គោលលទ្ធិអំពីព្រះគ្រីស្ទ ភាពជាប្រវត្តិសាស្រ្តរបស់ព្រះគ្រីស្ទ The Historicity of Christ

គោលលទ្ធិអំពីព្រះគ្រីស្ទ
ភាពជាប្រវត្តិសាស្រ្តរបស់ព្រះគ្រីស្ទ (The Historicity of Christ)

មនុស្សខ្លះបានបដិសេធថាព្រះយេស៊ូវមិនមានវត្តមានទេ។ ខ្លះទៀតបដិសេធថាព្រះយេស៊ូវមិនបានធ្វើការអស្ចារ្យទេ ឬបដិសេធថាទ្រង់មិនបានរស់ពីស្លាប់ទេ។ តើព្រះយេស៊ូវពិតជាបានមានវត្តមានឬទេ? តើមានការកត់ត្រាជាប្រវត្តិសាស្រ្តជាភស្តុតាងដើម្បីបង្ហាញថាទ្រង់បានមានវត្តមានឬទេ? តើមានឯកសារផ្សេងៗខាងក្រៅព្រះគម្ពីរនិយាយពីព្រះយេស៊ូវឬទេ? តើកំណត់ត្រាប្រវត្តិសាស្រ្តបាននិយាយអ្វីខ្លះអំពីព្រះយេស៊ូវ? Michael Gleghorn បានសរសេរថា F.F. Bruce tells about a Christian correspondent who was told by an agnostic friend that "apart from obscure references in Josephus and the like," there was no historical evidence for the life of Jesus outside the Bible. F.F. Bruceប្រាប់អំពីអ្នកយកការណ៍ជាគ្រីស្ទានម្នាក់ដែល ត្រូវមិត្តភក្តិម្នាក់ដែលមិនជឿថាមានព្រះថា"ក្រៅពីឯកសារមិនច្បាស់លាស់ក្នុង Josephus និងអ្នកផ្សេងទៀត" គឺគ្មានភស្តុតាងនៃប្រវត្តិសាស្រ្តបញ្ជាក់ពីជីវិតព្រះយេស៊ូវនៅខាងក្រៅព្រះគម្ពីរឡើយ វាបានក្លាយជាធម្មតា ទៅហើយសព្វថ្ងៃនេះដែលឮមនុស្សនិយាយដូចនេះ។

គោលបំណងនៃការសិក្សានេះមិនមែនដើម្បីបញ្ជាក់ថាព្រះយេស៊ូវបានមានវត្តមាន ហើយជាព្រះមេស្ស៊ីដែលយើងត្រូវតែជឿដើម្បីឲ្យបានសង្គ្រោះនោះឡើយ។ ព្រះគម្ពីរបានដោះស្រាយបញ្ហាអំពីអត្តសញ្ញាណ​​​របស់ព្រះយេស៊ូវដាច់ស្រេចហើយ។ គោលបំណងនៃមេរៀននេះគឺស៊ើបអង្កេតនិងពិនិត្យពិច័យព្រះយេស៊ូវ ចេញពីទស្សនគំនិតខាងប្រវត្តិសាស្រ្ត ដើម្បីអះអាងនិងលើកទឹកចិត្តពួកអ្នកជឿដែលបានប្រែចិត្តចេញពីអំពើ បាបនិងបានដាក់សេចក្តីជំនឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទរួចហើយនោះ។

ពួកអ្នកជឿត្រូវតែជឿជាមុននូវការសំខាន់ពីរយ៉ាងគឺ 1) ថាព្រះមានវត្តមាន   ហើយ 2) ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។ ទាំងពីរនេះជាគ្រឹះដែលអ្នកជឿម្នាក់ៗត្រូវតែទទួលដោយជំនឿ។ ព្រះគម្ពីរប្រាប់ថាអ្នកនោះត្រូវតែជឿលើព្រះគ្រីស្ទ ដើម្បីឲ្យគេអាចស្គាល់សេចក្តីពិត។ ហេតុផលសម្រាប់ការនេះគឺថាគេអាចយល់នូវព្រះបន្ទូលព្រះបានតាមរយៈការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ( Iកូរិន. 2:10-15; Iយ៉ូហ. 2:27) ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកអ្នកជឿ នៅពេលពួកគេបានដាក់សេចក្តីជំនឿលើព្រះគ្រីស្ទសម្រាប់សេចក្តី សង្គ្រោះ។ នៅពេលដែលអ្នកជឿបានទទួលព្រះវិញ្ញាណបរិសុទ្ធ  នោះពួកគេមានអ្វីៗដែលពួកគេត្រូវការដឹងពី សេចក្តីពិត។ ដូចនេះ អ្នកត្រូវតែជឿសិន ដើម្បីឲ្យបានស្គាល់។ តែ ពេលម្នាក់ទទួលបានសេចក្តីសង្គ្រោះ គាត់ទទួលការលើកទឹកចិត្តឲ្យស្គាល់ថា ប្រវត្តិសាស្រ្តបានអះអាងនូវអ្វី ដែលព្រះគម្ពីរបាន និងយាយនិងសេចក្តីពិត ដែលថាព្រះយេស៊ូវពីស្រុកណាសារ៉ែតពិតជាតួអង្គប្រវត្តិសាស្រ្តពិតប្រាកដមែន។

I.       ស្មបន្ទាល់នៃព្រះគម្ពីរ
A. ព្រះគម្ពីរជាភាសាហេព្រើរ (គម្ពីរសញ្ញាចាស់) ត្រូវបានសរសេរប្រហែលចាប់ពីឆ្នាំ1,500 មុនគ. អះអាងពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ។
1.       លូកា 24:27, 44
2.       យ៉ូហាន1:45
3.       យ៉ូហាន 5:39
4.       កិច្ចការ 10:38, 43
5.       កិច្ចការ 26:22-23
6.       កិច្ចការ 28:23

អ្វីដែលយើងរៀនពីអត្ថបទគម្ពីរសញ្ញាថ្មីខាងលើគឺថា គម្ពីរភាសាហេព្រើរឬគម្ពីរសញ្ញាចាស់ទាយទំនាយ និងនិយាយពីការយាងមកដល់របស់ព្រះគ្រីស្ទ មុនពេលទ្រង់ប្រសូត ទៅទៀត។ តាមពិតផ្ទៃរឿងសំខាន់យ៉ាងខ្លាំងមួយក្នុងចំណោមផ្ទៃរឿងសំខាន់ៗឯទៀត នៃគម្ពីរសញ្ញាចាស់ គឺជាផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់តាមរយៈអង្គបុគ្គលតែ១ អង្គគត់គឺព្រះយេស៊ូវ ជាព្រះមេស៊្សី។

