គោលលទ្ធិអំពីព្រះគ្រីស្ទ
ព្រះគ្រីស្ទជាព្រះសង្គ្រោះ
Christ the Savior
តើព្រះយេស៊ូវជា “ព្រះសង្គ្រោះ”មានន័យដូចម្តេច?មនុស្សច្រើនណាស់មិនស្គាល់។ ពេលសេចក្តីខ្វះការយល់ដឹងពីព្រះគម្ពីរបានកើនឡើង
នោះធ្វើឲ្យការយល់ដឹងពីអំពើបាបនិងផលនៃអំពើបាបចុះថយ។ មនុស្សទូទៅ
ដឹងពីព្រះគ្រីស្ទតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
គេគិតថាមានតែបទល្មើសធ្ងន់ធ្ងរបំផុតប៉ុណ្ណោះដែលពួកគេចាត់ទុក ថាជាអំពើបាប ឬ “បាបដែលគួរឲ្យស្លាប់”
ឯអំពើបាបផ្សេងៗទៀតត្រូវបានចាត់ទុកថាជាអំពើបាបតូចតាច
ដែលព្រះមិនគិតទេ។ ពេលពាក្យ
“សេចក្តីសង្គ្រោះ” ឬ “អ្នកសង្គ្រោះ”
ត្រូវបានគេថ្លែង
មនុស្សម្នាឆ្ងល់ថា, “សង្គ្រោះចេញពីអ្វី?” មនុស្សភាគច្រើនមិនដឹងខ្លួនថាពួកគេកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលទទួលការជំនុំជំរះមួយបន្ទាន់
ត្រូវទម្លាក់ចុះទៅក្នុងស្ថាននរកអស់កល្បជានិច្ច។ ពួកគេមិនដឹងខ្លួនថា
ព្រះយេស៊ូវផ្ទាល់ជាអ្នកជំនុំជម្រះទាំងពួក អ្នករស់និងអ្នកស្លាប់ទេ។ ទ្រង់ជាអង្គដែលយើងត្រូវទទួលសេចក្តីសង្គ្រោះពីទ្រង់។
ព្រះយេស៊ូវជាព្រះសង្គ្រោះ ក្នុងជីវិតនេះ តែជាអ្នកជំនុំជម្រះបន្ទាប់ពីយើងស្លាប់។
ហេតុនេះ សំណួរដ៏សំខាន់បំផុតមួយដែលមនុស្សអាចសួរ គឺ “តើនរណាអាចសង្គ្រោះខ្ញុំពីទណ្ឌកម្មអស់កល្បជានិច្ចនៃអំពើបាបរបស់ខ្ញុំ?” ចម្លើយគឺ “ព្រះយេស៊ូវគ្រីស្ទ!”
ព្រះយេស៊ូវជា “ព្រះសង្គ្រោះនៃមនុស្សទាំងអស់” (Iធី. 4:10) ហើយជា “អ្នកកណ្តាលរវាងមនុស្សជាមួយនឹងព្រះ” (Iធី. 2:5) “គ្មាននរណាអាចមកឯព្រះវរបិតាបានឡើយ
លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ”
(យ៉ូហ.14:6 ) ហើយ “គ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះ
ដ្បិតនៅក្រោមមេឃ
គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ” (កិច្ច.4:12)។ នៅក្នុងមេរៀននេះ យើងនឹង
រៀនពីព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ។
និយមន័យអំពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
A.
វចនានុក្រមNew
Bible Dictionary: “ព្រះនាមព្រះយេស៊ូវមិនមែនគ្រាន់តែជាឋានៈប៉ុណ្ណោះទេ
តែជាព្រះនាមដែលភ្ជាប់អត្ថន័យមកជាមួយផងដែរ ដែលពាក្យភាសាក្រិកជាJoshua , ឧទាហរណ៍ ‘យ៉ាវ៉េ(Yahweh)ជាសេចក្តីសង្គ្រោះ’។
អ្នកនិពន្ធកណ្ឌគម្ពីរសញ្ញាថ្មីជាច្រើនបានដឹងយ៉ាងច្បាស់ពីអត្ថន័យនេះ(ម៉ាថ.1:21)។ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូវបង្ហាញពីមុខងាររបស់ទ្រង់
ហើយក្រោយមកបានក្លាយជាឋានៈនៃព្រះសង្គ្រោះដែលដើមឡើយគ្រាន់តែពណ៌នាពីមុខ
ងារនៃព្រះយេស៊ូវប៉ុណ្ណោះ(កិច្ច. 5:31; 13:23; ភីល.3:20) តែក្រោយមកបានក្លាយជាផ្នែកមួយនៃព្រះឋានៈរបស់ទ្រង់យ៉ាងឧឡារិក(2ធី.1:10 ទីត.1:4; 2ពេត្រ. 1:11)”
Zondervan Pictorial Encyclopedia: “ជាពាក្យដែលសំដៅទៅមនុស្សខ្លាំងពូកែ
ពួកអ្នកដឹកនាំ ប្រទេស និងព្រះនានានៃសម័យបូរាណ
តែក្នុងព្រះគម្ពីរពាក្យនេះសំដៅជាចម្បងទៅព្រះយេស៊ូវគ្រីស្ទ… ជាពាក្យដែលសំដៅទៅរកស្ថានភាពមួយដែលគ្រោះថ្នាក់
ដែលអ្នកសង្គ្រោះបានជួយសង្គ្រោះ។ ទាំងគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីផ្តល់យោបល់ថាជាសេចក្តីរំដោះឲ្យរួចពីស្ថានភាពអាក្រក់បំផុតដែលមនុស្សជាតិបានដឹងគឺ
ប្រោសឲ្យរួចពីអំពើបាប”
C.
