានគ្របលើសាច់ឈាមឡើយ។
ដូចជារូបកាយខាងសាច់ឈាមរបស់ព្រះគ្រីស្ទជាស្នាដៃឯកនៃប្រាជ្ញា វាក៏ជាបូជនីយដ្ឋាននៃព្រះគុណដោយឥតគិតថ្លៃផងដែរ”
C. “ហេតុនេះ នៅពេលព្រះវរបិតាខ្ញាល់នឹងយើង ព្រះគ្រីស្ទបានរៀបការជាមួយនិស្ស័យរបស់យើង
ហើយឥឡូវសម្របសម្រួលសម្រាប់យើងជាមួយព្រះបិតារបស់ទ្រង់ ហើយនាំយើងឲ្យ ក្លាយជាមិត្តនឹងទ្រង់ជាថ្មី
ហើយព្រះទតមកយើងដោយទស្សនៈដែលអនុគ្រោះ”
III. ភស្តុតាងខាងព្រះគ្រីស្ទអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ
A. ព្រះគ្រីស្ទមានម្តាយ
ប្អូនប្រុសៗ និងប្អូនស្រីៗ ជាមនុស្ស
1. លោកុ. 3:15
2. ម៉ាថ. 1:1
3. ម៉ាថ.1:18
4. ម៉ាថ.13:55-56
5. លូក. 8:19
6. យ៉ូហ. 7:5
7. កាឡ. 4:4
B. ការលូតលាស់តាមធម្មជាតិជាមនុស្ស
របស់ព្រះយេស៊ូវ
1. លូក.2:4-5
2. លូក.2:10-12
3. លូក.2:39-40
4. លូក.2:43-46, 48-52
5. ហេព្រ.5:8
C. រូបសម្បត្តិជាមនុស្សរបស់ព្រះយេស៊ូវ
1. អេស. 50:6
2. អេស.
53:2
3. យ៉ូហ.4:9
4. ភីល. 2:7-8
D. ដែនកំណត់ជាមនុស្សរបស់ព្រះយេស៊ូវ
1. ព្រះយេស៊ូវមានលក្ខណៈរូបកាយនិងដែនកំណត់ផ្សេងៗនៃមនុស្ស
a. ម៉ាថ. 4:2
b.
ម៉ាថ.8:24
c. ម៉ាថ. 9:11
d. ម៉ាថ.21:18
e. ម៉ាថ.26:37-38
f. លូក. 8:23
g. លូក.22:43-44
h. លូក.24:36-43
i. យ៉ូហ.1:14
j. យ៉ូហ. 4:6-7
k. យ៉ូហ.
8:40
l. យ៉ូហ.11:35
m. យ៉ូហ.19:28
n. រ៉ូម1:3
o. រ៉ូម
9:5
p. I កូរ. 15:3
2. ខាងប្រាជ្ញានិងដែនកំណត់នៃមនុស្សរបស់ព្រះយេស៊ូវ
a. លូក.2:40,
46,
52
b. ម៉ាក.9:21
c. ម៉ាក.11:13
d. ម៉ាក.13:32
e. យ៉ូហ.12:27
f. យ៉ូហ.13:21
3. ខាងវិញ្ញាណនិងសីលធម៌នៃមនុស្សរបស់ព្រះយេស៊ូវ
a. ហេព្រ. 2:18
b. ហេព្រ 4:15
c. ម៉ាក. 1:35
d. កិច្ច. 10:38
e. យ៉ូហ.19:30
E. នាមរបស់ព្រះយេស៊ូវក្នុងភាពជាមនុស្ស
1. ម៉ាថ. 21:11
2. ម៉ាក. 6:3
3. លូក.19:10
4. យ៉ូហ. 8:40
5. កិច្ច.2:22
6. I ធី.2:5
IV. សេចក្តីខុសឆ្គងទាំងឡាយទាក់ទងនឹងភាពជាមនុស្សរបស់ព្រះគ្រីស្ទ
A. ព្រះយេស៊ូវគ្រាន់តែមានពាក់កណ្តាលជាមនុស្សប៉ុណ្ណោះ
B. ព្រះយេស៊ូវមិនពេញលេញជាមនុស្សទេ
C. ព្រះយេស៊ូវមិនដូចជាមនុស្សទេ
D. ព្រះយេស៊ូវមិនស្គាល់ថាធ្វើជាមនុស្សមានសភាពបែបណាឡើយ
E. ព្រះយេស៊ូវមិនអាចមានសេចក្តីទាក់ទងជាមួយស្ថានភាពរបស់យើងឡើយ
ពីព្រោះទ្រង់ជា
ព្រះ
F. ព្រះយេស៊ូវមិនអាចមានសេចក្តីទាក់ទងនឹងយើងឡើយ
ពីព្រោះទ្រង់គ្មានបាបសោះ
G. ព្រះយេស៊ូវជាទេវតាមួយដែលបានក្លាយជាមនុស្ស
V. សេចក្តីអនុវត្តន៍ចំពោះភាពជាមនុស្សរបស់ព្រះគ្រីស្ទ
A. ពីព្រោះព្រះយេស៊ូវជាមនុស្ស
នោះយញ្ញបូជារបស់ទ្រង់អាចសង្គ្រោះយើងបាន
B. ពីព្រោះព្រះយេស៊ូវជាមនុស្ស នោះទ្រង់អាចអាណិតពីភាពទន់ខ្សោយរបស់យើង។
ទ្រង់បានមានបទពិសោធគ្រប់ទាំងអារម្មណ៍ដែលអ្នកមាន តែទ្រង់គ្មានបាបសោះ
C. ពីព្រោះព្រះយេស៊ូវជាមនុស្ស
នោះ ទ្រង់ធ្វើជាគម្រូសម្រាប់យើងពីលក្ខណៈជាមនុស្ស
គ្រប់លក្ខណ៍
D. ពីព្រោះព្រះយេស៊ូវជាមនុស្ស នោះយើងដឹងថាព្រះស្ម័គ្រព្រះទ័យជួយយើងនៅកន្លែង
របស់យើង។
0Awesome Comments!