ព្រះមេស្ស៊ីត្រូវបានថ្លែងដំបូងបំផុតនៅក្នុងលោកុ.3:15 ជា ពូជនាង ខគម្ពីរចុងក្រោយ បង្អស់ នៃគម្ពីរសញ្ញាចាស់ក្នុងកណ្ឌម៉ាឡាគីបានទាយទំនាយថាអ្នករត់មុខនៃព្រះមេស្ស៊ី នឹង មកដល់ក្នុងវិញ្ញាណនិងអំណាចនៃលោកអេលីយ៉ា។ នៅចន្លោះកណ្ឌទាំងពីរបញ្ចប់ដោយ ខយោង ច្រើនខ្លាំងណាស់សំដៅទៅព្រះមេស្ស៊ី(ពាក្យជាភាសាក្រិកគឺព្រះគ្រីស្ទChrist) ហេតុនេះយើងមាន39កណ្ឌត្រូវបានសរសេរក្នុងចន្លោះពេលប្រហែល1,400ឆ្នាំដោយអ្នក និពន្ធជាង30 នាក់ខុសៗគ្នា បានរស់នៅទីកន្លែងខុសៗគ្នា ហើយពួកគាត់បានទាយទំនាយ យ៉ាងច្រើន អំពីការ មកដល់នៃព្រះមេស្ស៊ី។ ពួកគាត់បានទាយទំនាយយ៉ាងច្រើន​​ ដែលភាព មួយដែលមិនអាចឲ្យ មាននរណាម្នាក់បំពេញសម្រេចទាំងអស់បាន។ ប៉ុន្តែព្រះយេស៊ូវបាន សម្រេចទាំងអស់ !  ការនេះធ្វើឲ្យព្រះយេស៊ូវមានលក្ខណៈវិសេសដាច់គេនៅក្នុងប្រវត្តិសាស្រ្ត ដូច មានការកត់ត្រាជាប្រវត្តិសាស្រ្តអំពីទ្រង់មុនពេលទ្រង់យាងយកកំណើត ជាមនុស្ស ទៅ ទៀត។ នៅក្នុងមេរៀនមួយ ទៀត យើងនឹងមើលពីទំនាយសំខាន់ៗខ្លះ ដែលត្រូវបានបំពេញ សម្រេចដោយព្រះយេស៊ូវគ្រីស្ទប៉ុន្តែសម្រាប់ឥឡូវនេះ យើងនឹងបន្តមើលបទគម្ពីរសញ្ញាថ្មី ដែលបានអះអាងបញ្ជាក់ពីប្រវត្តិភាពរបស់ព្រះយេស៊ូវគ្រីស្ទ។

B.       បទគម្ពីរសញ្ញាថ្មីជាច្រើនដែលជាឯកសារបន្សល់ទុកពីបូរាណដែលអាចឲ្យយើងទុកចិត្តបានបំផុត បានអះអាងពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវគ្រីស្ទ

1.       ម៉ាថ.1:1, 18; 2:1; 3:13; 4:1; ។ល។ 1en¼ bBa¢I Bgßavtar BI RB¼eysU‘vRKIsÞ. Ca  vgßa høÜg  davID. nwg Ca CMnYr vgß én elakG&RáhaM . . . 18rIÉ kMeNIt RB¼ eysU‘vRKIsÞ. ena¼  án ekIt mk y¨ag dUecñ¼. KW  nag m¨ara. mata RTg´.  kal Edl yU¨Esb án dNþwg nagehIy. ena¼  nag manKP’. eday RB¼viBaØaN brisuT§. mun Edl án enA Ca mYy Kña. . . 2:1 kal RB¼eysU‘v RTg´ RbsUt mk.  enA PUmi ebeføhim Rsuk yUda. kñúg  raCü esþc ehr¨UD. ena¼ man BYk ehar. BI Tis xag ekIt. mk dl´ Rkug eyrUsaLim.  sYr fa, . . . 3:13 13ena¼ RB¼ eys‘Uv RTg´ yag BIRsuk kalIeL. mk Éy¨Uhan Rtg´ Tenø  y&r dan´. edIm,I nwg TTYl buNü RCmuC BI Kat´.. . . 4:1 1RKa ena¼  RB¼ viBaØaN k¾ naM RB¼ eysU‘v. eTAÉ TI rehasSan. edIm,I [ RtUv Garkß l,Üg
2.       ម៉ាកុស 1:1
3.       លូកា 1:1-4
4.       ដំណឹងល្អតាមលោកយ៉ូហានធ្វើការដើម្បីការពារភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ
a.       អត្តសញ្ញាណពិតប្រាកដរបស់ព្រះយេស៊ូវ 1:1-5 1 1kal edIm dMbUg man RB¼bnÞÚl. RB¼bnÞÚl k¾ Kg´ enA Ca mYy nwg RB¼.   ehIy RB¼bnÞÚl ena¼ Ég Ca RB¼. 2RTg´ Kg´ enA Ca mYy nwg RB¼. taMg GMBI edIm mk. 3RKb´ rbs´ TaMgGs´ án ekIt mk edaysar RTg´. ehIy kñúg bNþa  rbs´ Edl án beg;It mk TaMg b¨unµan. ena¼ Kµan GVI Na mYy ekIt mk eRkA BI RTg´ eLIy. 4enA kñúg RTg´ man CIvit. ehIy CIvit ena¼CaBn øWénmnusßelak. 5BnøWena¼k¾PøWmkkñúgesckþIggwt.   Et esckIþggwt   yl´  min dl´ BnøW eT
b.       លោកយ៉ូហានធ្វើបន្ទាល់ពីព្រះយេស៊ូវ 1:6-8 6man mñak´eQµa¼ y¨Uhan. Edl RB¼ RTg´ cat´ [ mk. 7Gñk ena¼  án mk sM rab´ Ca TI bnÞal´. edIm,I nwg eFVI bnÞal´BIBnøW. RbeyaCn_ [ mnusß TaMgGs´  án eCO. edaysar Kat´. 8Kat´ min Emn Ca BnøW ena¼eTKWmkRKan´EtnwgeFVIbnÞal´BIBnøWEtb¨ueNÑa¼.


c.        ព្រះយេស៊ូវត្រូវបានបញ្ជាក់ដោយ 1:14 14RB¼bnÞÚl k¾ RtLb´ Ca sac´Qam. ehIy án sñak´ enA Ca mYy nwg  eyIg ral´ Kña.  eyIg ral´Kña án eXIj sirI lð RTg´. KW Ca sirI lð én RB¼ raC  buRta Et 1.  Edl mk BI RB¼ vrbita.  man eBj Ca RB¼ KuN. nwg esckþIBit

d.       ព្រះយេស៊ូវបានធ្វើបន្ទាល់ពីទ្រង់ផ្ទាល់  1:19-20 19kal  BYk sasn_ yUda    cat ´BYk  sgÇ. nwg  BYk  elvI  BI  Rkug eyrUsaLim. [  mk  sYr  y¨Uhan  fa.  etI  elak  Ca  Gñk Na. ena¼  Kat´ eFVI bnÞal  ´y¨ag   en¼. 20KW Kat´´Ráb´  tam  Rtg´. }t  man   lak´ GVI eLIy. fa.   xMJú  min  Emn  Ca  RB¼RKIsÞ eT