វចនានុក្រម Nelson’s
New Illustrated Bible Dictionary:
“អ្នកសង្គ្រោះ – ជាម្នាក់ដែលសង្គ្រោះអ្នកទាំងឡាយពីសេចក្តីអាក្រក់ ពីគ្រោះថ្នាក់ ឬពីសេចក្តីបំផ្លិចបំផ្លាញណាមួយ។ គម្ពីរសញ្ញាចាស់បានកំណត់ថា
ព្រះជាម្ចាស់ផ្ទាល់ជាព្រះសង្គ្រោះ :
“ក្រៅពីអញ គ្មានព្រះឯណាទៀត
ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ”
(អេស. 45:21)។
ដោយព្រោះព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្គ្រោះ ទ្រង់បានបញ្ជូនអ្នកសង្គ្រោះដែលជាមនុស្សជាច្រើនទៅសង្គ្រោះរាស្រ្តរបស់ទ្រង់គឺ
រាស្រ្តអ៊ីស្រាអែល (ទំន.106:21 អេស. 43:3, 11)
ពាក្យនេះក៏ត្រូវបានគេប្រើប្រាស់ដើម្បីរៀប រាប់ពីពួកចៅហ្វាយនានារបស់សាសន៍អ៊ីស្រាអែល
ពួកគេជា “ពួកអ្នកសង្គ្រោះ” ឬ “ពួកអ្នករំដោះ” ដែលបានសង្គ្រោះប្រជារាស្រ្តរបស់ព្រះឲ្យរួចពីការជិះជាន់គាបសង្កត់របស់ខ្មាំងសត្រូវ
នានា(ចៅហ្វាយ 3:9, 15)។
នៅក្នុងគម្ពីរសញ្ញាថ្មី ពាក្យ
“ព្រះសង្គ្រោះ” រៀបរាប់ពីព្រះវរបិតា(1ធី.
1:1 យូដាស25) និងព្រះយេស៊ូវគ្រីស្ទ(កិច្ច.5:31 ភីល.3:20)។ ពួកសាវគបានមានអំណរដែលព្រះគ្រីស្ទ ជាព្រះ បានក្លាយជា “ព្រះសង្គ្រោះនៃមនុស្សទាំងអស់” (1ធី. 4:10)។ ទ្រង់ជាព្រះសង្គ្រោះនៃសាសន៍ ដទៃក៏ដូចជាសាសន៍យូដាផងដែរ។
ក្នុងនាមជាគ្រីស្ទាន យើងទទួលការលើកទឹកចិត្តឲ្យ“លូតលាស់នៅក្នុងព្រះគុណនិងការស្គាល់ព្រះអម្ចាស់និងព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ” (2ពេត្រ.
3:18)។
ការអះអាងនៃព្រះគម្ពីរអំពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
A. ទំនាយជាច្រើននៃគម្ពីរសញ្ញាចាស់អំពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
1. លោកុ. 3:15
3. អេស.49:6
2. អេស.19:19-23
4. សាក. 9:9
1. លូក. 19:10
2. យ៉ូហ. 3:16-17
3. យ៉ូហ.10:9
C.
ស្មបន្ទាល់នៃទេវតាថាព្រះគ្រីស្ទជាព្រះសង្គ្រោះ
- ម៉ាថ.1:21
- លូក. 2:11
D.
ពួកអ្នកជឿធ្វើបន្ទាល់ពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
1.
លូក.19:36-40 ទ្រង់គ្រីស្ទជាព្រះសង្រ្គោះដោយគេបានអបអរទទួលទ្រង់ដោយក្រាលអាវ
3.
យ៉ូហ. 4:42 គេថា ទ្រង់គឺជាព្រះគ្រីស្ទជាព្រះដែលជួយសង្រ្គោះមនុស្សលោកពិត
ប្រាកមែន។
E.