5.       កិច្ចការ 1:1-2 . 1{elak efvPIl eGIy. xJMú án Etg erOg 1 c,ab´ mun ena¼. BIGs´ TaMg  kar Edl  RB¼eysU‘v. án cab´taMg eFVI ehIy beRgon. 2drab dl´ éf¶. Edl RB¼ án elIk RTg´ eLIg put eTA ehIy. KW eRkay Edl RTg´ án pþaM eday nUv RB¼viBaØaN brisuT§. dl´ BYk savk.  Ca BYk Gñk Edl RTg´ án erIs

គម្ពីរសញ្ញាថ្មីមាន27កណ្ឌផ្សេងពីគ្នាត្រូវបានសរសេរដោយអ្នកនិពន្ឌ9នាក់ផ្សេងគ្នា ពីទីកន្លែងផ្សេងគ្នា ប្រវត្តិនៃការអប់រំនិងជំនាញខុសគ្នា។ អ្នកនិពន្ធទាំងនេះសុទ្ធតែជា ស្មបន្ទាល់ដែលបានឃើញព្រះយេស៊ូវផ្ទាល់នឹងភ្នែកនិងជាមិត្តភក្តិរបស់ស្មបន្ទាល់ទាំងនោះ។ ពួកគាត់ទទួលការត្រាស់ហៅពីព្រះអង្គ បានឃើញនិងបានរស់នៅជាមួយទ្រង់ បានធ្វើបន្ទាល់ពីការអស្ចារ្យជាច្រើនរបស់ទ្រង់មុនគេ ពួកគាត់ជាស្មបន្ទាល់ថា ទ្រង់ បានបំពេញសម្រេចគ្រប់ទាំងបទទំនាយនៃគម្ពីរសញ្ញាចាស់ដែលទាយពីការយាងមក ដល់នៃព្រះមេស្ស៊ី។ អ្នកនិពន្ធគម្ពីរសញ្ញាថ្មីភាគច្រើនបានទទួលមរណៈភាពដោយត្រូវគេសម្លាប់ក្នុងនាមជាមរណៈសាក្សី ដោយព្រោះតែពួកគាត់មិនបដិសេធព្រះយេស៊ូវ។ ពួកគាត់ស៊ូស្លាប់ក៏នៅតែទទួលស្គាល់ថាព្រះយេស៊ូវជាព្រះគ្រីស្ទដែលពួកគាត់បានរង់ ចាំជាយូរមកហើយ ទ្រង់ជាព្រះរាជបុត្រានៃព្រះជាម្ចាស់។

សេចក្តីដែលគួរឲ្យកត់សំគាល់បំផុត នោះគឺជារឿងរ៉ាវនិងទីបន្ទាល់ផ្ទាល់របស់លោកសូល មកពីស្រុកតាសុស ដែលក្រោយមកត្រូវបានគេស្គាល់ថាជាសាវគប៉ុល។  ប៉ុលជាសមាជិកនៃគណៈនិកាយនៃសាសន៍យូដាដែលកាន់តាមវិន័យយ៉ាងតឹងរឹងហៅថាគណៈនិកាយផារិស៊ី។ គាត់មុតមាំយ៉ាងខ្លាំងនឹងសាសនាយូដាដែលធ្វើឲ្យគាត់តាំងចិត្តបំផ្លាញចោលជំនឿគ្រីស្ទាន។ ប៉ុន្តែបន្ទាប់ពីបានជួបព្រះគ្រីស្ទដែលរស់ពីសុគតក្នុងសភាព១យ៉ាងអស្ចារ្យ នោះគាត់បានថ្វាយជីវិតរបស់គាត់ទាំងស្រុងដល់ព្រះ គ្រីស្ទដែលគាត់បានបៀតបៀន។ លោកប៉ុលបានក្លាយជាអ្នកនិពន្ធដែលបានសរសេរ កណ្ឌគម្ពីរយ៉ាងច្រើននៃគម្ពីរសញ្ញាថ្មី និងបានរងទុក្ខវេទនាយ៉ាងច្រើនក្រៃលែងដោយ ព្រោះព្រះគ្រីស្ទ ហើយបានទទួលមរណៈភាពក្នុងនាមជាមរណៈសាក្សី។ គាត់បាន  ប្រកាសដោយឥតភ័យខ្លាចទាល់តែសោះថា ព្រះយេស៊ូវនៃស្រុកណាសារ៉ែតគឺជាព្រះ គ្រីស្ទ ជាព្រះមេស្ស៊ីដែលគេបានរង់ចាំជាយូរមកហើយ។

មានមនុស្សយ៉ាងច្រើនទៀតដែលបានស្លាប់សម្រាប់ព្រះយេស៊ូវគ្រីស្ទ អ្នកដំបូងគេគឺលោកស្ទេផាន(កិច្ចការជំពូក7) ដែលត្រូវបានគេគប់ដុំថ្មសម្លាប់ក្រោយពីគាត់បានប្រាប់ពួកយូដាថាពួកគេបានសម្លាប់ព្រះមេស្ស៊ីរបស់ពួកគេ។ ការពិតដែលមនុស្សរាប់ពាន់នាក់ត្រូវគេសម្លាប់ក្នុងនាមជាមរណៈសាក្សីនៅសតវត្សទី១ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ។ លោកយ៉ាកុបត្រូវជាបងប្អូននឹង លោកយ៉ូហានត្រូវបានគេចោទប្រកាន់ដោយខុសឆ្គងនិងត្រូវគេសម្លាប់។ អ្នកសម្លាប់គាត់មានសេចក្តីអស្ចារ្យក្នុងចិត្តពីសេចក្តីក្លាហាននិងសេចក្តីអំណររបស់លោកយ៉ាកុបនៅចំពោះមុខសេចក្តីស្លាប់ ដែលអ្នកនោះផ្ទាល់បានផ្លាស់ប្រែចិត្តហើយត្រូវបានសម្លាប់ជាមួយលោកយ៉ាកុប។ លោកសាវគភីលីពត្រូវបានគេចាប់ដាក់គុក ធ្វើទារុណ កម្មនិងឆ្កាង។ លោកម៉ាថាយត្រូវបានគេកាត់ក្បាលដោយដាវ។ លោកម៉ាកុសត្រូវបានគេចងជើងផ្អោបគ្នាអូសតាមផ្លូវ យកទៅដាក់គុក និងថ្ងៃបន្ទាប់មកត្រូវដុតឲ្យស្លាប់​​ទាំងរស់។ លោកយ៉ាកុបត្រូវជាប្អូនម្តាយតែមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទត្រូវបានហ្វូងមនុស្សអនាថាវាយ និងចោលដុំថ្មសម្លាប់គាត់។ លោកម៉ាត់ធាស ដែល ត្រូវបានជ្រើសរើសឲ្យជំនួសយូដាសអ៊ីស្ការីយ៉ុតដែលបានក្បត់ព្រះយេស៊ូវនោះ បាន ត្រូវគេគប់ដុំថ្មនិងបន្ទាប់មកកាត់ក្បាលនៅក្នុងទីក្រុងយេរូសាឡិម។ លោកអន់ទ្រេត្រូវជាបងប្អូនជាមួយនឹងលោកពេត្រុសត្រូវបានគេព្យួរនៅលើឈើឆ្កាងអស់បីថ្ងៃ ហើយទោះបីជាត្រូវគេព្យួរលើឈើឆ្កាងនិងរាងកាយឈឺចុកចាប់ក៏ដោយ ក៏គាត់បាន បន្តប្រាប់បណ្តាជនអំពីព្រះយេស៊ូវពីលើឈើឆ្កាង។ ពួកអ្នកឈរមើលជាច្រើននាក់បានប្រែចិត្តជឿនិងបានអង្វរមន្ត្រីរ៉ូមឲ្យកាត់ខ្សែទម្លាក់គាត់ចុះ។ ពួកគេបានយល់ព្រមប៉ុន្តែនៅពេលកាត់ខ្សែចុងក្រោយបង្អស់ នោះលោកអន់ទ្រេបានស្ងាត់បាត់មាត់ដេកដួលទៅលើដីស្លាប់ហើយ។ លោកពេត្រុស ជាអ្នកដឹកនាំនៃពួកសាវគត្រូវបានគេឆ្កាងដាំក្បាលចុះក្រោមនៅក្នុងក្រុងរ៉ូមដោយអធិរាជនេរុ។ លោកប៉ុលត្រូវគេកាត់ក្បាល។លោកយូដាសត្រូវគេកាត់ក្បាល។ លោកបាថូឡូមេត្រូវបានធ្វើឃាតដោយពួកអ្នកថ្វាយបង្គំរូបព្រះ អ្នកខ្លះបាននិយាយថាត្រូវពួកទាំងនោះសម្លាប់ដោយដាវ ខ្លះទៀតថា ត្រូវពួកគេវាយរហូតស្លាប់។ កំពូលអ្នកសង្ស័យគឺលោកថូម៉ាស់ត្រូវបានចាក់ទម្លុះដោយលំពែង។ លោកស៊ីម៉ូន អ្នកជាតិនិយមត្រូវបានគេឆ្កាងសម្លាប់។ មនុស្សទាំងអស់នេះជាស្មបន្ទាល់ដែលបានឃើញព្រះផ្ទាល់ភ្នែក។ ពួកគាត់ទាំងអស់អាចរួចពីការ សម្លាប់បើពួកគាត់បដិសេធព្រះយេស៊ូវ។ បើនិយាយថាពួកគាត់រងទុក្ខវេទនាដល់ស្លាប់យ៉ាងព្រៃផ្សៃសម្រាប់មនុស្សដែលគ្មានវត្តមានសោះ នោះដូចជាមិនសមទេ។


II.     ស្មបន្ទាល់គ្រីស្ទាននៃព្រះគម្ពីរបន្ថែមទៀត  EXTRA BIBLICAL CHRISTIAN WITNESS

A.       មរណៈសាក្សីដំបូងសម្រាប់ព្រះយេស៊ូវគ្រីស្ទធ្វើបន្ទាល់ពីភាពជាប្រវត្តិសាស្រ្តរបស់ទ្រង់។ មរណៈសាក្សីទាំងអស់ដែលបានរៀបរាប់ខាងលើគ្រាន់តែជាមួយចំនួនតូចនៃភ្នំទឹកកកទេ។ មានមរណៈសាក្សីរាប់ពាន់នាក់ទៀតដែលត្រូវបានគេសម្លាប់នៅក្នុងសតវត្សទីមួយក្រោមការគ្រប់គ្រងរបស់អធិរាជនេរុ(Nero)និងឌីយ៉ូនីស៊ីយូស(Dionysius)ដោយព្រោះពួកគាត់មិនបដិសេធព្រះយេស៊ូវគ្រីស្ទជា អង្គបុគ្គលប្រវត្តិសាស្រ្ត ដែលបានបំពេញសម្រេចទំនាយនៃគម្ពីរសញ្ញាចាស់ ទ្រង់បានធ្វើការ អស្ចារ្យយ៉ាងច្រើនដែលធ្វើឲ្យមនុស្សជាច្រើនបានជឿ ហើយត្រូវបានគេធ្វើគត់ កប់និងរស់ឡើងវិញនៅថ្ងៃទីបី។  ចាប់ពីពេលនោះមក ប្រវត្តិសាស្រ្តបានកត់ត្រានូវមរណៈសាក្សីរាប់ពាន់នាក់ដែលជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ។

B.       ឯកសារដំបូងៗពី3សតវត្សដំបូងបន្ទាប់ពីព្រះគ្រីស្ទបញ្ជាក់ពីភាពជាប្រវត្តិសាស្រ្តរបស់ទ្រង់  
អ្នកនិពន្ធដំបូងទាំងនេះជាញឹកញាប់តែងតែត្រូវគេសំដៅថាជាពួកលោកឪពុកនៃពួកជំនុំដំបូងEarly Church Fathers.” មនុស្សដូចជាលោកប៉ូលីកាប(Polycarp)ជាសិស្សរបស់សាវគ យ៉ូហាន(.69-155) លោកអ៊ីរេនុស(Irenaeus) (ប្រហែលគ.100ដល់ 200) លោក អ៊ិញ៉ាទី យុស(Ignatius)           (.35-107) លោកចាស្ទីន ម៉ាថៃរ៍(Justin Martyr) (100-165) លោកក្លេមិន នៃរ៉ូម(Clement of Rome) (ប្រហែលគ. 40-99) លោកក្លេមិននៃអាឡិចសង់ឌ្រា(Clement of Alexandria) (.150-216) លោក ហ៊ីផលីទុសនៃរ៉ូម(Hippolytus of Rome)(.150-235) លោកអរីជិន(Origen)(.185-254) លោកសាយព្រៀន(Cyprian)(.200-258) ។ល។…  ទាំងអស់បានរស់នៅក្នុងសតវត្សទីបីឬមុនហ្នឹង។ ពួកគាត់បានសរសេរអំពីព្រះយេស៊ូវ ដកស្រង់ឯកសារព្រះគម្ពីរនិងឯកសារព្រះគម្ពីរបន្ថែមដែលថ្លែងពីទ្រង់ជាង32,000ដង ! គឺមាន តែអ្នកប្រកែកដ៍រឹងរូសទាស់នឹងភ្នំនៃស្មបន្ទាល់ប្រវត្តិសាស្រ្តប៉ុណ្ណោះដែលនិយាយថាព្រះយេស៊ូវ មិនមិនែនជាអង្គបគ្គលប្រវត្តិសាស្រ្តឬថាទ្រង់មិនមែនជាអ្នកប្រកាសថាព្រះអង្គជាអង្គបុគ្គល ប្រវត្តិសាស្រ្តនោះ។