ស្មបន្ទាល់នៃពួកសាវគពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
2. កិច្ច. 5:31
3. អេភ. 5:23 ទ្រង់ជាសិរសានៃពួកជំនុំ
ហើយជាព្រះសង្រ្គោះ។
4. 1ថែស. 1:10
5. 1ធី. 1:15
|
6.
1ធី. 2:3
7. 1ធី. 4:10
8. ទីត. 3:5-6
9. 2 ពេត្រ. 1:11
10. 1យ៉ូហ. 4:14
|
សេចក្តីខុសឆ្គងជាច្រើនទាក់ទងនឹងព្រះគ្រីស្ទជាព្រះសង្គ្រោះ
A.
យេស៊ូវជាអ្នកសង្គ្រោះម្នាក់ក្នុងចំណោមអ្នកសង្គ្រោះជាច្រើនទៀត
B.
ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ
តែមិនមែនជាព្រះយេស៊ូវដែលព្រះគម្ពីរបានចែងទុក នោះឡើយ
C.
ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទព្រះអង្គសង្គ្រោះធ្លាប់ជា
Michael the archangel
D.
ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ
តែមិនមែនជាព្រះ ឬគ្រាន់តែ“ព្រះតូចមួយ”
ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះគ្រាន់តែជាមនុស្សល្អ
ជាហោរាម្នាក់ តែមិនមែនជាព្រះដែលបានយកកំណើតជាមនុស្សឡើយ
E.
ព្រះយេស៊ូវគ្មានផ្លូវសុគតដើម្បីមនុស្សដែលមិនបានជ្រើសរើសទេ
F.
ព្រះយេស៊ូវសង្គ្រោះតែពួកអ្នកដែលជារបស់ទ្រង់ដែលស្វែងរកទ្រង់តែប៉ុណ្ណោះ
មិនជួយដោយព្រះគុណទេ
G.
ព្រះយេស៊ូវបានសម្រេចបានជោគជ័យនូវសេចក្តីសង្គ្រោះសម្រាប់មនុស្សមានបាបតាមរយៈ
សុគតនៅលើឈើឆ្កាង ហើយក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញ តែយើងត្រូវតែខំ
ប្រព្រឹត្តល្អបន្ថែមពីលើការដែលព្រះគ្រីស្ទបានធ្វើ
ដើម្បីឲ្យបានសង្គ្រោះ
H.
ព្រះយេស៊ូវមិនអាចជួយសង្គ្រោះមនុស្សខ្លះដែលទ្រង់បានជ្រើសរើសតាំងពីមុនកំណើតផែនដី
បានទេ។
IV. ការអនុវត្តន៍អំពីព្រះគ្រីស្ទជាព្រះសង្គ្រោះ
A.
ប្រសិនបើអ្នកមិនស្គាល់ព្រះគ្រីស្ទជាព្រះសង្គ្រោះទេ
អ្នកត្រូវតែទទួលទ្រង់ជាព្រះសង្គ្រោះ ឥឡូវនេះ។ អ្នកត្រូវស្គាល់ :
1.
ព្រះជានរណា
ហើយទ្រង់មានលក្ខណៈបែបណា
2.
តើមនុស្សមានលក្ខណៈបែបណា
3.
តើព្រះត្រូវតែឆ្លើយតបបែបណា
4.
តើព្រះមានផែនការបែបណាដើម្បីសង្គ្រោះមនុស្សមានបាប
5.
ព្រះគ្រីស្ទជានរណា
6.
ព្រះគ្រីស្ទបានធ្វើអ្វី
7.
តើយើងត្រូវតែធ្វើអ្វីដើម្បីឲ្យបានសង្គ្រោះ
B.
មានតែព្រះគ្រីស្ទប៉ុណ្ណោះដែលអាចសង្គ្រោះអ្នកពីអំពើបាប
គ្មានមនុស្សណា ទីកន្លែងណា ឬអ្វីមួយអាចសង្គ្រោះអ្នកពីផលនៃអំពើបាបរបស់អ្នកបានឡើយ
C.
ព្រះអាចសង្គ្រោះអ្នកចេញពីអំពើបាបជារៀងរហូត
D.
ព្រះគ្រីស្ទអាចសង្គ្រោះអ្នកចេញពីអំពើបាប
មិនគិតថាបាបនោះមានទម្ងន់ មានកម្រិតធំប៉ុណ្ណា ឬប្រភេទណានោះឡើយ
E.
ព្រះគ្រីស្ទសង្គ្រោះអ្នកឲ្យរួចពីគ្រប់ទាំងសេចក្តីជំនុំជំរះនៃអំពើបាប
F.
ព្រះគ្រីស្ទសង្គ្រោះអ្នកពីអំពើបាបនិងពីបណ្តាសា
0Awesome Comments!