III.      ស្មបន្ទាល់បន្ថែមពីអ្នកមិនមែនជាគ្រីស្ទានដែលស្របនឹងព្រះគម្ពីរ EXTRA BIBLICAL NON-CHRISTIAN WITNESS

យើងមិនត្រឹមតែមានការបញ្ជាក់ពីភាពត្រឹមត្រូវនិងភាពមានវត្តមានពិតប្រាកដរបស់ព្រះគ្រីស្ទពីពួក លោកឪពុកនៃពួកជំនុំដំបូងប៉ុណ្ណោះទេ យើងក៏មានស្មបន្ទាល់នៃពួកអ្នកដែលមិនមែនជាគ្រីស្ទានជាច្រើននាក់ផងដែរ។ គេរំពឹងថាពួកអ្នកដែលបានប្រកាសខ្លួនថាជាគ្រីស្ទាននិយាយពីព្រះយេស៊ូវ ប៉ុន្តែហេតុអ្វីបានជាពួកអ្នកដែលមិនមែនជាអ្នកជឿព្រះយេស៊ូវជាព្រះមេស្ស៊ីសោះនិយាយពីទ្រង់និងអ្នកដើរតាមទ្រង់ដែរ? ពីព្រោះពួកគេបានដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាអង្គបុគ្គលប្រវត្តិសាស្រ្ត បើទោះបីជាពួកគេមិនបានជឿទុកចិត្តលើទ្រង់ជាព្រះអង្គសង្គ្រោះរបស់ខ្លួនក៏ដោយ។

A.       លោកCornelius Tacitus ជាប្រវត្តិវិទូរ៉ូម (.54 -117) ថ្លែងដោយគ្មានការអាណិតពីការ
​           បៀតបៀនពីការបៀតបៀនរបស់នេរុទៅលើគ្រីស្ទានថា :

N ero fastened the guilt . . . on a class hated for their outrages, called Christians by the populace. C hristus, from whom the nam e had its origin, suffered the extreme penalty during the reign of T iberius at the hands of . . . Pontius Pilatus, and a most mischievous superstition, thus checked for the moment, again broke out not only in Judaea, the first source of the evil, but even in R om e. . .7 នេរុបានចងភ្ជាប់ភិរុទ្ធភាពនៅលើកម្រិតមួយដែលគេស្អប់ចំពោះពាក្យប្រមាថដ៏មានទម្ងន់របស់ពួកគេ បានហៅពួកគ្រីស្ទានដោយអនុប្រជា។ គ្រីស្ទុស ពីបុគ្គលមួយអង្គដែលឈ្មោះមានប្រវត្តិដើមរបស់វា បានរងទុក្ខវេទនាទណ្ឌកម្មយ៉ាងខ្លាំងក្លានៅក្នុងរាជ្យរបស់ទីបេរូសនៅក្នុងដៃនៃលោកប៉ុនទាសពីឡាត់ និងជំនឿដែលគ្មានអ្វីជាមូលដ្ឋាន ធ្វើឲ្យមានការរំខានបំផុតមួយ ហេតុនេះ សូមពិនិត្យពិច្ច័យមួយភ្លែតសិន ជាថ្មីគឺបានកើតឡើងមិនត្រឹមតែនៅក្នុងស្រុកយូដាប៉ុណ្ណោះទេ ជាប្រភពដំបូងនៃសេចក្តីអាក្រក់ តែឥឡូវនៅក្នុងរ៉ូមហើយ...



B.       Lucian of Samosata (.120-180) ថ្លែងពីព្រះយេស៊ូវគ្រីស្ទ សេចក្តីសុគតរបស់ទ្រង់​       និងពីពួកគ្រីស្ទាន :

T he Christians . . . worship a m an to this day--the distinguished personage who introduced their novel rites, and was crucified on that account. . . . [It] was             impressed on them by their original lawgiver that they are all brothers, from the moment that they are converted, and deny the gods of Greece, and worship the crucified sage, and live after his laws.8 ពួកគ្រីស្ទានថ្វាយបង្គំបុគ្គលមួយអង្គរហូតមកដល់ថ្ងៃនេះ--ជាបុគ្គលដែលប្លែកខុសពីអ្នកផង ដែលបានណែនាំពិធីថ្មីៗដល់ពួកគេ ហើយត្រូវគេឆ្កាងដោយសារការនោះពួកអ្នកច្បាប់របស់ពួកគេបានចាប់អារម្មណ៍ទៅលើ ពួកគេត្រង់ពួកគេទាំងអស់រាប់អានគ្នាជាបងប្អូនចាប់ពីពេលដែលពួកគេបានប្រែចិត្តជឿនិងបានបដិសេធរូបព្រះនៃសាសន៍ក្រិក ហើយថ្វាយបង្គំអ្នកប្រាជ្ញដែលត្រូវគេឆ្កាងនោះ ហើយរស់នៅតាមវិន័យរបស់អ្នកនោះ។



C.       លោកJosephus ជាប្រវត្តិវិទូ ជនជាតិយូដានៅដើមសតវត្សទីពីរ គ្មានការអាណិតអាសូរ​​ចំពោះជំនឿគ្រីស្ទានទាល់តែសោះនោះ បានថ្លែងពីព្រះយេស៊ូវជាច្រើនដង។ នៅក្នុងសេចក្តី ដកស្រង់ដ៏ល្បីល្បាញរបស់គាត់ទាក់ទងនឹងព្រះយេស៊ូវ លោកJosephus បាននិយាយថា :

Now there was about this time Jesus, a wise m an, if it be lawful to call him a    m an, for he was a doer of wonderful work s, a teacher of such m en as receive the truth with pleasure. He drew over to him both m any of the Jews, and m any of the Gentiles. He was the Christ, and when Pilate, at the suggestion of the
principal m en among us, had condemned him to the cross, those that loved him at the first did not forsake him ; for He appeared to them alive again in the third day; as the divine prophets had foretold these and ten thousand other wonderful things concerning him . And the tribe of Christians so named from him are not extinct at this day.9 ប្រហែលជាក្នុងពេលឥឡូវនេះមានម្នាក់ជាយេស៊ូវ ជាមនុស្សដ៏មាន ប្រាជ្ញាម្នាក់ ប្រសិនបើតាមច្បាប់ ហៅគាត់ថាជាមនុស្ស ពីព្រោះគាត់ជាអ្នកធ្វើកិច្ចការអស្ចារ្យជាច្រើន គាត់ជាគ្រូនៃបណ្តាជនដែលទទួលសេចក្តីពិតដោយអំណរ។ គាត់បានកៀងគមនុស្សមកឯគាត់ ទាំងសាសន៍យូដាយ៉ាងច្រើន ហើយនិងសាសន៍ដទៃយ៉ាងច្រើនដែរ។ គាត់ គឺជាព្រះគ្រីស្ទ ហើយនៅពេលលោកពីឡាត់ តាមយោបល់របស់មេដឹកនាំបណ្តាជនក្នុង ចំណោមពួកយើងនេះ បានកាត់ទោសឆ្កាងគាត់នៅលើឈើឆ្កាង នោះពួកអ្នកដែលស្រឡាញ់ គាត់តាំងពីដំបូង មិនបានបោះបង់ចោលគាត់ទេ ពីព្រោះគាត់បានលេចមកពួកគេទាំងរស់ ជាថ្មីម្តងទៀតក្រោយបីថ្ងៃមក ដូចពួកហោរាព្រះបានប្រកាសប្រាប់ជាមុនពីការទាំងនេះនិង ការរាប់ម៉ឺនទៀតទាក់ទងនឹងគាត់។ ហើយពួកកុលសម្ព័ន្ធគ្រីស្ទានដែលដាក់ឈ្មោះចេញពី ទ្រង់មិនបានរលត់សាបសូន្យឡើយមកដល់សព្វថ្ងៃនេះ។


លោកJosephus ក៏បាននិយាយផងដែរថា :

Festus was now dead, and Albinus was but upon the road; so he assem bled the sanhedrin of judges, and brought before them the brother of Jesus, who was called Christ, whose nam e was Jam es, . . .10 លោកហ្វេសស្ទុស(Festus)​ឥឡូវបានស្លាប់ហើយ ហើយលោកអាល់ប៊ីនុស(Albinus)នៅលើផ្លូវ ដូច្នេះគាត់បានប្រជុំ មេដឹកនាំអង្គជំនុំជម្រះជាច្រើន ហើយបានមនុស្សម្នាក់ឈ្មោះយ៉ាកុបត្រូវជាប្អូនរបស់យេស៊ូវ ដែលគេហៅ(យេស៊ូវនោះ)ថាជាព្រះគ្រីស្ទ


D.       លោក Plinus Secundus (ឬហៅជា Pliny the Younger) ជាមន្ត្រីរបស់ប៊ីធីនា Bythynia (.112)​​ថ្លែងពីអ្នកដើរតាមព្រះយេស៊ូវនៅពេលសរសេរទៅកាន់អធិរាជត្រាចាន់(emperor Trajan)អំពីរបៀបដែលអធិរាជនោះគួរប្រព្រឹត្តចំពោះពួកគ្រីស្ទាន។ គាត់ប្រាប់អធិរាជត្រាចាន់ថាគាត់បានសម្លាប់មនុស្សទាំងឡាយណា រួមទាំងក្មេងៗ ដែលបានសារភាពថាជាពួកអ្នកដើរតាមព្រះគ្រីស្ទ។ គាត់បានសម្លាប់អស់ច្រើននាក់ណាស់ រហូតដល់គាត់កំពុងតែឆ្ងល់ថាតើគាត់គួរបន្តធ្វើបែបនេះ ឬសម្លាប់តែបុគ្គលសំខាន់ៗ។ គាត់បានពន្យល់ពីរបៀបដែលគាត់បានឲ្យ​​  ពួកគេអោនគោរពថ្វាយបង្គំរូបសំណាកអធិរាជត្រាចាន់ហើយដាក់បណ្តាសាព្រះគ្រីស្ទ តែពួកអ្នកជឿដែលស្មោះត្រង់នឹងព្រះគ្រីស្ទមិនបានចុះចូលធ្វើតាមឡើយ។ លោកPlinusបានពន្យល់នៅក្នុងសំណេររបស់គាត់ថា ហេតុផលដែលពួកគ្រីស្ទានត្រូវបានសម្លាប់នោះគឺមិនមែនមកពី​​ពួកគេបានប្រព្រឹត្តការអាក្រក់ណាមួយឡើយ ប៉ុន្តែមកពីពួកគេបានជួបជុំគ្នានៅថ្ងៃដែលបានកំណត់ជាក់លាក់មួយដើម្បីអានខគម្ពីរនិងច្រៀងចម្រៀងសរសើរព្រះគ្រីស្ទ ជឿទុកចិត្តថាទ្រង់ជាព្រះ11 លោកPliny បានសរសេរថា :

They were in the habit of meeting on a certain fixed day before it was light, when they sang in alternate verses a hymn to Christ, as to a god, and bound themselves by a solemn oath, not to any wicked deeds, but never to com m it any fraud, theft or adultery, never to falsify their word, nor deny a trust when they should be called upon to deliver it up; after which it was their custom to separate, and then reassemble to partake of food--but food of an ordinary and innocent kind. ពួកគេមានទម្លាប់ជួបជុំគ្នានៅថ្ងៃដែលបានកំណត់ជាក់លាក់មួយមុនពេលភ្លឺ ពេលពួកគេច្រៀងខគម្ពីរសរសើរដំកើងព្រះគ្រីស្ទជាព្រះមួយអង្គ ហើយអោនកាយគោរពដោយសម្បថយ៉ាងស្មោះស មិនបានប្រព្រឹត្តអាក្រក់អ្វីទេ មិនដែលប្រព្រឹត្តខុស លួចឆក់ប្លន់ឬកំផិត មិនដែលធ្វើបន្ទាល់ក្លែងក្លាយតាមរយៈពាក្យសំដីរបស់ពួកគេ ក៏មិនបដិសេធសេចក្តីជឿទុកចិត្តរាល់ពេលដែលទទួលការហៅឲ្យថ្លែងពីជំនឿនោះ ទម្លាប់​​​​របស់ពួកគេគឺបំបែកគ្នា ហើយក្រោយមកជួបគ្នាវិញដើម្បីទទួលទានអាហារ--ជា អាហារនៃមនុស្សស្លូតត្រង់ធម្មតាតែប៉ុណ្ណោះ។  ​


E.       Suetonious (.69-140)ជាប្រវត្តិវិទូសាសន៍រ៉ូមម្នាក់ទៀតនៅក្នុងសំណេររបស់គាត់          ជីវិតជាច្រើនៃសិរសា(Lives of the Caesars)បាននិយាយថា :

Punishm ent was inflicted on the Christians, a class of m en given to a new and mischievous superstition. ទណ្ឌកម្មត្រូវបានធ្វើទៅលើពួកគ្រីស្ទាន ជាក្រុមមនុស្សដែលទទួលសេចក្តីជំនឿថ្មីមួយដែលគ្មានមូលដ្ឋាននិងគួរឲ្យរំខាន។


F.       លោកJulius Africanus (.160-240) ជាវាគ្មិនដ៏មានកេរ្ត៍ឈ្មោះល្បីល្បាញម្នាក់នៅសម័យ អធិរាជAlexander Severus អធិរាជបានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការយល់ដឹងរបស់Julius បានតែងតាំងគាត់ឲ្យសង់បណ្ណាល័យនៅPantheon សំណេរដ៏ល្បីល្បាញបំផុតរបស់គាត់គឺChronographia ត្រង់ចំណុចដែលគាត់បានវែកញែកដោយបង្ខំពេញទំហឹងថា ពិភពលោកនេះបានត្រូវបង្កើតឡើងតាំងពី5,500ឆ្នាំមុនព្រះគ្រីស្ទមកម្ល៉េះ និងត្រូវបញ្ចប់នៅ 5,500ឆ្នាំបន្ទាប់។ នៅក្នុងសន្ទរកថាមួយរបស់គាត់ គាត់បានសំដៅទៅរកការសរសេររបស់ Thallus និង Phlegon ទាក់ទងនឹងសេចក្តីងងិតដែលបានលេចឡើងក្នុងអំឡុងពេលគេឆ្កាងព្រះយេស៊ូវ  :

On the whole world there pressed a most fearful dark ness; and the rocks were rent by an earthquake, and m any places in Judea and other districts were thrown down. This dark ness Thallus, in the third book of his History, calls, as appears to me without reason, an eclipse of the sun. . .  Phlegon records that, in the time of Tiberius Caesar, at full moon, there was a full eclipse of the sun from the sixth hour to the ninth - manifestly that one of which we speak. នៅពិភពលោកទាំងមូលគ្របដណ្តប់ដោយសេចក្តីងងិតគួរឲ្យព្រឺខ្លាចបំផុត ផ្ទាំងថ្ម សិលាត្រូវហែកដោយការរញ្ជួយដីមួយ ហើយទីកន្លែងជាច្រើននៅក្នុងស្រុកយូដានិងនៅស្រុកជាច្រើនទៀតត្រូវបានទម្លាក់ចុះ។ សេចក្តីងងិតនេះ លោកThallus នៅ ក្នុងសៀវភៅទីបីអំពីប្រវត្តិសាស្រ្ត របស់គាត់ហៅថាជាសូរ្យគ្រាស ដូចលេចឡើងដល់ខ្ញុំដោយគ្មានហេតុផលលោក Phlegon កត់ត្រាថា នៅសម័យសិរសាTiberius នៅថ្ងៃពេញបរមី មានសូរ្យគ្រាសពីម៉ោងប្រាំមួយដល់ម៉ោងប្រាំបួន ជាអ្វីដែលជាក់ស្តែងមួយដែលយើងនិយាយ។



G.       The Jewish Babylonian Talmud ជាឯកសារអត្ថបទរបស់សាសន៍យូដាដែលត្រូវបានសរសេរ           ប្រហែលក្នុងគ.70-200 គឺមានអត្ថបទមួយដែលបានសរសេរថា :

On the eve of the Passover Yeshu [Jesus H ebrew nam e] was hanged [Jewish reference to crucifixion see G al. 3:13; Lk. 23:39]. For forty days before the execution took place, a herald ... cried, "H e is going forth to be stoned because he has practiced sorcery and enticed Israel to apostasy [Jews thought            Christianity was a source of sorcery and referred to Jews who becam e               Christians as apostates]. នៅថ្ងៃបុណ្យរំលង យេស៊ូវ(Yeshu) [ឈ្មោះព្រះយេស៊ូវជាភាសាហេព្រើរ]ត្រូវបានគេព្យួរ[សាសន៍យូដាសំដៅទៅការឆ្កាងសម្លាប់-មើលកាឡ.3:13 លូកា23:39] អស់សែសិបថ្ងៃមុនពេលហេតុការណ៍នៃការឆ្កាងសម្លាប់កើតឡើង អ្នកនាំ ដំណឹងមុនគេ...បានស្រែកថា គាត់កំពុងឆ្ពោះទៅការដែលនឹងត្រូវគេចោលដុំថ្មសម្លាប់ ដោយព្រោះគាត់បានធ្វើមន្តអាគមអាបធ្មប់និងបញ្ឆោតចិត្តពួកអ៊ីស្រាអែលឲ្យបោះបង់ជំនឿសាសនាខ្លួន[ពួកយូដាបានគតិថាជំនឿគ្រីស្ទានជាប្រភពនៃមន្តអាគមអាបធ្មប់មួយ និងបានសំដៅទៅសាសន៍យូដាទាំងឡាយណាដែលធ្វើជាគ្រីស្ទានថាជាអ្នកបោះបង់សាសនាខ្លួន]

តើយើងនឹងធ្វើអ្វីចំពោះឯកសារយោងប្រវត្តិសាស្រ្តអំពីព្រះយេស៊ូវទាំងអស់នេះ? យើងត្រូវទទួលស្គាល់ថាអ្វីៗដែលឯកសារទាំងនេះនិយាយគឺបានកើតឡើងក្នុងប្រវត្តិសាស្រ្តពិតមែន ហើយយើងទទួលបានការលើកទឹកចិត្តពីសេចក្តីរៀបរាប់ទាំងនេះ។ យើងត្រូវអរគុណដែលឯកសារទាំងនោះអះអាងពីអ្វីៗដែលព្រះគម្ពីរបង្រៀនយើង ប៉ុន្តែយើងមិនត្រូវប្រើពួកវាជាដើម្បីវែកញែកនឹងមនុស្សឲ្យចូលក្នុងនគរព្រះឡើយ។ ប្រាកដណាស់យើងប្រហែលប្រើពួក វាដើម្បីបំបិទមាត់ការរិះគន់នានា ប៉ុន្តែមិនមែនជាន័យស្នូលនៃការផ្សាយដំណឹងល្អទេ។ ដំណឹងល្អត្រូវតែប្រកាស បើគ្មានការប្រកាសដំណឹងល្អទេ នោះគ្មាននរណាម្នាក់បានទទួល សេចក្តីសង្រ្គោះឡើយ។


IV.      សិក្សាករណី -អនុវត្តអ្វីដែលយើងបានរៀនពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ

A.    អ្នកកំពុងនិយាយទៅកាន់មនុស្សម្នាក់នៅកន្លែងការងារនៅក្នុងពេលសម្រាកបរិភោគអាហារពេលថ្ងៃ ថាអ្នកគឺជាគ្រីស្ទាន។ គេមើលមកអ្នកហើយនិយាយថា ខ្ញុំមិនជឿលើព្រះ យេស៊ូវទេ។ ខ្ញុំមិនជឿថាព្រះយេស៊ូវមានវត្តមានឡើយ។ ខ្ញុំគិតថាទ្រង់គ្មានអ្វីលើសពីរឿងព្រេងដែលវិវត្តបន្តិចម្តងៗឆ្លងកាត់រាប់សតវត្សមកតើរបៀបណាជារបៀបល្អដើម្បីឆ្លើយតប ទៅអ្នកនេះ?

B.         និស្សិតមហាវិទ្យាល័យម្នាក់មកជួបអ្នកដោយទឹកមុខខ្វល់ខ្វាយនិងស្មុគស្មាញ។ គេប្រាប់អ្នកថា គេបានជួបនឹងមនុស្សម្នាក់នៅមហាវិទ្យាល័យហើយចង់ផ្សាយដំណឹងល្អជាមួយនឹងអ្នកនោះ ប៉ុន្តែពេលគេចាប់ផ្តើមនិយាយពីព្រះយេស៊ូវនិងព្រះគម្ពីរ អ្នកនោះបានធ្វើការរំខាននិងបដិសេធសេចក្តីពិតនៃព្រះគម្ពីរថាគ្រាន់តែជាឯកសារនៃប្រវត្តិសាស្រ្តមួយប៉ុណ្ណោះ ហើយថា ព្រះយេស៊ូវមិនដែលមានវត្តមានទេ។ និស្សិតនោះសួរអ្នកថាគាត់ត្រូវធ្វើដូចម្តេច។ តើគេគួរ វែកញែកជាមួយអ្នកនោះអំពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ ឬគេគ្រាន់តែប្រាប់អ្នកនោះពីព្រះយេស៊ូវ? តើវិធីសាស្រ្តអ្វីដែលគេគួរប្រើដើម្បីផ្សាយដល់អ្នកនោះ?



C.        អ្នកកំពុងចង់ផ្សាយដំណឹងល្អដល់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យម្នាក់ដែលអ្នកស្គាល់។ គាត់ជាមនុស្សឆ្លាតនិងមានសញ្ញាបត្រច្រើនណាស់។ ថ្ងៃមួយអ្នកបានទៅដល់ការិយាល័យរបស់​​គាត់ហើយប្រាប់គាត់ថាអ្នកចង់និយាយជាមួយគាត់អំពីសេចក្តីជំនឿរបស់អ្នកលើព្រះ យេស៊ូវនិងអំពីជំនឿគ្រីស្ទាន។ គាត់សើចដោយទឹកមុខសម្តែងចេញសេចក្តីមើលងាយហើយ ប្រាប់អ្នកថា ទោះបីជាមានមនុស្សជាច្រើនបានប្រកាសអះអាងថាពួកគេបានទទួលការផ្លាស់ ប្រែជីវិតដោយសេចក្តីជំនឿគ្រីស្ទាននិងដោយបានស្គាល់ព្រះគ្រីស្ទក៏ដោយ តែវាគ្មានអ្វីខុស គ្នាជាងមនុស្សដែលទទួលការផ្លាស់ប្រែដោយសាន់តាក្លស(Santa Claus)ឡើយ។ គាត់ និយាយថា ព្រះយេស៊ូវគ្មានអ្វីលើសជាងមនុស្សគ្រប់លក្ខណ៏ ប្រកបដោយទស្សនគំនិតនោះ ឡើយ ប៉ុន្តែគ្មានភស្តុតាងណាច្រើនទៀតដើម្បីបង្ហាញថាព្រះយេស៊ូវធ្លាប់មានវត្តមានជាង  សត្វស្វាBig Foot ឬសត្វចម្លែកLock Ness ឡើយ។ គាត់ប្រាប់អ្នកថាគាត់រីករាយដែលជំនឿ គ្រីស្ទានសំខាន់សម្រាប់អ្នក តែគាត់មិនដែលជឿរឿងព្រេងដំណាលពីព្រះយេស៊ូវឡើយ។ តើ អ្នកឆ្លើយតបយ៉ាងណា?




អ្នកប្រាជ្ញខាងគម្ពីរសញ្ញាថ្មីF. F. Bruceបានមានប្រសាសន៍ថា :

អ្នកនិពន្ធខ្លះលេងជាមួយនឹងការគិតស្មានអំពីទេវកថា-ព្រះគ្រីស្ទ(Christ-m yth) តែពួក គេមិនបានមានមូលដ្ឋានលើភស្តុតាងនៃប្រវត្តិសាស្រ្តឡើយ។ ភាពជាប្រវត្តិ សាស្រ្ត នៃ ព្រះគ្រីស្ទ គឺពិតប្រាកដសម្រាប់ប្រវត្តិវិទូដែលមិនលំអៀង ដូចជាភាពជាប្រវត្តិសាស្រ្ត នៃអធិរាជJulius Caesar មិនមែនប្រវត្តិវិទូនានាជាអ្នកសាយភាយ ទ្រឹស្តីនានានៃទេវកថា-ព្រះគ្រីស្ទ(Christ-myth)ទេ។


ភស្តុតាងទាំងឡាយកាលពីបីសតវត្សដំបូងដែលបានរៀបរាប់ខាងលើ ប៉ុណេ្ណះគ្រប់គ្រាន់ខាងប្រវត្តិសាស្រ្តឲ្យជឿទុកចិត្តបានហើយ។ ប្រវត្តិវិទូភាគច្រើនជឿតួអង្គប្រវត្តិសាស្រ្តផ្សេងទៀតដែលមានមូលដ្ឋានព័ត៌មានតិចជាងដែលអាចឲ្យជឿទុកចិត្តបានតិចជាង។ បញ្ហាពិតប្រាកដគឺនៅត្រង់ថា ពួកគេមិនចង់ជឿលើព្រះយេស៊ូវ ពីព្រោះពួកគេមិនចង់ចុះចូលនឹងព្រះយេស៊ូវ។ មានភស្តុតាងច្រើន ទៀតដែលអាចសម្តែងពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ។ ឯកសារ The Encyclopedia Britannica មានចែងជាង 20,000 ពាក្យឆ្លើយតបទៅនឹងសំណួរពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះ យេស៊ូវ។ ប្រព័ន្ធប្រតិទិនរបស់យើងបង្កើតឡើងលើជំនឿលើព្រះយេស៊ូវ ដោយយើងប្រើ “BC” (មុនគ្រឹស្តសករាជ(before Christ) និង “AD” (គ្រឹស្តសករាជ(Anno Domini ជាភាសាឡាតាំង ដែលមានន័យថា ក្នុងឆ្នាំនៃព្រះអម្ចាស់របស់យើង(in the year of our Lord)”) ជាភស្តុតាងនៃការមាន វត្តមានរបស់ព្រះយេស៊ូវ។ យើងគ្មានការសង្ស័យអ្វីសោះ ថាព្រះយេស៊ូវពិតជាមនុស្ស ពិតជាព្រះ មេស្ស៊ី និងព្រះសង្គ្រោះ។ មានឯកសារដែលសរសេរដោយដៃជាង80,000នៅសម័យបូរាណនិង ឯកសារគម្ពីរសញ្ញាថ្មីដែលធ្វើបន្ទាល់ពីភាពជាប្រវត្តិសាស្រ្តរបស់ព្រះយេស៊ូវ។ វាលើសពីសមហេតុ ផលថា ព្រះគម្ពីរនិងសេចក្តីប្រកាសរបស់ព្រះគម្ពីរអំពីព្រះយេស៊ូវលើសពីគួរឲ្យជឿទុកចិត្តជាងការពិត នៃសម័យបូរាណទៅទៀត។